ក្រសួងយុត្តិធម៌

លោក ជិន ម៉ាលីន៖ ការរៀបចំការប្រឡងមានលក្ខណៈសុក្រឹត ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌សម្រាប់បេក្ខជន ដោយធានាបានថា «អ្នកចេះជាងគេ គឺជាប់»
នៅក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន អំពីចំណាប់អារម្មណ៍ ចំពោះការរៀបចំការប្រឡងប្រជែងដែលដឹកនាំដោយ ក្រសួងមុខងារសាធារណៈ។

លោកលើកឡើងថា ” គណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ជាពិសេសគឺឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ទាល់តែម្តង គឺធ្វើការប្រឡងជ្រើសរើស រយៈពេល ១ថ្ងៃពេញ ដើម្បីជ្រើសរើសមន្ត្រីបច្ចេកទេសជំនាញខាងច្បាប់ ចំនួន ៤៥រូប។ នេះគឺជាលើកទី១ ដែលការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ រៀបចំតាមរយៈយន្តការរួមមួយ ដឹកនាំដោយក្រសួងមុខងារសាធារណៈ ផ្អែកលើយន្តការនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលកន្លងមកក្រសួងយុត្តិធម៌រៀបចំដោយខ្លួនឯង។”

លោកបានបន្ថែមថា “ការរៀបចំនេះ ឃើញថាមានការរៀបចំបានល្អ មានភាពសុក្រឹត អាចជឿជាក់បាន ដែលទី១. យន្តការដឹកនាំ គឺដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែម្តង និងទី២. គឺកិច្ចដំណើរការ គឺមានភាពសុក្រឹត មានការសម្ងាត់គ្រប់ដំណាក់កាលទាំងអស់ រួមទាំងដំណាក់កាលនៃការរៀបចំវិញ្ញាសា ការចេញវិញ្ញាសា និងត្រួតពិនិត្យការប្រឡង។ ជារួមឃើញថា ដំណើរការនៃការរៀបចំការប្រឡងបានល្អ មានលក្ខណៈច្បាស់លាស់ មានភាពសុក្រឹត គ្រប់ជ្រុងជ្រោយ ធានាថាធ្វើយ៉ាងណារើសឱ្យបានមន្ត្រីល្អ ដែលមានសមត្ថភាពទៅតាមជំនាញដែលយើងត្រូវការ។”

លើសពីនេះ លោកបានគូសបញ្ជាក់បន្ថែមថា “ការប្រឡងលើកនេះ ខុសពីការប្រឡងមុនៗ គឺថារើសទៅតាមជំនាញមួយៗ ទៅតាមអង្គភាពមួយៗដែលយើងត្រូវការ។ ដូច្នេះ លទ្ធផលដែលយើងរំពឹងទុក តាមរយៈយន្តការនៃការរៀបចំនេះ គឺយើងអាចរើសបានមន្ត្រីត្រូវជំនាញ និងត្រូវកន្លែងដែលយើងចង់បានតែម្តង។ ជារួមការៀបចំការប្រឡង មានលក្ខណៈ សុក្រឹត ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌ សម្រាប់បេក្ខជន ដោយធានាបានថា អ្នកចេះជាងគេ គឺជាប់ ដែលយើងអាចរើសបានមន្ត្រីដែលមានជំនាញច្បាស់លាស់ ចំកន្លែងដែលយើងត្រូវការ។

The post លោក ជិន ម៉ាលីន៖ ការរៀបចំការប្រឡងមានលក្ខណៈសុក្រឹត ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌សម្រាប់បេក្ខជន ដោយធានាបានថា «អ្នកចេះជាងគេ គឺជាប់» appeared first on .

ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌
នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌  ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំ ប្រព័ន្ធអនុគ្រោះទោសឌីជីថល នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ ដែលបានរៀបចំអភិវឌ្ឍន៍ដោយក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្មក្រសួងយុត្តិធម៌។

ប្រព័ន្ធអនុគ្រោះទោសឌីជីថល ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងគោលបំណងដើម្បីគ្រប់គ្រងការអនុគ្រោះទោស ឱ្យបាន់តែធានាបាននូវប្រសិទ្ធិភាព តម្លាភាព និងភាពងាយស្រួល សម្រាប់ការងារអនុគ្រោះទោស នៅគ្រប់ដំណាក់ កាលនៃនីតិវិធីរបស់គណៈកម្មការពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែង​ទោស​គ្រប់ថ្នាក់។ ជារួមប្រព័ន្ធអនុគ្រោះទោសឌីជីថលនេះ បានអភិវឌ្ឍន៍រួចរាល់ប្រមាណជាង៩៥%ហើយ ដែល​នឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ ដើម្បីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខលាភ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ​បច្ចេកទេស​ដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្ម ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងមន្រ្តីជំនាញកិច្ចការឌីជីថលក្រសួងយុត្តិធម៌ចូលរួមផងដែរ៕

The post ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ appeared first on .

