ពាណិជ្ជកម្ម

អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន កើនឡើងដល់ជិត ១ទ្រីលានដុល្លារ
នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ប្រទេសចិនបានសម្រេចនូវអតិរេកពាណិជ្ជកម្មជិត ៩៤០ពាន់លានដុល្លារ ដែលជាចំនួនមួយកំពុងខិតជិតដល់កម្រិតបំបែកកំណត់ត្រាថ្មី កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៤ ខែតុលា ស្ថាប័នគយចិនបានបង្ហាញទិន្ន័យដែលបង្ហាញថា ការនាំចេញក្នុងខែខែកញ្ញា បានកើនឡើងជាង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈមក។ ចំណែកឯការនាំចូលក៏បានកើនឡើង ៣១% ផងដែរ ដោយលើសពីការព្យាកររបស់អ្នកជំនាញសេដ្ឋកិច្ចជាច្រើន។

ជារួម នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ អតិរេកពាណិជ្ជកម្មរបស់ចិនបានឈានដល់ ៩៣៨ពាន់លានដុល្លារ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅរកការបំបែកកំណត់ត្រាចំនួន ១,១ទ្រីលានដុល្លារកាលពីឆ្នាំមុន ខណៈល្បឿននៃការនាំចូល និងការនាំចេញមិនបានបង្ហាញសញ្ញានៃការថមថយនោះឡើយ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦ នេះ។

គួរជម្រាបជូនថា តម្រូវការអន្តរជាតិដ៏រឹងមាំបានទូទាត់សងដល់ការធ្លាក់ចុះនៃការប្រើប្រាស់នៅក្នុងស្រុក ដែលជួយកាត់បន្ថយសម្ពាធលើយុទ្ធនាការរបស់មន្ត្រីចិនក្នុងការសម្រេចគោលដៅកំណើននៅឆ្នាំនេះ។ នេះក៏ជាឆ្នាំទីពីរជាប់ៗគ្នាផងដែរ ដែលការនាំចេញរបស់ចិន បានបង្ហាញនូវលទ្ធផលយ៉ាងខ្លាំងក្លា ទោះបីជាមានសម្ពាធពីបណ្តាប្រទេសលោកខាងលិចដែលព្យាយាមធ្វើឱ្យពាណិជ្ជកម្មមានតុល្យភាពជាមួយទីក្រុងប៉េកាំងក៏ដោយ៕

The post អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន កើនឡើងដល់ជិត ១ទ្រីលានដុល្លារ appeared first on .

ចិន ព្រមានសងសឹកវិញយ៉ាងចាស់ដៃ ប្រសិនបើ EU ហ៊ានរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសខ្លួន
ចិន បានប្រកាសថាខ្លួននឹងតបតវិញយ៉ាងម៉ឺងម៉ាត់បំផុត ប្រសិនបើសហភាពអឺរ៉ុប (EU) អនុវត្តវិធានការរឹតបន្តឹងពាណិជ្ជកម្ម ដែលតម្រង់ទិសមកលើអាជីវកម្ម និងផលិតផលរបស់ប្រទេសខ្លួននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

យោងតាមសេចក្តីប្រកាសកាលមួយចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ពីក្រសួងពាណិជ្ជកម្មចិន បានសំដៅលើឯកសារមួយដែលគេជឿថាជាសេចក្តីព្រាងរួមគ្នារបស់ប្រទេសជាសមាជិក EU មួយចំនួន។ នៅក្នុងនោះ ប្រទេសទាំងនោះស្វែងរកការជំរុញឧបករណ៍មួយ ដើម្បីដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនស្មោះត្រង់ និងចាត់វិធានការកាន់តែរឹងមាំប្រឆាំងនឹងទីក្រុងបេកាំង។

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិនបានហៅឧបករណ៍នេះថាជា រូបភាពគំរូនៃចលនារក្សាប្រយោជន៍ស្រុក និងលទ្ធិឯកតោភាគីនិយម។ ពួកគេថែមទាំងបានព្រមានទៀតថា វាផ្តល់ការរំខានដល់ស្ថិរភាពពាណិជ្ជកម្មរវាងចិន និង EU។

