ប្រទេសអាល្លឺម៉ង់

លោក ត្រាំ និយាយថាអាមេរិកកំពុងពិចារណាដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមរិក កំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងធ្វើការសម្រេចចុងក្រោយទៅលើរឿងនេះ នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២៩ ខែមេសា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងសិក្សា និងវាយតម្លៃលទ្ធភាពនៃការកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មានភាពរកាំរកូស។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើនឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរិះគន់ជាសាធារណៈទៅលើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញជម្លោះនៅមជ្ឈិមបូព៌ា។ កាលពីនៅថ្ងៃទី២៧ ខែមេសា មេដឹកនាំអាល្លឺម៉ង់រូបនេះ បានអះអាងថា សហរដ្ឋអាមេរិកខ្វះយុទ្ធសាស្ត្រច្បាស់លាស់ ហើយកំពុងទទួលរងភាពអាម៉ាស ដោយសារអ៊ីរ៉ង់។

គួរឲ្យដឹងថា គិតនៅត្រឹមឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងទ័ពជាង ៣៥ ០០០ នាក់ នៅក្នុងមូលដ្ឋានយោធាជាង ៤០ កន្លែង នៅទូទាំងប្រទេសអាល្លឺម៉ង់ ហើយតយោងតាមប្រព័ន្ធផ្សព្វផ្សាយជាតិអឺរ៉ុប ប៉ាន់ប្រមាណថាចំនួនទាហានអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់បច្ចុប្បន្ន កើនឡើងជិតដល់ ៥០ ០០០ នាក់។

ជម្រាបជូនថា ប្រធានាធិបតីលោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះអង្គការណាតូ ក៏ដូចជាប្រទេសជាសម្ព័ន្ធមិត្តមួយចំនួន និងថែមទាំងបានគំរាមកាត់បន្ថយការដាក់ពង្រាយកងទ័ព នៅក្នុងសម្ព័ន្ធមិត្តអឺរ៉ុប ជាច្រើនលើកច្រើនសារហើយផងដែរ គិតចាប់តាំងពីការឡើងកាន់តំណែងក្នុងអាណត្តិដំបូងរបស់លោកមក៕

The post លោក ត្រាំ និយាយថាអាមេរិកកំពុងពិចារណាដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ appeared first on .

ទូរទស្សន៍អាល្លឺម៉ង់មួយ រងការពិន័យក្រោយលេងសើចបង្ហាញទង់ជាតិអាមេរិក នៅលើកោះ Greenland
ស្ថានីយទូរទស្សន៍ NDR របស់អាល្លឺម៉ង់ ត្រូវបានរងការពិន័យចំពោះការអនុញ្ញាតឲ្យតារាសម្តែងរបស់ខ្លួន លើកទង់ជាតិសហរដ្ឋអាមេរិក នៅតំបន់វប្បធម៌មួយលើកោះ Greenland ខណៈពេលកំពុងថតកម្មវិធីបែបកំប្លែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DW។

ជុំវិញហេតុការណ៍បានកើតឡើងនៅពេលដែលតារាកំប្លែង លោក Maxi Schafroth បានព្យាយាមព្យួរទង់ជាតិអាមេរិកទៅលើបង្គោលទង់ជាតិមួយនៅជិតមជ្ឈមណ្ឌលវប្បធម៌ ក្នុងតំបន់ Nuuk នៃកោះ Greenland ខណៈពេលកំពុងថតកម្មវិធីបែបកំប្លែង Extra 3 សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ NDR របស់ប្រទេសអាល្លឺម៉ង់ នៅចន្លោះថ្ងៃទី ២៧-២៨ ខែមករា។ ហើយសកម្មភាពនេះបានធ្វើឲ្យផ្ទុះការតវ៉ាពីសំណាក់ប្រជាជននៅតំបន់នោះជាច្រើន។

