រថយន្ត​ EV

កាណាដា ជូនលុយពលរដ្ឋម្នាក់ៗជាង ៣ ៦០០ដុល្លារ ដើម្បីទិញរថយន្តអគ្គិសនីប្រើប្រាស់
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីពេលថ្មីៗនេះ បានប្រកាសពីការលុបចោលនូវដែនកំណត់នៃការចុះបញ្ជីយានយន្តអគ្គិសនី និងថែមទាំងបានដាក់ចេញវិធានការផ្តល់ជូនទឹកប្រាក់ចំនួន ១,៦៨ពាន់លានដុល្លារ ដើមើ្បឧបត្ថម្ភដល់ការទិញរថយន្ត EV របស់ពលរដ្ឋខ្លួន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ជុំវិញយុទ្ធសាស្រ្តយានយន្តអគ្គិសនីថ្មីរបស់ប្រទេសកាណាដានេះ គឺមានគោលបំណងកាត់បន្ថយបន្ទុកលើឧស្សាហកម្មយានយន្តនៅក្នុងស្រុក។

មិនតែប៉ុណ្ណោះ យោងតាមសេចក្តីប្រកាសរបស់លោក Carney បានបង្ហាញឲ្យដឹងទៀតថា រដ្ឋាភិបាលនឹងធ្វើការបែងចែកថវិកាចំនួន ១,៦៨ពាន់លានដុល្លារ ដើម្បីគាំទ្រដល់បុគ្គល និងអាជីវកម្មក្នុងការទិញ ឬជួលយានយន្តអគ្គិសនី។ នេះមានន័យថាពលរដ្ឋកាណាដាម្នាក់ នឹងទទួលបានទឹកប្រាក់ប្រមាណជាង ៣ ៦៥០ដុល្លារ សម្រាប់ការទិញរថយន្ត EV មកប្រើប្រាស់។

លើសពីនេះ កាណាដា ក៏នឹងចំណាយទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារកាណាដាបន្ថែមទៀត ដើម្បីអភិវឌ្ឍលើប្រព័ន្ធស្ថានីយសាកថ្ម និង ៣,១ពាន់លានដុល្លារកាណាដា លើឧស្សាហកម្មយានយន្តរបស់ប្រទេស ដើម្បីផ្លាស់ប្តូរទៅផលិតយានយន្តអគ្គិសនី ផងដែរ៕​

The post កាណាដា ជូនលុយពលរដ្ឋម្នាក់ៗជាង ៣ ៦០០ដុល្លារ ដើម្បីទិញរថយន្តអគ្គិសនីប្រើប្រាស់ appeared first on .

រដ្ឋកាលីហ្វ័រញ៉ា គ្រោងចំណាយ ២០០លានដុល្លារ ដើម្បីឧបត្ថម្ភដល់អ្នកទិញរថយន្តអគ្គិសនី
រដ្ឋកាលីហ្វ័រញ៉ា មានគម្រោងក្នុងការចំណាយទឹកប្រាក់ ២០០លានដុល្លារ ដើម្បីធ្វើឲ្យទីផ្សារថយន្តអគ្គិសនីរស់រានឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ចប់ជំនួយសហព័ន្ធសម្រាប់វិស័យនេះ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយថា រដ្ឋរបស់លោកចង់ជំនួសរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកទិញរថយន្តអគ្គិសនីយកទៅប្រើប្រាស់។

ជុំវិញផែនការនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ចប់ឥណទានពន្ធសហព័ន្ធចំនួន ៧ ៥០០ដុល្លារ សម្រាប់រថយន្តអគ្គិសនីថ្មី និង ៤ ០០០ដុល្លារ សម្រាប់រថយន្តដែលប្រើប្រាស់រួច។ ការបញ្ចប់ការលើកទឹកចិត្តដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តអគ្គិសនី និងរថយន្តប្រើប្រាស់ហើយ ក្នុងរយៈពេលបីខែចុងក្រោយ។

