ច្រកសមុទ្រ Hormuz

អាមេរិក ប្រកាសថាអ៉ីរ៉ង់បាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុងហើយ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញការជឿជាក់ថា អ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Marco Rubio បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី៧ ខែតុលា ថា៖ “ច្រកសមុទ្រ Hormuz នៅតែបើកចំហ ហើយបរិមាណប្រេងដែលឆ្លងកាត់ទីនោះឥឡូវនេះគឺស្ទើរតែស្មើនឹងកម្រិតមុនពេលមានជម្លោះ។ ដូច្នេះ អ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រនេះហើយ”។

មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីដដែលនេះ បានអះអាងទៀតថា វិធានការទណ្ឌកម្មរបស់អាមេរិកកំពុងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងមិនអាចគ្រប់គ្រងតទៀតបាន ដែលជិតឈានដល់ស្ថានភាពមួយដែលប្រទេសតិចតួចបំផុតក្នុងលោកធ្លាប់បានជួបប្រទះ។

ទន្ទឹមនឹងនេះ លោក Abdolnaser Hemmati អភិបាលធនាគារកណ្តាលអ៊ីរ៉ង់ (CBI) ក៏បានទទួលស្គាល់ថា អតិផរណាគឺជាបញ្ហាដ៏ប្រឈមដ៏ធំមួយ ប៉ុន្តែបានអះអាងថា សេដ្ឋកិច្ចអ៊ីរ៉ង់មិនបានដួលរលំដូចការទស្សន៍ទាយរបស់មន្ត្រីអាមេរិករូបនេះនោះទេ។

ជម្រាបជូនថា កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃទី៧ ខែតុលា ថា មានតែកប៉ាល់ដឹកទំនិញមួយចំនួនតូចប៉ុណ្ណោះដែលសុខចិត្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ កប៉ាល់ខ្លះដឹកប្រេងឆៅទៅកាន់ដែនទឹកក្បែរ Fujairah ក្នុងឈូងសមុទ្រអូម៉ង់ ជាកន្លែងដែលទំនិញត្រូវបានផ្ទេរទៅកាន់កប៉ាល់តូចៗដើម្បីដឹកជញ្ជូនបន្ត៕​

The post អាមេរិក ប្រកាសថាអ៉ីរ៉ង់បាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុងហើយ appeared first on .

លោក ត្រាំ ចេញមុខបដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់ការប្រយុទ្ធគ្នា ដោយលោកបានលើកឡើងថា ប្រទេសអ៉ីរ៉ង់ កំពុងរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី២៦ ខែកញ្ញា ថា៖ “ពួកគែបានដាក់សំណើមក ប៉ុន្តែខ្ញុំបានបដិសេធ”។ នេះគឺចង់សំដៅលើផែនការបទឈប់បាញ់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញដែលអ៉ីរ៉ង់ទើបតែបានស្នើឡើងកាលពីពេលថ្មីៗនេះ។

លោក ត្រាំ បានបន្ថែមទៀតថា អ៉ីរ៉ង់ចង់សម្រេចបានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ដោយសារតែពួកគេកំពុងរងការបរាជ័យយ៉ាងធ្ងន់ធ្ងររួចទៅហើយ។

យ៉ាងណាមិញ​ បន្ទាប់ពីការថ្លែងរបស់លោក ត្រាំ បែបនេះ មន្ត្រីអ៉ីរ៉ង់ ក៏បានចេញមុខឆ្លើយតបវិញថា មានតែផ្លូវការទូតប៉ុណ្ណោះដែលប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះនេះបាន។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានមានប្រសាសន៍ថា៖ “លក្ខខណ្ឌរបស់យើងគឺច្បាស់លាស់ណាស់ ហើយរាល់ចំណាត់ការឆ្ពោះទៅរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺអាស្រ័យលើការឆ្លើយតបតាមលក្ខខណ្ឌទាំងនេះ”។

មិនតែប៉ុណ្ណោះ​ បើតាមលោក Araqchi ទោះបីជាមានការថ្លែងជាសាធារណៈរបស់លោក ត្រាំ ក៏ដោយ ក៏ភាគីកណ្តាលសម្របសម្រួលការចរចារវាងអាមេរិក និងអ៉ីរ៉ង់ មិនទាន់បានជូនដំណឹងផ្លូវការអំពីការបដិសេធផែនការនេះពីសំណាក់អាមេរិកនៅឡើយទេ៕​

The post លោក ត្រាំ ចេញមុខបដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ appeared first on .

អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌទៅឲ្យអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៧ថ្ងៃ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Araghchi បានថ្លែងថា ប្រទេសរបស់លោកបានផ្ញើលិខិតស្នើទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ថ្ងៃខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិថា៖”ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ ហើយការចរចានឹងចាប់ផ្តើម”។

មិនតែប៉ុណ្ណៅះ ផែនការនេះក៏បានទាមទារឱ្យមានការដោះលែងទ្រព្យសម្បត្តិដែលត្រូវបង្កករបស់អ៊ីរ៉ង់ ដែលមានតម្លៃយ៉ាងហោចណាស់ ១២ពាន់លានដុល្លារ ព្រមទាំងការលើកលែងទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ និងការបញ្ចប់ការបិទផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិកប្រឆាំងនឹងប្រទេសខ្លួនផងដែរ។

យ៉ាងណាមិញ​ ប្រសិនបើលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ នៅថ្ងៃទីប្រាំពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក Araghchi ក៏បានបន្ថែមទៀតថា លោកកំពុងរង់ចាំការឆ្លើយតបពីសហរដ្ឋអាមេរិកជុំវិញផែនការនេះ ហើយបានអះអាងថា ប្រទេសចិនក៏គាំទ្រសំណើនេះផងដែរ៕​

The post អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌទៅឲ្យអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៧ថ្ងៃ appeared first on .

ប្រធានាធិបតីអាមេរិក បំផុសគំនិតពីការប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump វិញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថា សហរដ្ឋអាមេរិកគឺបានគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយ ដោយថែមទាំងបានលើកឡើងពីគំនិតចង់ប្តូរឈ្មោះតំបន់នេះ ទៅជាច្រកសមុទ្រ Trump ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី២ ខែកញ្ញាថា ៖”ឥឡូវនេះ យើងបានគ្រប់គ្រងតំបន់នេះហើយ តើយើងគួរប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជា ‘ច្រកសមុទ្រ Trump’ ដែរឬអត់?”។

យ៉ាងណាក៏ដោយ វានៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ថាតើមេដឹកនាំអាមេរិករូបនេះ ពិតជាមានចេតនាចំពោះការផ្លាស់ប្តូរឈ្មោះនេះមែនអត់នោះឡើយ ខណៈពេលដែលលោក ត្រាំ ក៏មិនបានបញ្ជាក់ពីវិសាលភាពដែលច្រកសមុទ្រ Hormuz ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ផងដែរ។

គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយនោះឡើយ ដោយនៅពាក់កណ្តាលខែសីហា លោក ត្រាំ ក៏ធ្លាប់បាននិយាយថា លោកនឹងប្រកាសដាក់ច្រកសមុទ្រ Hormuz “ជាផ្នែកមួយនៃទឹកដីអាមេរិក” ក្នុងឆាប់ៗនេះ បន្ទាប់ពីបានយកឈ្នះលើអ៊ីរ៉ង់។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីប៉ុន្មានថ្ងៃមុន លោកក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកមានការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ទាំងស្រុង ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីដើម្បីទប់ទល់បាននោះឡើយ។

ជម្រាបជូនថា Hormuz មានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ មានប្រវែង ១៦១គីឡូម៉ែត្រ។ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នៅពាក់កណ្តាលខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពសមុទ្រនៅច្រក Hormuz ឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការបកស្រាយបាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់៕​

The post ប្រធានាធិបតីអាមេរិក បំផុសគំនិតពីការប្តូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump វិញ appeared first on .

ថ្មីទៀតហើយ! លោក ត្រាំ បង្ហោះរូបផែនទីច្រកសមុទ្រ Hormuz ហើយដាក់ចំណងជើងថា ‘ទឹកដីអាមេរិកថ្មី’
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៨ ខែសីហា បានបង្ហោះរូបភាពផែនទីនៃច្រកសមុទ្រ Hormuz ជាមួយនឹងចំណងជើងថា ‘ទឹកដីអាមេរិកថ្មី’ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះសារជាបន្តបន្ទាប់ លោក ត្រាំ ថែមទាំងបាននិយាយទៀតថា គ្មានការចរចាណាមួយជាមួយអ៊ីរ៉ង់កំពុងដំណើរការ ឬកំណត់ពេលច្បាស់លាស់នោះទេ ហើយសហរដ្ឋអាមេរិក នៅតែបន្តអនុវត្តការបិទផ្លូវសមុទ្ររបស់ខ្លួនយ៉ាងពេញលេញប្រឆាំងនឹងប្រទេសនេះដដែលនេះ។