យ៉ាងណាមិញ សាក្សីនៅកន្លែងកើតហេតុនោះបាននិយាយថាតារាកំប្លែង លោក Schafroth បានកំណត់អត្តសញ្ញាណខ្លួនឯងជាមន្ត្រីអាមេរិក ហើយបានព្យាយាមលើកបង្ហាញទង់ជាតិអាមេរិក។ ប៉ុន្តែក្រោយមក ក្រុមប៉ូលិសរបស់ Greenland បានមកដល់ ហើយបានផាកពិន័យក្រុមការងារថតកម្មវិធីនោះ ស្របពេលអាជ្ញាធរបន្តបើកការស៊ើបអង្កេតលើហេតុការណ៍នេះបន្ថែមទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយកើតឡើងហេតុការណ៍នោះ ទូរទស្សន៍ NDR បានចេញមុខសូមទោសទៅកាន់ប្រជាជន Greenland ដោយបាននិយាយថា កម្មវិធីនេះគ្មានបំណងចំអក ពាក់ព័ន្ធទៅនឹងបញ្ហាចម្រូងចម្រាសរបស់សហរដ្ឋអាមេរិកទាក់ទងនឹង Greenland នោះឡើយ ដោយសង្កត់ធ្ងន់ទៀតថាវាគ្រាន់តែជាកម្មវិធីកម្សាន្តប៉ុណ្ណោះ៕​

The post ទូរទស្សន៍អាល្លឺម៉ង់មួយ រងការពិន័យក្រោយលេងសើចបង្ហាញទង់ជាតិអាមេរិក នៅលើកោះ Greenland appeared first on .

ចិន វ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់
យោងតាមទិន្នន័យបឋមពីការិយាល័យស្ថិតិអាល្លឺម៉ង់ បានបង្ហាញឲ្យដឹងថា ប្រទេសចិន បានវ៉ាដាច់សហរដ្ឋអាមេរិកហើយ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការនាំចូល និងនាំចេញរបស់អាល្លឺម៉ង់ ជាមួយប្រទេសចិន មានចំនួនសរុប ១៦៣,៤ពាន់លានអឺរ៉ូ (១៩០,៧ពាន់លានដុល្លារ) គិតចាប់ពីខែមករា ដល់ខែសីហា ខណៈពេលដែលពាណិជ្ជកម្មជាមួយអាមេរិកវិញ មានចំនួនសរុបត្រឹមតែ ១៦២,៨ពាន់លានអឺរ៉ូប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា អាមេរិកគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់ នៅក្នុងឆ្នាំ២០២៤ នៅពេលដែលអាល្លឺម៉ង់ព្យាមយាមកាត់បន្ថយការពឹងផ្នែកលើចិន ដោយលើកឡើងពីភាពខុសប្លែកគ្នានៃនយោបាយ និងថែមទាំងបានចោទទីក្រុងប៉េកាំងពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ សក្តានុពលពាណិជ្ជកម្មរវាងចិន និងអាល្លឺម៉ង់ បានផ្លាស់ប្តូរ ពោលគឺគិតចាប់តាំងពីការវិលត្រលប់មកកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ និងការដាក់ចេញវិធានការពន្ធគយខ្ពស់ ផងដែរ៕​

The post ចិន វ៉ាដាច់អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ appeared first on .

ក្រុមហ៊ុនអាល្លឺម៉ង់ ជិត ៣០% សម្រេចផ្អាកគម្រោងវិនិយោគនៅអាមេរិក ដោយពន្ធគយរបស់លោក ត្រាំ
យោងតាមការស្ទាបស្ទង់មតិពីស្ថាប័ន Ifo បានបង្ហាញឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដានេះថា ក្រុមហ៊ុនរបស់អាល្លឺម៉ង់ប្រមាណជិត ៣០% ដែលមានគម្រោងវិនិយោគនៅសហរដ្ឋអាមេរិក បានសម្រេចពន្យារពេលលើគម្រោងរបស់ពួកគេវិញ និង ១៥% ផ្សេងទៀត បានប្រកាសលុបចោលគម្រោងតែម្តង ដោយសារតែភាពមិនប្រាកដប្រជា លើគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការស្ទង់មតិនេះ បានបង្ហាញឲ្យដឹងទៀតថា ក្នុងចំណោម ២១% នៃក្រុមហ៊ុនចំនួន ១ ៥០០ ដែលត្រូវបានស្ទង់មតិ កំពុងពន្យារពេលលើការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់​ផងដែរ ខណ: ៨% ផ្សេងទៀត បាននិយាយថាគម្រោងវិនិយោគរបស់ពួកគេនៅក្នុងប្រទេសនេះ ត្រូវបាលុបចោល។