យ៉ាងណាមិញ ចាប់តាំងពីចុងឆ្នាំ ២០២៤ អភិបាលរដ្ឋ លោក Newsom បានថ្លែងថា ប្រសិនបើរដ្ឋបាលរបស់លោក ត្រាំ លុបបំបាត់ឥណទានពន្ធសហព័ន្ធ នោះរដ្ឋកាលីហ្វ័រញ៉ានឹងបង្កើតកំណែទម្រង់ថ្មីនៃកម្មវិធីបញ្ចុះតម្លៃរថយន្តស្អាត (CVRP) ជំនួសវិញ។ កម្មវិធីនេះក៏ផ្តល់សំណងរហូតដល់ ៧ ៥០០ដុល្លារសម្រាប់អ្នកទិញរថយន្តអគ្គិសនី ស្រដៀងគ្នាទៅនឹងកម្មវិធីចាស់របស់រដ្ឋាភិបាលសហព័ន្ធផងដែរ។

ជម្រាបជូនថា លោក Newsom ជារឿយៗត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី ត្រាំ ហើយលោកក៏ត្រូវបានចាត់ទុកថាជាបេក្ខជនប្រធានាធិបតីឈានមុខគេរបស់គណបក្សប្រជាធិបតេយ្យ នៅឆ្នាំ២០២៨ ខាងមុខនេះ ផងដែរ៕​

The post រដ្ឋកាលីហ្វ័រញ៉ា គ្រោងចំណាយ ២០០លានដុល្លារ ដើម្បីឧបត្ថម្ភដល់អ្នកទិញរថយន្តអគ្គិសនី appeared first on .

ការលក់រថយន្តរបស់ក្រុមហ៊ុន BYD ធ្លាក់ចុះអស់រយៈពេល ៥ខែជាប់ៗគ្នា
ការលក់រថយន្តរបស់ក្រុមហ៊ុន BYD បានបន្តធ្លាក់ចុះអស់ ៣០,១% នៅក្នុងខែមករា ដែលជាខែទី៥ ជាប់ៗគ្នាហើយនៃការធ្លាក់ចុះនេះ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិនមួយនេះ កំពុងព្យាយាមដោះស្រាយបញ្ហានៅខាងក្រៅប្រទេស និងការ ប្រកួតប្រជែងខ្លាំងនៅក្នុងស្រុក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារភាគហ៊ុនដែលបានបង្ហាញពីថ្ងៃទី១ ខែមករា បានឲ្យដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន ២១០ ០៥១ គ្រឿងនៅទូទាំងពិភពលោក កាលពីខែមុន ខណៈការផលិតបានធ្លាក់ចុះអស់ ២៩,១% ដែលជាការធ្លាក់ចុះជាបន្តបន្ទាប់​ គិតចាប់តាំងពិខែកក្កដា ឆ្នាំមុនមក។

យ៉ាងណាក៏ដោយ BYD បាននិយាយកាលពីខែមករាថា ខ្លួនបានកំណត់គោលដៅដឹកជញ្ជូនរថយន្តសរុបចំនួន ១,៣ លានគ្រឿង ទៅក្រៅប្រទេសសម្រាប់ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើង ២៤% ពីឆ្នាំ២០២៥ ប៉ុន្តែវានៅតែទាបជាគោលដៅពីមុន ដែលមានចំនួនរហូតដល់ទៅ ១,៦ លានគ្រឿង។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD បានផ្តួល Tesla ក្នុងនាមជាក្រុមហ៊ុនលក់រថយន្ត EV ដាច់ជាងគេបំផុតរបស់ពិភពលោក ដោយបានកើនឡើងជាង ១៥០% ដែលជួយប៉ះប៉ូវដល់ការធ្លាក់ចុះ សម្រាប់ការលក់នៅក្នុងស្រុក បន្ទាប់ពីរងការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសពីក្រុមហ៊ុន Geely និង Leapmotor ៕​

The post ការលក់រថយន្តរបស់ក្រុមហ៊ុន BYD ធ្លាក់ចុះអស់រយៈពេល ៥ខែជាប់ៗគ្នា appeared first on .