លើសពីនេះ សារព័ត៌មាន Global Times បានដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ដោយនិយាយថា ទីក្រុងបេកាំងក៏អាចសងសឹកវិញជាមួយនឹងកញ្ចប់ឧបករណ៍គោលនយោបាយដ៏មានឥទ្ធិពលវិញផងដែរ។ កញ្ចប់ឧបករណ៍នេះរួមបញ្ចូលទាំងការស៊ើបអង្កេតលើការអនុវត្តប្រឆាំងការរើសអើង ហានិភ័យសន្តិសុខចំពោះឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងការវាយតម្លៃផលប៉ះពាល់នៃការឧបត្ថម្ភធនពីក្រុមហ៊ុនបរទេសថែមទៀតផង។

ជម្រាបជូនថា ចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ EU ដោយពាណិជ្ជកម្មសរុបសម្រេចបាន ៨៨០ពាន់លានអឺរ៉ូ (ឬជិត ១ទ្រីលានដុល្លារ) កាលពីឆ្នាំមុន ដែលរាប់បញ្ចូលទាំងសេវាកម្មផងដែរ៕​

The post ចិន ព្រមានសងសឹកវិញយ៉ាងចាស់ដៃ ប្រសិនបើ EU ហ៊ានរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសខ្លួន appeared first on .

អ៉ីរ៉ង់​ ព្រមានប្រទេសជិតខាងថានឹងត្រូវរ៉ាប់រងសងទាំងស្រុង បើហ៊ានចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្ម
មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានធ្វើការព្រមានចំៗថារដ្ឋឈូងសមុទ្រនឹងត្រូវបានកំណត់ជាគោលដៅវាយប្រហារទ្រង់ទ្រាយធំបំផុត ប្រសិនបើពួកគេចូលរួមសហការជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Mohsen Rezaee លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានមានប្រសាសន៍នៅពេលថ្មីៗនេះថា ៖”អ៊ីរ៉ង់មិនចង់ធ្វើឱ្យមានជម្លោះនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងនោះទេ ប៉ុន្តែប្រសិនបើប្រទេសជិតខាងសហការជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច យើងនឹងកំណត់គោលដៅលើផលប្រយោជន៍របស់ពួកគេវិញ។ ប្រសិនបើពួកគេចាប់ផ្តើមធ្វើសកម្មភាព យើងនឹងមិនអនុញ្ញាតឱ្យប្រេងមួយដំណក់ឆ្លងកាត់ឈូងសមុទ្រពែរ្សបាននោះឡើយ”។

លោក Mohsen ក៏បានព្រមានទៀតផងដែរថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីកំណត់គោលដៅវាយប្រហារលើផ្លូវវាងដែលរដ្ឋឈូងសមុទ្របានប្រើ ដើម្បីនាំចេញប្រេងក្នុងអំឡុងពេលជម្លោះនេះ។

គួរឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ថ្មីៗនេះ បានប្រើប្រាស់ផ្លូវវាងទាំងនេះ ដោយនាំប្រេងរបស់ពួកគេទៅកាន់កំពង់ផែនៅសមុទ្រក្រហម និងឈូងសមុទ្រអូម៉ង់។ ប្រេងឆៅកាន់តែច្រើនឡើងកំពុងត្រូវបានដឹកជញ្ជូនចេញពីឈូងសមុទ្រតាមរយៈផ្លូវភាគខាងត្បូង នៅជិតឆ្នេរសមុទ្រអូម៉ង់ ដែលកាត់បន្ថយឥទ្ធិពលដែលអ៊ីរ៉ង់បានប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

មិនតែប៉ុណ្ណោះ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ដដែលនេះ ក៏បានប្រកាសផងដែរថា ទីក្រុងតេអេរ៉ង់នឹងមិនចុះចាញ់នឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនទេ ដោយបន្ថែមថាច្រកសមុទ្រ Hormuz នឹងនៅតែបិទរហូតដល់សហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះភាគីពាក់ព័ន្ធ៕​

The post អ៉ីរ៉ង់​ ព្រមានប្រទេសជិតខាងថានឹងត្រូវរ៉ាប់រងសងទាំងស្រុង បើហ៊ានចូលរួមក្នុងសង្គ្រាមពាណិជ្ជកម្ម appeared first on .

