គ្រឿងញៀន

លោក ត្រាំ គំរាមប្រើធម៌ក្តៅចំពោះប្រទេសណាមួយដែលនាំគ្រឿងញៀនចូលសហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងបើកការវាយប្រហារទៅលើប្រទេសណាមួយដែលដឹកជញ្ជូនគ្រឿងញៀនចូលមកកាន់សសហរដ្ឋអាមេរិក ពោលគឺមិនមែនគ្រាន់តែប្រទេសវេណាស៊ុយអេឡាប៉ុណ្ណោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយបាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២ ខែធ្នូ នៅពេលត្រូវបានគេសួរអំពីយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារទៅលើទូកដែលសង្ស័យថាមានដឹកគ្រឿងញៀននៅលើសមុទ្រ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖”​ យើងនឹងចាប់ផ្តើមធ្វើប្រតិបត្តិការលើគោកម្តង ដែលងាយស្រួលជាង ព្រោះយើងដឹងពីផ្លូវដែលពួកគេប្រើប្រាស់។យើងដឹងពីកន្លែងដែលមនុស្សអាក្រក់រស់នៅ ហើយយើងនឹងចាប់ផ្តើមឆាប់ៗនេះ”។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បាននិយាយផងដែរថាទីក្រុងវ៉ាស៊ីនតោនអាចកំណត់គោលដៅលើប្រទេសណាមួយដែលជួញដូរគ្រឿងញៀនចូលសហរដ្ឋអាមេរិក ដោយលើកឡើងចំៗពីប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានបន្ថែមទៀតថា ៖”អ្នកណាដែលធ្វើបែបនោះ ដែលលក់វាចូលប្រទេសរបស់យើង អាចនឹងត្រូវបានវាយប្រហារ មិនមែនគ្រាន់តែប្រទេសវេណេស៊ុយអេឡានោះទេ។ ខ្ញុំក៏ឮថាប្រទេសកូឡុំប៊ីកំពុងផលិតកូកាអ៊ីន មានរោងចក្រជាច្រើន ហើយពួកគេកំពុងលក់វាមកឲ្យយើង”។

ជម្រាបជូនថា សហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការវាយឆ្មក់លើទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងតំបន់សមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ដោយគ្រាប់មីស៊ីល៕​

The post លោក ត្រាំ គំរាមប្រើធម៌ក្តៅចំពោះប្រទេសណាមួយដែលនាំគ្រឿងញៀនចូលសហរដ្ឋអាមេរិក appeared first on .

ថៃ រកឃើញមន្ត្រីសាលាខេត្តនគររាជសីមាផ្ទុកសារធាតុញៀន ក្រោយមានការតេស្តទ្រង់ទ្រាយធំ ខែមុន
អាជ្ញាធរនៃខេត្តនគររាជសីមា (Nakhon Ratchasima) របស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានបង្ខំឲ្យបុគ្គលិកនៅសាលាខេត្តចំនួន ២០០ នាក់ ធ្វើតេស្តពិនិត្យរកសារធាតុញៀនខុសច្បាប់ ដោយមិនបានជូនដំណឹងជាមុន ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញការធ្វើតេស្តដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរកឃើញថាបុគ្គលិករដ្ឋចំនួន ១៦៧ នាក់ ដែលរួមមានទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គផងនោះ បានធ្វើតេស្តឃើញវិជ្ជមាន ក្នុងអំឡុងពេលធ្វើតេស្តដោយចៃដន្យ កាលពីខែមុន នៅក្នុងស្រុកទាំង ៣២នៃខេត្តនគររាជសីមានេះ។

យ៉ាងណាមិញ អភិបាលខេត្តនគររាជសីមា លោក Chaiwat Chuekosum កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ បានបញ្ជាឲ្យមានការពិនិត្យទឹកនោមសម្រាប់បុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន រួមទាំងបុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋដែលមានមូលដ្ឋាន នៅសាលាខេត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយមិនមានលទ្ធផលភ្លាមៗ ត្រូបានបង្ហាញឲ្យដឹងនៅឡើយនោះទេ។