ស្រ្តីឈ្មោះ អាឡែន ត្រូវបានចោទប្រកាន់ពីបទការលួចនាំចូលទំនិញគេចពន្ធ ចំពោះករណីលួចនាំចូលទុរេន
អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី​ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ(ផ្លែទុរេន) ដោយក្នុងនោះ ស្រ្តីឈ្មោះ អាឡែន ត្រូវបានចោទប្រកាន់ពីបទការលួចនាំចូលទំនិញគេចពន្ធ ដែលបទល្មើសនេះ ប្រឈមនឹងការផ្ដន្ទាទោស​ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿង​ព្រហ្មទណ្ឌលេខ ៦១៧ ចុះ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ(ផ្លែទុរេន) ដោយឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ ដែលបាន កម្មង់ទិញចំនួន៣លើក ដោយលើកទី១នៅថ្ងៃទី១៧ លើកទី២នៅថ្ងៃទី១៩ និងលើកទី៣នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រាល់ទំនិញដែលនាំចូលទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធ គយនោះឡើយ។

ក្រោយមកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការ​ដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្ដុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទ​ប្រកាន់​លើជនសង្ស័យឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ(គេចខ្លួន) ពីបទ ផ្តើមគំនិត ក្នុង​អំពើ​លួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងជនសង្ស័យឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ(ឃាត់ខ្លួន) និងបក្ខពួក ពីបទ ការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុង​ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌ​មានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិមាត្រា ៧៥ នៃច្បាប់ស្តីពីគយ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៤៧ អយ.គ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បញ្ចូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់៕

The post ស្រ្តីឈ្មោះ អាឡែន ត្រូវបានចោទប្រកាន់ពីបទការលួចនាំចូលទំនិញគេចពន្ធ ចំពោះករណីលួចនាំចូលទុរេន appeared first on .

អន្តរស្ថាប័ន បើកកិច្ចពិភាក្សាលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង​
ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពី ​លោក ជា​ សុមេធី​ ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​  អតីត​យុទ្ធ​ជន​ និង​យុវនីតិសម្បទា លោក ​ ធូ​ ស៊ុន​ រដ្ឋលេខាធិការ​ បានដឹកនាំ​ក្រុម​ការងារ​ចូល​រួម​កិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង​ ក្រោម​អធិបតី​ភាព​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន៖​ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមដោយផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់និងសមស្រប ដែលអាចប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង សំដៅម៉្យាងអាចឱ្យក្មេងទំនើងបំពេញការងារ ឬធ្វើសកម្មភាពមួយចំនួនដែលគាំទ្រដល់ផលប្រយោជន៍នៅតាមបណ្តោយព្រំដែន និងម៉្យាងទៀត អាចឱ្យក្មេងទំនើងទទួលការអប់រំ កែប្រែ និងស្តារនីតិសម្បទា ដើម្បីធានាការធ្វើសមារហណកម្មចូលមកសង្គមវិញដោយជោគជ័យ និងបានកែប្រែខ្លួនពីក្មេងទំនើងមកជាពលរដ្ឋល្អវិញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចធិបតី ធ្លាប់បានលើកឡើងថានឹងបញ្ជូនក្មេងទំនើងឱ្យទៅជួយការងារនៅសមរភូមិជួរមុខ ដូចជាការចាក់ពុម្ពបេតុងធ្វើលេណដ្ឋានជូនកងទ័ព ដើម្បីឱ្យពួកគេយល់ពីការលំបាក និងមានស្មារតីស្នេហាជាតិ ជាជាងការដាក់ពន្ធនាគារតែមួយមុខ។ប៉ុន្តែមិនមែនយកពួកគេទៅកាន់អាវុធឡើយ។

The post អន្តរស្ថាប័ន បើកកិច្ចពិភាក្សាលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង​ appeared first on .