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ក្រោយទីក្រុងតេអេរ៉ង់ បន្តបាញ់មីស៊ីលផ្លោង
ប្រទេសអារ៉ាប់រួម បានចោទប្រកាន់លើអ៊ីរ៉ង់ពីបទបាញ់មីស៊ីលផ្លោងបាលីស្ទីកចំនួនពីរគ្រាប់ដែលកំណត់គោលដៅនាវាលើដែនសមុទ្ររបស់ខ្លួន ហើយបានប្រកាសផ្អាករាល់ការធ្វើពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ជាមួយទីក្រុងតេអេរ៉ង់។ នេះបើតាមការចុះផ្សាយ Reuters។

ក្រសួងការពារជាតិអារ៉ាប់រួម បានប្រកាសនៅថ្ងៃទី១៨ ខែសីហាថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប់រួម (UAE) បានរកឃើញមីស៊ីលផ្លោងពីរគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះមកទៅកាន់ទឹកដីរបស់ខ្លួន។ ដោយគ្រាប់ទីមួយធ្លាក់នៅខាងក្រៅដែនទឹករបស់ UAE និងគ្រាប់ទីពីរធ្លាក់ចូលទៅក្នុងដែនទឹករបស់ប្រទេសខ្លួន។

យ៉ាងណាមិញ នៅក្នុងការអាប់ដេតព័ត៌មានជាបន្តបន្ទាប់ ទីភ្នាក់ងារនេះបាននិយាយថា មីស៊ីលទាំងពីរគ្រាប់នេះ គឺបានកំណត់គោលដៅទៅលើសកម្មភាពនាវាចរណ៍នៅលើសមុទ្រ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ។

នេះជាលើកដំបូងដែលអារ៉ាប់រួមបានចេញសេចក្តីថ្លែងការណ៍បែបនេះ ចាប់តាំងពីការជូនដំណឹងមិនពិតនៅក្នុងខែមិថុនា ក៏ដូចជាការព្រមានដែលចេញនៅក្នុងខែកក្កដាអំពីការវាយប្រហារដែលមិនបានចូលទៅក្នុងទឹកដីរបស់ខ្លួន។

គួរជម្រាបជូនផងដែរថា ដោយលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ក្រសួងការបរទេសអារ៉ាប់រួម បានប្រកាសថាខ្លួនបានផ្អាករាល់សកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ រហូតដល់មានការជូនដំណឹងបន្ថែម៕​

The post អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ក្រោយទីក្រុងតេអេរ៉ង់ បន្តបាញ់មីស៊ីលផ្លោង appeared first on .

ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនឡើងដល់ជាង ៦៤៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ
ទំហំពាណិជ្ជកម្មចិន-អាស៊ាន បានឈានដល់ ៤,៣៤ទ្រីលានយ៉ន់ (៦៤៣,២ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើង ១៨,២% ធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរដ្ឋបាលគយទូទៅចិន (GACC) បានបង្ហាញផងដែរថា ពាណិជ្ជកម្មលើទំនិញពាក់កណ្តាលសម្រេច រួមទាំងគ្រឿងបន្លាស់ សមាសធាតុ និងធាតុចូលផលិតកម្ម បានកើនឡើង ២៤,៥% ដល់ ២,៨៦ទ្រីលានយ៉ន់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលមានចំនួនប្រហែលពីរភាគបីនៃពាណិជ្ជកម្មសរុប។

លោក Lyu Daliang អ្នកនាំពាក្យរបស់ GACC បានសន្មតថាកំណើនស្ថិរភាពនៃពាណិជ្ជកម្មទំនិញពាក់កណ្តាលសម្រេចនេះ គឺដោយសារតែការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែស៊ីជម្រៅរវាងខ្សែសង្វាក់ឧស្សាហកម្ម និងតម្លៃរបស់ចិន និងអាស៊ាន។

ទន្ទឹមនឹងនេះ ទិន្នន័យចុងក្រោយបំផុតពីគយ Nanning ក៏បានបង្ហាញផងដែរថា ពាណិជ្ជកម្មរវាងតំបន់ស្វយ័ត Guangxi Zhuang របស់ចិន និងអាស៊ានបានឈានដល់ ២៤៨,២១ទ្រីលានយ៉ន់ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ២,៥% ។

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា ជុំវិញកំណើននេះ ត្រូវបានជំរុញដោយក្របខ័ណ្ឌពិសេសដែលគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់ គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានសមាជិកចំនួន ១៥ ប្រទេស ដែលរួមមានប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលសេឡង់ និងប្រទេសអាស៊ានចំនួន ១០ ផងដែរ។