ចំពោះការធ្វើតេស្តនេះ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាល​សន្និសីទ Prem Tinsulanonda នៅ​ជាន់​ទីពីរ​នៃ​អគារសាលា​ខេត្ត ខណ:មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិករដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវបានធ្វើតេស្តដោយមិនមានការផ្តល់ដំណឹងជូនទុកជាមុននោះឡើយ។

គួរឲ្យដឹងថា កាលពីខែមុន អាជ្ញាធរខេត្តនេះ ​បានធ្វើតេស្តមនុស្សសរុបចំនួន ៣៤ ០២២ នាក់ ដោយចៃដន្យដើម្បីស្វែងរកនូវសារធាតុញៀនខុសច្បាប់ នៅទូទាំងស្រុកទាំង ៣២ ដោយក្នុងនោះរួមមានមន្ត្រីរាជការ បុគ្គលិករដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស និងសាធារណជន។

ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សសរុបចំនួន ១៦៧នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត ២នាក់ មេភូមិ ២នាក់ ជំនួយការមេភូមិ ៥នាក់ ព្រះសង្ឃ ១អង្គ សមាជិកសាធារណៈ ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕

The post ថៃ រកឃើញមន្ត្រីសាលាខេត្តនគររាជសីមាផ្ទុកសារធាតុញៀន ក្រោយមានការតេស្តទ្រង់ទ្រាយធំ ខែមុន appeared first on .

នាយករដ្ឋមន្រ្តីផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលដែលពាក់ព័ន្ធគ្រឿងញៀន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលចេញពីក្របខណ្ឌ បើជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបញ្ជាក់ថា នេះជាការពន្លាតនៃការអនុវត្តទូទាំងមន្ត្រីរាជរដ្ឋាភិបាលតែម្តង ពោលគឺទាំងមន្ត្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យតែរកឃើញថាមានការប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានការអនុគ្រោះទៀតទេក្នុងជួររាជរដ្ឋាភិបាល ដែលពាក់ព័ន្ធគ្រឿងញៀន ហើយនេះជាវិធីសាស្ត្រមួយក្នុងការសម្អាតចកក្នុងបឹង។ ទន្ទឹមនេះ សម្តេចបានណែនាំឲ្យក្រសួងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈចែករំលែកទិន្នន័យគ្នាចំពោះមន្ត្រីដែលត្រូវបានបណ្តេញចេញ ដើម្បីកុំឲ្យទៅជ្រកនៅស្ថាប័នផ្សេងទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់នូវឫសគល់គ្រឿងញៀនពីកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ដាក់បានបញ្ចូលការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្របតាមការប្តេជ្ញាចិត្ត “កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន” តាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” ព្រមទាំងបានដំឡើងកម្រិតនៃការបញ្ជា ដឹកនាំ និងចាត់តាំងយុទ្ធនាការដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័ន ក្នុងការអនុវត្ត ផ្សព្វផ្សាយ និងគាំទ្រ៕ អត្ថបទ៖ អក្ខរា

The post នាយករដ្ឋមន្រ្តីផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលដែលពាក់ព័ន្ធគ្រឿងញៀន appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្រ្តីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រសិនបើរកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខ័ណ្ឌ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មន្រ្ដីរាជការគ្រប់ប្រភេទ និងកងកម្លាំងប្រដាប់អាវុធ បើរកឃើញមានពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។

សម្តេចធិបតីថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះថា សម្តេចធិបតីទើបតែចុះហត្ថលេខាលើបទបញ្ជាមួយ ដោយមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។សម្តេចធិបតីបន្តថា ការធ្វើបែបនេះដើម្បីពង្រឹងវិន័យក្នុងការអនុវត្ត មន្រ្តីរាជការទាំងកងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិលគឺត្រូវមានក្របខណ្ឌវិន័យ ក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតាព្រោះយើងជាគម្រូគេ អីចឹងដើម្បីដាក់ការអនុវត្តយើងត្រូវអនុវត្តសម្អាតផ្ទះយើងសិន ដោយគ្មានការអនុគ្រោះក្នុងជួររដ្ឋាភិបាលនោះទេក្នុងការប្រើប្រាស់គ្រឿងញៀននេះ។