ការលក់រថយន្តអគ្គិសនីសុទ្ធ កើនឡើងលើសរថយន្តប្រើសាំងជាលើកដំបូង នៅអឺរ៉ុប
យោងតាមទិន្នន័យពីក្រុមឧស្សាហកម្មរថយន្ត ACEA បានបង្ហាញឲ្យដឹងកាលពេលថ្មីៗនេះថា ការលក់រថយន្តអគ្គិសនីសុទ្ធ បានកើនឡើងលើសរថយន្តប្រើប្រាស់សាំងនៅសហភាពអឺរ៉ុប ជាលើកដំបូង នៅក្នុងខែធ្នូ ទោះបីជារថយន្តកូនកាត់ Hybrid បន្តកាន់កាប់ចំណែកទីផ្សារធំបំផុតក៏ដោយ។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា រថយន្ត​អគ្គិសនី​សុទ្ធមាន​ចំនួន ២២,៦% នៃ​រថយន្ត​ដែល​បាន​ចុះបញ្ជី​លក់នៅ​ក្នុង​សហភាព​អឺរ៉ុប​កាលពី​ខែ​មុន ដោយ​វ៉ាដាច់​រថយន្ត​ប្រើសាំង​ដែលមាន​ចំនួន ២២,៥% ខណៈរថយន្តប្រភេទ​កូនកាត់ Hybrid មានចំណែកទីផ្សារដល់ទៅ ៤៤​%។

គួរឲ្យដឹងផងដែរថា ការប្រកួតប្រជែងពីម៉ាកយីហោចិនធំៗដូចជា BYD , Changan និង Geely កំពុងបង្កើនការប្រណាំងប្រជែងខ្លាំងសម្រាប់ទីផ្សារនៅអឺរ៉ុប ទោះបីជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា Volkswagen និង BMW ព្យាយាមចេញម៉ូដែលរថយន្តអគ្គិសនីថ្មីៗរបស់ពួកគេក៏ដោយ។

ជម្រាបជូនថា ការលក់រថយន្តនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានកើនឡើង ៧,៦% ដល់ ១,២ លានគ្រឿងក្នុងខែធ្នូ និងកើនឡើង ២,៤% ដល់ ១៣,៣ លានគ្រឿង នៅក្នុងឆ្នាំ២០២៥ ទាំងមូល ដែលជាការឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ៕​

The post ការលក់រថយន្តអគ្គិសនីសុទ្ធ កើនឡើងលើសរថយន្តប្រើសាំងជាលើកដំបូង នៅអឺរ៉ុប appeared first on .

Tesla គ្រោងប្រមូលរថយន្តនៅអាមេរិកជិត ១៣ ០០០ គ្រឿងមកវិញ ដោយសារបញ្ហាថ្ម
យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (NHTSA) បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២២ ខែតុលាថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តចំនួន ១២ ៩៦៣ គ្រឿង នៅក្នុងទឹកដីសហរដ្ឋអាមេរិក ត្រលប់មកជួសជុលវិញ ដោយសារតែបញ្ហាលើថ្ម ដែលអាចនាំឲ្យរថយន្តរលត់ភ្លាមៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

និយតករបានបង្ហាញឲ្យដឹងទៀតថា បញ្ហានេះគឺបានកើតឡើងទៅលើរថយន្ត Tesla Model 3 ផលិតឆ្នាំ២០២៥ និង Model Y ឆ្នាំ២០២៦ មួយចំនួន ដែលអាចបណ្តាលឲ្យអ្នកបើកបរបាត់បង់សមត្ថភាពក្នុងការបង្កើនល្បឿនរថយន្ត ដែលនាំឲ្យមានហានិភ័យគ្រោះថ្នាក់កើតឡើង។

គួរឲ្យដឹងថា កន្លងមក Tesla ត្រូវបានទាមទារឲ្យមានការធានាចំនួន ៣៦ ករណី និងការរាយការណ៍ពីបញ្ហា ២៦ លើកផ្សេងទៀត ដែលទាក់ទងនឹងបញ្ហាថ្មខាងលើនេះ គិតត្រឹមថ្ងៃទី៧ ខែតុលា ប៉ុន្តែខាងក្រុមហ៊ុន បាននិយាយថា មិនមានរបាយការណ៍ពីការប៉ះទង្គិច ការរងរបួស ឬបាត់បង់ជីវិត នោះឡើយ។

