ទំហំពាណិជ្ជកម្ម

ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក កើនជាង១២%
ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ សម្រាប់ការនាំចេញសរុបមាន ចំនួនប្រមាណ ៣០ ០២១លានដុល្លារអាម៉េរិក កើនឡើង ១២,២២% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។

នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ កាលពីថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០២៦។

របាយការណ៍ បានបង្ហាញបន្តថា ក្នុងឆ្នាំ២០២៥  ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា សម្រេចបានប្រមាណ ៣០ ០២១លានដុល្លារអាម៉េរិក (កើនឡើង ១២,២២% បើធៀបឆ្នាំ២០២៤ ប្រមាណ ២៦ ៧៥២លានដុល្លារអាម៉េរិក) ខណៈដែលការនាំចូលសរុបមានចំនួនប្រមាណជា ៣៥ ៤១៩លាន ដុល្លារអាម៉េរិក (កើនឡើង ១៣.៣៥% បើធៀបឆ្នាំ២០២៤ ប្រមាណ ៣១ ២៤៧លានដុល្លារអាម៉េរិក)។

បន្ថែមពីនេះ របាយការណ៍ខាងលើ បានបញ្ជាក់បន្ថែមទៀតថា យោងតាមស្ថិតិទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហរដ្ឋអាមេរិកនៅតែជាទីផ្សារ នាំចេញធំជាងគេរបស់កម្ពុជា បន្ទាប់មកមានវៀតណាម ជប៉ុន ចិន កាណាដា និងអេស្ប៉ាញ ដែលសុទ្ធសឹង តែជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។ រីឯការនាំចូលរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ មានប្រទេស ចិន វៀតណាម ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី ជាដើម៕ អត្ថបទ៖ ហ្សាលីន

The post ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក កើនជាង១២% appeared first on .

ក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជា សម្រេចជាង ៣ម៉ឺនលានដុល្លារ កើនឡើងជាង ១៤%
ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥មានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ។

នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនោះ ក្នុងឱកាសនោះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៥។

លោកបន្តថា នៅឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិច​ត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពី​ឈើ, អំពូល, កង់, ផលិតផលប្លាស្ទិក, ឧបករណ៍និងម៉ាស៊ីនវីដេអូហ្គេម, ស្បែកសត្វ, គ្រឿងសង្ហារិម, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗ​ទៀត) មានកំណើន ២០,១%, និងកសិផល (មានជាអាទិ៍ ស្រូវ, គ្រាប់ស្វាយចន្ទី, កៅស៊ូ, ដំឡូង, អង្ករ និងកសិផលផ្សេងៗទៀត) ថយចុះ ៤,៤%។

តាមរយៈកិច្ចប្រជុំខាងលើនេះដែរ ក៏បានបញ្ជាក់ឱ្យដឹងដែរថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, យានយន្តនិងគ្រឿងចក្រ, វត្ថុធាតុដើមវាយនភ័ណ្ឌ, វត្ថុធាតុដើមកម្មន្តសាល, គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, សារធាតុគីមី, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត៕អត្ថបទ៖ ហ្សាលីន

The post ក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជា សម្រេចជាង ៣ម៉ឺនលានដុល្លារ កើនឡើងជាង ១៤% appeared first on .

វៀតណាម រំពឹងទំហំពាណិជ្ជកម្មខ្លួនកើនឡើងដល់កម្រិតខ្ពស់បំផុត ៩០០ពាន់លានដុល្លារ នៅឆ្នាំនេះ
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញឲ្យដឹងថា ការនាំចេញ-នាំចូលរបស់វៀតណាមត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់ថ្មីមួយ ចំនួន ៩០០ពាន់លានដុល្លារ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រសួង បាននិយាយនៅក្នុងសន្និសីទកាសែតទូទៅមួយនៅទីក្រុងហាណូយ កាលពីថ្ងៃទី៩ ខែតុលាថា ពាណិជ្ជកម្មបរទេសនៅតែជាកត្តាជំរុញដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចរបស់ប្រទេស ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ នេះ ជាមួយនឹងទំហំពាណិជ្ជកម្មសរុប បានឈានដល់ ៦៨០,៦ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៧,៣% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ បើតាមលោក Bui Huy Son អគ្គនាយកនៃនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងការគ្រប់គ្រងសហគ្រាសរបស់ក្រសួង បានរាយការណ៍ថា ក្នុងរយៈពេលប្រាំបួនខែដំបូង ការនាំចេញរបស់វៀតណាម មានចំនួនសរុប ៣៤៨,៧ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងលើសពីគោលដៅ ១២% ដែលបានកំណត់សម្រាប់ពេញមួយឆ្នាំ។

