យន្តហោះ

អឺរ៉ុប កំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល Energy Aspects ប៉ាន់ប្រមាណថា អឺរ៉ុបកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះជិត ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទីបីខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អឺរ៉ុបត្រូវនាំចូលប្រេងឥន្ធនៈយន្តហោះពីសហរដ្ឋអាមេរិក និងអាស៊ី បង្កើនសមត្ថភាពចម្រាញ់ និងប្រើប្រាស់ទុនបម្រុងដើម្បីរក្សាចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តំបន់នេះនៅតែងាយរងគ្រោះបំផុត ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងម្តងទៀត ដែលបង្កើនហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់។

ដោយផ្អែកលើទិន្នន័យគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល Energy Aspects ប៉ាន់ប្រមាណថា អឺរ៉ុបនឹងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះជិត ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទីបី។ ទន្ទឹមនឹងនេះ តំបន់សហរដ្ឋអាមេរិក និងអាស៊ីប៉ាស៊ីហ្វិកនឹងមានលើសពី ១១៦ ០០០ បារ៉ែល និង ៤២៥ ០០០ បារ៉ែលរៀងៗខ្លួន។

គួរឲ្យដឹងថា ស្តុកប្រេងឥន្ធនៈអឺរ៉ុបនៅដើមខែមិថុនាមានចំនួន ៣៨ លានបារ៉ែល ពោលគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រហែល ៣០ថ្ងៃប៉ុណ្ណោះ។ នេះគឺជាកម្រិតទាបបំផុតក្នុងចំណោមទីផ្សារសំខាន់ៗផ្សេងទៀត ខណៈពេលដែលទុនបម្រុងរបស់សហរដ្ឋអាមេរិកមានចំនួន ៩៩ លានបារ៉ែល។

យ៉ាងណាមិញ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារកង្វះប្រេងឥន្ធនៈយន្តហោះនៅអឺរ៉ុប។ រោងចក្រចម្រាញ់ប្រេងរបស់ពួកគេត្រូវបានបិទអស់រយៈពេលជាច្រើនទសវត្សមកហើយ ដែលធ្វើឱ្យពួកគេត្រូវពឹងផ្អែកខ្លាំងលើប្រេងពីមជ្ឈិមបូព៌ា ដោយដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz។

ជម្រាបជូនផងដែរថា យោងតាមក្រុមហ៊ុនទិន្នន័យ Kpler ក្នុងខែមិថុនា អឺរ៉ុបបាននាំចូលប្រេងឥន្ធនៈយន្តហោះសរុបចំនួន ៦៧៣ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មក។ សហរដ្ឋអាមេរិក និងនីហ្សេរីយ៉ា គឺជាប្រទេសនាំចេញធំជាងគេពីរទៅកាន់តំបន់នេះ បន្ថែមពីលើប្រទេសគុយវ៉ែត កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង៕

The post អឺរ៉ុប កំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈយន្តហោះធ្ងន់ធ្ងរ appeared first on .

លោក ត្រាំ​ ដាក់បង្ហាញយន្តហោះដឹកប្រធានាធិបតីថ្មីរហស្សនាម «សេតវិមានលើវេហា» តម្លៃប្រហែល ៤០០លានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះទើបតែដាក់បង្ហាញយន្តហោះថ្មីដែលត្រូវបានកែច្នៃសម្រាប់ដឹកប្រធានាធិបតី ដែលជាអំណោយរបស់ប្រទេសកាតា មានឈ្មោះថា «Flying White House» ឬ «សេតវិមានលើវេហា» សម្រាប់ជំនួសយន្តហោះ Air Force One ចាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងពិធីសម្ពោធយន្តហោះថ្មីនេះថា ៖” យន្តហោះនេះអាចត្រូវបានចាត់ទុកថាជាយន្តហោះដ៏ប្រណីតបំផុតនៅលើពិភពលោក។ យន្តហោះនេះត្រូវបានផ្លាស់ប្តូរទៅជាសេតវិមានលើវេហាដ៏ប្រណីតដែលមិនធ្លាប់មានពីមុនមក។ ហើយខ្ញុំចង់បង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះប្រទេសកាតាដែលបានផ្តល់អំណោយយន្តហោះនេះ”។

គួរឲ្យដឹងថា យន្តហោះប្រភេទ Boeing 747-8 ដែលមានតម្លៃប្រហែល ៤០០លានដុល្លារ ត្រូវបានប្រទេសកាតាផ្តល់ជាអំណោយដល់សហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ២០២៥ ដើម្បីបំលែងទៅជាយន្តហោះសម្រាប់ដឹកប្រធានាធិបតីថ្មី។