ស្ថាប័នស្រាវជ្រាវ Ifo បាននិយាយនៅក្នុងរបាយការណ៍មួយរបស់ខ្លួនថា ក្រុមហ៊ុនដែលរងផលប៉ះពាល់អវិជ្ជមានដោយវិធានការពន្ធគយរបស់លោក ត្រាំ ដែលត្រូវបានដាក់ចេញចាប់តាំងពីខែមករា កំពុងសម្រេចចិត្តពន្យារពេល ឬលុបចោលគម្រោងវិនិយោគរបស់ពួកគេនៅអាមេរិក តែម្តង។

បើតាមអ្នកជំនាញពាណិជ្ជកម្មប្រចាំនៅ Ifo លោក Andreas Baur បាននិយាយថា ពន្ធគយរបស់លោក ត្រាំ គឺបានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះគោលនយោបាយពាណិជ្ជកម្ម ដោយវាបានបង្ខំឲ្យបណ្តាក្រុមហ៊ុន វាយតម្លៃទីផ្សារពិភពលោក និងរៀបចំការវិនិយោគឡើងវិញ៕​

The post ក្រុមហ៊ុនអាល្លឺម៉ង់ ជិត ៣០% សម្រេចផ្អាកគម្រោងវិនិយោគនៅអាមេរិក ដោយពន្ធគយរបស់លោក ត្រាំ appeared first on .

ការនាំចូលរបស់អាល្លឺម៉ង់ ពីរុស្ស៊ីធ្លាក់ចុះ ៩៥% ចាប់​តាំង​ពីមាន​សង្គ្រាម​អ៊ុយក្រែនមក
យោងតាមការិយាល័យស្ថិតិជាតិ Destatis បានរាយការណ៍ថានៅថ្ងៃទី១១ ខែមិថុនានេះថា ការនាំចូលទំនិញរបស់ប្រទេសអាល្លឺម៉ង់ពីរុស្ស៊ី បានធ្លាក់ចុះអស់ប្រមាណ ៩៥% នៅចន្លោះឆ្នាំ២០២១-២០២៤ ខណ:ពេលដែលការនាំចេញទំនិញរបស់អាល្លឺម៉ង់ ទៅកាន់រុស្ស៊ី ក៏បានធ្លាក់ចុះអស់ ៧២% ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា សហភាពអឺរ៉ុបទាំងមូល បានកាត់បន្ថយការនាំចូលទំនិញរបស់ខ្លួន ពីប្រទេសរុស្ស៊ីចំនួន ៧៨% និងការនាំចេញចំនួន ៦៥% ក្នុងរយ:ពេលដូចគ្នា ដែលនាំឲ្យមានឱនភាពពាណិជ្ជកម្មចំនួន ៤,៥ពាន់លានអឺរ៉ូ (៥,១ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៤ បើធៀបនឹងឱនភាពពាណិជ្ជកម្ម ១៤៧,៥ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២២។

ការិយាល័យ Destatis បានបង្ហាញនៅក្នុងរបាយការណ៍មួយរបស់ខ្លួនថា ហេតុផលចម្បងដែលនាំឲ្យបន្តមានអតិរេកលើការនាំចូលទំនិញ នៅឆ្នាំ២០២៤ គឺកើតឡើងដោយសារសហភាពអឺរ៉ុប បានបន្តការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ក្នុងកម្រិតដ៏ច្រើនបំផុតមួយ។

