ថាក់ស៊ីន ស៊ីណាវ៉ាត្រា

លោក ថាក់ស៊ីន ត្រូវបានលើកលែងទោស និងដោះលែងពីការឃ្លាំមើល មុនកាលកំណត់
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងចេញពីពន្ធនាគារទាំងស្រុង បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ និងត្រូវបានដកឧបករណ៍តាមដានអេឡិចត្រូនិកចេញពីលោក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai Inquirer។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Rutthapol Naowarat បានប្រកាសនៅថ្ងៃទី៣ ខែមិថុនាថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកលែងទោស ដើម្បីអបអរសាទរថ្ងៃកំណើតរបស់ម្ចាស់ក្សត្រីយានី Suthida។ លោកមានសិទ្ធិទទួលបានការដោះលែងភ្លាមៗ និងពេញលេញ ដោយសារទោសរបស់លោកនៅសល់រយៈពេលខ្លីពីការលើកលែង។

គួរឲ្យដឹងថា លោក ថាក់ស៊ីន ត្រូវបានដោះលែងចេញពីពន្ធនាគារនៅដើមខែឧសភា ដោយមានលក្ខខណ្ឌថា លោកត្រូវពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិក រហូតដល់ចុងបញ្ចប់នៃរយៈពេលសាកល្បងរយៈពេលបួនខែរបស់លោក ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៩ ខែកញ្ញា។

តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីលោក Rutthapol បាននិយាយថា ក្នុងករណីរបស់លោក ថាក់ស៊ីន ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិកអាចត្រូវបានដកចេញភ្លាមៗ។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះក៏លែងត្រូវបានតម្រូវឱ្យរាយការណ៍ជាប្រចាំទៅកាន់ទីភ្នាក់ងារត្រួតពិនិត្យការសាកល្បងទៀត ផងដែរ។

​គួរជម្រាបជូនថា នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលថៃបានសម្រេចថា ការផ្ទេរអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ពីពន្ធនាគារទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅឆ្នាំ ២០២៣ គឺជារឿងខុសច្បាប់។ ដូច្នេះលោកត្រូវបាននាំទៅពន្ធនាគារដើម្បីអនុវត្តទោសរយៈពេលមួយឆ្នាំឡើងវិញ ប៉ុន្តែត្រូវបានដោះលែងមុនកាលកំណត់ នៅដើមខែឧសភា៕​

The post លោក ថាក់ស៊ីន ត្រូវបានលើកលែងទោស និងដោះលែងពីការឃ្លាំមើល មុនកាលកំណត់ appeared first on .

លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសជាង ៨៥០ នាក់ ដែលត្រូវដោះលែងមុនកាលកំណត់
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលប្រាំបីខែ ពីបទពុករលួយ និងរំលោភអំណាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារកណ្តាលខ្លងព្រេម ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី១១ ខែឧសភា ដែលជាផ្នែកមួយនៃកម្មវិធីដោះលែងមុនកាលកំណត់ ដោយមានលក្ខខណ្ឌថា លោកត្រូវតែពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិក រហូតដល់ការកំណត់នៃការសាកល្បងរយៈពេលបួនខែរបស់លោក សម្រាប់ការអនុវត្តទោសនៅក្រៅឃុំ។ លោក ថាក់ស៊ីន គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសជាង ៨៥០ នាក់ ផ្សេងទៀត ដែលត្រូវបានដោះលែងមុនកាលកំណត់ នៅក្នុងការដោះលែងជុំនេះ។

ក្រោយដោះលែង អ្នកគាំទ្ររាប់រយនាក់ រួមទាំងកូនស្រីរបស់លោក គឺអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែនតុងតាន ស៊ីណាវ៉ាត្រា បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ដើម្បីស្វាគមន៍លោក ដោយអ្នកខ្លះស្រែកថា “យើងស្រឡាញ់លោក ថាក់ស៊ីន”។

គួររំឮកផងដែរថា កាលពីខែមុន អាជ្ញាធរកែតម្រូវរបស់ថៃ បានប្រកាសពីការសម្រេចចិត្តរបស់ពួកគេ ក្នុងការដោះលែង លោក ថាក់ស៊ីន ចេញពីពន្ធនាគារមុនកាលកំណត់ ដោយលើកឡើងពីកត្តាអាយុរបស់លោក និងការពិតដែលថាលោកនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដើម្បីអនុវត្តទោស។