ជម្រាបជូនទៀតថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានយន្តហោះ Boeing 747 ចំនួនពីរគ្រឿង ដែលត្រូវបានកែច្នៃទៅជាយន្តហោះ Air Force One ដោយបានបម្រើការជាប្រធានាធិបតីអាមេរិកអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ប៉ុន្តែថ្មីៗនេះមួយក្នុងចំណោមយន្តហោះពីរគ្រឿងនោះ ត្រូវបានប្រកាសដាក់ឲ្យចូលនិវត្តន៍ ក្រោយពីដឹកប្រធានាធិបតីលោក ត្រាំ ទៅកាន់ប្រទេសបារាំង សម្រាប់កិច្ចប្រជុំកំពូល G7៕​

The post លោក ត្រាំ​ ដាក់បង្ហាញយន្តហោះដឹកប្រធានាធិបតីថ្មីរហស្សនាម «សេតវិមានលើវេហា» តម្លៃប្រហែល ៤០០លានដុល្លារ appeared first on .

យន្តហោះទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពល B-52 របស់អាមេរិក តម្លៃជាង ១០០លានដុល្លារ ធ្លាក់ផ្ទុះឆេះខ្ទេចគ្មានសល់
យន្តហោះទម្លាក់បែកដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក B-52 មួយគ្រឿង បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើង ពីមូលដ្ឋានទ័ពអាកាស Edwards នៅក្នុងរដ្ឋ California ខណៈមន្ត្រីអាមេរិក បាននិយាយថា មនុស្សចំនួន ៨ នាក់នៅលើយន្តហោះនោះទំនងជាមិនរស់រានមានជីវិតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 មួយគ្រឿងដែលដឹកមនុស្សប្រាំបីនាក់ក្នុងបេសកកម្មសាកល្បងធម្មតាបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង កាលព្រឹកថ្ងៃទី១៥ មិថុនា ខណៈការចង្អុលបង្ហាញបឋមបង្ហាញថាគ្មានអ្នករស់រានមានជីវិតទេ។ កងកម្លាំងសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយយើងកំពុងធ្វើការដើម្បីកំណត់ទីតាំង និងរាប់ចំនួនបុគ្គលិក។

វីដេអូដែលថតដោយសារព័ត៌មាន Fox News បង្ហាញពីស្នាមភ្លើងឆេះដ៏ធំមួយនៅលើដី នៅកន្លែងដែលយន្តហោះ B-52 បានធ្លាក់។ គ្មានកំទេចកំទីធំល្មមណាមួយអាចកំណត់អត្តសញ្ញាណបាននោះទេ ដែលបង្ហាញថាយន្តហោះនោះ ត្រូវបានបំផ្លាញទាំងស្រុង។

យោងតាមលោកវរសេនីយ៍ឯក James Hayes អនុប្រធាន​កងអនុសេនាធំ​ទ័ពអាកាស​លេខ 412 បានមានប្រសាសន៍ថា យន្តហោះ B-52H បានធ្លាក់ក្នុងពេលកំពុងបម្រើការក្នុងគម្រោងទំនើបកម្មរ៉ាដា។ លោកបានបញ្ជាក់ទៀតថា កងទ័ពអាកាសសហរដ្ឋអាមេរិកមិនទាន់បានកំណត់មូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ហើយវាអាចចំណាយពេលរហូតដល់ប្រាំមួយខែ និងការស៊ើបអង្កេតច្រើនដង ដើម្បីស្វែងរកចម្លើយ។

គួរជម្រាបជូនថា យន្តហោះ B-52 ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក នៅទសវត្សឆ្នាំ១៩៤០ បានហោះហើរលើកដំបូងនៅខែមេសា ឆ្នាំ១៩៥២ និងបានចូលបម្រើការងារជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិកជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ១៩៥៥។ យន្តហោះ B-52 សរុបចំនួន ៧៤៤ គ្រឿងត្រូវបានផលិត ដោយក្នុងមួយគ្រឿងៗ មានតម្លៃប្រមាណ ១១០លានដុល្លារ តាមរយៈការធ្វើទំនើបកម្មបន្ថែម នាពេលថ្មីចុងក្រោយនេះ៕​

The post យន្តហោះទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពល B-52 របស់អាមេរិក តម្លៃជាង ១០០លានដុល្លារ ធ្លាក់ផ្ទុះឆេះខ្ទេចគ្មានសល់ appeared first on .