គួរឲ្យដឹងផងដែរថា ទោះបីជារដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចៀសផុតពីការដាក់ពន្ធគយដ៏ច្រើនរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ី ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការដាក់ទណ្ឌកម្ម ជុំវិញសង្រ្គាមដែលកំពុងនៅតែបន្តក្នុងប្រទេសអ៊ុយក្រែន។

ជម្រាបជូនផងដែរថា យោងតាមគណៈកម្មការអឺរ៉ុប ក្នុងឆ្នាំ២០២០ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលស្មើនឹង ៣៦,៥% នៃការនាំចូលសរុប និង ៣៧,៩% នៃការនាំចេញទំនិញសរុបរបស់ខ្លួន៕

The post ការនាំចូលរបស់អាល្លឺម៉ង់ ពីរុស្ស៊ីធ្លាក់ចុះ ៩៥% ចាប់​តាំង​ពីមាន​សង្គ្រាម​អ៊ុយក្រែនមក appeared first on .

អាល្លឺម៉ង់​ បន្តផ្តល់ជំនួយយោធាតម្លៃជាង ៥,៦ពាន់លានដុល្លារបន្ថែម ដល់អ៊ុយក្រែន
រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាតម្លៃ ៥,៦៥ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលដំណើរទេស្សនកិច្ចរបស់ប្រធានាធិបតីលោក Volodymyr Zelensky ទៅកាន់ទីក្រុងប៊ែរឡាំង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥ពាន់លានអឺរ៉ុប ដោយក្នុងនោះរួមមានទាំងការវិនិយោគផ្ទាល់របស់អាល្លឺម៉ង់ នៅក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរវាងក្រុមហ៊ុនផលិតអាវុធនៃប្រទេសទាំងពីរ ផងដែរ។

នៅក្រោមកិច្ចព្រមព្រៀងនេះ អាឡឺម៉ង់ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមសម្រាប់អ៊ុយក្រែន ក្នុងការផលិតអាវុធរយៈចម្ងាយឆ្ងាយ ក្នុងស្រុក ដោយទាញយកអត្ថប្រយោជន៍ពីសមត្ថភាពឧស្សាហកម្ម និងជំនាញបច្ចេកទេសដែលមានស្រាប់របស់ប្រទេស ខណ:សព្វាវុធភាគច្រើន ត្រូវបានគេរំពឹងថានឹងចែកចាយ នៅចុងឆ្នាំ២០២៥។

គួរឲ្យដឹងថា កិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានប្រកាស បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង។ មានការរំពឹងទុកថា អាឡឺម៉ង់ ក៏នឹងប្រកាសការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្តល់កាំជ្រួចមីស៊ីលឆ្លងទ្វីប Taurus ដល់អ៊ុយក្រែន ក្នុងអំឡុងទស្សនកិច្ចនេះផងដែរ បន្ទាប់ពីការបដិសេធជាយូរមក ដោយសារការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងជាមួយរុស្ស៊ី។

ជម្រាបជូនផងដែរថា អាល្លឺម៉ង់​ជា​អ្នក​គាំទ្រ​ដ៏ធំបំផុត​មួយ​របស់​អ៊ុយក្រែន ​ក្នុង​ជម្លោះ​រវាងទី​ក្រុង​គៀវ និង​ម៉ូស្គូ។ គិតត្រឹមដើមខែឧសភា ប្រទេសនេះបានផ្តល់ជំនួយជិត ៥០ពាន់លានដុល្លាររួចមកហើយ ដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលអាល្លឺម៉ង់៕

The post អាល្លឺម៉ង់​ បន្តផ្តល់ជំនួយយោធាតម្លៃជាង ៥,៦ពាន់លានដុល្លារបន្ថែម ដល់អ៊ុយក្រែន appeared first on .

