ទណ្ឌកម្មសេដ្ឋកិច្ច

អ៊ុយក្រែន រិះគន់ធ្ងន់ៗលើការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកទណ្ឌកម្មពីរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងកាលពីពេលថ្មីៗនេះថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកទណ្ឌកម្មចេញពីប្រទេសរុស្ស៊ី និងពន្ធគយលើទំនិញរុស្ស៊ីមួយចំនួន នឹងធ្វើឲ្យរុស្ស៊ីកាន់តែមានកម្លាំងចិត្តបន្តការវាយប្រហារមកលើរុស្ស៊ី កាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក Zelensky នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយផ្អាកការដាក់ទណ្ឌកម្ម និងពន្ធគយសំខាន់ៗលើរុស្ស៊ីរយៈពេល ៦០ថ្ងៃ ដើម្បីថ្លឹងថ្លែងលើការប៉ះពាល់សេដ្ឋកិច្ចជាសកល។

យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនថា ការសម្រេចចិត្តលុបចោល និងបិទខ្ទប់រាល់វិធានការទាំងនេះ គឺជាទង្វើខុសទាំងស្រុង ដែលជួយតែភាគីរុស្ស៊ីប៉ុណ្ណោះ និងកាន់តែជំរុញឲ្យរុស្ស៊ីចង់បន្តវាយប្រហារលើអ៊ុយក្រែនបន្ថែមទៀត។

គួរជម្រាបជូនថា ការដកទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងក្នុងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ដោយសារការអនុវត្តច្បាប់នេះអាចនឹងធ្វើឱ្យតម្លៃប្រេងកាន់តែកើនឡើងខ្ពស់ ខណៈពេលដែលប្រជាជនអាមេរិកកំពុងប្រឈមមុខនឹងការចំណាយកើនឡើងរួចស្រេចទៅហើយ៕​

The post អ៊ុយក្រែន រិះគន់ធ្ងន់ៗលើការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកទណ្ឌកម្មពីរុស្ស៊ី appeared first on .

អាមេរិក បញ្ជាក់មូលហេតុដែលលោក ត្រាំ​ ចុះហត្ថលេខាលើកលែងរុស្ស៊ីពីទណ្ឌកម្ម
រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីពេលថ្មីៗនេះ បានថ្លែងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយដើម្បីពន្យារពេលការដាក់ទណ្ឌកម្មលើរុស្ស៊ីរយៈពេល ៦០ថ្ងៃ គឺដោយសារតែបានថ្លឹងថ្លែងអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃទី១៧ ខែតុលាថា៖ “ប្រធានាធិបតីអាមេរិក ចង់ចំណាយពេលប្រហែល ៦០ថ្ងៃ ដើម្បីវិភាគថា តើការដាក់ទណ្ឌកម្ម និងពន្ធគយនានានឹងជះឥទ្ធិពលយ៉ាងណាចំពោះសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់”។

លោក Rubio ក៏បានកត់សម្គាល់ទៀតថា ការរឹតត្បិតផ្នែកសេដ្ឋកិច្ចមិនមែនប៉ះពាល់តែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជាច្រើនទៀតផង។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា ជម្លោះជាច្រើនកំពុងជះឥទ្ធិពលលើតម្លៃថាមពលសកល រួមទាំងជម្លោះជាមួយអ៊ីរ៉ង់ និងការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន ដែលកំណត់គោលដៅលើប្រទេសអារ៉ាប៊ីសាអូឌីត។

ជម្រាបជូនថាកាលពីថ្ងៃទី១៦ ខែតុលា ប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីផ្អាកការដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី ក្រោមច្បាប់មួយដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកកាលពីខែមុន។ លោកក៏បានជូនដំណឹងដល់ស្ថាប័ននីតិប្បញ្ញត្តិផងដែរថា ចំណាត់ការនេះគឺ «ដើម្បីផលប្រយោជន៍ជាតិ»៕​

The post អាមេរិក បញ្ជាក់មូលហេតុដែលលោក ត្រាំ​ ចុះហត្ថលេខាលើកលែងរុស្ស៊ីពីទណ្ឌកម្ម appeared first on .