យ៉ាងណាមិញជុំវិញការបង្ហោះទាំងនេះ ត្រូបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានបំផុសគំនិតថា ការដាក់ច្រកសមុទ្រ Hormuz ជាទឹកដីអាមេរិក នឹងក្លាយជាគំនិតដ៏អស្ចារ្យមួយ។

ច្រកសមុទ្រ Hormuz ដែលមានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ មានប្រវែង ១៦១ គីឡូម៉ែត្រ ដោយចំណុចតូចចង្អៀតបំផុតរបស់វាមានទទឹង ៣៣ គីឡូម៉ែត្រ ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។

គួរជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅពាក់កណ្តាលខែមិថុនា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពសមុទ្រនៅក្នុងច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការកិច្ចចរចាបន្តបន្ទាប់ បាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់នេះវិញ៕​

The post ថ្មីទៀតហើយ! លោក ត្រាំ បង្ហោះរូបផែនទីច្រកសមុទ្រ Hormuz ហើយដាក់ចំណងជើងថា ‘ទឹកដីអាមេរិកថ្មី’ appeared first on .

លោក ត្រាំ​ គំរាមទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ បើហ៊ានរារាំងអាមេរិក នៅច្រក Hormuz
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងបញ្ជាឱ្យវាយប្រហារតាមអាកាសលើអូម៉ង់ ប្រសិនបើប្រទេសនៅរដ្ឋឈូងសមុទ្រនេះ រារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក នៅក្នុងច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសជាមួយ Fox News នៅថ្ងៃទី១៨ សីហាថា ៖”ប្រសិនបើអូម៉ង់រារាំងសហរដ្ឋអាមេរិក យើងនឹងទម្លាក់គ្រាប់បែកលើប្រទេសនោះឲ្យក្លាយទៅជាបំណែកៗ”។

គួរឲ្យដឹងផងដែរថា អូម៉ង់មានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជិត ២០០ឆ្នាំមកហើយ ដែលធ្វើឱ្យប្រទេសនេះ បានក្លាយជាដៃគូ និងសម្ព័ន្ធមិត្តចំណាស់ជាងគេបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែទន្ទឹមនឹងនេះ អូម៉ង់ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ផងដែរ ហើយពលរដ្ឋនៃប្រទេសទាំងពីរតែងតែធ្វើអន្តរកម្ម និងធ្វើពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប្រចាំ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ បានគំរាមវាយប្រហារអូម៉ង់ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននោះ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីខែឧសភា ប្រធានាធិបតីអាមេរិករូបនេះ​ក៏បានគំរាម «បំផ្ទុះ» អូម៉ង់ផងដែរ ប្រសិនបើពួកគេចង់សហការជាមួយអ៊ីរ៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz នោះ។

ជម្រាបជូនផងដែរថា ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ បានកើតឡើងនៅពេលដែលពេលវេលាកំណត់ ៦០ថ្ងៃ សម្រាប់ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានបញ្ចប់នៅថ្ងៃនេះ ដោយគ្មានផែនការជាក់លាក់ណាមួយត្រូវបានប្រកាសដើម្បីបញ្ចប់ជម្លោះនោះទេ៕​

The post លោក ត្រាំ​ គំរាមទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ បើហ៊ានរារាំងអាមេរិក នៅច្រក Hormuz appeared first on .

លោក ត្រាំ​ ថាច្រក Hormuz នឹងក្លាយជាទឹកដីរបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ក្នុងពេលឆាប់ៗខាងមុខនេះ ច្រកសមុទ្រ Hormuz នឹងក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការយកឈ្នះទៅលើអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានថ្លែងក្នុងពិធីមួយនៅឯសាលាប៉ូលីស ក្នុងរដ្ឋញូវយ៉កកាលពីថ្ងៃទី១៤ ខែសីហាថា ៖”បន្ទាប់ពីយើងយកឈ្នះអ៊ីរ៉ង់ ខ្ញុំនឹងប្រកាសថាច្រកសមុទ្រ Hormuz ជាទឹកដីរបស់អាមេរិក ក្នុងពេលឆាប់ៗនេះ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ដឹងច្បាស់ថា តើលោក ត្រាំ កំពុងនិយាយលេងសើច ឬមានចំណាត់ការម៉ឺងម៉ាត់ណាមួយ ចំពោះសេចក្តីថ្លែងការណ៍នេះនៅឡើយនោះទេ ឬវាអាចជាសញ្ញាមួយដែលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន នៅក្នុងជម្លោះជាមួយទីក្រុងតេអេរ៉ង់ ដែលមានរយៈពេលជាងប្រាំខែកន្លងមកនេះ។

មិនតែប៉ុណ្ណោះ នេះមិនមែនជាលើកទីមួយទេដែលប្រធានាធិបតី ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី១២ ខែសីហា កន្លងទៅ លោកក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក បានធ្វើការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីដើម្បីទប់ទល់នឹងអាមេរិកបានឡើយ។

ជម្រាបជូនផងដែរថា ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នៅពាក់កណ្តាលខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពផ្លូវសមុទ្រឡើងវិញនៅ Hormuz។ តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការបកស្រាយបាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់វិញ៕​

The post លោក ត្រាំ​ ថាច្រក Hormuz នឹងក្លាយជាទឹកដីរបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ appeared first on .

