ថាមពលនុយក្លេអ៊ែរ

អាមេរិក ផ្តល់ប្រាក់កម្ចីចំនួនជាង ១៧ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគលើថាមពលនុយក្លេអ៊ែរ
ក្រសួងថាមពលសហដ្ឋអាមេរិក (DOE) បានប្រកាសបញ្ចេញកញ្ចប់ប្រាក់កម្ចីមានលក្ខខណ្ឌចំនួន ១៧,៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គោលដៅនៃការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួន១០ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងទៀតថា កញ្ចប់ប្រាក់កម្ចីចំនួន ១៧,៥ពាន់លានដុល្លារនេះ នឹងត្រូវបែងចែកជាប្រាំ ដោយប្រាក់កម្ចីនីមួយៗនឹងផ្តល់ហិរញ្ញប្បទានដល់ការសាងសង់រ៉េអាក់ទ័រចំនួនពីរដែលមានកម្លាំង ១,១ ជីហ្គាវ៉ាត់នៅទីតាំងនីមួយៗ។

មិនតែប៉ុណ្ណោះ កញ្ចប់ប្រាក់កម្ចីនេះមានគោលបំណងអនុវត្តកិច្ចព្រមព្រៀងចំនួន ៨០ពាន់លានដុល្លាររបស់ DOE ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ Westinghouse Electric។ ក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងជួយក្នុងការរៀបចំហិរញ្ញប្បទាន និងពន្លឿនដំណើរការផ្តល់អាជ្ញាប័ណ្ណសម្រាប់គម្រោងរ៉េអាក់ទ័រ Westinghouse ជាថ្នូរនឹងប្រាក់ចំណេញនាពេលអនាគតចំនួន ២០%។

គួរឲ្យដឹងផងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានព្យាយាមយ៉ាងខ្លាំងដើម្បីទាក់ទាញការវិនិយោគ ដោយសារតែគម្រោងដែលត្រូវការ តម្រូវឲ្យមានការវិនិយោគដើមទុនច្រើន ហើយជារឿយៗជួបប្រទះនឹងការចំណាយលើសកម្រិត និងពាក់ព័ន្ធនឹងនីតិវិធីច្បាប់ស្មុគស្មាញ។

យ៉ាងណាមិញ លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក រំពឹងថាកញ្ចប់ប្រាក់កម្ចីរបស់រដ្ឋាភិបាលនេះ នឹងជួយសហរដ្ឋអាមេរិក សម្រេចគោលដៅរបស់ខ្លួនក្នុងការចាប់ផ្តើមសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរទ្រង់ទ្រាយធំថ្មីៗចំនួន១០ មុនឆ្នាំ២០៣០៕​

The post អាមេរិក ផ្តល់ប្រាក់កម្ចីចំនួនជាង ១៧ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគលើថាមពលនុយក្លេអ៊ែរ appeared first on .

ឥណ្ឌូណេស៊ី ចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី
ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយរុស្ស៊ីក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា កិច្ចសហការកាន់តែជិតស្និទ្ធក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងផ្នែកថាមពលជាតិ ក្នុងរយៈពេលបីឆ្នាំខាងមុខ។

រដ្ឋាភិបាលបានសង្កត់ធ្ងន់ទៀតថា ការរុករកបច្ចេកវិទ្យាថាមពលដែលមានសុវត្ថិភាព រួមទាំងថាមពលនុយក្លេអ៊ែរ ត្រូវតែអមដោយការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងការអនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត។

គួរជម្រាបជូនថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បច្ចុប្បន្នកំពុងចរចាជាមួយសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី លើគម្រោងអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក នៅក្នុងប្រទេសរបស់ខ្លួន។ បច្ចេកវិទ្យានេះ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយដែលសមស្រប និងមានប្រសិទ្ធភាពជាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើដី៕​

The post ឥណ្ឌូណេស៊ី ចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី appeared first on .