លោក ត្រាំ ទាត់ចោលជុំវិញព័ត៌មានដែលថាអាមេរិកចង់សម្រាលទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានចេញមុខបដិសេធជុំវិញព័ត៌មានដែលថាអាមេរិកមានបំណងសម្រាលទណ្ឌកម្មចំពោះប្រទេសអ៊ីរ៉ង់ ដោយលោកមិនបានផ្តល់កិច្ចព្រមព្រៀងណាមួយ ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ​ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញាថា ៖” រឿងទាំងនេះគឺមិនពិតនោះទេ។ ខ្ញុំមិនបានផ្តល់ជូនសំណើអ្វីមួយទៅកាន់ណពួកគេនោះឡើយ”។

យ៉ាងណាមិ​ញ ជុំវិញការប្រកាសរបស់លោក ត្រាំ បែបនេះ​ បានកើតឡើងបន្ទាប់ពីបណ្តាញព័ត៌មាន Axios និង CNN ដោយផ្អែកលើការសម្រង់សម្តីរបស់មន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះម្នាក់ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិករូបនេះ មានបំណងផ្តល់ការសម្រាលទណ្ឌកម្ម និងដោះលែងថវិការបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយ ក្នុងលក្ខខណ្ឌមួយដែលអ៊ិរ៉ង់ត្រូវរំសាយអាវុធនុយក្លេអ៊ែររបស់ពួកគេ។

គួរឲ្យដឹងថា លោក ត្រាំ បានលើកឡើងជាច្រើនដងហើយថា ការរារាំងទីក្រុងតេអេរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរ គឺជាគោលដៅចម្បងនៃសង្គ្រាម ព្រមទាំងការបញ្ឈប់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើប្រទេសជិតខាង និងការបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ក្នុងការទម្លាក់ថ្នាក់ដឹកនាំរបស់ពួកគេផងដែរ៕​

The post លោក ត្រាំ ទាត់ចោលជុំវិញព័ត៌មានដែលថាអាមេរិកចង់សម្រាលទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ appeared first on .

កូរ៉េខាងត្បូង ចេញមុខអំពាវនាវឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានបង្ហាញការជឿជាក់ថា ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងគួរតែត្រូវបានបន្ធូរបន្ថយ ដើម្បីជាការផ្លាស់ប្តូរទៅនឹងការបង្កកកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Lee បានថ្លែងនៅក្នុងបទសម្ភាសមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ពេលត្រូវបានគេសួរអំពីកូរ៉េខាងជើងថា៖ “ការផ្លាស់ប្តូរទណ្ឌកម្ម ដែលមិនសូវមានប្រសិទ្ធភាព កាត់បន្ថយ ឬបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលបាលីស្ទិកឆ្លងទ្វីបបន្ថែមទៀត គឺមានតម្លៃសំខាន់ណាស់”។

ទន្ទឹមនឹងនេះ លោក Lee ក៏បានប្រកែកថា ទោះបីជាកិច្ចព្រមព្រៀងបន្ធូរបន្ថយទណ្ឌកម្មដើម្បីដោះដូរការបង្កកនុយក្លេអ៊ែរ បែបនេះអាចជារឿងដែលមិនអាចទទួលយកបានយ៉ាងណាក៏ដោយ ក៏ពិភពលោកគ្មានជម្រើសជាក់ស្តែងផ្សេងទៀតនោះឡើយ។ យោងតាមមេដឹកនាំកូរ៉េខាងត្បូងរូបនេះ ការបន្តស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរក្រោមស្ថានភាពបច្ចុប្បន្នពិតជានឹងមិននាំមកនូវលទ្ធផលអ្វីល្អនោះឡើយ។

