ប៉ាន សូរស័ក្តិ

ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង
ស្របពេលសេចក្តី «ព្រាងច្បាប់ស្តីពីវិធានដើមកំណើនទំនិញ» ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០នីតិកាលទី៤ បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែនៅថ្ងៃទី២១ ខែមិថុនាហើយបើច្បាប់នេះចូលជាធរមានក្រៅពីផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល វាជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានលើកឡើងថាសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ បានរៀបចំឡើងស្របតាមទម្រង់និងគតិច្បាប់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

លោកបន្តថា តួនាទីដ៏សំខាន់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ធានាបានដើមកំណើតទំនិញរបស់កម្ពុជា សំដៅរក្សាផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងការលើកកម្ពស់សុខុមាលភាពសង្គម និងការកៀរគរចំណូលថវិកាជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា «ការរៀបចំសេចក្តីព្រាងច្បាប់នេះទ្បើង គឺដើម្បីបំពេញការសន្យារបស់កម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីវិធានដើមកំណើតទំនិញឱ្យអនុលោមតាមកិច្ចព្រមព្រៀងស្តីពីវិធានដើមកំណើតទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO), ការអនុវត្តនូវអនុសាសន៍ និងលទ្ធផលដែលទទួលបានពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម, ការអនុវត្តនូវកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ WTO ក៏ដូចជាការអនុវត្តនូវសកម្មភាពកំណត់ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

លោកមរដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលច្បាប់នេះចូលជាធរមាន នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល តាមរយៈការជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក ប៉ាន សូរស័ក្តិគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធិ ដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត៕ អត្ថបទ៖សារេត

The post ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង appeared first on .

កិច្ចព្រមព្រាងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម ចំណេញអ្វីដល់កម្ពុជា?
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម«លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម» ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នកាលពីថ្ងៃទី២៤ខែមេសារឆ្នំា២០២៣។ ផ្អែកលើច្បាប់ឬកិច្ចព្រមព្រាងខាងលើនេះក្រៅពីជួយធ្វើឱ្យប្រសើរឡើងនៅជីវភាពរបស់ប្រជាជនរស់នៅតាមព្រំដែនទំាងពីរប្រទេស វាក្លាយជាយន្តការសម្រួលពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរជាងមុន។

យោងតាមក្រសួងពាណិជ្ជកម្ម, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិសង្កត់ធ្ងន់ថា «ជាពិសេស កិច្ចព្រមព្រៀងនេះនឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «បើយើងមានច្បាប់ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា វៀតណាម វាជួយការពារនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេស ជាប្រជាជនក៏ដូចជាអាជីវករទំាងពីរប្រទេស។កន្លងមកយើងបញ្ហាបិទព្រំដែនឯកត្តោភាគីវាធ្វើឱ្យប៉ះពាល់ដល់ការធ្វើជំនួញឆ្លងកាត់ព្រំដែន តែបើយើងមានច្បាប់ខាងលើវាល្អប្រសើរ ហើយវាដើរស្របទៅនិងការជំរុញពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន ពិសេសជាមួយវៀតណាម ដែលថ្នាក់ដឹកនំាទំាងពីរប្រទេសបានឯកភាពគ្នាដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមនៅតាមព្រំដែនក៏ដូចផ្សារសម្រាប់លក់ផលិតផលកសិកម្មរបស់កម្ពុជា»។

បើយោងតាមលោកឧកញ៉ា លឹមហេង នៅពេលកន្លងមកកម្ពុជាមិនទាន់មានច្បាប់ឬកិច្ចព្រមព្រៀងពាណិជ្ជរវាងប្រទេរសនិងប្រទេសផង តែធ្វើការជួញដូរជាមួយគ្នាមានទឹកប្រាក់ជាង១០ពាន់លានដុល្លារអាមេរិក ហើយបើសិននាពលេខាងមុខមានកិច្ចព្រមព្រាងពាណិជ្ជកម្មតាមព្រំដែនថែមទៀតនោះ ការធ្វើពាណិជ្ជកម្មទ្វេភាគវាកាន់តែល្អប្រសើរ។

លោកឧកញ៉ា មានប្រសាសន៍ថា «កិច្ចព្រមព្រាងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងវៀតណាមនេះវានឹងផ្តល់ផលប្រយោជន៍ទំាងសងខាង នៅពេលយើងមានច្បាប់នេះ អ៊ីចឹងយើងអាចទាក់ទាញវិនិយោគិនវៀតណាមឱ្យចូលមកវិនិយោគនៅលើទឹកដីកម្ពុជា»។