គួរជម្រាបជូនថា កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅក្នុងខែមករា ឆ្នាំ២០២២ នេះ ត្រូវបានអនុវត្តយ៉ាងពេញលេញដោយប្រទេសចុះហត្ថលេខាទាំង១៥ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មក។ ក្រោមច្បាប់ប្រភពដើមរបស់ខ្លួន សម្ភារៈដែលមានប្រភពមកពីប្រទេសសមាជិកមួយ និងប្រើប្រាស់ក្នុងការផលិតនៅក្នុងប្រទេសសមាជិកមួយផ្សេងទៀត ត្រូវបានចាត់ទុកថាជាវត្ថុធាតុដើមនៃប្រទេសសមាជិកក្រោយ៕​

The post ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនឡើងដល់ជាង ៦៤៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ appeared first on .

មកដឹងពីទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ មុនពេលលោក ត្រាំ ចង់កាត់ផ្តាច់ទំនាក់ទំនង!
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីប្រទេសនៅតំបន់អឺរ៉ុបមួយនេះ បានបដិសេធមិនអនុញ្ញាតឲ្យយោធាសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួនសម្រាប់បេសកកម្មដែលភ្ជាប់ទៅនឹងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកត្រូវតែគិតគូរពីស្វ័យភាពរបស់អាជីវកម្មឯកជន ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មុនពេលមានការសម្រេចចិត្តបែបនេះ។

គួរឲ្យដឹងថាអេស្ប៉ាញគឺជាប្រទេសនាំចេញប្រេងអូលីវលំដាប់កំពូលរបស់ពិភពលោក ហើយក៏លក់គ្រឿងបន្លាស់រថយន្ត ដែកថែប និងសារធាតុគីមីទៅឲ្យសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែប្រទេសនេះ​ក៏សូវងាយរងគ្រោះចំពោះការគំរាមកំហែងជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោក ត្រាំ ដូចប្រទេសដទៃទៀតនៅអឺរ៉ុប ផងដែរ។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក មានអតិរេកពាណិជ្ជកម្មជាមួយអេស្ប៉ាញសម្រាប់ឆ្នាំទីបួនជាប់ៗគ្នា ដោយក្នុងឆ្នាំ២០២៥ មានចំនួន ៤,៨ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់សហរដ្ឋអាមេរិកទៅអេស្ប៉ាញ មានចំនួន ២៦,១ពាន់លានដុល្លារ និងការនាំចូលមកវិញមានចំនួន ២១,៣ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក៕​

The post មកដឹងពីទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ មុនពេលលោក ត្រាំ ចង់កាត់ផ្តាច់ទំនាក់ទំនង! appeared first on .

ទីបំផុត ឥណ្ឌា និង EU ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្រោយចរចាអស់ពេលជាយូរ
យោងតាមនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃទី២៧ ខែមករា បានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្ត ជាមួយសហភាពអឺរ៉ុប (EU) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Modi បានប្រកាសថា ៖” កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយត្រូវបានចុះហត្ថលេខារវាងសហភាពអឺរ៉ុប និងឥណ្ឌា។ វានឹងនាំមកនូវឱកាសដ៏អស្ចារ្យដល់ប្រជាជនឥណ្ឌា ១,៤ ពាន់លាននាក់ និងប្រជាជនអឺរ៉ុបរាប់លាននាក់ទៀត”។ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ភាគីទាំងពីរបានចាប់ផ្តើមបើកការចរចាជិតពីរទសវត្សមុនមកម្លេះ។

យ៉ាងណាមិញ លោក Modi និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ត្រូវបានគេរំពឹងទុកថានឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅឯកិច្ចប្រជុំកំពូលឥណ្ឌា-សហភាពអឺរ៉ុបនៅទីក្រុងញូវដេលី នាពេលឆាប់ៗនេះ ខណៈពេលដែលភាគីទាំងពីរក៏នឹងប្រកាសអំពីព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនេះផងដែរ។

ជម្រាបជូនថា សហភាពអឺរ៉ុបបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ដោយពាណិជ្ជកម្មទ្វេភាគីបានឈានដល់ចំនួនទឹកប្រាក់ប្រមាណ ១៣៦,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥៕​

The post ទីបំផុត ឥណ្ឌា និង EU ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្រោយចរចាអស់ពេលជាយូរ appeared first on .