នៅក្នុងបទសម្ភាសដដែលនោះ លោក Lee បានសម្តែងជំនឿថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាមនុស្សតែម្នាក់គត់ដែលអាចនាំមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រឡប់មកតុចរចាវិញបាន។ មន្ត្រីកូរ៉េខាងត្បូងជឿជាក់ថា លោក ត្រាំ ផ្តល់ឱកាសល្អបំផុតសម្រាប់មេដឹកនាំកូរ៉េខាងជើង ក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពសម្រាប់សង្គ្រាមកូរ៉េ ដែលជាសង្គ្រាមមិនដែលបានបញ្ចប់ជាផ្លូវការ និងធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនមានភាពប្រក្រតីឡើងវិញ។

ជម្រាបជូនថា ចាប់តាំងពីកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥ មក លោក Lee បានផ្លាស់ប្តូរជំហរម៉ឺងម៉ាត់របស់អតីតប្រធានាធិបតី លោក Yoon Suk-yeol ដោយស្នើឱ្យមានការចរចាជាមួយក្រុងព្យុងយ៉ាងដោយគ្មានលក្ខខណ្ឌសម្រាប់ការផ្សះផ្សាគ្នាឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងជើង មិនទាន់បានឆ្លើយតបនឹងការស្នើសុំរបស់លោកនៅឡើយទេ៕​

The post កូរ៉េខាងត្បូង ចេញមុខអំពាវនាវឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង appeared first on .

លោក ត្រាំ ឈានដល់ការអនុម័តការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំថ្មីបន្ថែមទៅលើប្រទេសរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានអនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មីដែលបានកំណត់គោលដៅជាពិសេសទៅលើប្រទេសរុស្ស៊ីពាក់ព័ន្ធទៅនឹងជម្លោះនៅអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីសភាអាមេរិកបានអនុម័តឯកសារនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សេតវិមានបាននិយាយថា ប្រធានាធិបតីលោក ត្រាំ បានចុះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឲ្យមានការអនុវត្ត និងការពង្រីកវិធានការដាក់ទណ្ឌកម្ម ពន្ធគយ និងការហាមឃាត់ផ្នែកពាណិជ្ជកម្មតាមផ្លូវច្បាប់ប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការបន្តវិធានការដាក់ទណ្ឌកម្មដែលមានស្រាប់ប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។

យ៉ាងណាមិញ សភាតំណាងរាស្ត្រអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១៦ ខែកញ្ញា ដោយមានសំឡេងគាំទ្រចំនួន ២៦២ និងសំឡេងប្រឆាំងចំនួន ១៥៩។ ព្រឹទ្ធសភាអាមេរិកបានអនុម័តឯកសារនេះផងដែរ កាលពីខែសីហា ដោយមានសំឡេងគាំទ្រចំនួន ៨៦ និងសំឡេងប្រឆាំងចំនួន ១១។

ជុំវិញច្បាប់នេះកំណត់គោលដៅលើវិស័យថាមពល និងវិស័យការពារជាតិរបស់រុស្ស៊ី ប្រធានាធិបតី វ្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំង «កងនាវាសម្ងាត់» (shadow fleet) ដែលគេចោទប្រកាន់ថាទីក្រុងមូស្គូបានប្រើប្រាស់វាដើម្បីគេចវេះពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

មិនតែប៉ុណ្ណោះទណ្ឌកម្មជុំថ្មីនេះ ក៏នឹងកំណត់គោលដៅលើក្រុមហ៊ុន និងស្ថាប័នបរទេសដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រកងទ័ពរុស្ស៊ី និងពង្រីកវិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអ៊ីរ៉ង់ផងដែរ។ វាក៏ផ្តល់អំណាចដល់ប្រធានាធិបតី ត្រាំ ក្នុងការដាក់ពន្ធគយរហូតដល់ ១០០% លើប្រទេសនានាដែលទិញប្រេង និងឧស្ម័នពីរុស្ស៊ី ដោយមានគោលបំណងកាត់ផ្តាច់ធនធានហិរញ្ញវត្ថុសម្រាប់យុទ្ធនាការយោធានៅអ៊ុយក្រែន៕​

The post លោក ត្រាំ ឈានដល់ការអនុម័តការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំថ្មីបន្ថែមទៅលើប្រទេសរុស្ស៊ី appeared first on .