លោកឧកញ៉ាលើកឡើងថា យុទ្ធសាស្ត្រចំពោះកន្លងទៅជាយូរឆ្នំាឃើញថាស្រូវ ដំឡូងមីស្រស់ ពោត សណ្តែក កៅស៊ូ កម្ពុជាបាននាំចេញទៅវៀតណាម ហើយមកដល់ក្រោយនេះវៀតណាមបានផ្អាកទិញគ្រាប់ស្វាយចន្ទីពីខាងទ្វីបអាហ្វ្រិច អ៊ីចឹងវាជាឱកាសសម្រាប់កម្ពុជាដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីបន្ថែមទៀតទៅវៀតណាម៕ អត្ថបទ៖សារេត

The post កិច្ចព្រមព្រាងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម ចំណេញអ្វីដល់កម្ពុជា? appeared first on .

កម្ពុជា-IFC នឹងរួមសហការគ្នាពង្រីកទីផ្សារនាំចេញស្រូវ-អង្ករកម្ពុជា
ក្រសួងពាណិជ្ជកម្ម និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) បានបើកកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីរួមសហការគ្នា ឈានទៅពង្រីកការនាំចេញស្រូវ-អង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) កាលថ្ងៃទី៣០ ខែមីនា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម បញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍ និងឱកាសវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងការគួរសមយ៉ាងកក់ក្តៅ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមកនៅក្នុងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា (CEDEP) ក៏ដូចជាការពង្រីកកម្មវិធីលើការគាំទ្រស្រូវ-អង្ករក្នុងឆ្នាំ២០១២ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម។

លោកបន្តថា៖ «ការរួមសហការគ្នា និងការចូលរួមគាំទ្រក្នុងវិស័យស្រូវ-អង្ករកម្ពុជានេះ ពិតជាបានជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានកំណើនសមត្ថភាពនៃការផលិត និងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះ ក្រសួងពាណិជ្ជកម្ម ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម របស់ IFC ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ល។រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងទៀតថា ការពង្រីកប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន កម្ចី ជំនួយឥតសំណង ឬជំនួយបច្ចេកទេស នឹងរួមចំណែកក្នុងការជួយទៅដល់វិស័យឯកជន ហើយការសហការគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងផ្តល់សារសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕

The post កម្ពុជា-IFC នឹងរួមសហការគ្នាពង្រីកទីផ្សារនាំចេញស្រូវ-អង្ករកម្ពុជា appeared first on .

កម្ពុជា ស្នើឥណ្ឌូនេស៊ីបង្កើតរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃដំឡូងមីទៅជាផលិតផលឱសថ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃអំឡូងមីជាផលិតផលឱសថ ដើម្បីពង្រីកទីផ្សារនាំចេញ និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី។នេះបើតាមជំនួបពិភាក្សាការងារជាមួយ លោក Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យវិនិយោគិនឥណ្ឌូនស៊ី អាចមកវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ លើសពីនេះ លោកក៏បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា។

លោកបន្តថា៖ «ការជំរុញឱ្យនាំចូលផលិតផលកម្មសំខាន់ៗ ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏ផងដែរ»។

ទន្ទឹមនឹងនោះដែរ លោកថែមទាំងបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរថែមទៀត។

ជាការឆ្លើយតប លោក Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លំហូវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី ក៏បានកត់សម្គាល់ផងដែរថា កម្ពជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននិងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសលោកក៏បានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគផងដែរ៕ អត្ថបទ៖​ពិសី

The post កម្ពុជា ស្នើឥណ្ឌូនេស៊ីបង្កើតរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃដំឡូងមីទៅជាផលិតផលឱសថ appeared first on .

កម្ពុជា បំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
ប្រទេសកម្ពុជា បានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន។ នេះយោងតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងនៅក្នុង«សន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣» លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។

លោកលើកឡើងថា ការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ។ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួននឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

បើតាមលោក ប៉ាន សូរស័ក្តិ ថា តម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃទីក្រុងដូហាមានដូចជា (១) ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs; (២)ការប្រើប្រាស់វិទ្យាសាស្ដ្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទប់ទល់នឹងភាពទន់ខ្សោយនិងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; (៣)គាំទ្រការកែទម្រង់ស្ថាប័នឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង; (៤)លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមាហរណកម្មតំបន់; (៥)ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃ Covid-19 ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា, និង (៦)ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក៕ អត្ថបទ៖សារេត

The post កម្ពុជា បំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច appeared first on .