លោក ត្រាំ ប្រកាសថាអាមេរិកគ្រប់គ្រងបានច្រក Hormuz ទាំងស្រុងហើយ តែអ៉ីរ៉ង់បដិសេធ
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចេញមុខអះអាងថា សហរដ្ឋអាមេរិកបានគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បានបដិសេធចំពោះការអះអាងនេះវិញ។ នេះបើតាមការចុះផ្សាយពីសារព៏ត៌មាន Al Jazeera។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី១២ ខែសីហាថា ៖”សហរដ្ឋអាមេរិកបានគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ។ ខ្ញុំគិតថាយើងនឹងបន្តរក្សាការគ្រប់គ្រងវា! ការបិទខ្ទប់ផ្លូវដែលធ្វើឡើងដោយកងទ័ពជើងទឹករបស់យើងត្រូវបានគេហៅថា «ជញ្ជាំងដែក» ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីដើម្បីទប់ទល់នឹងវាបានឡើយ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលច្រកសមុទ្រនៃឈូងសមុទ្រពែរ្ស (PGSA) ដែលបង្កើតឡើងដោយអ៊ីរ៉ង់ ក្នុងខែឧសភា ដើម្បីត្រួតពិនិត្យច្រកសមុទ្រ Hormuz បានចេញមុខបដិសេធព័ត៌មាននេះភ្លាមៗ។ PGSA បាននិយាយទៀតថា «សេចក្តីថ្លែងការណ៍ និងការបង្ហោះម្តងហើយម្តងទៀតដោយមន្ត្រីអាមេរិក មិនបានផ្លាស់ប្តូរការពិតដែលថាច្រកសមុទ្រ Hormuz នៅតែត្រូវបានបិទនោះទេ ហើយវានឹងមិនត្រូវបានបើកឡើងវិញឡើយ រហូតដល់លក្ខខណ្ឌរបស់អ៊ីរ៉ង់ត្រូវបានទទួលយក”។

គួរជម្រាបជូនផងដែរថា ច្រកសមុទ្រ Hormuz ដែលមានទីតាំងស្ថិតនៅចន្លោះរវាងអ៊ីរ៉ង់ និងអូម៉ង់ ត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នៅពាក់កណ្តាលខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពសមុទ្រនៅច្រក Hormuz ឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការចរចាកន្លងមកបាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់ និងធ្វើឲ្យច្រកដ៏សំខាន់នេះ នៅតែបន្តស្ថិតនៅក្នុងការរឹតត្បិតខ្លាំងដដែល៕​

The post លោក ត្រាំ ប្រកាសថាអាមេរិកគ្រប់គ្រងបានច្រក Hormuz ទាំងស្រុងហើយ តែអ៉ីរ៉ង់បដិសេធ appeared first on .

អតីតមេការពារជាតិអាមេរិក ថាលក្ខខណ្ឌ ៦ចំណុចរបស់អ៉ីរ៉ង់លើការបើកច្រក Hormuz ជារឿងគួរឲ្យអស់សំណើច
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា ការដាក់លក្ខខណ្ឌចុងក្រោយរបស់អ៊ីរ៉ង់សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញគឺគួរឱ្យអស់សំណើចខ្លាំងណាស់ និងជាការរារាំងដល់ដំណើរការចរចា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC News។

លោក Mark Esper ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាន៍មួយនៅថ្ងៃទី៩ ខែសីហាថា ៖”ពួកគេបានធ្វើហួសហេតុពេកក្នុងការធ្វើការទាមទារដូចជាការឲ្យសហរដ្ឋអាមេរិកដកកងកម្លាំងទាំងអស់របស់ខ្លួនចេញពីតំបន់ ការបង់សំណងសង្គ្រាម ការបញ្ចប់ការបិទផ្លូវទឹក និងការលើកលែងទណ្ឌកម្មជាដើម”។