រដ្ឋសភាអាមេរិក សម្រេចអនុម័តកញ្ចប់ទណ្ឌកម្មទ្រង់ទ្រាយធំថ្មីប្រឆាំងទៅនឹងប្រទេសរុស្ស៊ី
រដ្ឋសភាអាមេរិក បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មីៗ បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ក្នុងគោលបំណងបង្កើនសម្ពាធលើប្រទេសរុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីថ្ងៃទី១៦ ខែកញ្ញា សភាតំណាងរាស្ត្រអាមេរិកបានសម្រេចអនុម័តកញ្ចប់ទណ្ឌកម្មនេះ ដោយសំឡេងគាំទ្រ ២៦២ ទល់នឹង ១៥៩ ដែលជាការបើកផ្លូវឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ដ៏ធំបំផុតរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ បានត្រឡប់មកកាន់សេតវិមានវិញ។

លោក ត្រាំ បានថ្លែងថា លោកនឹងចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មនេះឱ្យក្លាយជាច្បាប់យ៉ាងឆាប់រហ័ស ដែលកញ្ចប់ច្បាប់នេះត្រូវ បានអនុម័តរួចហើយនៅក្នុងព្រឹទ្ធសភាអាមេរិក ដោយសំឡេងគាំទ្រ ៨៦ ទល់នឹង ១១។ សេចក្តីព្រាងច្បាប់នេះ នឹងដាក់គោលដៅជាពិសេសទៅលើវិស័យថាមពល និងការពារជាតិរបស់រុស្ស៊ី ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំង “កងនាវាស្រមោល” (shadow fleet) ដែលត្រូវបានគេចោទប្រកាន់ថា ទីក្រុងម៉ូស្គូបានប្រើប្រាស់វាដើម្បីគេចចេញពីទណ្ឌកម្មរបស់លោកខាងលិច។

លើសពីនេះវាក៏នឹងផ្តល់អំណាចឱ្យប្រធានាធិបតី ត្រាំ ក្នុងការដាក់ពន្ធរហូតដល់ ១០០% លើប្រទេសដែលទិញចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដែលអាចរួមមានប្រទេសចិន និងឥណ្ឌា ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុសម្រាប់យុទ្ធនាការយោធារបស់ក្រុងម៉ូស្គូ៕​

The post រដ្ឋសភាអាមេរិក សម្រេចអនុម័តកញ្ចប់ទណ្ឌកម្មទ្រង់ទ្រាយធំថ្មីប្រឆាំងទៅនឹងប្រទេសរុស្ស៊ី appeared first on .

អាមេរិក ប្រកាសដកប្រទេសស៊ីរីចេញពីបញ្ជីទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
សហរដ្ឋអាមេរិក កំពុងបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរី ដោយបើកផ្លូវសម្រាប់ការស្តារសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅថ្ងៃទី២៤ ខែសីហា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសដកប្រទេសស៊ីរីចេញពីបញ្ជី “រដ្ឋដែលឧបត្ថម្ភភេរវកម្ម” និងដករណសិរ្ស al-Nusra ដែលឥឡូវប្តូរឈ្មោះទៅជា Hay’at Tahrir al-Sham (HTS) ចេញពីបញ្ជី “អង្គការភេរវកម្មសកល” ផងដែរ។

ជុំវិញវិធានការចុងក្រោយនេះ ត្រូវបានគេដឹងថាជាការបញ្ចប់ទណ្ឌកម្មដែលសហរដ្ឋអាមេរិក បានដាក់លើប្រទេសស៊ីរីតាំងពីឆ្នាំ១៩៧៩ មក។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “វិធានការដែលបានធ្វើឡើងនៅថ្ងៃនេះ នឹងរួមចំណែកដល់ការជំរុញការវិនិយោគនៅក្នុងប្រទេសស៊ីរី ក៏ដូចជាពង្រឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយទៀតថា វិធានការទាំងនេះ ស្របនឹងការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី។