អាល្លឺម៉ង់ ឈប់ផ្សព្វផ្សាយជាសាធារណ:ជុំវិញព័ត៌មានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន
រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងបញ្ឈប់ការចេញផ្សាយព័ត៌មានលម្អិតផ្សេងៗនៃការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងដើម្បីផ្តល់ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត ចំពោះ​សត្រូវ​របស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ​Reuters។

អធិការបបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃទី១០ ខែឧសភាថា ៖”ក្រោមការដឹកនាំរបស់ខ្ញុំ ការពិភាក្សាជាសាធារណៈអំពីការផ្ទេរអាវុធ ឬព័ត៌មានអំពីប្រភេទគ្រាប់ ប្រព័ន្ធអាវុធ និងខ្លឹមសារស្រដៀងគ្នានេះ នឹងលែងបង្ហាញជាសាធារណៈទៀតហើយ” ។

យោងតាមសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការសម្រេចចិត្តនេះ មានបំណងជួយដល់អ៊ុយក្រែន ឲ្យសម្រេចបាននូវ “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត” ដែលធ្វើឲ្យវានឹងពិបាកសម្រាប់អ្នកវិភាគរបស់រុស្ស៊ី ក្នុងការប៉ាន់ស្មានឲ្យបានត្រឹមត្រូវនូវទំហំឃ្លាំងស្តុកទុកអាវុធ និងគ្រាប់រំសេវ​របស់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ លោក Merz ដែលបានចូលកាន់តំណែងជាអធិការបបតីអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែឧសភា បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ក្នុងការគាំទ្រទីក្រុងគៀវ ចំពេលមានសង្រ្គាម នឹងមិនផ្លាស់ប្តូរនោះទេ។ អធិការបតីអាល្លឺម៉ង់ថ្មីរូបនេះ បានប្រាប់ទៅកាន់មេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំនៅទីក្រុងគៀវថា ៖”អាល្លឺម៉ង់នឹងបន្តពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនបន្ថែម។ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាក៏នឹងធ្វើដូចគ្នាដែរ” ។

ជម្រាបជូនថា អាឡឺម៉ង់គឺជាម្ចាស់ជំនួយយោធាកំពូលរបស់អ៊ុយក្រែន នៅអឺរ៉ុប។ រដ្ឋាភិបាលទីក្រុងប៊ែកឡាំង និងទីក្រុងឡុងដ៍ បានដឹកនាំបង្កើតក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) ក្នុងឆ្នាំ២០២២ ដើម្បីសម្របសម្រួលជំនួយសន្តិសុខដល់ទីក្រុងគៀវ។ នៅពាក់កណ្តាលខែមេសា UDCG បានអនុម័តលើកិច្ចសន្យាផ្តល់ជំនួយយោធាថ្មីៗ ដែលមានតម្លៃសរុបជាង ២៣,៨ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដែលជាការកើនឡើងដល់ចំនួនកំណត់ត្រាមួយ៕

The post អាល្លឺម៉ង់ ឈប់ផ្សព្វផ្សាយជាសាធារណ:ជុំវិញព័ត៌មានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន appeared first on .

ស្ងាត់ៗ អាល្លឺម៉ង់ បញ្ចេញកញ្ចប់ជំនួយយោធាតម្លៃជាង ៣ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន
រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវកញ្ចប់ជំនួយយោធាដែលមានតម្លៃប្រមាណ ៣ពាន់លានអឺរ៉ូ (៣,៣ពាន់លានដុល្លារ) បន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញការផ្តល់ជូនកញ្ចប់ជំនួយចុងក្រោយនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការផ្តល់ជូនដ៏ធំបំផុតមិនធ្លាប់មានមួយសម្រាប់អាល្លឺម៉ង់ បន្ទាប់ពីអតិការបតីជិតផុតអាណត្តិ លោក OlaF Scholz បានទទូចឲ្យមានការបន្ធូបន្ថយច្បាប់ប្រាក់កម្ចីជាតម្រូវការចាំបាច់ សម្រាប់ការផ្តល់ជំនួយបន្ថែមទៅកាន់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Joerg Kukies បានជូនដំណឹងដល់គណៈកម្មាធិការថវិការបស់សភាថា តម្រូវការសម្រាប់ការអនុញ្ញាតឲ្យទទួលបានមូលនិធិបន្ថែមទាំងនោះ ត្រូវបានឆ្លើយតប ដោយយោងទៅតាមគណៈកម្មាធិការរបស់រដ្ឋាភិបាល។