រុស្ស៊ី ចាប់ផ្តើមសិក្សាបឋមលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសឡាវ
ឡាវ និងរុស្ស៊ីបានព្រមព្រៀងគ្នា ចាប់ផ្តើមការសិក្សាបឋមដើម្បីបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសឡាវ ដោយដំណាក់កាលដំបូងមានគោលបំណងកំណត់ទីតាំងសក្តានុពលសម្រាប់ការអភិវឌ្ឍ និងវាយតម្លៃពីរបៀបដែលរោងចក្រនាពេលអនាគតរួមបញ្ចូលទៅក្នុងប្រព័ន្ធថាមពលរបស់ប្រទេសឡាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ការសម្រេចចិត្តនេះបានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុងមូស្គូ ជាកន្លែងដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។

កិច្ចព្រមព្រៀងនេះ បង្កើតបានជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដើម្បីគាំទ្រគម្រោងរួមគ្នាក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យបច្ចេកវិទ្យាខ្ពស់រវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Mishustin បានពិពណ៌នាអំពីប្រទេសឡាវថាជាដៃគូសំខាន់មួយរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយកត់សម្គាល់ថាបរិមាណពាណិជ្ជកម្មបច្ចុប្បន្នមិនទាន់ឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅឡើយទេ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បាននិយាយថា ប្រទេសរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចែករំលែកជំនាញក្នុងសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធអេឡិចត្រូនិចស្វយ័ត និងបញ្ញាសិប្បនិម្មិត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕​

The post រុស្ស៊ី ចាប់ផ្តើមសិក្សាបឋមលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសឡាវ appeared first on .

ជប៉ុន ចាប់ផ្តើមបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើលោក ជាថ្មីម្តងទៀត
ប្រទេសជប៉ុន បានចាប់ផ្តើមបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ នៅថ្ងៃដើមសប្តាហ៍នេះ បន្ទាប់ពីការប៉ុនប៉ងបើកដំណើរការជាលើកដំបូងត្រូវបានបរាជ័យ ដោយសារតែបញ្ហាតូចតាចមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយថា រោងចក្រ Kashiwazaki-Kariwa នៅក្នុងតំបន់ Niigata បានចាប់ផ្តើមបើកដំណើរការឡើងវិញ នៅថ្ងៃចន្ទ វេលាម៉ោង ២:០០ នាទីរសៀល (ម៉ោងក្នុងស្រុក)។​

គួរឲ្យដឹងថារោងចក្រដ៏ធំបំផុតមួយនេះ ត្រូវបានបិទដំណើរការ ចាប់តាំងពីប្រទេសជប៉ុនដកវិស័យថាមពលនុយក្លេអ៊ែរចេញ បន្ទាប់ពីមារនគ្រោះរញ្ជួយដីដ៏ធំសម្បើម និងរលកយក្សស៊ូណាមិ ដែលធ្វើឲ្យរ៉េអាក់ទ័រចំនួនបីនៅរោងចក្រថាមពលនុយក្លេអ៊េរ Fukushima រលាយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ប្រទេសជប៉ុន កំពុងងាកទៅរកថាមពលនុយក្លេអ៊ែរសារជាថ្មី ដើម្បីកាត់បន្ថយការពឹងផ្នែកទៅលើឥន្ធនៈហ្វូស៊ីល ក្នុងគោលបំណងសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ និងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងពីបញ្ញាសិប្បនិម្មិត។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន លោកស្រី Sanae Takaichi ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ បានលើកកម្ពស់ថាមពលនុយក្លេអ៊ែរដើម្បីផ្តល់ថាមពលដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់អាស៊ីមួយនេះ។

ជម្រាបជូនថា Kashiwazaki-Kariwa គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកផ្អែកតាមសមត្ថភាពសក្តានុពល ទោះបីជារ៉េអាក់ទ័រត្រឹមតែមួយក្នុងចំណោមរ៉េអាក់ទ័រទាំងប្រាំពីរត្រូវបានចាប់ផ្តើមដំណើរការឡើងវិញក៏ដោយ៕​

The post ជប៉ុន ចាប់ផ្តើមបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើលោក ជាថ្មីម្តងទៀត appeared first on .

រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើលោក ប្រកាសបិទវិញ ក្រោយដំណើរឡើងវិញត្រឹមប៉ុន្មានម៉ោង
រោងចក្រលថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោក Kashiwazaki-Kariwa នៅប្រទេសជប៉ុន ត្រូវបានបង្ខំឲ្យបិទវិញ នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីត្រូវបានប្រកាសបើកដំណើរសារជាថ្មី ដោយសារហេតុផលសុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

យោងតាមក្រមហ៊ុនថាមពលអគ្គិសនី Tokyo (Tepco) ដែលជាប្រតិបត្តិករ បានប្រកាសថាខ្លួនត្រូវបង្ខំចិត្តបទីរ៉េអាក់ទ័រលេខ៦ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ស្ថិតនៅក្នុងខេត្ត Niigata ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២២ ខែមករា ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានចាប់ផ្តើមបើកដំណើរការវាឡើងវិញ។

យ៉ាងណាមិញ បើតាមលោក Takeyuki Inagaki នាយករោងចក្រ Kashiwazaki-Kariwa បាននិយាយថាការសម្រេចចិត្តបិទរ៉េអាក់ទ័រនេះ គឺដើម្បីធានាសុវត្ថិភាព។

គួរឲ្យដឹងថា Kashiwazaki-Kariwa គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកដែលមានរ៉េអាក់ទ័រសរុបចំនួន ៧ និងមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុប ៨,២ GW។ ហើយកាលយប់ថ្ងៃទី២១ ខែមករា រ៉េអាក់ទ័រដំបូងរបស់រោងចក្រនេះត្រូវបានចាប់ផ្តើមដំណើរឡើងវិញបន្ទាប់ពីត្រូវបានបិទអស់រយៈពេល ១៤ឆ្នាំ ដោយសារតែគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima។

ជម្រាបជូនថា ការចាប់ផ្តើមឡើងវិញនៅរោងចក្រ Kashiwazaki-Kariwa កំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់បំផុត ខណៈពេលដែលក្រុមហ៊ុន Tepco ក៏បានដំណើរការរោងចក្រ Fukushima Daiichi ដែលស្ថិតនៅទីតាំងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ បន្ទាប់ពីវាត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១៕​

The post រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើលោក ប្រកាសបិទវិញ ក្រោយដំណើរឡើងវិញត្រឹមប៉ុន្មានម៉ោង appeared first on .

ជប៉ុន គ្រោងបើកដំណើរការរោងចក្រថាមនុយក្លេអ៊ែរធំបំផុតលើលោកឡើងវិញ ក្រោយបិទអស់ ១៥ឆ្នាំ
ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងឈានដល់ការសម្រេចចិត្តចុងក្រោយ ដើម្បីបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ ដែលត្រូវបានចាត់ទុកថាជាវេលាដ៏សំខាន់មួយក្នុងការងាកទៅរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែរវិញរបស់ប្រទេសជប៉ុន គិតចាប់តាំងពីមានមហន្តរាយ Fukushima ក្នុងឆ្នាំ២០១១ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនេះ មានទីតាំងស្ថិតនៅតំបន់ Kashiwazaki-Kariwa ដែលមានទីតាំងប្រហែល ២២០​ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុងតូក្យូ គឺជារោងចក្រមួយដែលមានរ៉េអាក់ទ័រចំនួន ៥៤ ដែលត្រូវបានបិទដំណើរការទាំងស្រុង បន្ទាប់ពីមានគ្រោះរញ្ជយដី និងរលកយក្សស៊ូណាមិ ដែលបានបំផ្លាញរោងចក្រ Fukushima Daiichi ទាំងស្រុង និងជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត គិតចាប់តាំងពី Chernobyl មក។