ជម្រាបជូនផងដែរថា ការនាំចេញទំនិញចំនួន ៣២ មុខ របស់វៀតណាម បានកើនឡើងដល់ ១ពាន់លានដុល្លារ ដោយរួមចំណែកប្រមាណ ៩៣,១% នៃការនាំចេញសរុប រួមទាំងទំនិញចំនួន ៧ មុខ ទៀតដែលមានតម្លៃលើសពី ១០ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប អាស៊ាន និងជប៉ុន នៅតែជាទីផ្សារនាំចេញដ៏សំខាន់៕​

The post វៀតណាម រំពឹងទំហំពាណិជ្ជកម្មខ្លួនកើនឡើងដល់កម្រិតខ្ពស់បំផុត ៩០០ពាន់លានដុល្លារ នៅឆ្នាំនេះ appeared first on .

ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនឡើងជាង ៥០០ពាន់លានដុល្លារ ក្នុងពេល ៧ខែដំបូងឆ្នាំនេះ
យោងតាមស្ថិតិរបស់រដ្ឋបាលគយចិន (GAC) បានបង្ហាញឲ្យដឹងថា អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ជាមួយនឹងទំហំពាណិជ្ជកម្មទេ្វភាគីកើនឡើងដល់ ៣,៩២ទ្រីលានយ៉ន់ (៥៤៦,៦ពាន់លានដុល្លារ) នៅក្នុងរយ:ពេល ៧ខែដំបូងឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ១០,៥% ធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

ទីភ្នាក់ងារដដែលនេះ ក៏បាននិយាយទៀតផងដែរថា ក្នុងចំណោមតួលេខសរុបនោះ ការនាំចេញរបស់ចិន ទៅកាន់អាស៊ាន មានចំនួន ២,៣៦ទ្រីលានយ៉ន់ កើនឡើងជាង ១៣% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈពេលដែលអាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា។

ជម្រាបជូនថា ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងនោះវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន៕

The post ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនឡើងជាង ៥០០ពាន់លានដុល្លារ ក្នុងពេល ៧ខែដំបូងឆ្នាំនេះ appeared first on .

ពាណិជ្ជកម្មរវាងរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ ខណៈទណ្ឌកម្មពីលោកខាងលិចនៅតែបន្តកើតមាន
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍កាលពីថ្ងៃទី២០ មិថុនា ដោយដកស្រង់ទិន្នន័យពី Eurostat ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះជាលំដាប់ ខណៈទណ្ឌកម្មពីបណ្តាប្រទេសខាងលិច នៅតែបន្តដាក់មកលើទីក្រុងមូស្គូ គ្មានស្រាកស្រាន្ត។

ទិន្នន័យពី Eurostat បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០០មក ពោលទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរមានចំនួន ៥,៦ពាន់លានអឺរ៉ូ ដែលតួលេខនេះបានបង្ហាញពីការធ្លាក់ចុះចំនួន៦% ពីមូយខែទៅមួយខែ។

របាយការណ៍បានបង្ហាញទៀតថា ការនាំចេញទំនិញរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនៅខែមេសាបានធ្លាក់ចុះ១៧% ពីខែមីនាមកនៅត្រឹមចំនួន ២,៧ពាន់លានអឺរ៉ូ ខណៈវាជាការធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៩ មក។ មួយវិញទៀត ឧស្ម័នធម្មជាតិគឺជាផលិតមួយ ដែលរុស្ស៊ីមានការនាំចេញជាចម្បងទៅកាន់សហភាពអឺរ៉ុប បើទោះបីជាការផ្គត់ផ្គង់បានថយចុះ៥% ក្នុងខែមេសាមកនៅត្រឹម ១,១៥ពាន់លានអឺរ៉ូក្តី។

ទន្ទឹមនឹងនេះ ការនាំចេញទំនិញរបស់សហភាពអឺរ៉ុបទៅកាន់រុស្ស៊ី ដែលភាគច្រើនមានដូចជា ឱសថ និងគ្រឿងបរិក្ខារជាដើម បានកើនឡើងនៃការនាំចេញចំនួន៦% នៅខែមេសាខ្ពស់ជាងខែមីនាដល់ចំនួន ២,៩ពាន់លានអឺរ៉ូ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២០ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់រុស្ស៊ី ដោយមានទំហំដល់ទៅ៣៧,៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេស ដោយក្នុងនោះជាង៣៦% គឺជាទំនិញដែលសហភាពអឺរ៉ុបនាំចូលមកកាន់រុស្ស៊ី និង៣៧,៩% គឺជាទំនិញដែលរុស្ស៊ីនាំចេញទៅកាន់សមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស៕

The post ពាណិជ្ជកម្មរវាងរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ ខណៈទណ្ឌកម្មពីលោកខាងលិចនៅតែបន្តកើតមាន appeared first on .

ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានជាង ១៦ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែ ឆ្នាំនេះ
រយៈពេល៤ខែ (គិតចាប់ពីខែមករា ដល់ខែមេសា)ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២%។នេះបើតាមការឲ្យដឹងពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ចម និម្មល បានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២%។

លោកស្រីបន្តថា ដោយក្នុងនោះ ការនាំចេញមានមានទំហំទឹកប្រាក់ ប្រមាណ ៨ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលការណ៍នេះ បានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើននិងបានដើរតួនាទី យ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។

នាឱកាសនោះ លោកស្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ គិតជាទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារ កើនឡើង១៥.២% ខណៈការនាំចូលមានជាង ៨.៦ពាន់លានដុល្លារ កើនឡើង៩.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីមុន។

ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើឡើងពីក្រណាត់ ផ្លែឈើ  ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ  រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

របាយការណ៍បានបញ្ជាក់ទៀតថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀតផងដែរ៕

The post ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានជាង ១៦ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែ ឆ្នាំនេះ appeared first on .

ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាកើនឡើងជាង២២% ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ
២ខែដើមឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាកើនឡើងជាង២២%។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ខាងលើបានឱ្យដឹងថា គិតត្រឹមខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤កម្ពុជាបាននាំចេញទំនិញសំខាន់ៗ គិតជាទឹកប្រាក់ប្រមាណជាង ៣.៩ពាន់លានដុល្លារ កើនឡើង២២.៧% ខណៈការនាំចូលទំនិញមកវិញជាង ៤.១ពាន់លានដុល្លារ កើនឡើងប្រមាណ១៦.១%។

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូរួមមាន ប្រទេសចិនស្ថិតនៅលេខរៀងទី១ក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ, វៀតណាម មានទឹកប្រាក់ជាង១,៤ពាន់លានដុល្លារ, អាមេរិកប្រមាណ១,៣ពាន់លានដុល្លារ ប្រទេសថៃ ជាង៧៥០លានដុល្លារ, ជប៉ុនប្រមាណ៣២៥លានដុល្លារ, ឥណ្ឌូនេស៊ីមានទឹកប្រាក់១៩១ លានដុល្លារ និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គ្រាប់ធញ្ញជាតិ បន្លែ ស្បែកជើង កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជារយៈពេល២ខែ នៅដើមឆ្នាំ២០២៤នេះឃើញថាមានកំណើនល្អ បើយើងធៀបឆ្នាំ២០២៣។

លោកបន្តថា ចំពោះការនាំចេញនេះ គឺកម្ពុជាមានការកើនឡើងខ្លាំងដែលយើងឃើញថាតាមរបាយការណ៍របស់គយ ២ខែដំបូងមានសន្ទុះខ្លាំង ហើយសន្ទុះខ្លាំងនេះបណ្តាលមកពីកត្តា២៖ ទី១, ទីផ្សារRCEP របស់យើងមានការរីកចម្រើន ទី២,នៅតំបន់អឺរ៉ុបមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។ដែលកត្តាទាំង២នេះហើយដែលជំរុញឱ្យមានការនាំចេញរបស់កម្ពុជាកើនឡើងខ្ពស់៕

The post ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាកើនឡើងជាង២២% ក្នុងរយៈពេល២ខែ ដើមឆ្នាំនេះ appeared first on .

ទោះបីរងទណ្ឌកម្មសេដ្ឋកិច្ច តែទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌា សម្រេចបានជិត ៦០ពាន់លានដុល្លារ
យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌាបានបង្ហាញថា នៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាបានកើនឡើង ១,៩ដងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈានដល់កម្រិតខ្ពស់បំផុតចំនួន ៥៩,៧ពាន់លានដុល្លារ។ នេះ​បើ​តាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

ក្នុងនោះ ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងច្រើនជាង ១,៤ដងដល់ចំនួន ៣,៧ពាន់លានដុល្លារ ដែលការនាំចេញនោះភាគច្រើនជាផលិតផលថ្នាំពេទ្យ​ និងផលិតផលដែកជាដើម។