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅផ្ញើទៅរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងទាំងឡាយនៅក្រៅប្រទេសប្រសិនបើមិនចេះ មិនស្គាល់ផ្លូវច្បាប់ត្រូវរៀនសូត្រពីច្បាប់។ សម្ដេចតេជោ ស្ដាយស្រណោះដែលអ្នកប្រឆាំងទាំងអស់នោះ គឺជាជនជាតិខ្មែរ ប៉ុន្ដែទោះបីជាយ៉ាងណាក៏សម្ដេចតេជោ ចង់ឱ្យអ្នកទាំងអស់នោះចេះដឹងផ្នែកច្បាប់ដែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន
បញ្ជាក់ថា ចំពោះរឿងនេះ ប្រសិនបើក្រុមប្រឆាំងទាំងអស់នោះឃុបឃិតជាមួយជនបរទេសបំផ្លាញខ្មែរ ប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសារជាថ្មី។ ដែលរឿងនេះសម្ដេចតេជោ ផ្ដាំទៅផ្ញើទៅឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ពេលវេលានេះ គឺដល់ពេលហើយដែលយើងត្រូវធ្វើរឿងនេះ ដើម្បីធានាអះអាងថា កម្ពុជាមិនត្រូវទទួលបានការជ្រៀតជ្រែងនិងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ ដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ៕

The post សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅផ្ញើទៅរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ appeared first on .

ដើម្បីជួយដល់អ្នកស្រែកអយុត្តិធម៌លើបណ្តាញសង្គម លោក កើត រិទ្ធ បើកច្រកផ្លូវការមួយ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នឹងផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ ទីមួយត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំនុំជម្រះ និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទីពីរ ការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅក្នុងចំណាត់ការសំណុំរឿង និងចំណាក់នៅក្នុងសម្រេចសេចក្តី របស់តុលាការ។

លោកបញ្ជាក់ថា យុទ្ធនាការមួយនេះ នឹងក្លាយជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ពិតប្រាកដ រងគ្រោះដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលារការ អាចដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី ក្នុងចំណាត់ការរបស់តុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន។

ក្នុងសន្និសីទសារព័ត៌មាន កាលថ្ងៃទី៩ ខែមករា លោក កើត រិទ្ធ បានថ្លែងថា ដើម្បីប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធនាការចំនួនពីរព្រមគ្នា គឺ «យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ» និង «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ លោកមានប្រសាសន៍ថា៖ «កន្លងទៅ មានបងប្អូនខ្លះគាត់ទទួលរងភាពអយុត្តិធម៌ គាត់បានបង្ហោះសារលើបណ្តាញសង្គម ពេលខ្លះគាត់ព្យាយាមរកច្រក ដើម្បីទាមទាររកយុត្តិធម៌ ទៅគ្រប់ទីកន្លែងទាំងអស់ ហើយបងប្អូនអ្នកសារព័ត៌មាន ក៏ក្លាយទៅជាភ្នាក់ងារអ្នកជួយទៅដល់ពួកគាត់ផងដែរ ដែលបាននាំរឿងទាំងអស់នោះមកដល់យើងខ្ញុំជាស្ថាប័នអនុវត្តដែលមានការពាក់ព័ន្ធ។ ប៉ុន្តែខ្ញុំសុំបញ្ជាក់ម្តងហើយម្តងទៀតថា កាលណាយើងនិយាយពីរឿងក្តីគឺមានភាគីយ៉ាងតិចពីរ ហើយភាគីនីមួយៗការពារផលប្រយោជន៍រៀងខ្លួន។ ដូច្នេះខ្ញុំចង់បញ្ជាក់ថា ពាក្យយុត្តិធម៌ ឬមិនយុត្តិធម៌ វាមិនចំណុះដោយការលើកឡើងរបស់ភាគីណាមួយទេ គឺវាចំណុះទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង»។

«ដូច្នេះតាមរយៈយុទ្ធនាការនេះ គឺយើងត្រូវបើកច្រកផ្លូវការមួយជូនទៅដល់បងប្អូនដែលគាត់យល់ឃើញថា គាត់រងភាពអយុត្តិធម៌ យើងចង់ដឹងថាគាត់រងភាពអយុត្តិធម៌តាមផ្លូវច្បាប់មែនដែរឬទេ?» លោកបន្តថា ក្រសួងបានសិក្សាស្រាវជ្រាវលើសំណុំរឿងជាច្រើន ហើយបានបង្កើតជាគម្រោងមួយឈ្មោះថា អធិការកិច្ចគុណភាពយុត្តិធម៌ ដោយបានអនុវត្តការងាររយៈពេលជិត១ឆ្នាំ។ រាល់រឿងក្តីទាំងអស់ ដែលបានផ្សាយលើបណ្តាញសង្គម ឬបណ្តាញសារព័ត៌មានផ្សេងៗ ដែលជនរងគ្រោះស្រែកថាអយុត្តិធម៌ គឺនឹងត្រូវយករឿងទាំងអស់មកត្រួតពិនិត្យ ចុះអធិការកិច្ចដល់ទីកន្លែង ចង់ដឹងថារឿងនោះជាការពិតឬមិនមែនការពិត។ ឯកឧត្តមគូសបញ្ជាក់ថា «យើងត្រូវមានភាពស្មោះត្រង់ទាំងអស់គ្នាចំពោះការងារយុត្តិធម៌»។

