រថយន្តអគ្កិសនី

ត្រូវប៉ាន់ហើយ! រាជរដ្ឋាភិបាលបញ្ចុះពន្ធនាំចូលរថយន្តអគ្គិសនីពី៣៥% ធ្លាក់មក០%
រាជរដ្ឋាភិបាល បានសម្រេចបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា, រថយន្តអគ្គិសនី និងទំនិញមួយចំនួនទៀត។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២៩ ខែមីនានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើការបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ រួមទាំង បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ ផងដែរ។

គួរឱ្យដឹងថា អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

សូមជម្រាបជូនថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

របាយការណ៍ បានឱ្យដឹងទៀតថា ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨គ្រឿង(រថយន្ត ៨៨៩គ្រឿង) ខណៈដែលពេញមួយខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿ) ខណៈដែលនិន្នាការនេះមានការកើនឡើងជាបន្តបន្ទាប់។

គួរជម្រាបផងដែរថា ក្រៅពីការសម្រេចបញ្ចុះអត្រាពន្ធខាងលើនេះ រាជរដ្ឋាភិបាលក៏សម្រេចបញ្ចុះពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ , បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ , បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធផងដែរ៕

The post ត្រូវប៉ាន់ហើយ! រាជរដ្ឋាភិបាលបញ្ចុះពន្ធនាំចូលរថយន្តអគ្គិសនីពី៣៥% ធ្លាក់មក០% appeared first on .

ការលក់រថយន្តរបស់ Tesla នៅចក្រភពអង់គ្លេស ធ្លាក់ដាំក្បាលចុះជិត ៣០% ក្នុងខែធ្នូ
យោងតាមទិន្នន័យផ្លូវការពីឧស្សាហកម្មរថយន្ត បង្ហាញឲ្យដឹងនៅថ្ងៃទី៦ ខែមករាថា ការចុះបញ្ជីរថយន្តនៅចក្រភពអង់គ្លេសរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ២៩% នៅក្នុងខែធ្នូ ដែលបានបង្ហាញពីការប្រកួតប្រជែងខ្លាំងដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក កំពុងប្រឈមមុខទៅក្នុងទីផ្សារធំបំផុតរបស់ខ្លួននៅអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពី New AutoMotive បានបង្ហាញថា ការលក់រថយន្តរបស់ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Elon Musk នៅអង់គ្លេស បានធ្លាក់ចុះមកនៅត្រឹម ៦ ៣២៣ គ្រឿង កាលពីខែមុន។ សម្រាប់ឆ្នាំ២០២៥ ការលក់រថយន្តនៅក្នុងចក្រភពអង់គ្លេសរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះអស់ ៨,៩% បើធៀបទៅនឹងឆ្នាំ២០២៤។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះបានឆ្លុះបញ្ចាំងពីនិន្នាការដែលបានឃើញនៅក្នុងទីផ្សារអឺរ៉ុបផ្សេងទៀតដូចជាប្រទេសបារាំង និងស៊ុយអែត ជាកន្លែងដែលការលក់របស់ Tesla ជួបប្រទះផលលំបាកយ៉ាងខ្លាំង ដោយសារតែការប្រកួតប្រជែងខ្ពស់ និងជំហរលើឆាកនយោបាយរបស់លោក Musk នៅអឺរ៉ុប។

ផ្ទុយទៅវិញ ការលក់រថយន្តនៅក្នុងចក្រភពអង់គ្លេសសម្រាប់ក្រុមហ៊ុនគូប្រជែងចិន BYD បានកើនឡើងជិតប្រាំដង ដល់ ៥ ១៩៤ គ្រឿងនៅក្នុងខែធ្នូ។ តែទោះជាយ៉ាងណាក៏ដោយ Tesla នៅតែរក្សាតំណែងរបស់ខ្លួនជាម៉ាកយីហោរថយន្តអគ្គិសនីលក់ដាច់បំផុតនៅក្នុងប្រទេសអង់គ្លេសដដែល កាលពីខែមុន៕​

The post ការលក់រថយន្តរបស់ Tesla នៅចក្រភពអង់គ្លេស ធ្លាក់ដាំក្បាលចុះជិត ៣០% ក្នុងខែធ្នូ appeared first on .