សម្តេចធិបតីបន្តទៀតថា ការអនុវត្តនេះមិនមានការទុកឱកាសលើកទី២នោះទេ ដោយសម្តេចធិបតីលើកឧទាហរណ៍ថា«បើកាប់បន្លា គឺកាប់ឱ្យដាច់ បើកាប់មិនដាច់ នោះនឹងមុតជើងវិញមិនខាន»។ហើយសម្តេចធិបតីជឿថា មន្រ្តីរាជការបើមិនបានប្រើប្រាស់គ្រឿងញៀនគឺមិនដាច់ពោះស្លាប់ទេ។ហើយនេះក៏ជាវិធីសាស្រ្តមួយដែរដែលជាវិធីសាស្រ្តសម្អាតចកនៅក្នុងបឹងផងដែរ។

សូមជម្រាបជូនថា បទបញ្ជាស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មាន៣ចំណុចធំៗ៖១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ និង៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្រ្តីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រសិនបើរកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខ័ណ្ឌ appeared first on .

Breaking News: អ្នកមានទ្រព្យសម្បត្តិច្រើនដាច់គេលើលោក Elon Musk ប្រើគ្រឿងញៀនខុសច្បាប់
កំពូលអ្នកមានទ្រព្យសម្បត្តិច្រើនដាច់គេលើលោក Elon Musk បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលធ្វើឲ្យអ្នកដឹកនាំនៅក្រុមហ៊ុន Tesla និង SpaceX មានការព្រួយបារម្ភជាខ្លាំង។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន WSJ នៅមុននេះបន្តិច បានឲ្យដឹងថា ថ្នាក់ដឹកនាំនិងបុគ្គលិកនៅក្រុមហ៊ុនទាំងពីរខាងលើ បានដាក់ការសង្ស័យថា ការប្រើប្រាស់គ្រឿងញៀនអាចដោយសារគាត់ធ្វើការត្រឹះរិះរកគំនិតថ្មីៗច្នៃប្រឌិតច្រើនហួសហេតុពេក ឫការប្រឈមបញ្ហាសុខភាពផ្លូវចិត្តបណ្តាមកពីគេងលក់។

គួររំលឹកថា របៀបដឹកនាំក្រុមហ៊ុនរបស់ Elon Musk គឺមានលក្ខណៈខុសពីគេ ហើយតែងតែទទួលរងការរិះគន់ ប៉ុន្តែនៅក្នុងឆ្នាំ២០១៩ មហាសេដ្ឋីអាមេរិករូបនេះទម្លាយថា លោកមានជំងឺ Asperger ដែលធ្វើឲ្យលោកពិបាកក្នុងការសម្លឹងមើលមនុស្សចំៗ និងកម្រធ្វើឲ្យលោកមានចិត្តអាណិតអាសូរ ចំពោះអ្នកដទៃណាស់។

បើនិយាយដល់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk គឺលោកមានប្រមាណ ២៤៣,៥ពាន់លានដុល្លារ។ ចំនួនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នេះអនុញ្ញាតិឱ្យលោកជាប់ឈ្មោះជាបុគ្គលតែម្នាក់គត់ដែលមានលុយលើស ២០០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។ នេះបើតាមទស្សនាវដ្ដីអនឡាញ Forbes៕

The post Breaking News: អ្នកមានទ្រព្យសម្បត្តិច្រើនដាច់គេលើលោក Elon Musk ប្រើគ្រឿងញៀនខុសច្បាប់ appeared first on .

លោក ស សុខា៖ កងកម្លាំងប្រដាប់អាវុធស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ បើតេស្តមានសារធាតុញៀនត្រូវបណ្តេញចេញពីក្របខណ្ឌ
ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «គ្រប់មន្រ្តីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ជាពិសេសកងកម្លាំងប្រដាប់អាវុធ បើធ្វើតេស្តរកឃើញមានសារធាតុញឿនមិនអាចអនុញ្ញាតិឲ្យនៅក្នុងក្របខណ្ឌនគរបាលទៀតនោះទេ»។

លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ការដាក់ចេញវិធានការក្តៅនេះ ក្នុងគោលដៅយកពេលវេលាដើម្បីសម្អាតផ្ទះខ្លួនឯង ស្របតាមប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្តី។