គួរឲ្យដឹងផងដែរថា ជុំវិញកញ្ចប់ជំនួយចុងក្រោយនេះ ត្រូវបានក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ យល់ព្រមឲ្យមានការចំណាយបន្ថែមប្រមាណ ៣ពាន់អឺរ៉ូ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥ នេះ ដោយនឹងផ្តោតជាពិសេសទៅលើការពង្រឹងសមត្ថភាពការពារដែនអាកាស និងតម្រូវការយោធាផ្សេងៗទៀត។

ជម្រាបជូនថា សម្រាប់ឆ្នាំ ២០២៦ ដល់ឆ្នាំ២០២៩ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏គ្រោងនឹងអនុម័តកញ្ចប់ជំនួយបន្ថែមរហូតដល់ទៅជាង ៨,២ពាន់លានអឺរ៉ូ ផងដែរ។ ហើយបើគិតទាំងផែនការអនុម័តកញ្ចប់ជំនួយចុងក្រោយនេះ បានធ្វើឲ្យថវិកាជំនួយសរុបដែលអាល្លឺម៉ង់ផ្តល់ជូនទៅអ៊ុយក្រែន មានចំនួនច្រើនជាង ១១ពាន់លានអឺរ៉ូ៕

The post ស្ងាត់ៗ អាល្លឺម៉ង់ បញ្ចេញកញ្ចប់ជំនួយយោធាតម្លៃជាង ៣ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន appeared first on .

ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅអាល្លឺម៉ង់ បន្តធ្លាក់ចុះខ្លាំង នៅក្នុងខែកុម្ភៈ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក Tesla កាលពីពេលថ្មីៗនេះ បានមើលឃើញថាបរិមាណនៃការលក់របស់ខ្លួន នៅក្នុងប្រទេសអាឡឺម៉ង់ បន្តធ្លាក់ចុះអស់រយ:ពេលជាង ៣ត្រីមាសជាប់ៗគ្នា គិតក្នុងខែកុម្ភៈ ទោះបីជាការលក់រថយន្តអគ្គិសនីជារួមរបស់ខ្លួននៅក្នុងប្រទេសនេះបានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទីភ្នាក់ងារចរាចរណ៍ផ្លូវគោករបស់អាល្លឺម៉ង់ KBAបានបង្ហាញឲ្យដឹងថា កាលពីខែមុន ក្រុមហ៊ុន Tesla បានលក់រថយន្តរបស់ខ្លួនសរុបចំនួន ១ ៤២៩ គ្រឿង ក្នុងប្រទេសអាឡឺម៉ង់ ពោលគឺបានធ្លាក់ចុះដល់ទៅ ៧៦% ឯណោះ និងជាការធ្លាក់ចុះច្រើនបំផុតមិនធ្លាប់មានបើ បើធៀបទៅនឹងការធ្លាក់ចុះ ៦០% នៅក្នុងខែមករា។ សរុបមក ការលក់រថយន្តអគ្គិសនីជារួមរបស់ Tesla បានកើនឡើងជាង ៣០% ដល់ចំនួនសរុប ៣៥ ៩៤៩ គ្រឿង នៅក្នុងប្រទេសអាល្លឺម៉ង់។

គួរឲ្យដឹងទៀតផងដែរថា កាលពីដើមសប្តាហ៍នេះ យោងតាមទិន្នន័យផ្លូវការមួយ ក៏បានបង្ហាញថាក្រុមហ៊ុន Tesla ដែលមានមហាសេដ្ឋី Elon Musk ជានាយកប្រតិបត្តិ និងជាទីប្រឹក្សាដ៏​ជំនិត​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះ ក៏បានទទួលរងនូវការធ្លាក់ចុះនៃការលក់ដ៏ធំ នៅក្នុងបណ្តាប្រទេសស្កង់ឌីណាវី និងបារាំង ក្នុងខែកុម្ភៈផងដែរ បើធៀបនឹងរយ:ពេលដូចគ្នា កាលឆ្នាំមុន។