ក្រសួង ចាប់ដៃជាមួយឯកជន ជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងផ្សព្វផ្សាយផលិតផលទៅកាន់ពិភពលោក
ក្រសួងពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។

ថ្លែងនៅក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្មក្នុងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។

ទន្ទឹមនឹងនោះលោករដ្ឋមន្រ្តីបានបង្ហាញនូវក្ដីរំពឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសគឺការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាពរបស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូកក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។

លោក ប៉ាន សូស័ក្តី បានឲ្យដឹងថា ផ្អែកតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រេចនូវសមិទ្ធផលជាច្រើនដែលក្នុងនោះរួមមាន៖ ទី១-ការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទី២-ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង ទី៣-ការចូលរួមចរចាក្នុងជំពូកស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ (RCEP) ហើយដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២២ ផងដែរ។

លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏បាននឹងកំពុងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនូវហេដ្ឋរចនាសម្ព័ន្ធផ្នែកឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ផងដែរ៕

The post ក្រសួង ចាប់ដៃជាមួយឯកជន ជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងផ្សព្វផ្សាយផលិតផលទៅកាន់ពិភពលោក appeared first on .

ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មរកចំណូលបានជាង ១៥លានដុល្លារ ខណៈចំណាយវិញជិត ២៥លានដុល្លារ
នៅក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម រកចំណូលចូលថវិកាជាតិបានជាង ១៥លានដុល្លារ កើនជាង ៦% ខណៈកាលពីឆ្នាំ២០២១កន្លងទៅ កៀរគរចំណូលបានប្រមាណ១៣លានដុល្លារ ស្មើនឹង១២៥.៤៨% ធៀបនឹងផែនការ ថវិកាឆ្នាំ២០២១។ បើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករានេះ។

នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ កម្រាស់ ៧៣ទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចំណូល១២ខែ ឆ្នាំ២០២២ មានចំនួន ៦៣ ០៤៩ លានរៀល (ប្រហែលជាង១៥លានដុល្លារ) ស្មើនឹង១២៤.៨% នៃផែនការ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥៨ ៩០៩លានរៀល កើនឡើងចំនួន ៤ ១៤៦លានរៀល ស្មើនឹង ៦.៥៧%។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ក៏បានចំណាយថវិកាចំនួន ១០១ ៩១២លានរៀល (ប្រហែលជិត ២៥លានដុល្លារ)។

របាយការណ៍នេះ បង្ហាញថា ប្រភពចំណូលរបស់ក្រសួងពាណិជ្ជកម្ម បានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះបញ្ជីពាណិជ្ជកម្ម នៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រួមនឹងការរៀបចំការតាំងពិព័រណ៍ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។

គួររម្លឹកបន្តិចថា បើតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន ២២០.២៦ប៊ីលានរៀល ឆ្នាំ២០១៩ រកចំណូលបានជាង ១១៣ប៊ីលានរៀល ឆ្នាំ២០២០ ទទួលបានចំណូលជាង ៥២.៨៧ប៊ីលានរៀល ខណៈដែលនៅឆ្នាំ២០២១ រកចំណូលបាន ៥៨.៩០ប៊ីលានរៀល៕

The post ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មរកចំណូលបានជាង ១៥លានដុល្លារ ខណៈចំណាយវិញជិត ២៥លានដុល្លារ appeared first on .

កម្ពុជាសម្រេចបានការនាំចេញទំនិញមានតម្លៃទឹកប្រាក់ជាង២២ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២
ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី យើងនៅតែអាចសម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងក្នុងសនិ្នបាតបូកសរុកការងារពាណិជ្ជកម្មឆ្នំា២០២២និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករានេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានធ្វើពិពិធកម្មទីផ្សារនិងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលកាលពីថ្មីៗកន្លងទៅ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ មេដឹកនាំកំពូលអាស៊ាន អូស្ត្រាលី និងនូវែលហ្សេឡង់ បានប្រកាសអំពីការបញ្ចប់ជាដុំកំភួន នៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់  អំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបន្តថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឱ្យមាននូវឱកាសថ្មីៗ ដោយហេតុថាភាគីនៃកិច្ចព្រមព្រៀងនេះបានធានាថា កិច្ចព្រមព្រៀងនេះនៅតមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន គិតគូរពីការអនុវត្តពាណិជ្ជកម្មទំនើប ហើយនៅតែមានសារៈសំខាន់ក្នុងបរិបទពាណិជ្ជកម្មសម្រាប់ធុរកិច្ចនៅក្នុងតំបន់។