យ៉ាងណា បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ សម្រាប់មន្រ្តីស៊ីវិលមិនទាន់មានការណែនាំរួមណាមួយឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានអ្នកពាក់ព័ន្ធសូមដើរចេញឲ្យឆ្ងាយ ហើយបើមានសារធាតុញៀនក្នុងខ្លួនសូមមេត្តាស្វ័យសិក្សាដោយខ្លួនឯងដើម្បីផ្តាច់ឲ្យបានលឿនបំផុត។​​

សូមស្តាប់ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលសារព័ត៌មានឧកញ៉ាញូស៍ ទទួលបាននារសៀលថ្ងៃចន្ទខែធ្នូ ឆ្នាំ២០២៣៖

The post លោក ស សុខា៖ កងកម្លាំងប្រដាប់អាវុធស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ បើតេស្តមានសារធាតុញៀនត្រូវបណ្តេញចេញពីក្របខណ្ឌ appeared first on .

រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅក្នុងប្រទេសម៉ិកស៊ិក
រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ចថ្មី និងចោទប្រកាន់​ទៅលើជនជាតិម៉ិកស៊ិកមួយចំនួន ទាក់ទងនឹងការទប់ស្កាត់លំហូរនាំចូលអាភៀនទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជា​អំពាវនាវឲ្យ​រដ្ឋាភិបាលម៉ិកស៊ិក ជួយចាត់វិធានការជុំវិញរឿងនេះផង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reutersបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានបំពេញទស្សនកិច្ចទៅកាន់ប្រទេស​ម៉ិកស៊ិក ជាលើកដំបូងតាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២១ ហើយលោកស្រីបានប្រកាស​ពី​ទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលចំនួន ១៥រូប និងក្រុមហ៊ុនចំនួន ២ ដែលពាក់ព័ន្ធជាមួយក្រុមជួញដូរគ្រឿងញៀន Beltrn Leyva។

អាមេរិកបានចាត់ទុកក្រុម Beltran Leyva Organization ជាក្រុមជួញដូរគ្រឿងញៀន​ដ៏មានឥទ្ធិពលបំផុតមួយលើលោក និងជាអ្នកផ្គត់ផ្គង់អាភៀន និងគ្រឿងញៀនប្រភេទកូកាអ៊ីន​ធំជាងគេ ទៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ។

ជាមួយគ្នា លោកស្រី Yellen ក៏បានសំណូមពរឲ្យរដ្ឋាភិបាលម៉ិកស៊ិក បង្កើនកិច្ចសហប្រតិបត្តិការ​រួមគ្នា ដើម្បីរកវិធីសាស្ត្រផ្ដាច់លំហូរហិរញ្ញវត្ថុរបស់ក្រុមជួញដូរគ្រឿងញៀនមួយនេះ៕

The post រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅក្នុងប្រទេសម៉ិកស៊ិក appeared first on .

ក្រៅពីឧបនាយករដ្ឋមន្រ្តី នេត សាវឿន តើឥស្សរជនរូបណាខ្លះត្រូវបានចាត់តាំងដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នាយករដ្ឋមន្រ្តីបានសម្រេចតាំងតាំងឥស្សរជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអង្គភាពស្ថាប័នចំនួន ១៧រូប/ស្ថាប័ន ក្នុងការដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អនុក្រឹត្យចំនួន២ទំព័រចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានតែងតាំងលោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ជាប្រធានដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុប្រធានចំនួន ៤រូប គឺលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ព្រុំ សុខា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ។

បើតាមអនុក្រឹត្យដដែល ក៏បានចាត់តាំងរដ្ឋមន្រ្តីចំនួន ៤រូបជាសមាជិក រួមមាន៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ។

ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានតែងតាំងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ១រូប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ១រូប  និងក្រសួងអប់រំយុវជន និងកីឡា១រូប ជាសមាជិក។

លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តីក៏ចាត់តាំងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអភិបាលរាជធានីខេត្ត និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិកផងដែរ៕

The post ក្រៅពីឧបនាយករដ្ឋមន្រ្តី នេត សាវឿន តើឥស្សរជនរូបណាខ្លះត្រូវបានចាត់តាំងដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន appeared first on .