ចិន រំពឹងមានអតិរេកពាណិជ្ជកម្មលើសពី ១ទ្រីលានដុល្លារ ទោះរងសម្ពាធពន្ធពីអាមេរិក
ប្រទេសចិន នៅត្រូវបានគេរំពឹងទុកយ៉ាងខ្ពស់ថា នឹងសម្រេចបានអតិរេកពាណិជ្ជកម្មក្នុងចំនួនកំណត់ត្រារហូតដល់ជាង ១,១ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ បើទោះបីជាមានសម្ពាធពន្ធនាំចូលខ្ពស់របស់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៤ ខែមករា គយចិនបានប្រកាសថា ទាំងការនាំចេញ និងការនាំចូលបានកើនឡើងយ៉ាងខ្លាំង ជាពិេសសនៅក្នុងខែធ្នូ ដោយការនាំចេញបានកើនឡើង ៦,៦% និងការនាំចូលកើនឡើង ៥,៧% ដែលជាចំនួនលើសពីការព្យាករទុក។

ទន្ទឹមនឹងនេះ អតិរេកពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥ ទាំងមូល ត្រូវបានគេព្យាករថានឹងឈានដល់ចំនួនបំបែកកំណត់ត្រា ១,១៨ទ្រីលានដុល្លារ។ យ៉ាងណាមិញ នៅក្នុងរយៈពេលត្រឹម ១១ ខែដំបូង តួលេខនេះបានកើនឡើងលើសពី ១ទ្រីលានដុល្លារ រួចទៅហើយ។

ជម្រាបជូនផងដែរថា កាលពីឆ្នាមមុន ប្រទេសចិន បានកត់ត្រាអតិរេកពាណិជ្ជកម្មតែជាង ១០០ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល ៥ខែដំបូង ដោយសារតែប្រាក់យ៉ន់ចុះខ្សោយ។ បន្ថែមពីនោះ ក្រោមសម្ពាធពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុននាំចេញបានកាត់បន្ថយការពឹងផ្នែកលើទីផ្សារនេះ ដោយផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់អាស៊ីអាគ្នេយ៍ អាហ្រ្វិក និងអាមេរិកឡាទីនជំនួសវិញ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកសេដ្ឋកិច្ចព្យាករថា ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរលើលោក នឹងបន្តបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងពាណិជ្ជកម្មសកលនៅឆ្នាំនេះ។ អាជីវកម្មនៅក្នុងប្រទេសនេះ បានបង្កើតរោងចក្រផលិតនៅក្នុងប្រទេសដែលមានពន្ធនាំចូលទាបនៅពេលចូលទៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។ ហើយជាមួយគ្នានេះ តម្រូវការសម្រាប់បន្ទះឈីប និងគ្រឿងអេឡិចត្រូនិចកម្រិតទាបក៏រួមចំណែកដល់ការកើនឡើងនៃការនាំចេញរបស់ទីក្រុងប៉េកាំងផងដែរ៕​

The post ចិន រំពឹងមានអតិរេកពាណិជ្ជកម្មលើសពី ១ទ្រីលានដុល្លារ ទោះរងសម្ពាធពន្ធពីអាមេរិក appeared first on .

មន្ត្រីអាមេរិកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាមេរិកជាមួយឥណ្ឌូណេស៊ី អាចត្រូវដួលរលំ
យោងតាមមន្ត្រីជាន់ខ្ពស់ងាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃទី៩ ខែធ្នូថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលសម្រេចបានជាមួយប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដាកន្លងទៅនោះ កំពុងប្រឈមមុខទៅនឹងការដួលរលំវិញ ដោយសារតែទីក្រុងហ្សាការតា ហាក់ងាករេលើការប្តេជ្ញាចិត្តជាច្រើនដែលខ្លួនបានធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មន្ត្រីដដែលនោះដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានសង្កត់ធ្ងន់ថា ៖”ពួកគេកំពុងបដិសេធអ្វីដែលយើងបានព្រមព្រៀងគ្នាក្នុងខែកក្កដា”។ ប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីរូបនេះ​ ហាក់មិនបានបញ្ជាក់លម្អិតថាការប្តេជ្ញាចិត្តណាមួយដែលឥណ្ឌូណេស៊ី មិនអាចបំពេញតាមបាននៅឡើយនោះទេ។