៨ខែ ឆ្នាំ២០២៥ ការចុះបញ្ជីយានយន្តអគ្គិសនី មានសរុបជាង៥ពាន់គ្រឿង
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការយានយន្តអគ្គិសនីមានការកើនឡើង ជាក់ស្តែងរយៈពេល៨ខែ ឆ្នាំ២០២៥ យានយន្តEVចុះបញ្ជីសរុប៥៥៧១គ្រឿង។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់លោក ផន រឹម នាថ្ងៃទី១៣ ខែតុលានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «និន្នាការយានយន្តEVកើនឡើង.! រយៈពេល៨ខែ ឆ្នាំ២០២៥ យានយន្តEVចុះបញ្ជីសរុប៥៥៧១គ្រឿង(រថយន្ត៤២៥១គ្រឿង,ត្រីចក្រយាន១៦៧គ្រឿង,ទោចក្រយានយន្ត១១៥៣គ្រឿង)»។

សូមជម្រាបផងដែរថា ស្របតាមការកំណត់ទិសដៅជាក់លាក់ ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនី របស់ពិភពលោក និងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០ផងដែរ។

ប្រទេសកម្ពុជា បានដាក់បង្ហាញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនី (EV) ឆ្នាំ២០២៤-២០៣០ ជាមួយនឹងគោលដៅចុះបញ្ជីយានយន្ដអគ្គិសនីចំនួន ៧៧ម៉ឺនគ្រឿង នៅឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន៕

The post ៨ខែ ឆ្នាំ២០២៥ ការចុះបញ្ជីយានយន្តអគ្គិសនី មានសរុបជាង៥ពាន់គ្រឿង appeared first on .

BYD កត់ត្រាពីការធ្លាក់ចុះផលិតកម្មប្រចាំខែជាប់ៗគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២០
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូល BYD បានប្រកាសពីការធ្លាក់ចុះផលិតកម្មរបស់ខ្លួនក្នុងរយៈពេល ២ខែក្នុង ក្នុងខែសីហា ដែលជាការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាជាលើកដំបូង​ គិតចាប់តាំងពីឆ្នាំ២០២០ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានផលិតរថយន្តអគ្គិសនីសុទ្ធ និង Plug-in Hybrid (PHEV) ចំនួន ៣៥៣,០៩០ គ្រឿងនៅទូទាំងពិភពលោកកាលពីខែមុន ពោលគឺបានធ្លាក់ចុះ ៣,៧៨% បើធៀបនឹងពេលដូចគ្នាឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ០,៩% នៅក្នុងខែកក្កដា។

គួរឲ្យដឹងផងដែរថា ពេលចុងក្រោយដែលផលិតកម្មរបស់ក្រុមហ៊ុន BYD បានធ្លាក់ចុះពីរខែជាប់គ្នា គឺនៅក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ​ បើតាមសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមិថុនាថា BYD ដែលជាគូប្រជែងដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ហាក់កំពុងបន្ថយល្បឿនផលិតកម្មរបស់ខ្លូួន ដោយកាត់បន្ថយការផ្លាស់ប្តូរនៅរោងចក្រមួយចំនួន ក្នុងប្រទេសចិន និងថែមទាំងបានពន្យារពេលផែនការ ក្នុងការបន្ថែមខ្សែសង្វាក់ផលិតកម្មថ្មី ផងដែរ។

ជម្រាបជូនផងដែរថា ការលក់របស់ BYD នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះ ១៤,៣% មកនៅត្រឹម ២៩២ ៨១៣ គ្រឿង ដែលជាការធ្លាក់ចុះក្នុងរយៈពេលបួនខែជាប់ៗគ្នា បើទោះបីជាការលក់នៅទូទាំងពិភពលោក នៅតែកើនឡើងបន្តិចក៏ដោយ៕

The post BYD កត់ត្រាពីការធ្លាក់ចុះផលិតកម្មប្រចាំខែជាប់ៗគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២០ appeared first on .