រកឃើញទ្រព្យសម្បត្តិគ្រួសាមេយោធា Min Aung Hlaing ពេលបង្ក្រាបគ្រឿងញៀននៅថៃ
តម្រួត​ប្រទេសថៃ​បាន​ធ្វើការ​ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន​មួយ​កន្លែង ហើយក៏បាន​រកឃើញ​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​ដែលជា​កម្មសិទ្ធិ​របស់កូនៗ​មេយោធា​មីយ៉ាន់ម៉ា Min Aung Hlaing នៅទីនោះ​ផង។

យោងតាម​ការចុះផ្សាយពី Reuters បាន​បង្ហាញថា ការបង្ក្រាបទីតាំងគ្រឿងញៀន​នោះ​ធ្វើឡើង​នៅ​ទីក្រុងបាងកក និងឃាត់ខ្លួន​អ្នកជំនួញ​ Tun Min Latt វ័យ ៥៣ ឆ្នាំ ដែលត្រូវបាន​គេដឹងថា មានទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​មេយោធា​មីយ៉ាន់ម៉ា។

ប្រភពដដែលបន្ថែមថា ការចុះបង្ក្រាប​ទីតាំងគ្រឿងញៀន​កាលពីខែកញ្ញា ប៉ូលិស​បាន​រឹបអូសទ្រព្យសម្បត្តិ​ជិត ៩ លានដុល្លារ មានដូចជា​ឡានទំនើប នាឡិកា កាបូបដៃថ្លៃៗ និងប្រាក់សុទ្ធ​ ២៣៩ ០៩១ ដុល្លារ​ផង។

បើទោះជាទ្រព្យសម្បត្តិទាំងនោះ គេដឹងថាជាកម្មសិទ្ធិ​របស់​កូនៗទាំង ២ នៃ​មេដឹកនាំយោធាមីយ៉ាន់ម៉ា ប៉ុន្តែ​ពួកគេ​មិនត្រូវបាន​ឃាត់ខ្លួន​ដោយប៉ូលិសថៃឡើយ ហើយដីកា​ចាប់ខ្លួន​គឺ​ធ្វើសម្រាប់តែ​ចាប់ខ្លួន​លោក Tun Min Latt តែម្នាក់ប៉ុណ្ណោះ៕

The post រកឃើញទ្រព្យសម្បត្តិគ្រួសាមេយោធា Min Aung Hlaing ពេលបង្ក្រាបគ្រឿងញៀននៅថៃ appeared first on .

សម្ដេច ស ខេង ណែនាំ​មន្ត្រីពាក់ព័ន្ធឱ្យបង្កើន​កិច្ចសហ​ការ​បង្ក្រាបការជួញគ្រឿងញៀន និងការនាំចូល​សារធាតុគីមី​ផ្សំ​ដើម្បីផលិត​ជា​គ្រឿងញៀន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធទាំងអស់​ឱ្យបង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី ពហុភាគី និង​ការផ្លាស់ប្ដូរព័ត៌មាន ដើម្បី​ត្រួតពិនិត្យ តាមដាន សើបអង្កេត ស្រាវជ្រាវ មុខសញ្ញាចរាចរណ៍​ជួញដូរគ្រឿងញៀន និងសារធាតុផ្សុំ​ខុស​ច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នា​បង្ក្រាបឱ្យបានទាន់ពេលវេលា និងចំ​គោលដៅ។