យ៉ាងណាមិញ គិតចាប់តាំងពីពេលនោះមក ប្រទេសជប៉ុនបានចាប់ផ្តើមឡើងវិញនូវរ៉េអាក់ទ័រចំនួន ១៤ ក្នុងចំណោម ៣៣ ដែលនៅតែអាចធ្វើប្រតិបត្តិការបាន ខណៈដែលប្រទេសនេះ កំពុងព្យាយាមផ្តាច់ខ្លួនចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលនាំចូល។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Tokyo Electric Power Co (TEPCO) ដែលបានដំណើរការរោងចក្រ Fukushima លោក Masakatsu Takata បាននិយាយថា ៖”យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងមិនដែលមានគ្រោះថ្នាក់បែបនេះកើតឡើងម្តងទៀតឡើយ និងធានាថាប្រជាជននៅខេត្ត Niigata ថាពួកគេនឹងមិនអាចជួបប្រទះនឹងអ្វីដែលកើតឡើងស្រដៀងគ្នានោះទៀតឡើយ”។

ជម្រាបជូនផងដែរថា ប្រសិនបើគម្រោងនេះត្រូវបានអនុម័ត ក្រុមហ៊ុន TEPCO កំពុងពិចារណាធ្វើឱ្យរ៉េអាក់ទ័រដំបូងក្នុងចំណោមរ៉េអាក់ទ័រទាំងប្រាំពីរនៅរោងចក្រនេះសកម្មឡើងវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK៕​

The post ជប៉ុន គ្រោងបើកដំណើរការរោងចក្រថាមនុយក្លេអ៊ែរធំបំផុតលើលោកឡើងវិញ ក្រោយបិទអស់ ១៥ឆ្នាំ appeared first on .

ស្ងាត់ៗ ម៉ាឡេស៊ី ដាក់ផែនការអភិវឌ្ឍទៅលើថាមពលនុយក្លេអ៊ែរ
យោងតាមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Fadillah Yusof បាននិយាយថា ប្រទេសរបស់ខ្លួនគ្រោងនឹងធ្វើការអភិវឌ្ឍទៅលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរជាជំហានៗ ដោយផ្នែកទៅលើការសិក្សាវិទ្យាសាស្រ្ត ដើម្បីឈានទៅរកការប្រើប្រាស់នុយក្លេអ៊ែរ នៅក្នុងល្បាយថាមពលជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Fadillah ដែលជារដ្ឋមន្ត្រីក្រសួងថាមពលអន្តរកាល និងការផ្លាស់ប្តូរទឹក (PETRA) ផងនោះ បាននិយាយទៀតថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ប្រទេសម៉ាឡេស៊ី ក្នុងការពង្រឹងសន្តិសុខថាមពល និងសម្រេចបាននូវការបំភាយកាបូនសូន្យនៅឆ្នាំ២០៥០។

លោកសង្កត់ធ្ងន់ទៀតថា ការរុករកនេះមិនមែនជាការផ្លាស់ប្តូរភ្លាមៗនោះទេ ប៉ុន្តែជាការធ្វើជាជំហានៗ ដែលមានដំណាក់កាលដោយប្រុងប្រយ័ត្ន និងផ្អែកលើវិទ្យាសាស្ត្រ ដើម្បីធ្វើពិពិធកម្មល្បាយថាមពលជាតិ និងពង្រឹងសន្តិសុខថាមពល។

លើសពីនេះ ការអភិវឌ្ឍលើថាមពលនុយក្លេអ៊ែររបស់ប្រទេសម៉ាឡេស៊ី នឹងត្រូវបានដឹកនាំដោយគោលការណ៍សំខាន់ៗចំនួនបីគឺ សុវត្ថិភាព តម្លាភាព និងនិរន្តរភាព ជាមួយនឹងការសម្រេចចិត្តដែលធ្វើឡើងដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ការចូលរួមពីសាធារណជន និងការអនុវត្តល្អបំផុតតាមស្តង់ដារអន្តរជាតិ៕​

The post ស្ងាត់ៗ ម៉ាឡេស៊ី ដាក់ផែនការអភិវឌ្ឍទៅលើថាមពលនុយក្លេអ៊ែរ appeared first on .