សូមបញ្ជាក់ថា យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ «គោលការណ៍នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ»ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕ អត្ថបទ៖ អក្ខរា

The post ដើម្បីជួយដល់អ្នកស្រែកអយុត្តិធម៌លើបណ្តាញសង្គម លោក កើត រិទ្ធ បើកច្រកផ្លូវការមួយ appeared first on .

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បង្គាប់ឲ្យលោក ជីវ កេង ទទួលបន្ទុកជាប្រធានតុលាការកំពូលបណ្តោះអាសន្ន
ប៉ុន្មានថ្ងៃក្រោយលោក ឌិត មុន្ទីរ ប្រធានតុលាការកំពូល ដាក់ពាក្យលាឈប់ពីតួនាទីប្រធានតុលាការកំពូល ក្រោមហេតុផលអាយុកាន់តែច្រើន និងបញ្ហាសុខភាព នាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្តីទីតុលាការកំពូលជាបណ្តោះអាសន្ន។

លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ការបង្គាន់មកឲ្យលោក ជីវ កេង អនុប្រធានតុលាការកំពូលបច្ចុប្បន្នឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។

ក្នុងលិខិតបង្គាប់ការលោក កើត​ រិទ្ធ ណែនាំឲ្យលោក ជីវ កេង អនុវត្តនូវលិខិតបង្គាប់ការនេះឲ្យមានប្រសិទ្ធភាពបំផុត។

លោកជីវ កេង ជាអតីតប្រ​ធាន​តុលា​ការ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ អស់​រយៈ​ពេល​ពីរ​អាណត្តិ​ ដែលដាក់ជំនួសមកវិញដោយ​លោក អាំង មាលតី ដែល​ជា​អតីត​ប្រធាន​តុលាការ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ កាល​ពីថ្ងៃ​ទី២១ មេសា​ ឆ្នាំ២០១៤។

លោក ជីវ កេង ក៏មានកូនប្រុសម្នាក់ផងដែរជានាយកសាលា​ភូមិន្ទ​ចៅក្រម​នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិការ គឺលោក កេង សុម៉ារិទ្ធ។ ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្នកូនប្រុសរបស់អនុប្រធានតុលាការកំពូលនេះ មានមុខតំណែងនៅ​ក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ ដែលផ្ទេរមកពីចៅក្រមសាលាដំបូងខេត្តកណ្ដាល៕

The post រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បង្គាប់ឲ្យលោក ជីវ កេង ទទួលបន្ទុកជាប្រធានតុលាការកំពូលបណ្តោះអាសន្ន appeared first on .

ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម អាចនឹងចេញនៅឆ្នាំក្រោយ ហើយកាត់ក្តីមិនឱ្យលើសពី១ឆ្នាំក្នុងរឿងក្តីនីមួយៗ
ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម ដែលកើតឡើងពីការផ្តួចផ្តើមរបស់ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា សហការចងក្រងបានចំណាយពេលវេលាជាង២ឆ្នាំកន្លងមកនេះ អាចនឹងចេញនៅឆ្នាំ២០២៤ខាងមុខ ខណៈច្បាប់មួយនេះរាជរដ្ឋាភិបាលបានស្នើឱ្យពន្លឿននៅច្បាប់មួយនេះចេញឱ្យបានលឿន កាលថ្មីៗនេះ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាកម្ពុជា បានឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានឯកភាពគ្នាជាមួយក្រសួងយុត្តិធម៌ជំរុញច្បាប់ស្តីពីតុលាពាណិជ្ជកម្មឱ្យបានលឿន ហើយកន្លងមកទោះបីស្ថិតក្នុងស្ថានបរិបទជំងឺកូវីដ១៩ក៏ដោយនៅតែធ្វើការប្រជុំតាមអនឡាញ។

ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «យើងបានឯកភាពគ្នាបង្កើតនីតិវិធីនៃច្បាប់សម្រាប់ដំណើរការកាត់ក្តី ហើយនៅក្នុងនីតិវិធីកាត់ក្តីនេះយើងត្រូវធ្វើយ៉ាងម៉េចកាត់ឱ្យលឿនរហ័សជាប់មិនឱ្យលើសរយៈពេល១ឆ្នំានៅក្នុងក្តីនីមួយៗទំាងនៅក្នុងដំណាក់កាលតុលាការដំបូង ឧទ្ធរណ៍និងកំពូលនេះប្រកបដោយតម្លាភាព យុត្តិធម៌ ឆាប់រហ័សនិងគ្មានអំពើពុករលួយ»។

លោកឧកញ៉ាលើកឡើងថា យោងតាមប្រសាសន៍សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានជំរុញឱ្យចេញនៅនីតិកាលខាងមុខនេះគឺនៅឆ្នឆាំ២០២៤។ នៅពេលប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យមានការរៀបចំច្បាប់ស្តីពីតុលាការពាណិជ្ជកម្មនេះឡើងគឺជាការកែទម្រង់ស៊ីជម្រៅមួយផ្សេងទៀតផ្នែកសេដ្ឋកិច្ច។ លោកថា ការកែទម្រង់ស៊ីជម្រៅផ្នែកច្បាប់ពាណិជ្ជកម្មនេះទៀត គឺជាការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងស៊ីជម្រៅរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យអ្នកវិនិយោគកាន់តែមានជំនឿទុកចិត្តមកបណ្តាក់ទុនទាំងក្នុងស្រុកនិងបរទេសដោយមិនមានហានិភ័យ។

យោងតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ច្បាប់ស្តីពីតុលាការពាណិជ្ជកម្មដែលផ្តួចផ្តើមឡើងដោយក្រសួងយុត្តិធម៌និងសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំចងក្រងគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង២ឆ្នាំហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលថ្ងៃទី២៦មិថុនាកន្លងទៅនេះ មានប្រសាសន៍ថា«សេចក្តីព្រាងច្បាប់គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយតុលាពាណិជ្ជកម្ម ព្រោះឥលូវនេះបញ្ហាកាន់តែធំ កាន់តែច្រើន ហើយកំពុងតែអភិវឌ្ឍន៍ប្រទេសមួយដោយពង្រឹងនៅការជឿជាក់សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា។ ការណ៍សម្តេចតេជោស្នើរថាគួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះនូវច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ការរៀបចំតុលាការពាណិជ្ជកម្មនេះឡើងដើម្បីកាត់ក្តីទៅលើរឿងនេះ អ៊ីចឹងទេយើងត្រូវមានតុលាឯកទេស៕

អត្ថបទ៖សារេត

The post ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម អាចនឹងចេញនៅឆ្នាំក្រោយ ហើយកាត់ក្តីមិនឱ្យលើសពី១ឆ្នាំក្នុងរឿងក្តីនីមួយៗ appeared first on .

ក្រសួងយុត្តិធម៌ ដាក់ដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល
ក្រសួងយុត្តិធម៌ ដាក់ឲ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីជូនដំណឹងនៅថ្ងៃទី៤កុម្ភៈនេះ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា  ខ្លួនបាន និងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួល ជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយក្រសួងយុត្តិធម៌នឹងដាក់ឲ្យដំណើរការ សាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ដោយត្រូវចូលទៅកាន់គេហទំព័ររបស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android

ការដាក់ឲ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថានឹងផ្តល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឲ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ តាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច។

ទន្ទឹមនឹងការដាក់ឲ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ៕

The post ក្រសួងយុត្តិធម៌ ដាក់ដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល appeared first on .

រដ្ឋាភិបាល តែងតាំងមន្ត្រីរាជការ ៦៦រូប ឱ្យបំរើការនៅក្រសួងយុត្តិធម៌
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ នៃក្រសួងយុត្តិធម៌ ចំនួន៦៦រូប ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ដល់អគ្គលេខាធិការរង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

សូមអានបញ្ជីឈ្មោះមន្រ្តីដែលបានតែងតាំងខាងក្រោម៖

The post រដ្ឋាភិបាល តែងតាំងមន្ត្រីរាជការ ៦៦រូប ឱ្យបំរើការនៅក្រសួងយុត្តិធម៌ appeared first on .