Hyundai ប្រមូលរថយន្តអគ្គិសនីជាង ១៤ម៉ឺនគ្រឿងចូលឃ្លាំងវិញ ក្រោយជួបបញ្ហាអាគុយ
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ NHTSA ថ្មីៗនេះ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង Hyundai Motor កំពុងប្រមូលរថយន្តអគ្គិសនីប្រហែល ១៤៥ ២៣៥ គ្រឿងនៅសហរដ្ឋអាមេរិក បន្ទាប់ពីជួបបញ្ហាអស់ថាមពលភ្លាមៗអំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ចំពោះការប្រមូលត្រលប់ទៅវិញនេះ បានមើលឃើញថាប៉ះពាល់ដល់រថយន្តអគ្គិសនីម៉ូដែលជាច្រើន ដូចជា IONIQ 5 និង IONIQ 6 រួមជាមួយទាំងរថយន្តប្រណីតមួយចំនួនទៀត ដូចជា Genesis GV60, Genesis GV70 និង Genesis G80 ដែលផលិតនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ និយតករសុវត្ថិភាពស្វ័យប្រវត្តិរបស់សហរដ្ឋអាមេរិក បាននិយាយទៀតថា ប្រព័ន្ធត្រួតពិនិត្យការបញ្ចូលថ្មរួមគ្នា នៅក្នុងរថយន្តអគ្គិសនី Hyundai មួយចំនួន ទំនងជាខូចក្នុងអំឡុងពេលណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អាគុយរថយន្តអគ្គិសនីកម្លាំង ១២វ៉ុល ដែលអាចបណ្តាលឲ្យការសាកបញ្ចូលបញ្ឈប់ដោយស្វ័យប្រវត្តិ និងធ្វើឲ្យអាគុយនោះលែងមានថាមពលតែម្តង។

ជម្រាបជូនថា បើតាមការបញ្ជាក់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក បានបន្ថែមឲ្យទៀតថា ការប្រមូលត្រលប់ទៅវិញនេះ នឹងមិនតម្រូវឲ្យម្ចាស់រថយន្តទាំងនោះចំណាយប្រាក់នោះឡើយ ដោយក្រុមហ៊ុន Hyundai នឹងទទួលខុសត្រូវលើការត្រួតពិនិត្យ ជួសជុល និងធ្វើបច្ចុប្បន្នភាពលើផ្នែកដែលរងផលប៉ះពាល់ដោយឥតគិតថ្លៃ៕

The post Hyundai ប្រមូលរថយន្តអគ្គិសនីជាង ១៤ម៉ឺនគ្រឿងចូលឃ្លាំងវិញ ក្រោយជួបបញ្ហាអាគុយ appeared first on .

រថយន្តអគ្គិសនី ទំនងដណ្ដើមចំណែកទីផ្សារ ២៤% នៅក្នុងទីផ្សាររថយន្តអឺរ៉ុប
រថយន្តអគ្គិសនី ដែលបានលក់ចេញនៅក្នុងតំបន់អឺរ៉ុប កំពុងទទួលបានក្ដីរំពឹងទុកខ្ពស់ថា នឹងសម្រេចបានកាន់តែច្រើនបន្ថែមទៀតនាឆ្នាំក្រោយ ពោលអាចដណ្ដើមចំណែកទីផ្សារបានរហូតដល់ ២៤%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ត្រឹមឆ្នាំ២០២៥ ការលក់រថយន្តអគ្គិសនីនៅតំបន់អឺរ៉ុប ទំនងសម្រេចបានចន្លោះពី ២០ ទៅ ២៤% ដោយសារតែតម្លៃលក់ចេញទាប និងបច្ចេកវិទ្យាក៏ខ្ពស់គួរសមផងដែរ។

ក្នុងនោះផងដែរ ប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សាររថយន្តអគ្គិសនីធំបំផុតនៅអឺរ៉ុប ក៏ធ្លាប់បានប្រកាស ពីគម្រោងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត តាមរយៈការកាត់បន្ថយការប្រើប្រាស់រថយន្តចំហេះក្នុង ដែលធ្វើឲ្យរថយន្តអគ្គិសនីត្រូវប៉ាន់កាន់តែខ្លាំង៕

The post រថយន្តអគ្គិសនី ទំនងដណ្ដើមចំណែកទីផ្សារ ២៤% នៅក្នុងទីផ្សាររថយន្តអឺរ៉ុប appeared first on .