ឧស្សាហកម្មអាកាសចរណ៍សកល អាចត្រូវចំណាយ ១០០ពាន់លានដុល្លារបន្ថែម ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើង
យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍នានាលើពិភពលោក អាចនឹងត្រូវចំណាយបន្ថែមទៅលើប្រេងឥន្ធនៈរហូតដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំនេះ ដោយសារតែតម្លៃបានហក់ឡើងខ្ពស់ដែលត្រូវបានជំរុញដោយជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Willie Walsh អគ្គនាយកនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្យាករនៅថ្ងៃទី៧ ខែមិថុនាថាតម្លៃប្រេងឥន្ធនៈអាកាសចរណ៍ជាមធ្យមនៅឆ្នាំនេះ នឹងខ្ពស់ជាង ៧០% បើធៀបទៅនឹងឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ទៀតថា ជុំវិញការកើនឡើងយ៉ាងខ្លាំងនេះ នឹងបន្ថែមប្រហែល ១០០ពាន់លានដុល្លារទៅលើថ្លៃប្រេងឥន្ធនៈរបស់ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោក។

សមាគម IATA ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង ៣៧០ ឬស្មើទៅនឹងប្រមាណ ៨៥% នៃចរាចរណ៍ផ្លូវអាកាសសកលសរុប ទើបតែបានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ប្រាក់ចំណេញសុទ្ធរបស់ឧស្សាហកម្មនៅឆ្នាំនេះ មកត្រឹម ២៣ពាន់លានដុល្លារ ដែលជាការថយចុះគួរឱ្យកត់សម្គាល់ពីការព្យាករពីមុនរបស់ខ្លួន ចំនួន ៤១ពាន់លានដុល្លារ ។

យោងតាម ​​​​IATA បានបង្ហាញឲ្យដឹងទៀតថា ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែលក្នុងខែមីនា ខណៈដែលតម្លៃប្រេងឥន្ធនៈយន្តហោះបានកើនឡើងដល់ ១០៣% បើប្រៀបធៀបទៅនឹងខែកុម្ភៈ។

ទន្ទឹមនឹងនេះ ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានរាយការណ៍ថា តម្លៃប្រេងឥន្ធនៈសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានកើនឡើងជាង ៥៦,៤% ក្នុងខែមីនា បើប្រៀបធៀបទៅនឹងខែកុម្ភៈ។ នៅខែមេសា ការចំណាយលើប្រេងឥន្ធនៈបានកើនឡើងលើសពី ៥ពាន់លានដុល្លារ ដែលជាការកើនឡើង ៣០% ពីខែមីនា។

អគ្គនាយក IATA ជឿជាក់ថានៅឆ្នាំនេះ និងឆ្នាំក្រោយ ក្រុមហ៊ុនអាកាសចរណ៍តូចៗមួយចំនួនអាចនឹងត្រូវក្ស័យធន ឬត្រូវបានទិញយកដោយក្រុមហ៊ុនអាកាសចរណ៍ធំៗ ដោយសារតែការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ។ ឧទាហរណ៍ ក្រុមហ៊ុន Spirit Airlines (សហរដ្ឋអាមេរិក) ដែលបានបញ្ឈប់ប្រតិបត្តិការកាលពីខែមុន បានក្លាយជាជនរងគ្រោះដំបូងនៃជម្លោះអ៊ីរ៉ង់នេះ៕​

The post ឧស្សាហកម្មអាកាសចរណ៍សកល អាចត្រូវចំណាយ ១០០ពាន់លានដុល្លារបន្ថែម ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើង appeared first on .

ភាគហ៊ុន Boeing ធ្លាក់ចុះ ៤% ភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសថាចិន បញ្ជាទិញយន្តហោះត្រឹម ២០០ គ្រឿង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ Fox News Channel កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង ពោលគឺជាចំនួនតិចជាងអ្វីដែលអ្នកវិភាគរំពឹងទុក ដែលបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សនេះធ្លាក់ចុះភ្លាមៗ។

យ៉ាងណាមិញ​ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបញ្ជាក់ភ្លាមៗទេ រួមទាំងពេលវេលា និងប្រភេទយន្តហោះដែលនឹងត្រូវបានដឹកជញ្ជូន ស្របពេលចំនួននៃការបញ្ជាទិញនេះ តិចជាងអ្វីដែលធ្លាប់បានត្រូវគេរំពឹងទុក នៅមុនពេលមានកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ស៊ី។