ជាមួយគ្នានោះ ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាវិញ បានកើនឡើង ១,៩ដងដល់ចំនួន ៥៦ពាន់លានដុល្លារ ដែលភាគច្រើនជាផលិតផលប្រេង និងឥន្ធនៈជាដើម។

គួរជម្រាបថា ថ្វីត្បិតតែទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងរុស្ស៊ីកើនឡើង ១,៩ដងក៏ពិតមែន តែដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌានោះ គឺនៅតែជាសហរដ្ឋអាមេរិក ក៏ប៉ុន្តែនៅរយៈពេល ១១ខែដូចគ្នានេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះ៨% មកនៅត្រឹម ១០៩,៨ពាន់លានដុល្លារ៕

The post ទោះបីរងទណ្ឌកម្មសេដ្ឋកិច្ច តែទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌា សម្រេចបានជិត ៦០ពាន់លានដុល្លារ appeared first on .

ការនាំចូលរបស់ចិនពីរុស្ស៊ី ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំចុងក្រោយ
ការនាំចូលទំនិញរបស់ចិនពីប្រទេសរុស្ស៊ីនាខែកក្កដា មានការធ្លាក់ចុះ ខណៈវាក៏ជាការធ្លាក់ចុះដំបូង តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលបន្ថែមថា ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ី មានការធ្លាក់ចុះប្រមាណ ៨% នាខែកក្កដា មកនៅត្រឹម ៩,២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ ខណៈទំនិញដែលចិននាំចូលភាគច្រើនគឺមានដូចជា ប្រេងរុស្ស៊ី ធ្យូងថ្ម និងលោហធាតុមួយចំនួន។

ដោយឡែក ការនាំចេញទំនិញទៅកាន់រុស្ស៊ីវិញ ក៏មានការងើបឡើងយឺតផងដែរ បើធៀបនឹងខែមិថុនា ដែលធ្លាប់កើនរហូតដល់​ ៩០,៩% ខណៈខែកក្កដាវិញកើនបានត្រឹម ៥២%ប៉ុណ្ណោះ មកនៅត្រឹម ១០,២៨ពាន់លានដុល្លារប៉ុណ្ណោះ។

ជម្រាបបន្ថែមថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២បានធ្លាក់មកនៅត្រឹម ១៩,៤៩ពាន់លានដុល្លារ នាខែកក្កដា ខណៈកាលពីខែមិថុនាមានរហូតដល់ ២០,៨៣ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុត​តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន៕

The post ការនាំចូលរបស់ចិនពីរុស្ស៊ី ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំចុងក្រោយ appeared first on .

ទំហំពាណិជ្ជកម្មចិនធ្លាក់ចុះលឿនជាងការរំពឹងទុក សម្រាប់ខែកក្កដា
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការនាំចេញរបស់ចិន​បាន​ធ្លាក់ចុះប្រហែល ១៤,៥% ខណៈការនាំចូលវិញធ្លាក់ចុះ ១២,៤% សម្រាប់ទំហំពាណិជ្ជកម្មនាខែកក្កដា។

ការថយចុះនៃទំហំពាណិជ្ជកម្មនេះផងដែរ គឺជាការធ្លាក់ចុះខ្លាំងបំផុតនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយវាក៏ថយចុះលឿនជាងការរំពឹងទុកពីសេដ្ឋកិច្ចវិទូ នៃក្រុមហ៊ុនសារព័ត៌មាន Reuters ផងដែរ។

មូលហេតុចំបងដែលធ្វើឲ្យសេដ្ឋកិច្ចចិនមានភាពជាប់គាំងនាត្រីមាសទី២ គឺដោយសារតែតម្រូវការអតិថិជន​មានទាប ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងរកវិធីសាស្ត្រដោះស្រាយបញ្ហាមួយនេះ ដោយព្យាយាមធ្វើការជាមួយវិស័យឯកជនឡើងវិញ។

សូមជម្រាបបន្ថែមថា ការថយចុះនៃទំហំពាណិជ្ជកម្មរបស់ចិន បានធ្វើឲ្យប៉ះពាល់ដល់បណ្ដាប្រទេសនៅអាស៊ីជាច្រើនដូចជា ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិន បានថយចុះដល់ ២៥,១% នាខែកក្កដា ជាការធ្លាក់ចុះខ្លាំងបំផុត សម្រាប់រយៈពេល ៣ខែចុងក្រោយនេះ៕

The post ទំហំពាណិជ្ជកម្មចិនធ្លាក់ចុះលឿនជាងការរំពឹងទុក សម្រាប់ខែកក្កដា appeared first on .