ទន្ទឹមនឹងនេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានមានប្រសាសន៍ផងដែរថា ការដកប្រទេសស៊ីរី និងក្រុម HTS ចេញពីបញ្ជីទណ្ឌកម្មនេះ បានផ្តល់ឱ្យប្រជាជនស៊ីរីនូវ «មាគ៌ាឆ្ពោះទៅរកវិបុលភាព»។ យោងតាមលោក ចលនានេះបានលុបបំបាត់ឧបសគ្គធំៗចុងក្រោយចំពោះការវិនិយោគរបស់វិស័យឯកជននៅក្នុងប្រទេសស៊ីរី ដែលជំរុញឲ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ច និងការរួមបញ្ចូលរបស់ស៊ីរីទៅក្នុងសេដ្ឋកិច្ចពិភពលោកសារជាថ្មី៕​

The post អាមេរិក ប្រកាសដកប្រទេសស៊ីរីចេញពីបញ្ជីទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ appeared first on .

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មទៅលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC
សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយចោទប្រាក់ស្ថាប័ននេះថា បានរំលោភបំពានលើអំណាច និងអធិបតេយ្យភាពជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅពេលប្រកាសទណ្ឌកម្មប្រឆាំងនឹងប្រធាន ICC គឺលោកស្រី Tomoko Akane ដែលជាជនជាតិជប៉ុន និងលោក Abdoulaye Seye ដែលជាមេធាវីជាន់ខ្ពស់ផ្នែកវិវាទរបស់ ICC ជនជាតិសេណេហ្គាល់ ផងដែរ។

យ៉ាងណាមិញ​ ជុំវិញទណ្ឌកម្មនេះនឹងបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោកស្រី Akane និងលោក Seye ដែលមានទីតាំងនៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់សហរដ្ឋអាមេរិក ឬភ្ជាប់ទៅនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ទីក្រុងវ៉ាស៊ីនតោន។

មិនតែប៉ុណ្ណោះ លោក Rubio បាននិយាយទៀតថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ICC គឺជាតុលាការអន្តរជាតិដែលពុករលួយ និងត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយប្រឆាំងនឹងជនជាតិអាមេរិក។

ជម្រាបជូនថា តុលាការ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដែលជាស្ថាប័នអន្តរជាតិចោទប្រកាន់បុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដ៏សាហាវយង់ឃ្នងបំផុត និងបម្រើជាជម្រើសចុងក្រោយនៅពេលដែលប្រទេសនានាខ្វះប្រព័ន្ធច្បាប់គ្រប់គ្រាន់ដើម្បីចាត់វិធានការទទួលខុសត្រូវ៕​

The post សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មទៅលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC appeared first on .

ព្រឹទ្ធសភាអាមេរិក ឈានដល់ការអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ទណ្ឌកម្មយ៉ាងទូលំទូលាយមួយដែលផ្តោតលើប្រាក់ចំណូលថាមពលរបស់ប្រទេសរុស្ស៊ី ដោយសង្ឃឹមថានឹងបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះអ៊ុយក្រែនឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមសេចក្តីព្រាងច្បាប់ Lindsey O. Graham ឆ្នាំ២០២៦ ដែលមានគោលបំណងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តនៅថ្ងៃទី៨ ខែកក្កដា ដោយមានសំឡេងគាំទ្រ ៨៦ និងប្រឆាំង ១១។

សេចក្តីព្រាងច្បាប់នេះ ផ្តោតលើវិស័យថាមពលរបស់ប្រទេសរុស្ស៊ី ដោយដាក់ពន្ធរហូតដល់ ៥០០% លើការនាំចូលពីប្រទេសនេះ រួមទាំងប្រេង និងឧស្ម័នផងដែរ។ សេចក្តីព្រាងច្បាប់នេះក៏បានចែងអំពីការដាក់ពន្ធ ១០០% លើប្រទេសនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីធំជាងគេទាំងប្រាំ រួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏នឹងដាក់ទណ្ឌកម្មថ្មីលើប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួនទៀតផងដែរ។ សេចក្តីព្រាងច្បាប់នេះក៏ជាលើកដំបូងដែលសហរដ្ឋអាមេរិកបានកំណត់គោលដៅលើ “កងនាវាស្រមោល” ដែលជាបណ្តាញនាវាដែលរុស្ស៊ីប្រើប្រាស់ដើម្បីគេចវេះទណ្ឌកម្មរបស់លោកខាងលិចចាប់តាំងពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងនៅឆ្នាំ២០២២ មក។