ជុំវិញការលើកឡើងនេះរបស់លោក Esper បែបនេះ គឺបានកើតឡើង បន្ទាប់ពីលោក Mohammad Bagher Zolghadr លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានគូសបញ្ជាក់ពីលក្ខខណ្ឌចំនួនប្រាំមួយចំណុចនៅថ្ងៃទី៨ ខែសីហាថា សហរដ្ឋអាមេរិកត្រូវតែជួបប្រជុំគ្នាដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងអនុញ្ញាតឱ្យការដឹកជញ្ជូនបន្តឡើងវិញនៅកម្រិតមុនសង្គ្រាម។

នៅក្នុងលក្ខខណ្ឌទាំងនោះ អ៊ីរ៉ង់បានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងប្រទេសរបស់ខ្លួន ក៏ដូចជាបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ លើកលែងការបិទផ្លូវសមុទ្រ ផ្តល់សំណងសម្រាប់ការខូចខាត លើកលែងទណ្ឌកម្ម និងដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កកទុក ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ លោក Esper បានសង្កត់ធ្ងន់ថា ការទាមទារទាំងនោះបង្ហាញថា អ៊ីរ៉ង់កាន់តែមានភាពក្លាហាន មានទំនុកចិត្តលើជំហររបស់ពួកគេ និងបង្ហាញអំណាចរបស់ពួកគេដោយប្រើច្រក Hormuz ដែលជាកម្លាំងតំណាងជាតិ។ ប៉ុន្តែបើនិយាយឱ្យត្រង់ទៅ ការទាមទារទាំងនោះគឺគួរឱ្យអស់សំណើច ហើយត្រូវតែបដិសេធភ្លាមៗ៕​

The post អតីតមេការពារជាតិអាមេរិក ថាលក្ខខណ្ឌ ៦ចំណុចរបស់អ៉ីរ៉ង់លើការបើកច្រក Hormuz ជារឿងគួរឲ្យអស់សំណើច appeared first on .

អ៊ីរ៉ង់ កំណត់លក្ខខណ្ឌចំនួនប្រាំមួយសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ
អ៊ីរ៉ង់បាននិយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញអាស្រ័យលើរបៀបដែលសហរដ្ឋអាមេរិកផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ហើយក៏បានដាក់ចេញលក្ខខណ្ឌចំនួនប្រាំមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Mohammad Bagher Zolghadr លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ កាលពីថ្ងៃទី៨ ខែសីហាថា ៖”ទាំងនេះគឺជាការទាមទាររបស់ប្រជាជនអ៊ីរ៉ង់ ដែលបានបង្ហាញយ៉ាងច្បាស់ក្នុងអំឡុងពេល ១៦០ថ្ងៃនៃការតស៊ូឥតឈប់ឈរនៅលើសមរភូមិ និងនៅតាមដងផ្លូវ។ ច្រកសមុទ្រ Hormuz នឹងមិនត្រូវបានបើកឡើងវិញទេ លុះត្រាតែសហរដ្ឋអាមេរិកផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន”។

ទន្ទឹមនឹងនេះ លោក Zolghadr ក៏បានរាយបញ្ជីលក្ខខណ្ឌចំនួនប្រាំមួយសម្រាប់សហរដ្ឋអាមេរិក រួមទាំងការបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ ការបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ ការលើកលែងចំពោះការបិទផ្លូវសមុទ្រ ការទូទាត់សំណងសម្រាប់ការខូចខាត ការលើកលែងទណ្ឌកម្ម និងការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបង្កកបានផងដែរ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយលើការទាមទាររបស់អ៊ីរ៉ង់ទាំងនេះនៅឡើយទេ ប៉ុន្តែលោក Richard Weitz អ្នកជំនាញសន្តិសុខអន្តរជាតិនៅសាកលវិទ្យាល័យការពារជាតិណាតូ ជឿជាក់ថាទីក្រុងវ៉ាស៊ីនតោនស្ទើរតែប្រាកដជាមិនអាចទទួលយកការទាមទារសំណងរបស់អ៊ីរ៉ង់ ឬលក្ខខណ្ឌផ្សេងទៀតសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ។

គួរជម្រាបជូនផងដែរថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្មីៗនេះបានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នឹងវិលមករកភាពធម្មតាវិញក្នុងពេលឆាប់ៗនេះ។ លោកក៏បានព្រមានអំពី “វិធានការរឹងមាំ” ប្រសិនបើលទ្ធផលមិនដូចការរំពឹងទុកផងដែរ៕​

The post អ៊ីរ៉ង់ កំណត់លក្ខខណ្ឌចំនួនប្រាំមួយសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ appeared first on .