លោក ថាក់ស៊ីន ធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីថៃចាប់ពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារយោធាមួយក្នុងឆ្នាំ២០០៦។ លោកបានវិលត្រឡប់មកប្រទេសថៃវិញ នៅខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនទៅក្រៅប្រទេសជាងមួយទសវត្ស។ ក្រោយត្រលប់មកវិញ អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំបីឆ្នាំពីបទរំលោភអំណាច ប៉ុន្តែទោសរបស់លោកត្រូវបានបន្ថយមកត្រឹមមួយឆ្នាំតាមរយៈការលើកលែងទោស។

តែទោះជាយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន បានជាប់ពន្ធនាគារត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ មុនពេលលោកត្រូវបានផ្ទេរទៅមន្ទីរពេទ្យដោយសារតែគាំងបេះដូង និងឈឺទ្រូង។ លោកត្រូវបានលើកលែងទោសបន្ទាប់ពីប្រាំមួយខែ នៅក្នុងបន្ទប់ VIP របស់មន្ទីរពេទ្យ។

ប៉ុន្តែ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលថៃបានសម្រេចថា ការផ្ទេរអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ចេញពីពន្ធនាគារទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅឆ្នាំ២០២៣ គឺជារឿងខុសច្បាប់ ហើយតម្រូវឲ្យលោកត្រលប់មកអនុវត្តទោសបន្ត ដោយតម្រូវឲ្យជាប់ពន្ធនាគារមួយឆ្នាំឡើងវិញ៕​

The post លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសជាង ៨៥០ នាក់ ដែលត្រូវដោះលែងមុនកាលកំណត់ appeared first on .

កូនស្រីរបស់លោក ថាក់ស៊ីន បង្ហើបថាឪពុករបស់ខ្លួនទំនងឈប់ប្រឡូកក្នុងឆាកនយោបាយថៃ
អ្នកស្រី Paetongtarn Shinawatra បាននិយាយថាលោក ថាក់ស៊ីន ដែលជាឪពុករបស់ខ្លួន អាចនឹងឈប់ពីសកម្មភាពនយោបាយរបស់គាត់ហើយ បន្ទាប់ពីលោកត្រូវបានបញ្ជាក់ថាមានសិទ្ធិទទួលបានការដោះលែងពីពន្ធនាគារមុនកាលកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

នាយកដ្ឋានកែតម្រូវថៃបានបញ្ជាក់នៅថ្ងៃទី២៦ ខែកុម្ភៈថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានសិទ្ធិទទួលបានការលើកលែងទោសនៅក្នុងខែឧសភា ដែលជាពេលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ​បានអនុវត្តទោសជាប់ពន្ធនាគារពីរភាគបីនៃទោសមួយឆ្នាំរបស់លោក។

យ៉ាងណាមិញ ដោយឆ្លើយតបទៅនឹងសំណួរថាតើលោក ថាក់ស៊ីន នឹងដកខ្លួនចេញពីឆាកនយោបាយថៃ បន្ទាប់ពីការដោះលែងឬអត់ កូនស្រីរបស់គាត់ គឺលោកស្រី Paetongtarn បានបញ្ជាក់ថាឪពុករបស់លោកស្រី ទំនងនឹងមិនចូលប្រឡូកក្នុងឆាកនយោបាយទៀតនោះឡើយ នៅពេលដែលលោកត្រូវបានដោះលែង។

ជម្រាបជូន លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនជាង ១៥ឆ្នាំ ហើយក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទរំលោភអំណាច ក្នុងអំឡុងពេលកាន់តំណែង ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹមមួយឆ្នាំដោយសារការលើកលែងទោសពីព្រះមហាក្សត្រ៕​

The post កូនស្រីរបស់លោក ថាក់ស៊ីន បង្ហើបថាឪពុករបស់ខ្លួនទំនងឈប់ប្រឡូកក្នុងឆាកនយោបាយថៃ appeared first on .