ឡាវ ឆ្លៀតចុះកិច្ចសន្យាថាមពលនុយក្លែអ៊ែរជាមួយរុស្ស៊ី​ ចំពេលអាមេរិកដាក់ពន្ធ ៤០%
កាលពីពេលថ្មីៗនេះ ឡាវ និងរុស្ស៊ីកំពុងលើកទំនាក់ទំនងមិត្តភាពរយ:ពេល ៦៥ឆ្នាំរបស់ពួកគេទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Thongloun Sisoulith ទៅកាន់ទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Laotian Times បានរាយការណ៍ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៧ ដែលគ្រប់ដណ្តប់លើថាមពលនុយក្លេអ៊ែរ សុខភាព ការអប់រំ​ បរិស្ថាន និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់។

ប្រភពដដែលបានសង្កត់ធ្ងន់ទៀតថា ចំណុចស្នូលនៃដំណើរទស្សនកិច្ចនេះ គឺជាផែនការសម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ដោយសន្តិវិធីរវាងរុស្ស៊ី និងឡាវ។ ភាពជាដៃគូនេះ មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីកែលម្អឱសថ កសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផលិតថាមពល នៅក្នុងប្រទេសឡាវ។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ចំពេលសហរដ្ឋអាមេរិក បានប្រកាសដាក់ពន្ធគយខ្ពស់រហូតដល់ទៅ ៤០% លើប្រទេសឡាវ ដែលត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១ ខែសីហាកន្លងទៅ។ អត្រាពន្ធគយថ្មីរបស់ឡាវនេះ ហាក់មានកម្រិតខ្ពស់ជាងគេ បើធៀបទៅនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត៕​

The post ឡាវ ឆ្លៀតចុះកិច្ចសន្យាថាមពលនុយក្លែអ៊ែរជាមួយរុស្ស៊ី​ ចំពេលអាមេរិកដាក់ពន្ធ ៤០% appeared first on .

ចក្រភពអង់គ្លេស គ្រោងចាយលុយជិត ២០ពាន់លានដុល្លារ សង់រោងចក្រថាមពលនុយក្លេអ៊ែរ
ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានប្រកាសសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីមួយ ជាមួយនឹងការបោះទុនវិនិយោគប្រមាណ ១៤,២ពាន់លានផោន ឬស្មើនឹង ១៩ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ AP។

រដ្ឋាភិបាលរបស់ប្រទេសនេះ បាននិយយាថា រោងចក្រថាមពលនុយក្លេអ៊ែរថ្មីដែលមានឈ្មោះថា Sizewell C កំពុងត្រូវបានសាងសង់នៅក្នុងទីក្រុង Suffolk ដើម្បីជួយកាត់បន្ថយការពឹងផ្អែកលើទីផ្សារឥន្ធនៈហ្វូស៊ីលអន្តរជាតិដែលមានការប្រែប្រួល។ រោងចក្រនេះ ត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅក្នុងអំឡុងឆ្នាំ២០៣០ ដោយផ្តល់ថាមពលដែលមានការបំភាយកាបូនទាបគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអគ្គីសនីដល់ផ្ទះចំនួន ៦ លានខ្នង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា Sizewell C គឺជាជំហ៊ានថ្មីមួយ បន្ទាប់ពីរដ្ឋាភិបាលមុនៗ ហាក់មានការស្ទាក់ស្ទើរក្នុងការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ។ រម្លឹកថា រោងចក្រថាមពលនុយក្លេអ៊ែរចុងក្រោយដែលត្រូវដំណើរការ នៅចក្រភពអង់គ្លេសគឺ Sizewell B ដែលត្រូវបានបិទទាំងស្រុង ក្នុងឆ្នាំ១៩៩៥។