កាណាដា ដើរតាមគន្លងអាមេរិក និងអឺរ៉ុប ត្រៀមដំឡើងពន្ធរថយន្តអគ្គិសនីចិនដល់ ១០០%
ប្រទេសកាណាដា នឹងដើរតាមគន្លងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយត្រៀមប្រកាសទារពន្ធរថយន្តអគ្គិសនីនាំចូលពីចិន រហូតដល់ ១០០% ខណៈការនាំចូលដែកថែប និងអាលុយមីញ៉ូម ក៏ត្រៀមដំឡើងពន្ធដល់ ២៥% ថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋាភិបាលកាណាដា នឹងដំឡើងពន្ធរថយន្តអគ្គិសនី ដែលនាំចូលពីប្រទេសចិនរហូតដល់ ១០០% ដោយមិនខ្វល់ពីផលិតផលរបស់ក្រុមហ៊ុនណាឡើយ ពោលបើទោះជារថយន្តរបស់ Tesla ក៏ដោយ ឲ្យតែវាផលិតនៅចិន ហើយនាំចេញទៅប្រទេសកាណាដា ក៏ត្រូវបង់ពន្ធ ១០០% ផងដែរ។

គួររំលឹកបន្តិចថា កាលពីឆ្នាំមុន ក្រុមហ៊ុនកាណាដាជាច្រើនបាននាំចូលរថយន្តអគ្គិសនីពីប្រទេសចិនជាច្រើន ពោលគឺមានកំណើនដល់ ៤៦០% ឬប្រហែល ៤៤ ៣៥៦គ្រឿងឯណោះ។

ជុំវិញបញ្ហាមួយនេះ ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានចាត់ទុកទង្វើនេះថា ជាការរំលោភបំពានលើច្បាប់ពាណិជ្ជកម្មពិភពលោក និងអះអាងថា សកម្មភាពរបស់រដ្ឋាភិបាលកាណាដា នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំង២ ក៏ដូចជាសហគ្រាសកាណាដាជាច្រើន រងការប៉ះទង្គិចជាមិនខាន៕

The post កាណាដា ដើរតាមគន្លងអាមេរិក និងអឺរ៉ុប ត្រៀមដំឡើងពន្ធរថយន្តអគ្គិសនីចិនដល់ ១០០% appeared first on .

រដ្ឋបាល ចូ បៃដិន បញ្ចេញកញ្ចប់ប្រាក់ជិត ២ពាន់លានដុល្លារ លើកកម្ពស់ឧស្សាហកម្មរថយន្តអគ្គិសនី
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបញ្ចេញកញ្ចប់ទឹកប្រាក់ប្រហែល ១,៧ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ដល់ឧស្សាហកម្មរថយន្តអគ្គិសនី ដែលផលិតដោយក្រុមហ៊ុន General Motors, Fiat Chrysler និងក្រុមហ៊ុន Volvo ក្នុងរដ្ឋចំនួន ៨។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា រោងចក្ររថយន្តអគ្គិសនី ដែលនឹងទទួលបានកញ្ចប់ជំនួយនោះ គឺមានទីតាំងនៅក្នុងរដ្ឋ Michigan, Pennsylvania, Georgia, Ohio, Illinois, Indiana, Maryland និងរដ្ឋ Virginia។

កញ្ចប់ជំនួយនេះផងដែរ នឹងគ្របដណ្តប់លើខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តយ៉ាងទូលំទូលាយ រួមទាំងគ្រឿងបន្លាស់សម្រាប់ម៉ូតូអគ្គិសនី រថយន្តក្រុង រថភ្លើងកូនកាត់ អាគុយរថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្ត SUV អគ្គិសនីជាដើម។

សូមជម្រាបដែរថា គិតទាំងកញ្ចប់ជំនួយសារនេះ រដ្ឋបាលលោក ចូ បៃដិន បានចាយលុយប្រហែល ១៧៧ពាន់លានដុល្លារ លើវិស័យឯកជន និងការបណ្ដាក់ទុនលើការផលិតរថយន្តអគ្គិសនី និងអាគុយរថយន្តអគ្គិសនី រយៈពេលជាង ៣ឆ្នាំមកនេះ៕

The post រដ្ឋបាល ចូ បៃដិន បញ្ចេញកញ្ចប់ប្រាក់ជិត ២ពាន់លានដុល្លារ លើកកម្ពស់ឧស្សាហកម្មរថយន្តអគ្គិសនី appeared first on .