មិនតែប៉ុណ្ណោះ នៅពេលសួរអំពីការលើកឡើងខាងលើនេះ មន្ត្រីឥណ្ឌូណេស៊ី បានចេញមុខឆ្លើយតបវិញ នៅថ្ងៃពុធនេះថា ការចរចារវាងភាគីទាំងពីរនៅតែបន្តដំណើរការទៅធម្មតា ដោយគ្មានបញ្ហាជាក់លាក់ណាមួយកើតឡើងក្នុងអំឡុងពេលចរចានោះទេ។

គួរឲ្យដឹងថា កាលពីខែកក្កដា តំណាងប្រទេសទាំងពីរបាននិយាយថា ឥណ្ឌូណេស៊ីបានយល់ព្រមលុបបំបាត់ពន្ធគយលើទំនិញជាង ៩៩% របស់សហរដ្ឋអាមេរិក និងលុបចោលរបាំងមិនមែនពន្ធទាំងអស់ដែលក្រុមហ៊ុនអាមេរិកកំពុងប្រឈមមុខ ខណៈដែលសហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធគំរាមកំហែងលើផលិតផលឥណ្ឌូណេស៊ី មកត្រឹម ១៩% ពីកម្រិត ៣២%។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាលើកដំបូងអំពីកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី១៥ ខែកក្កដា ដោយហៅវាថា “ជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា កម្មករ កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតរបស់អាមេរិក”។

ប៉ុន្តែទន្ទឹមនឹងនោះ មន្ត្រីឥណ្ឌូណេស៊ីបានប្រាប់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer ថា ទីក្រុងហ្សាការតាមិនអាចយល់ព្រមចំពោះការប្តេជ្ញាចិត្តមួយចំនួនបានទេ ហើយចង់រៀបចំឡើងវិញនូវកិច្ចព្រមព្រៀងទាំងនោះ៕​

The post មន្ត្រីអាមេរិកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាមេរិកជាមួយឥណ្ឌូណេស៊ី អាចត្រូវដួលរលំ appeared first on .

សហរដ្ឋអាមេរិក ផ្អាកចរចាពាណិជ្ជកម្មជាមួយកាណាដា ក្រោយលោក ត្រាំ មួម៉ៅក្តៅចិត្ត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានប្រកាសផ្អាកចរចាពាណិជ្ជកម្មជាមួយប្រទេសកាណាដាជាលើកទីពីរ នៅឆ្នាំនេះ ដោយសារតែលោកមិនពេញចិត្តទៅនឹងទង្វើរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៣ ខែតុលា លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖”​ ដោយសារតែអាកប្បករិយាមិនអាចទទួលយកបានរបស់ពួកគេ ការចរចាពាណិជ្ជកម្មជាមួយកាណាដានឹងត្រូវបញ្ចប់”។

ជុំវិញការប្រកាសនេះ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលកាណាដា បានរិះគន់ខ្លាំងៗជុំវិញពន្ធលើទំនិញរបស់អាមេរិក ដោយនិយាយថាទង្វើនេះបានបណ្តាលឲ្យបាង់បង់ការងារ និងសង្គ្រាមពាណិជ្ជកម្មកើតឡើង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ក៏បានប្រាប់ទៅកាន់សារព័ត៌មាន នៅថ្ងៃទី២៣ ខែតុលាផងដែរថា លោកនឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ចូលទីផ្សារប្រទេសរបស់លោកដោយអយុត្តិធម៌នោះលើយ ប្រសិនបើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យនោះ។

ជម្រាបជូនថា ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាមានភាពប្រែប្រួលខ្លាំងនៅឆ្នាំនេះ។ ដោយនៅដើមខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដាក់ពន្ធនាំចូលលើទំនិញទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃទី៤ ខែមីនា។ លើកលែងតែថាមពលដែលត្រូវបង់ពន្ធ ១០% ផលិតផលផ្សេងទៀតពីកាណាដា និងម៉ិកស៊ិកត្រូវបង់ពន្ធ ២៥%៕

The post សហរដ្ឋអាមេរិក ផ្អាកចរចាពាណិជ្ជកម្មជាមួយកាណាដា ក្រោយលោក ត្រាំ មួម៉ៅក្តៅចិត្ត appeared first on .