មិនតែប៉ុណ្ណោះ យោងតាមក្រសួងរតនាគារអង់គ្លេស បាននិយាយថាការសាងសង់ Sizewell C នឹងបង្កើតការងារសរុបប្រហែល ១០ ០០០ កន្លែង។ ហើយការវិនិយោគដែលបានប្រកាសនៅថ្ងៃនេះ គឺបន្ថែមពីទឹកប្រាក់ចំនួន ៣,៧ពាន់លានផោន ដែលរដ្ឋាភិបាលបេ្តជ្ញាបោះទុនលើគម្រោងនេះ។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើការសាងសង់រោងចក្រខ្នាតធំនេះ រដ្ឋាភិបាលអង់គ្លេស ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Rolls-Royce ត្រូវបានជ្រើសរើសជាអ្នកម៉ៅការ ក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលតូចៗចំនួនបី (SMRs) ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារប្រមាណ ៣ លានគ្រួសារ និងបម្រើដល់ឧស្សាហកម្មប្រើប្រាស់ថាមពលអគ្គិសនីធំៗ ដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ជាដើម៕

The post ចក្រភពអង់គ្លេស គ្រោងចាយលុយជិត ២០ពាន់លានដុល្លារ សង់រោងចក្រថាមពលនុយក្លេអ៊ែរ appeared first on .

វៀតណាម ដាក់បញ្ចូលនុយក្លេអ៊ែរទៅក្នុងផែនការតម្លៃជាង ១៣៦ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពថាមពលជាតិ
ប្រទេសវៀតណាម ដែលធ្លាប់តែពឹងផ្នែកខ្លាំងទៅលើធ្យូងថ្ម ឥឡូវនេះ កំពុងមានគោលបំណងធំក្នុងការបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួននៅឆ្នាំ២០៣០ ដោយផ្តោតលើថាមពលកកើតឡើងវិញ និងដាក់បញ្ចូលថាមពលនុយក្លេអ៊ែរ នៅក្នុងគម្រោងនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅ ប្រទេសរបស់ខ្លួន នឹងត្រូវការការវិនិយោគសរុបប្រមាណ ១៣៦,៣ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ដែលស្មើទៅនឹងជាងមួយភាគបួននៃផលិតផលក្នុងស្រុកសរុប ឆ្នាំ២០២៤ របស់ប្រទេសនេះ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ បាននិយាយថា នៅក្រោមប្លង់មេដែលបានអនុម័តរួចរាល់ វៀតណាម ចង់បង្កើនសមត្ថភាពដំឡើងថាមពលសរុបរបស់ខ្លួន ដល់ចន្លោះពី ១៨៣ ទៅ ២៣៦ ជីហ្គាវ៉ាត់ នៅឆ្នាំ២០៣០ ពោលគឺកើនឡើងពីជាង ៨០ ជីហ្គាវ៉ាត់ ដែលគិតនៅត្រឹមនៅចុងឆ្នាំ២០២៣ កន្លងទៅ។

ហើយដើម្បីសម្រេចគោលដៅនេះបាន រដ្ឋាភិបាលកំពុងបន្តផ្តោតជាចម្បងទៅលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ឡើងវិញ បន្ទាប់ពីវាបានផ្អាកកម្មវិធីរបស់ខ្លួន ក្នុងឆ្នាំ២០១៦ បន្ទាប់ពីព្រួយបារម្ភចំពោះសុវត្ថិភាព ក្រោយកើតគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅប្រទេសជប៉ុន និងចំពេលមានឧបសគ្គលើកញ្ចប់ថវិកា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលវៀតណាម បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែដំបូងបំផុតរបស់ខ្លួន អាចនឹងចាប់ផ្តើមដំណើរការ នៅចន្លោះឆ្នាំ២០៣០ និង២០៣៥ ជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នារហូតដល់ ៦,៤ GW៕

The post វៀតណាម ដាក់បញ្ចូលនុយក្លេអ៊ែរទៅក្នុងផែនការតម្លៃជាង ១៣៦ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពថាមពលជាតិ appeared first on .