តុលាការថៃ បញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន បង់ប្រាក់សំណងជាង ៥០០លានដុល្លារ
អ្នកនាំពាក្យតុលាការថៃ លោក Suriyan Hongvilai បាននិយាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវតែអនុវត្តតាមសំណើបង់ពន្ធពាក់ពន្ធទៅនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp របស់លោក កាលពីអតីតកាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យដដែលរូបនេះ មិនបានបញ្ជាក់ថាតើលោក ថាក់ស៊ីន នឹងត្រូវបង់ប្រាក់សំណងប៉ុន្មាននៅឡើយនោះទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បាននិយាយថា តុលាការបានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បង់ប្រាក់ពន្ធ និងពិន័យរហូតដល់ ១៧,៦ពាន់លានបាត ឬស្មើប្រហែល ៥៤០លានដុល្លារ។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន បានប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទពុករលួយ និងភាពចម្រូងចម្រាសជុំវិញការលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន Shin Corpរបស់ខ្លួន ដោយមិនបានបង់ពន្ធទៅកាន់រដ្ឋឡើយ។

នៅឆ្នាំដដែលនោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏ត្រូវបានបណ្តេញពីតំណែង នៅក្នុងរដ្ឋប្រហារ ហើយបានចំណាយពេលអស់ពេលជាងមួយទសវត្សក្នុងការនិរទេសខ្លួន ទៅក្រៅប្រទេស។ លុះដល់ឆ្នាំ ២០១៧ អាជ្ញាធរពន្ធដារថៃបានកំណត់ពិន័យលោក ថាក់ស៊ីន ចំនួន ៥០០លានដុល្លារ។

ជម្រាបជូនថា លោក ថាក់ស៊ីន អាយុ ៧៦ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ នៅពន្ធនាគារខ្លងព្រេម ក្នុងទីក្រុងបាងកក ដែលជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃ។ ប៉ុន្តែលោកត្រូវបានផ្ទេរទៅកាន់កន្លែងវេជ្ជសាស្ត្រនៃពន្ធនាគារ ដោយសារតែវ័យចំណាស់ និងជំងឺរ៉ាំរ៉ៃរបស់លោក៕

The post តុលាការថៃ បញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន បង់ប្រាក់សំណងជាង ៥០០លានដុល្លារ appeared first on .

លោក ថាក់ស៊ីន ធ្លាប់ដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ តែត្រូវបរាជ័យ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេរាយការណ៍ថា ធ្លាប់បានដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែត្រូវបានបរាជ័យវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន PBS បានរាយការណ៍ថា លោក ថាក់ស៊ីន បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃ១០ ខែកញ្ញា ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលថៃ បានកំណត់ថាលោកមិនបានអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវក្នុងឆ្នាំ២០២៣ ហើយតម្រូវឲ្យជាប់គុកមួយឆ្នាំជំនួសវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សំណើនេះត្រូវបានច្រានចោល ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong កាលពីថ្ងទី២៣ ខែកញ្ញា។ ហើយនៅប៉ុន្តែថ្ងៃក្រោយមក ក្រសួងបាបញ្ជូនទៅកាន់លេខាធិការដ្ឋានខុទ្ទកាល័យ (CSC) ដើម្បីចាត់ការបន្តនីតិវិធី។

គួរឲ្យដឹងថា យោងតាមច្បាប់ប្រទេសថៃ បានចែងថា ទណ្ឌិតណាក៏ដោយ រួមទាំងអ្នកទើបតែចាប់ផ្តើមកាត់ទោស ដូចជា លោក ថាក់ស៊ីន មានសិទ្ធិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ សិទ្ធិនេះក៏អាចត្រូវបានប្រើប្រាស់ក្នុងនាមជាប្តីប្រពន្ធ ឪពុកម្តាយ ឬកូនរបស់អ្នកទោសតាមរយៈនាយកដ្ឋានកែតម្រូវ។

ក្រោយ​ពី​ទទួល​បាន​ពាក្យ​ស្នើ​សុំ ពន្ធនាគារ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​បឋម ចងក្រង​ឯកសារ​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ។ ប្រសិន​បើ​មាន​ការ​យល់​ព្រម សំណើ​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​លេខាធិការដ្ឋាខុទ្ទកាល័យ និង​ក្រុម​ប្រឹក្សា​ឯកជន មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ៕​

The post លោក ថាក់ស៊ីន ធ្លាប់ដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ តែត្រូវបរាជ័យ appeared first on .