បិទបញ្ជីត្រីមាសទី២ BYD លក់រថយន្តបានជាង ៤សែនគ្រឿង
ការលក់រថយន្តរបស់ក្រុមហ៊ុនចិន BYD កំពុងមានសន្ទុះឡើងវិញ ដោយនៅត្រីមាសទី២ ពួកគេលក់រថយន្តបាន ៤២៦ ០៣៩គ្រឿង កើនឡើងប្រហែល ២១% បើធៀបនឹងត្រីមាសមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កំណើនលក់រថយន្តរបស់ក្រុមហ៊ុន BYD គឺអាចនឹងមានតិចជាងគូប្រជែងធំ គឺក្រុមហ៊ុន Tesla ប្រហែល ១២ ០០០គ្រឿង បើទោះជាមានការព្យាករថា អត្រាលក់រថយន្តរបស់ Tesla នឹងមានការថយចុះ ៦% នៅត្រីមាសទី២។

គួររំលឹកបន្តិចថា សន្ទុះនៃការលក់រថយន្តរបស់ BYD ភាគច្រើន គឺដោយសារមានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងស្រុក ដ្បិតមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីបង្កើតថ្មីនៅចិន សុទ្ធតែទទួលបានលទ្ធផលវិជ្ជមាន តួយ៉ាងក្រុមហ៊ុន NIO អាចលក់បានរថយន្តដល់ទៅ ៥៧ ៣០០គ្រឿង ដែលជាការកើនឡើងទ្វេដង បើធៀបនឹងត្រីមាសមុន៕

The post បិទបញ្ជីត្រីមាសទី២ BYD លក់រថយន្តបានជាង ៤សែនគ្រឿង appeared first on .

ក្រុមហ៊ុនរថយន្តកំពូលចិន BYD ចាប់ផ្ដើមសង់រោងចក្រតម្លៃជាង ៦០០លានដុល្លារនៅប្រេស៊ីល
នាថ្ងៃទី០៦ ខែមីនា គេហទំព័រ Reuters បានរាយការណ៍ថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានចាប់ផ្ដើមដំណើការសាងសង់រោងចក្រផលិតរថយន្តនៅប្រទេសប្រេស៊ីល ដែលមានតម្លៃប្រមាណ ៦២០លានដុល្លារ។

ផែនការគម្រោងសាងសង់មួយនេះ គឺត្រូវបានគេព្យាករណ៍ថា នឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ឬអាចដើមឆ្នាំ២០២៥ ជាមួយសមត្ថភាពផលិតរថយន្តបានរហូតដល់ទៅ ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។

រំលឹកបន្តិចថា ផែនការខ្នាតយក្សរបស់ក្រុមហ៊ុនចិនមួយនេះ គឺបានប្រកាសដំបូងកាលពីខែកក្កដា ឆ្នាំ២០២៣ ដោយវានឹងត្រូវសាងសង់ នៅក្នុងឧទ្យានឧស្សាហកម្ម Camacari នៅរដ្ឋ Bahia ភាគឦសាន ខណៈកន្លែងនេះធ្លាប់ជារោងចក្ររថយន្ត Ford តែត្រូវបានបិទទ្វារកាលពីឆ្នាំ២០២១។

ជម្រាបបន្ថែមថា ទីតាំងរោងចក្រដ៏ធំរបស់ BYD នៅប្រទេសប្រេស៊ីល គឺមានកន្លែងផលិតរថយន្តដល់ទៅ ៣កន្លែង ហើយក្រុមហ៊ុនអះអាងថា ផែនការនេះនឹងបង្កើតឱកាសការងារដល់ទៅ ៥ ០០០កន្លែង ដល់ប្រជាជនក្នុងតំបន់៕

The post ក្រុមហ៊ុនរថយន្តកំពូលចិន BYD ចាប់ផ្ដើមសង់រោងចក្រតម្លៃជាង ៦០០លានដុល្លារនៅប្រេស៊ីល appeared first on .