មិនតែប៉ុណ្ណោះ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ក្រុមហ៊្ន Boeing បានធ្លាក់ចុះ ៤,១% ក្នុងអំឡុងពេលទីផ្សារបើកការជួញដូរនៅថ្ងៃព្រហស្បតិ៍។ ការបញ្ជាទិញយន្តហោះ Boeing គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលត្រូវបានគេរំពឹងថាជាផ្លូវឈានទៅរកការបញ្ចប់ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាចអំណាចសេដ្ឋកិច្ចទាំងពីរ បន្ទាប់ពី លោក ត្រាំ បានផ្អាកពន្ធគយយ៉ាងច្រើនលើទំនិញចិន ខណៈពេលដែលលោក ស៊ី ក៏បានដកខ្លួនចេញការរឹតបន្តឹងលើការផ្គត់ផ្គង់រ៉ែដ៏កម្រដ៏សំខាន់របស់ខ្លួនផងដែរ។

ជម្រាបជូនផងដែរថា ការបញ្ជាទិញដែលត្រូវបានប្រកាសដោយលោក ត្រាំ នេះ ហាក់ខុសពីអ្វីដែលធ្លាប់បានរំពឹងទុក ដោយចំនួនធ្លាក់ចុះយ៉ាងខ្លាំងពីអ្វីដែលមេដឹកនាំប្រទេសទាំងពីរធ្លាប់បានពិភាក្សាពីពេលមុន សម្រាប់ការបញ្ជាទិញយន្តហោះ Boeing 737 MAX រហូតដល់ទៅ ៥០០​ គ្រឿង បូករួមទាំងយន្តហោះខ្នាតធំដែលមានតម្លៃថ្លៃជាងរាប់សិបគ្រឿងទៀត។ ប្រទេសចិន ក៏ធ្លាប់បានពិភាក្សាសម្រាប់កិច្ចព្រមព្រៀងទំហំស្រដៀងគ្នាជាមួយក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ផងដែរ៕​

The post ភាគហ៊ុន Boeing ធ្លាក់ចុះ ៤% ភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសថាចិន បញ្ជាទិញយន្តហោះត្រឹម ២០០ គ្រឿង appeared first on .

យន្តហោះចាក់ប្រេងអាម៉េរិកធ្លាក់នៅប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យនាវិក ៤ នាក់បាត់បង់ជីវិត
ទីបញ្ជាការកណ្ដាលអាម៉េរិកបានបញ្ជាក់នៅថ្ងៃ១៣មីនានេះថា យន្តហោះចាក់ប្រេងលើអាកាសប្រភេទ KC-135 មួយគ្រឿង បានជួបឧប្បត្តិហេតុធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ក្នុងចំណោមនាវិកសរុប ៦ នាក់ដែលនៅលើនោះ មាន ៤ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈដែលក្រុមសង្គ្រោះកំពុងបន្តស្វែងរកអ្នកដែលនៅសល់។

យោងតាមការបញ្ជាក់បឋម ការធ្លាក់នេះមិនមែនបណ្តាលមកពីការវាយប្រហាររបស់សត្រូវ ឬការបាញ់ច្រឡំពីកងកម្លាំងមិត្តភាពនោះទេ។ បច្ចុប្បន្ន អាជ្ញាធរអាម៉េរិកកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។

ចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះ នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីក្រុមគ្រួសារសាច់ញាតិរបស់ពួកគេទទួលបានដំណឹងជាផ្លូវការរួចរាល់៕

The post យន្តហោះចាក់ប្រេងអាម៉េរិកធ្លាក់នៅប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យនាវិក ៤ នាក់បាត់បង់ជីវិត appeared first on .

លោក ត្រាំ គំរាមដាក់ពន្ធរហូតដល់ទៅ ៥០% លើយន្តហោះរបស់ប្រទេសកាណាដា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាលោកនឹងធ្វើការសងសឹកទៅលើប្រទេសកាណាដា ចំពោះការបដិសេធរបស់ពួកគេសម្រាប់ការមិនផ្តល់វិញ្ញាបនបត្រដល់យន្តហោះរបស់ក្រុមហ៊ុនអាមេរិក Gulfstream Aerospace ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញបញ្ហានេះ លោក ត្រាំ បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក នឹងដកហូតវិញ្ញាបនបត្រសម្រាប់យន្តហោះរបស់កាណាដាទាំងអស់ផងដែរ រួមទាំងយន្តហោះរបស់ Bombardier ដែលជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេររបស់កាណាដា។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានសរសេរសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖”​ ប្រសិនបើស្ថានភាពនេះមិនត្រូវបានកែតម្រូវនោះទេ ខ្ញុំនឹងដាក់ពន្ធនាំចូល ៥០% លើយន្តហោះកាណាដាទាំងអស់ដែលលក់ឲ្យសហរដ្ឋអាមេរិក”។