ជម្រាបជូនថា កាលពីដើមខែនេះ ទីភ្នាក់ងារសុវត្ថិភាពរថយន្តអាមេរិក បាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើរថយន្ត Tesla ចំនួន ២,៨៨ លានគ្រឿង ដែលបំពាក់ដោយប្រព័ន្ធ Full Self-Driving បន្ទាប់ពីមានរបាយការណ៍ជាង ៥០ នៃការបំពានភ្លើងសញ្ញាចរាចរណ៍ និងការប៉ះទង្គិចជាបន្តបន្ទាប់៕​

The post Tesla គ្រោងប្រមូលរថយន្តនៅអាមេរិកជិត ១៣ ០០០ គ្រឿងមកវិញ ដោយសារបញ្ហាថ្ម appeared first on .

ក្រុមហ៊ុន BYD អូសរថយន្តជាង ១សែនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហារចនា និងថ្ម
យោងតាមនិយតករទីផ្សាររបស់ប្រទេសចិន បង្ហាញឲ្យដឹងនៅថ្ងៃទី១៧ ខែតុលាថា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ចិន BYD នឹងធ្វើការប្រមូលរថយន្តមកវិញក្នុងទ្រង់ទ្រាយធំបំផុត ដោយារតែបញ្ហាការរចនា និងហានិភ័យសុវត្ថភាពទាក់ទងទៅនឹងថ្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន BYD បានដាក់ឯកសារមួយទៅកាន់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ ដើម្បីស្នើសុំប្រមូលរថយន្តម៉ូដែល Tang series ចំនួន ៤៤ ៥៣៥ គ្រឿងដែលផលិតនៅចន្លោះខែមីនា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៧ ដោយសារតែមានគុណវិបត្តិទៅលើផ្នែករចនាសមាសធាតុមួយចំនួនដែលអាចបណ្តាលឲ្យមានមុខងារដំណើរការមិនប្រក្រតី។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានប្រកាសប្រមូលរថយន្តអគ្គិសនីចំពោះម៉ូដែល Yuan Pro របស់ខ្លួន ដែលផលិតនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ចំនួនសរុប ៧១ ២៤៨ គ្រឿងផងដែរ ដោយសារតែបញ្ហាផលិតកម្មប៉ះពាល់ដល់ការដំឡើងថ្មក្នុងរថយន្ត។

ជម្រាបជូនថានេះ នេះមិនមែនជាលើកដំបូងនោះឡើយ ដែលក្រុមហ៊ុន BYD ប្រកាសប្រមូលរថយន្តមកវិញបែបនេះ ដោយនៅក្នុងខែមករា ក្រុមហ៊ុនបានប្រមូលមកវិញនូវរថយន្ត Fangchengbao Bao 5 Plug-in Hybrid Off-Road SUV ចំនួន ៦ ៨៤៣ គ្រឿង ដោយលើកឡើងពីហានិភ័យអគ្គីភ័យ។ ហើយនៅមុននោះទៀត ក្រុមហ៊ុន ក៏បានប្រមូលរថយន្តម៉ូដែល Dolphin និង Yuan Plus EVs ជិត ៩៧ ០០០ គ្រឿងមកវិញ ដោយសារកំហុសក្នុងការផលិតពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងដៃចង្កូត ផងដែរ៕​

The post ក្រុមហ៊ុន BYD អូសរថយន្តជាង ១សែនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហារចនា និងថ្ម appeared first on .