ថៃ ច្រានចោលព័ត៌មានដែលថាលោក ថាក់ស៊ីន រៀបចំពិធីជប់លៀងហូបភីហ្សានៅក្នុងគុក
នាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ ថ្មីៗនេះ​ បានចេញមុខច្រានចោលជុំវិញរបាយការណ៍ដែលលើកឡើងថាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទិញភីហ្សាចែកជូនសម្រាប់ឆ្មាំ និងអ្នកទោសចំនួន ៦ ៥០០ នាក់ ដើម្បីធ្វើពិធីជប់លៀង នៅក្នុងពន្ធនាគារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

អ្នកនាំពាក្យរងនៃនាយកដ្ឋានកែតម្រូវថៃ លោកស្រី Kanokwan Jiewchuaphan បាននិយាយកាលពីថ្ងៃទី១៧ ខែកញ្ញាថា លោក ថាក់ស៊ីន មិនបានទិញភីហ្សា សម្រាប់ឆ្មាំ និងអ្នកទោសដើម្បីជប់លៀង នៅក្នុងពន្ធនាគារកណ្តាល Klong Prem ដែលជាកន្លែងលោកកំពុងអនុវត្តទោស នោះឡើយ។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងព័ត៌មានដែលចេញផ្សាយដោយអតីតសមាជិកសភា លោក Watchara Phettong ដែលបានចោទប្រកាន់ទៅលើលោក ថាក់ស៊ីន កាលពីសប្តាហ៍មុនថា លោកបានបញ្ជាឲ្យគេទិញយកនំភីហ្សារៀបចំពិធីជប់លៀង សម្រាប់ឆ្មាំ និងអ្នកទោសចំនួន ៦ ៥០០ នាក់ ក្នុងគោលបំណងអ្នកទទួលបានឥទ្ធិពល នៅក្នុងពន្ធនាគារនោះ។ លោក Phettong បានបន្ថែមទៀតថា ចំនួនទឹកប្រាក់ដែលលោក ថាក់ស៊ីន បានចំណាយលើការទិញភីហ្សាទាំងនោះ គឺលើសពីទឹកប្រាក់ឧបត្ថម្ភប្រចាំថ្ងដែលត្រូវបានអនុញ្ញាតសម្រាប់អ្នកទោស។

ទន្ទឹមនឹងនេះ លោកស្រី Kanokwan បាននិយាយថា វាគ្រាន់តែការយល់ច្រលំប៉ុណ្ណោះ ដោយពន្យល់ថា តាមពិតទៅមានមនុស្សមានចិត្តបុណ្យមួយចំនួន បានទិញភីហ្សា កាលពីថ្ងៃទី១៣ ខែកញ្ញា ដើម្បីចែកឲ្យប៉ូលិស និងប៉ូលិសចរាចរណ៍ រួមទាំងសន្តិសុខ នៅតាមផ្លូវនៅមុខពន្ធនាគារ។ ស្របពេលលោក Padej Ringrod ដែលជាប្រធានគុក Klong Prem បានបញ្ជាក់ទៀតថា ភីហ្សាទាំងនោះមិនជាប់ពាក់ពន្ធជាមួយ លោក ថាក់ស៊ីន នោះឡើយ៕​

The post ថៃ ច្រានចោលព័ត៌មានដែលថាលោក ថាក់ស៊ីន រៀបចំពិធីជប់លៀងហូបភីហ្សានៅក្នុងគុក appeared first on .

លោក ថាក់ស៊ីន ត្រូវបានផ្លាស់ប្តូរទៅកាន់មន្ទីរពេទ្យនៃពន្ធនាគារ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យនៃពន្ធនាគារ Klong Prem ខណៈពេលដែលលោកកំពុងបំពេញទោសជាប់ពន្ធនាគារមួយឆ្នាំ នៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីនាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកញ្ញាថា លោក ថាក់ស៊ីន ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យពន្ធនាគារ ដោសសារតែអាយុ និងជំងឺរ៉ំារ៉ៃរបស់លោក។

គួរឲ្យដឹងផងដែរថា កន្លងមក តុលាការកំពូលរបស់ប្រទេសថៃ បានរកឃើញថាលោក ថាក់ស៊ីន មិនបានអនុវត្តការកាត់ទោសជាប់ពន្ធនាគាររបស់លោកឲ្យបានត្រឹមត្រូវនោះឡើយ កាលពីឆ្នាំ២០២៣ ហើយបានបង្គាប់ឲ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បំពេញទោសជាប់គុករយៈពេលមួយឆ្នាំឡើងវិញ។ លោក ថាក់ស៊ីន កំពុងជាប់ទោសនៅក្នុងពន្ធនាគារ Klong Prem នៃទីក្រុងបាងកក ដែលជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃ។