យ៉ាងណាមិញ ចំពោះសេចក្តីថ្លែងការណ៍នេះ បានកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីលោក ត្រាំ ក៏បានគំរាមដាក់ពន្ធ ១០០% លើទំនិញរបស់ប្រទេសជិតខាងខ្លួនមួយនេះផងដែរ ប្រសិនបើកាណាដាឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកនៅពេលនោះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលាសម្រាប់រឿងនេះនោះឡើយ។

ជម្រាបជូនថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដាបានកើនឡើងថ្មីៗនេះ ដោយកាលពីថ្ងៃទី២០ ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ នៅពេលដែលលោកបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ថា ប្រព័ន្ធគ្រប់គ្រងសកលដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបែកបាក់ ហើយប្រទេសនានាត្រូវតែសម្របខ្លួនទៅនឹងការពិតថ្មី។ បន្ទាប់ពីនោះ ប្រធានាធិបតី ត្រាំ ក៏បានដកការអញ្ជើញនាយករដ្ឋមន្ត្រីលោក Carney ពីការចូលរួមក្រុមប្រឹក្សាសន្តិភាពវិញ៕

The post លោក ត្រាំ គំរាមដាក់ពន្ធរហូតដល់ទៅ ៥០% លើយន្តហោះរបស់ប្រទេសកាណាដា appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីកំពូល Adani ចុះកិច្ចព្រមព្រៀងបើកក្រុមហ៊ុនផលិតយន្តហោះនៅឥណ្ឌា
ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥ​ណ្ឌា Gautam Adani និងក្រុមហ៊ុន Embraer របស់ប្រទេសប្រេស៊ីល នឹងសហការគ្នាដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិតយន្តហោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការសហការគ្នានេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Adani ដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋាន និងមានអាជីវកម្មក្នុងវិស័យការពារជាតិស្រាប់នោះ ចូលរួមចំណែកជំរុញវិស័យអវកាសរបស់ឥណ្ឌាបន្ថែមទៀត ជាមួយនឹងការផលិតយន្តហោះ ដោយរាប់ចាប់ពីការផលិតគ្រឿងផ្គុំ រហូតដល់គ្រឿងបន្លាស់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការក្នុងការផលិតយន្តហោះ ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាកម្មក្រោយពេលលក់ និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះថាមានតម្លៃប៉ុន្មាននោះឡើយ។

ទន្ទឹមនឹងនេះ លោក Arjan Meijer ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Embraer Commercial Aviation បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា ៖”ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏សំខាន់សម្រាប់ Embraer ហើយភាពជាដៃគូនេះរួមបញ្ចូលគ្នានូវជំនាញអាកាសចរណ៍របស់យើងជាមួយនឹងសមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់ Adani”។

ជម្រាបជូនផងដែរថា Embraer គឺជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេបំផុតទីបីរបស់ពិភពលោក បន្ទាប់ពី Airbus និង Boeing ដោយពួកគេមានជំនាញខ្លាំងក្នុងការផលិតយន្តហោះក្នុងតំបន់ដែលដឹកអ្នកដំណើរចន្លោះពី ៧០ ទៅ ១៤០ នាក់៕​

The post ក្រុមហ៊ុនមហាសេដ្ឋីកំពូល Adani ចុះកិច្ចព្រមព្រៀងបើកក្រុមហ៊ុនផលិតយន្តហោះនៅឥណ្ឌា appeared first on .