ក្រុមហ៊ុនខ្នាតយក្ស GM ខាតបង់អស់ ១,៦ពាន់លានដុល្លារ ដោយសារបន្ថយការវិនិយោគលើរថយន្ត EV
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក GM ថ្មីៗនេះ បានប្រកាសពីការខាតបង់រហូតដល់ ១,៦ពាន់លានដុល្លារ ដោយសារតែការការកាត់បន្ថយសមត្ថភាពផលិត ក៏ដូចជាការលុបចោលម៉ូដែលរថយន្តអគ្គិសនី និងការបន្ថយការវិនិយោគ នៅក្នុងវិស័យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញរបាយការណ៍នេះ ត្រូវបានប្រកាសដោយក្រុមហ៊ុន General Motors កាលពីថ្ងៃទី១៤ ខែតុលា ដោយចំនួនទឹកប្រាក់ខាតបង់ខាងលើត្រូវបានគណនាពីការធ្លាក់ចុះនៃទ្រព្យសកម្មមិនមែនសាច់ប្រាក់ ចំនួន ១,២ពាន់លានដុល្លារ ដោយសារតែការថយចុះនៃសមត្ថភាពផលិតរថយន្ត EV និងទឹកប្រាក់ ៤០០លានដុល្លារផ្សេងទៀត ក្នុងថ្លៃលុបចោលកិច្ចសន្យា និងការទូទាត់ពាណិជ្ជកម្ម។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ ក្រុមហ៊ុន GM កំពុងទទួលរងនូវការខាតបង់សរុប ១,៦ពាន់លានដុល្លារ ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវយុទ្ធសាស្រ្តរថយន្តអគ្គិសនីរបស់ខ្លួន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលុបចោលឥណទានពន្ធរហូតដល់ ៧ ៥០០ដុល្លារ សម្រាប់រថយន្ត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនប៉ះពាល់ដល់ម៉ូដែលរថយន្តអគ្គិសនីដែលមានស្រាប់ដូចជា Chevrolet, GMC និង Cadillac នោះទេ ប៉ុន្តែពួកគេបានព្រមានថា ការត្រួតពិនិត្យដែលកំពុងដំណើរការលើសមត្ថភាពផលិតអាចបង្កើនការគិតថ្លៃលើប្រភេទរថយន្តទាំងនោះ។

ជម្រាបជូនថា ក្រុមហ៊ុន GM គឺជាក្រុមហ៊ុនដំបូងគេបំផុតមួយដែលបានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងទីផ្សាររថយន្តអគ្គិសនី ប៉ុន្តែវាមិនបានជោគជ័យឡើយ។ កាលពី​ ៤ឆ្នាំមុន ក្រុមហ៊ុននេះ គ្រោងនឹងវិនិយោគ ៣០ពាន់លានដុល្លារលើរថយន្តនៅឆ្នាំ២០២៥ រួមទាំងការដាក់ចេញនូវម៉ូដែលថ្មីៗជាច្រើន និងការបង្កើនសមត្ថភាពផលិតថ្ម ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ផែនទីបង្ហាញផ្លូវរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ត្រូវបានធ្លាក់ចុះដោយសារតម្រូវការទាបជាងការរំពឹងទុក និងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក ត្រាំ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី៕​

The post ក្រុមហ៊ុនខ្នាតយក្ស GM ខាតបង់អស់ ១,៦ពាន់លានដុល្លារ ដោយសារបន្ថយការវិនិយោគលើរថយន្ត EV appeared first on .

ចិន នឹងចាប់ផ្តើមរឹតបន្តឹងការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួន ចាប់ពីឆ្នាំក្រោយទៅ
យោងតាមក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ក្រុមហ៊ុនផលិតអគ្គិសនីរបស់ខ្លួនទាំងអស់នឹងត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ដើម្បីនាំចេញរថយន្តអគ្គិសនីរបស់ពួកគេ ទៅក្រៅប្រទេស ចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងដដែលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា ការនាំចេញរថយន្ត EV នឹងតម្រូវឲ្យមានអាជ្ញាប័ណ្ណ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកម្ពស់ការអភិវឌ្ឍនៃពាណិជ្ជកម្មរថយន្តថាមពលថ្មី។

គួរឲ្យដឹងថា ចិនជាប្រទេសនាំចេញរថយន្តធំជាងគេរបំផុតរបស់ពិភពលោក ដោយលក់រថយន្តសរុបបានចំនួន ៥,៥ លានគ្រឿង ទៅបរទេសកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ ជិត ៤០% ជារថយន្តអគ្គិសនី ដែលស្ទើតែកើនឡើងទ្វេដង នៃតួលេខកាលពីឆ្នាំ២០២២។