ជម្រាបជូនផងដែរថា អគ្គនាយករង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ លោក Shane Kanjanapach ក៏ធ្លាប់បាននិយាយកាលពីពេលមុនថា លោកកំពុងពិចារណាតែងតាំងលោក ថាក់ស៊ីន ឲ្យក្លាយជាគ្រូបង្រៀនភាសាសម្រាប់អ្នកទោសផ្សេងទៀត នៅក្នុងពន្ធនាគារនេះ ផងដែរ៕

The post លោក ថាក់ស៊ីន ត្រូវបានផ្លាស់ប្តូរទៅកាន់មន្ទីរពេទ្យនៃពន្ធនាគារ appeared first on .

លោក ថាក់ស៊ីន អាចនឹងត្រូវតែងតាំងជាគ្រូបង្រៀននៅក្នុងគុក
នាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ កំពុងពិចារណាតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាគ្រូបង្រៀនភាសាដល់អ្នកទោសផ្សេងទៀត នៅក្នុងពន្ធនាគារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Shane Kanjanapach អគ្គនាយករង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានកែតម្រូវថៃ កាលពីថ្ងៃទី១១ ខែកញ្ញា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរបស់លោក ថាក់ស៊ីន នៅក្នុងពន្ធនាគារ ដោយនិយាយថាអតីតមេដឹកនាំថៃរូបនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ៥ថ្ងៃសិន។

បន្ទាប់ពីរយៈពេលនេះ នាយករដ្ឋាន គ្រោងនឹងចាត់តាំងអ្នកទោសឲ្យបំពេញភារកិច្ច ដោយផ្នែកលើសមត្ថភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ហើយសម្រាប់លោក ថាក់ស៊ីន អាចនឹងត្រូវចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនភាសា រួមចំណែកក្នុងសកម្មភាពក្នុងពន្ធនាគារ និងគាំទ្រដល់អ្នកទោសផ្សេងទៀត ក្នុងការស្តានីតិសម្បទារបស់ពួកគេ។

ជម្រាបជូនផងដែរថា តុលាការកំពូលរបស់ប្រទេសថៃ ក្នុងសប្តាហ៍នេះ បានរកឃើញថាលោក ថាក់ស៊ីន មិនបានអនុវត្តការកាត់ទោសជាប់ពន្ធនាគាររបស់គាត់ឱ្យបានត្រឹមត្រូវក្នុងឆ្នាំ២០២៣ នោះឡើយ។ ដូច្នេះហើយបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ដើម្បីបំពេញទោសនោះ។ លោក ថាក់ស៊ីន ​កំពុង​ជាប់​ទោស​នៅ​ពន្ធនាគារ Klong Prem ក្នុង​ទីក្រុង​បាងកក ដែលជា​ពន្ធនាគារ​ដ៏​តឹងរ៉ឹង​បំផុត​មួយ​របស់​ប្រទេស​ថៃ៕

The post លោក ថាក់ស៊ីន អាចនឹងត្រូវតែងតាំងជាគ្រូបង្រៀននៅក្នុងគុក appeared first on .

លោក ថាក់ស៊ីន ត្រូវតុលាការធម្មនុញ្ញថៃ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ
តុលាការកំពូលរបស់ប្រទេសថៃ បានរកឃើញថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនបានអនុវត្តទោសជាប់ពន្ធគាររបស់លោកឲ្យបានត្រឹមត្រូវនោះឡើយ កាលពីក្នុងអំឡុងឆ្នាំ២០២៣ ដូច្នេះហើយទើបបានបង្គាប់ឲ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ​ ជាប់ពន្ធនាគារឡើងវិញ រយៈពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

តុលាការកំពូលរបស់ទីក្រុងបាងកក បានសម្រេចនៅថ្ងៃនេះថា ការផ្ទេរអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ពីពន្ធនាគារទៅកាន់មន្ទីរពេទ្យនៅក្នុងឆ្នាំ២០២៣ គឺជារឿងខុសច្បាប់។