ជាមួយគ្នានេះ កាលពីខែតុលា កន្លងទៅ លោក ប៉ាន សូរស័ក្តិ ក៏បានចូលរួមពិធីប្រកាសបើកជាផ្លូវការនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ដែលលោកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងបានដឹកនាំការចរចាជុំទី១។ បន្ទាប់មកភាគីទាំងពីរ បានរៀបចំកិច្ចចរចាជុំទី២នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងការចរចាអត្ថបទកិច្ចព្រមព្រៀង និងការធ្វើសេរីភាវូបនីយកម្មទីផ្សារ ដែលអនុញ្ញាតឱ្យភាគីទាំងពីរ ឈានឆ្ពោះទៅរកការចរចាជុំទី៣ ដែលអាចជាជុំចរចាបញ្ចប់ ហើយគ្រោងរៀបចំនៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអមីរ៉ាតអារ៉ាប់រួម នាពេលខាងមុខ៕

The post កម្ពុជាសម្រេចបានការនាំចេញទំនិញមានតម្លៃទឹកប្រាក់ជាង២២ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ appeared first on .

កម្ពុជាបញ្ចូនលោក ប៉ាន សូរស័ក្តិ, អ្នកឧកញ៉ា គិត ម៉េង ទៅចចារកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចជាមួយអេមីរ៉ាតអារ៉ាប់រួម
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ច​ធុរកិច្ចនៅអាប៊ូដាប៊ីអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា។

រូបភាពគណៈប្រតិភូកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ក្នុងឱកាស នៃដំណើរទស្សនកិច្ចធុរកិច្ចនេះ កម្ពុជា និងអារ៉ាប់រួម ក៏នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាត​អារ៉ាប់រួម​ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង​ស្ថាប័ន​នៃប្រទេសទាំងពីរ និងក្រុមហ៊ុនសរុបជាង៧០ក្រុមហ៊ុន​។

តាមការគ្រោងទុក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងថ្លែងសុន្ទរកថាក្នុងវេទិកានេះ ដោយលើកយកកាលានុវត្តភាព ធុរកិច្ច​វិនិយោគ ស្ថានភាព​សេដ្ឋកិច្ច​ និង វិស័យសក្តានុពល​​​របស់​​កម្ពុជា​ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍ​វិស័យឌីជីថល​សហគ្រាសធុនតូច​និងមធ្យម និងពិនិត្យលទ្ធភាពសហការ​លើគម្រោងរួមរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

ក្រៅពីនេះ គណៈប្រតិភូ​សភាពាណិជ្ជ​កម្ម​កម្ពុជា ក៏នឹងទៅ​​បំពេញ​​ទស្សនកិច្ច​ទៅកាន់​ក្រុម​ហ៊ុន​​មួយ​ចំនួន​នៅ​អាប៊ូដាប៊ី​ អេមីរ៉ាត​អារ៉ាប់​រួមផងដែរ៕

The post កម្ពុជាបញ្ចូនលោក ប៉ាន សូរស័ក្តិ, អ្នកឧកញ៉ា គិត ម៉េង ទៅចចារកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចជាមួយអេមីរ៉ាតអារ៉ាប់រួម appeared first on .

កម្ពុជា ស្នើឲ្យតួកគីបន្តកៀងគរវិនិយោគិនមកធ្វើការវិនិយោគនៅកម្ពុជា
ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៣ ខែតុលានេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឲ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប ដូចជា កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ បន្ថែមលើនេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាលផងដែរ។

ក្នុងជំនួបនោះ លោកស្រី Ülkü Kocaefe បានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។

លើសពីនេះ លោកស្រីក៏បានបញ្ជាក់ថានឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលកិច្ចប្រជុំលើកទី៣ នឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ នាពេលខាងមុខ។ ចាប់តាំងពីឆ្នាំ២០១៥មក គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យអាទិភាព រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម សុខាភិបាល ឧស្សាហកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។

សូមជម្រាបថា ពាណិជ្ជកម្មរវាងកម្ពុជា-តួកគី សម្រេចបានទំហំប្រមាណ ៩០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ខណៈដែលក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥ លានដុល្លារអាមេរិក។ សម្រាប់មុខទំនិញសំខាន់ៗទ្វេភាគី រួមមាន៖ វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ៕

The post កម្ពុជា ស្នើឲ្យតួកគីបន្តកៀងគរវិនិយោគិនមកធ្វើការវិនិយោគនៅកម្ពុជា appeared first on .