ជម្រាបជូនផងដែរថា តាមសំណើនៅនាទីចុងក្រោយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សេចក្តីព្រាងច្បាប់នេះក៏បានពង្រីកអំណាចក្នុងការដាក់ទណ្ឌកម្មដែលមានគោលបំណងរឹតត្បិតការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យអាវុធ និងថាមពលរបស់អ៊ីរ៉ង់ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ នេះបាននាំឱ្យអ្នកប្រជាធិបតេយ្យ មានការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នេះកំពុងផ្តល់អំណាចច្រើនពេកដល់លោក ត្រាំ ក្នុងការដាក់ពន្ធគយបន្ថែមទៀត៕

The post ព្រឹទ្ធសភាអាមេរិក ឈានដល់ការអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី appeared first on .

សហរដ្ឋអាមេរិក រឹតបន្តឹងបន្ថែមទៀតជុំវិញទណ្ឌកម្មលើប្រេង និងរូបិយប័ណ្ណគ្រីបតូរបស់អ៉ីរ៉ង់
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើនសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងទៅលើទីក្រុងតេអេរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មលើការលក់ប្រេង និងរារាំងពីការចូលទៅប្រើប្រាស់រូបិយប័ណ្ណគ្រីបតូផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសពីការពង្រីកទណ្ឌកម្មដែលផ្តោតលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដោយផ្តោតលើបណ្តាញអាជីវកម្មរបស់មហាសេដ្ឋីប្រេង Mohammad Hossein Shamkhani។ ក្រសួងនេះក៏បានបង្កកកាបូបឌីជីថលគ្រីបតូដែលមានតម្លៃប្រមាណ ១៣០លានដុល្លារដែលភ្ជាប់ទៅនឹងធនាគារកណ្តាលអ៊ីរ៉ង់ផងដែរ។

ជុំវិញវិធានការចុងក្រោយនេះ​បានកើតឡើងបន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា និងបានដាក់ការបិទខ្ទប់ច្រកសមុទ្ររបស់ប្រទេសនេះឡើងវិញ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ៖”នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរតនាគារដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើរបបអ៊ីរ៉ង់បន្ទាប់ពីវាបានបន្តការវាយប្រហារដែលបង្កអស្ថិរភាពនៅក្នុងច្រកសមុទ្រ Hormuz”។

ក្រសួង​បាន​អះអាងទៀត​ថា បណ្ដាញអាជីវកម្ម​របស់លោក Shamkhani នៅ​តែ​ជា​កម្លាំង​សំខាន់​នៅ​ពីក្រោយ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ហើយ​ថែមទាំង​បាន​ពង្រីក​ទៅ​ក្នុង​ការ​ជួញដូរ​ទំនិញ​ផ្សេងៗ​ទៀត​ជាច្រើន​ប្រភេទ​ទៀត។ ហើយទណ្ឌកម្ម​ថ្មីចុងក្រោយ​នេះ​នឹងផ្តោត​លើ​បុគ្គល អង្គការ និង​នាវា​សរុបជាង ៥០ ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចោទប្រកាន់​ថា​បាន​ជួយដល់​របប​តេអេរ៉ង់​ ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានដាក់ទណ្ឌកម្មលើបុគ្គល អង្គការ និងនាវាជាង ២០០ គ្រឿង ដែលដំណើរការក្រោមការឧបត្ថម្ភរបស់បណ្ដាញមហាសេដ្ឋី Shamkhani។ លោក Shamkhani គឺជាកូនប្រុសរបស់លោក Ali Shamkhani ដែលជាទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei៕​

The post សហរដ្ឋអាមេរិក រឹតបន្តឹងបន្ថែមទៀតជុំវិញទណ្ឌកម្មលើប្រេង និងរូបិយប័ណ្ណគ្រីបតូរបស់អ៉ីរ៉ង់ appeared first on .