ជម្រាបជូនថា ការគាំទ្ររបស់លោក Musk ទៅលើបណ្តាគណបក្សស្តាំនិយមនៅអឺរ៉ុប រួមទាំងការគាំទ្រទៅលើបក្សប្រឆាំង AfD របស់ប្រទេសអាឡឺម៉ង់ ដែលបានជាប់ចំណាត់ថ្នាក់ទីពីរ នៅក្នុងការបោះឆ្នោតជាតិកាលពីខែមុន ហាក់ដូចជាបានធ្វើឲ្យមានការប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុន Tesla យ៉ាងខ្លាំង នៅក្នុងតំបន់នេះ ពោលគឺបានធ្លាក់ចុះដល់ទៅ ៤៥% ឯណោះនៅក្នុងខែមករា បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕

The post ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅអាល្លឺម៉ង់ បន្តធ្លាក់ចុះខ្លាំង នៅក្នុងខែកុម្ភៈ appeared first on .

អាល្លឺម៉ង់ ចោទប្រកាន់មហាសេដ្ឋី Elon Musk ថាកំពុងលូកដៃជ្រៀតជ្រែកចូលការបោះឆ្នោតរបស់ខ្លួន
រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk កំពុងព្យាយាមជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតជាតិរបស់អាល្លឺម៉ង់ ដែលនឹងត្រូវធ្វើឡើងនៅខែកុម្ភ:ខាងមុខ តាមរយ:ការបង្ហាញជំហរគំាទ្រទៅលើបក្សស្តាំនិយម AfD។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

គួរឲ្យដឹងផងដែរថា ការព្រមាននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានសរសេរអត្ថបទមួយ នៅក្នុងកាសែតអាល្លឺម៉ង់ Welt am Sonntag ដោយបង្ហាញការគាំទ្រទៅលើបក្សស្តាំនិយមជ្រុល (AfD) ថាជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រទេសនេះ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយប្រាប់អ្នកយកព័ត៌មានថា លោក Musk កំពុងព្យាយាមជះឥទ្ធិពលលើការបោះឆ្នោតសហព័ន្ធ តាមរយ:ការប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន។ បើទោះបីជាបានទទួលស្គាល់ចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏ដោយ ប៉ុន្តែអ្នកនាំពាក្យរូបនេះ បាននិយាយថា ការលើកឡើងរបស់លោក Musk បែបនេះ គឺជារឿងមិនសមហេតុផលសោះឡើយ។

ជម្រាបជូនថា ការ​អត្ថាធិប្បាយ​របស់​លោក Musk បាន​បង្កឲ្យមាន​ប្រតិកម្ម​ពីសំណាក់អ្នក​នយោបាយច្រើនរបស់អាល្លឺម៉ង់ ខណ:លោក Lars Klingbeil មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក៏បានប្រដូចមហាសេដ្ឋីអាមេរិករូបនេះ ទៅនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។

លោកបានបន្ថែមថា ទាំងលោក ពូទីន និងលោក Musk ចង់ឃើញកងកម្លាំងប្រឆាំងលទ្ធិប្រជាធិបតេយ្យទទួលបានជោគជ័យក្នុងការបោះឆ្នោត ដែលបណ្តាលឲ្យប្រទេសអាឡឺម៉ង់ ធ្លាក់ចូលទៅក្នុងភាពវឹកវរ៕

The post អាល្លឺម៉ង់ ចោទប្រកាន់មហាសេដ្ឋី Elon Musk ថាកំពុងលូកដៃជ្រៀតជ្រែកចូលការបោះឆ្នោតរបស់ខ្លួន appeared first on .