ទន្ទឹមនឹងនេះ​ គណ:កម្មការចៅក្រមទាំងប្រាំរូប ក៏បានរកឃើញថា លោក ថាក់ស៊ីន មានចេតនាពន្យារការស្នាក់នៅមន្ទីរពេទ្យរបស់លោក។ ដូច្នេះហហើយ តុលាការកំពូល បានសម្រេចកាត់ទោសលោក ថាក់ស៊ីន ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងបង្គាប់ឲ្យបញ្ជូនលោកទៅកាន់ពន្ធនាគារភ្លាមៗ បន្ទាប់ពីសវនាការត្រូវបានបញ្ចប់។

ជម្រាបជូនថា លោក ថាក់ស៊ីន ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃ តាំងពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦។ បន្ទាប់ពីនិរទេសខ្លួនអស់ជាងមួយទសវត្សមក លោកក៏បានវិលត្រលប់មកកាន់ប្រទេសថៃវិញ នៅក្នុងឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ពីបទរំលោភអំណាច ប៉ុន្តែត្រូវបានលើកលែងទោសឱ្យជាប់ពន្ធនាគារត្រឹមរយៈពេលមួយឆ្នាំវិញ។

តែទោះបីជាយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន ជាប់គុកតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយជំងឺគាំងបេះដូង និងឈឺទ្រូង ដែលធ្វើឱ្យមានការសង្ស័យ និងការតវ៉ា។ លោកត្រូវបានគេលើកលែងទោសបន្ទាប់ពី ៦ខែ និងតម្រូវឲ្យស្នាក់នៅគ្រប់ពេល ក្នុងបន្ទប់ VIP របស់មន្ទីរពេទ្យ៕

The post លោក ថាក់ស៊ីន ត្រូវតុលាការធម្មនុញ្ញថៃ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ appeared first on .

លោក ថាក់ស៊ីន បកស្រាយរឿងធ្វើដំណើរទៅឌុយបៃ ជំនួសឲ្យការទៅពិនិត្យជំងឺនៅសិង្ហបុរី
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកត្រូវបានបង្ខំឲ្យផ្លាស់ប្តូរទិសដៅកាន់ទីក្រុងឌុយបៃវិញ ដើម្បីព្យាបាលជំងឺ ជំនួសប្រទេសសិង្ហបុរី ដោយសារតែមានការពន្យារពេលក្នុងនីតិវិធីអន្តោប្រវេសន៍របស់លោក នៅព្រលានយន្តហោះថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក ថាក់ស៊ីន បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះថា លោកគ្រោងនឹងទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុី ជាមួយវេជ្ជបណ្ឌិត ដែលធ្លាប់បានព្យាបាលឲ្យលោក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដំណើរទៅកាន់សិង្ហបុរីបានផ្លាស់ប្តូរ ដោយសារតែក្រុមត្រួតពិនិត្យច្រកចេញចូលនៅក្នុងប្រទេសថៃបានពន្យារពេលជើងហោះហើររបស់លោកអស់ជិតពីរម៉ោង។

បន្ទាប់ពីអ្នកបើកយន្តហោះបានប្រាប់លោក ថាក់ស៊ីន ថា យន្តហោះរបស់លោកនឹងមិនអាចទៅអាកាសយានដ្ឋាន Seletar របស់សិង្ហបុរី ដែលប្រើប្រាស់យន្តហោះឯកជនបាននោះទេ ព្រោះវាដល់ម៉ោងបិទទៅហើយ។ ដូច្នេះហើយ ទើបលោក ថាក់ស៊ីន បានណែនាំអ្នកបើកយន្តហោះឱ្យបង្វែរទិសដៅទៅកាន់ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមវិញ ដែលជាកន្លែងគ្រូពេទ្យដដែល ធ្លាប់បានតាមដានព្យាបាលលោកអស់ជាច្រើនឆ្នាំមកហើយ។

ជម្រាបជូនផងដែរថា លោក ថាក់ស៊ីន បានសន្យាថានឹងវិលត្រឡប់ទៅប្រទេសថៃវិញ នៅមុនថ្ងៃទី៨ ខែកញ្ញា ហើយនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូលដើម្បីស្តាប់សាលក្រមនៅថ្ងៃទី៩ ខែកញ្ញាខាងមុខ៕

The post លោក ថាក់ស៊ីន បកស្រាយរឿងធ្វើដំណើរទៅឌុយបៃ ជំនួសឲ្យការទៅពិនិត្យជំងឺនៅសិង្ហបុរី appeared first on .