ការណែនាំរបស់សម្តេចក្រឡាហោមដូចនេះ បានធ្វើឡើង​ក្នុងពិធីបិទសន្និបាតបូកសរុប​លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់​ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅសណ្ឋាគារ រ៉េងស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា​បានបង្ក្រាបបាន​​សាធាតុគីមីផ្សុំ ​ដើម្បី​ផលិតជា​គ្រឿងញៀន រហូតដល់ជាង៣០០តោន ហើយនៅពេលនេះ​ស្ថាប័នជំនាញ​ពាក់ព័ន្ធទាំ​​ង​អស់ កំពុងតែរួមគ្នាគិតគូររកវិធីដើម្បីបន្សាបនូវ​សាធាតុគីមីផ្សុំទាំងអស់នោះ មុន​យកទៅ​កម្ទេច​ចោល។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ​សាធាតុគីមីផ្សំទាំងអស់នោះ ត្រូវបាន​ក្រុមឧក្រិដ្ឋជន នាំចូលទាំងស្របច្បាប់ និងមិនស្របច្បាប់​ដើម្បីផលិតគ្រឿងញៀន។​​ ​ការនាំចូលដោយ​ស្រប​ច្បាប់​មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែស្ថាប័នជំនាញ​មិនបានតាមដាន​ពិនិត្យ​ច្បាស់លាស់ នៅពេលយកទៅប្រើប្រាស់ឲ្យដល់គោលដៅ ហើយ​ភាគច្រើន​មានអាជ្ញា​ប័ណ្ណ​ជាវត្ថុធាតុដើម ដើម្បីធ្វើជាជីកសិកម្មជាដើម។ រីឯការនាំចូលដោយមិនស្របច្បាប់ ត្រូវបាន​សង្ស័យថា អាចលួចបន្លំជាមួយទំនិញដែលស្របច្បាប់ ដែលសមត្ថកិច្ចឆែកមិនទាន់ដល់កម្រិត ឬអាចនាំចូលតាមច្រករបៀងផ្សេងៗជាដើម។

សម្ដេចក្រឡាហោម បន្តទៀតថា ការផលិតនេះ អាចចែកចាយទាំងនៅកម្ពុជា និងនាំទៅ​ប្រទេស​​ទី៣ និងគោល​ដៅ​ផ្សេងៗ ហើយកិច្ចប្រជុំខាងមុខនេះ នឹងមានការពិនិត្យឡើងវិញ​នូវវិធានការ និង​គោលការណ៍ដើ​ម្បីធានាគ្រប់គ្រងការនាំចូលសារធាតុទាំងឡាយណា​ដែលបំរើ​ឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងទប់ស្កាត់ឱ្យបានការនាំសាធាតុទាំងនោះ​មកផលិត​គ្រឿង​ញៀន។

ឯកឧត្តម កែ កឹមយ៉ាន

ជាមួយគ្នានេះ ឯកឧត្តម កែ កឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ក៏បានឱ្យដឹងដែរថា ទោះបីពិភពលោកមានការរាតត្បាត​ដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពគ្រឿងញៀនមិនមានធូរស្បើយដែរ ហើយ​ក្រុមឧក្រិដ្ឋ​ជនបានប្រើវិធី​សាស្រ្តថ្មីៗ និងប្លែកៗកាន់តែមានភាពស្មុគស្មាញ ក្នុងការលួចលាក់ផលិតគ្រឿងញៀន​ខុស​ច្បាប់ ធ្វើឱ្យសមត្ថកិច្ចជួបការលំបាក ជាក់ស្ដែងបទល្មើសគ្រឿងធំៗត្រូវបានបង្ក្រាបបាន​ជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមនូវក្រុមគោលដៅប្រឈមដែលត្រូវយកចិត្តទុកដាក់ ដូចជា​ក្រុមកម្មករចល័ត កម្មករកម្មការនីរោងចក្រ សិប្បកម្ម ជនអានាថា យុវជនគ្មានការងារធ្វើ សិស្ស​គេចសាលា អ្នកបើកបររថយន្តដឹកជញ្ជូន និងអ្នកបំរើការងារតាមគោលដៅប្រឈម ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល កន្លែងកំសាន្តសប្បាយ សិប្បកម្ម ការដ្ឋាន និងសំណង់ ដោយ​សារក្រុមទាំងនេះនៅតែជាក្រុមដែលពិបាកជួប និងផ្ដល់ការអប់រំ។

គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុប​ចំនួនជាង៦ពាន់​ករណី។ ក្នុងចំណោមករណីបង្ក្រាបបាន គឺឃាត់ខ្លួនជនសង្ស័យសរុបជាង១ម៉ឺននាក់ មានជនបរទេសចំនួន៣៦៥នាក់ ៕ អត្ថបទ៖ ពុធិកា

The post សម្ដេច ស ខេង ណែនាំ​មន្ត្រីពាក់ព័ន្ធឱ្យបង្កើន​កិច្ចសហ​ការ​បង្ក្រាបការជួញគ្រឿងញៀន និងការនាំចូល​សារធាតុគីមី​ផ្សំ​ដើម្បីផលិត​ជា​គ្រឿងញៀន appeared first on .