អាមេរិក ប្រកាសលក់យន្តចម្បាំង F-15 តម្លៃជិត ៩ពាន់លានដុល្លារ ទៅឲ្យអ៊ីស្រាអែល
ក្រុមហ៊ុន Boeing ត្រូវបានគេរាយការណ៍ថា បានផ្តល់កិច្ចសន្យាតម្លៃ ៨,៦ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះចម្បាំង F-15AI ចំនួន ២៥គ្រឿង សម្រាប់ប្រទេសអ៊ីស្រាអ៊ែល ក្នុងរយៈពេល ១០ឆ្នាំ ជាមួយជម្រើសក្នុងការលក់ចំនួន ២៥គ្រឿងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមមន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូថា ៖” កិច្ចសន្យានេះនឹងផ្តល់មូលនិធិសម្រាប់ការរចនា ការរួមបញ្ចូលបញ្ចេកវិទ្យា ការដំឡើងឧបករណ៍ ការធ្វើតេស្ត ការផលិត និងការប្រគល់យន្តហោះធន់ធ្ងន់ F-15IA ចំនួន ២៥ គ្រឿង ទៅឲ្យកងទ័ពអាកាសអ៊ីស្រាអែល ជាមួយនឹងជម្រើសក្នុងការទិញបន្ថែម ២៥ គ្រឿងទឿត”។

យ៉ាងណាមិញជុំវិញព័ត៌មាននេះ ត្រូវបានចេញផ្សាយបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរដ្ឋ Florida កាលពីពេលកន្លងទៅ។

ជម្រាបជូនថា យន្តហោះចម្បាំង F-15IA ត្រូវបានបង្កើតឡើងពីកំណែទំនើបបំផុតរបស់យន្តហោះ F-15EX ដែលកំពុងបម្រើការងារជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលវាក៏មានការរួមបញ្ចូលការកែតម្រូវមួយចំនួនដោយផ្អែកលើតម្រូវការរបស់អ៊ីស្រាអែលផងដែរ៕​

The post អាមេរិក ប្រកាសលក់យន្តចម្បាំង F-15 តម្លៃជិត ៩ពាន់លានដុល្លារ ទៅឲ្យអ៊ីស្រាអែល appeared first on .

យន្តហោះឯកជនរបស់មហាសេដ្ឋីអាមេរិក ជាច្រើនត្រូវបានហាមឃាត់មិនឲ្យហោះហើរ ក្រោយបិទរដ្ឋាភិបាល
សហរដ្ឋអាមេរិក បានដាក់កម្រិតទៅលើការហោះហើរដោយសារតែខ្វះអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដោយសារតែរដ្ឋាភិបាលបានបិទដំណើរការ ហើយក្នុងនោះក៏បានរារាំងដោយការហោះហើរនៃយន្តឯកជនរបស់មហាសេដ្ឋីកំពូលជាច្រើន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនបានហាមឃាត់ស្ទើតែទាំងស្រុងនូវការធ្វើដំណើរតាមយន្តហោះឯកជន នៅក្នុងអាកាសយានដ្ឋានចំនួន ១២ ក្នុងចំណោមអាកាសយានដ្ឋានធំៗទាំង ៤០ របស់ប្រទេស។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារដដែលនេះ ក៏បានបញ្ជាឲ្យធ្វើការកាត់បន្ថយចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មចំនួន ១០% នៅទូទាំងប្រទេសផងដែរ ដើម្បីធានានូវសុវត្ថិភាព ដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ក្នុងអំឡុងពេលរដ្ឋាភិបាលបានបិទដំណើរការអស់រយៈពេលវែងបំផុត។

មិនតែប៉ុណ្ណោះ យោងតាមសមាគមអាកាសចរណ៍ពាណិជ្ជកម្មជាតិ (NBAA) បានបង្ហាញឲ្យដឹងទៀតថា ការរឹតបន្តឹងនេះ ក៏អនុវត្តចំពោះយន្តហោះឯកជននៅអាកាសយានដ្ឋានសំខាន់ៗនៅ Atlanta, Chicago, Dallas, Denver, New York, Los Angeles និង Washington, DC ផងដែរ។ យន្តហោះឯកជន គឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ដោយមហាសេដ្ឋីអាមេរិកជាច្រើន។

ជម្រាបជូនថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរាប់ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិកបានធ្វើការដោយគ្មានប្រាក់ឈ្នួលអស់រយៈពេលជាងមួយខែមកហើយ ខណៈដែលរដ្ឋាភិបាលបានបន្តបិទទ្វារ។ ជុំវិញមូលហេតុនេះហើយ បានធ្វើឲ្យបុគ្គលិកមួយចំនួនធំឈប់សម្រាក និងធ្វើឲ្យមានកង្វះខាតយ៉ាងខ្លាំង ចំពោះក្រុមការងារនៅក្នុងវិស័យនេះ៕​

The post យន្តហោះឯកជនរបស់មហាសេដ្ឋីអាមេរិក ជាច្រើនត្រូវបានហាមឃាត់មិនឲ្យហោះហើរ ក្រោយបិទរដ្ឋាភិបាល appeared first on .