លោក Wu Songquan នាយកការិយាល័យស្រាវជ្រាវគោលនយោបាយប្រចាំនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យារថយន្តចិនបាននិយាយថា បច្ចុប្បន្នមានការព្រួយបារម្ភអំពីការលក់រថយន្តអគ្គិសនីទៅកាន់កន្លែងដែលមិនមានសេវាកម្មថែទាំជូនអតិថិជន នៅបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់បទពិសោធអ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់ចិន។

លោក Wu បានបន្តទៀតថា៖ “ដូចគ្នានឹងម៉ាកយីហោអន្តរជាតិល្បីៗផ្សេងទៀតដែរ ដែលទទួលបានការជឿទុកចិត្តជាសកលដោយសារគុណភាពខ្ពស់របស់ពួកគេ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនត្រូវតែបង្កើតដំណើរការស្តង់ដារ និងនាំចេញគុណភាពខ្ពស់ នៅក្នុងប្រតិបត្តិការរបស់ពួកគេ” ។

យោងតាមលោក Wu បានសង្កត់ធ្ងន់ថា ការនាំចេញរថយន្តអគ្គិសនីដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ បាននាំឱ្យមានសង្គ្រាមតម្លៃនៅក្នុងទីផ្សារបរទេស និងមានការកាត់បន្ថយប្រាក់ចំណេញ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ពន្ធរួចហើយលើរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិន ដោយលើកហេតុផលថាការឧបត្ថម្ភធនរបស់រដ្ឋាភិបាលផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍មិនយុត្តិធម៌៕​

The post ចិន នឹងចាប់ផ្តើមរឹតបន្តឹងការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួន ចាប់ពីឆ្នាំក្រោយទៅ appeared first on .

តម្រូវការខ្ពស់ពេក! តម្លៃរថយន្ត Xiaomi YU7 មួយតឹក កើនឡើងលើសតម្លៃរថយន្តថ្មី ជាង ៨​ពាន់ដុល្លារ
រថយន្ត SUV អគ្គិសនីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi គឺម៉ូដែល YU7 បច្ចុប្បន្នកំពុងត្រូវបានដាក់លក់បន្ត នៅក្នុងប្រទេសចិន ៦០ ០០០យ៉ន់ (៨ ៣៥០ដុល្លារ) លើសពីតម្លៃរថយន្តថ្មី ដែលកំណត់ឡើងដោយក្រុមហ៊ុន ដោយសារតែតម្រូវការច្រើនលើសលប់ និងការផ្តល់ជូនមានកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

YU7 គឺជារថយន្តអគ្គិសនីទីពីរ របស់ក្រុមហ៊ុន Xiaomi បន្ទាប់ពីម៉ូដែលដំបូង SU7 ដែលបានចាប់ផ្តើមចែកចាយទៅក្នុងទីផ្សារ កាលពីថ្ងៃទី៦ ខែកក្កដានេះ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយពី CarsNewsChina ដោយដកស្រង់ទិន្នន័យពី Dongchedi បានរាយការណ៍ថា បច្ចុប្បន្ននេះ រថយន្តអគ្គសនី​ SU7 ជាង ៨០ គ្រឿង ត្រូវបានចុះបញ្ចីលក់បន្ត នៅទូទាំងប្រទេស។

យ៉ាងណាមិញ ជុំវិញតម្លៃលក់ចេញបន្តនេះ ត្រូវបានគេរាយការណ៍ទៀតថា ចន្លោះពី ៣៥០ ០០០យ៉ន់ ដល់ ៣៩០ ០០០យ៉ន់ ក្នុងមួយគ្រឿង ពោលគឺខ្ពស់ជាងតម្លៃលក់រាយផ្លូវការដែលកំណត់ដោយក្រុមហ៊ុន ២៥៣ ៥០០យ៉ន់ សម្រាប់ម៉ូដែលស្តង់ដារ ២៧៩ ៩០០យ៉ន់ សម្រាប់ម៉ូដែល Pro និង ៣២៩ ៩០០យ៉ន់ សម្រាប់ម៉ូដែល Max។

ជម្រាបជូនផងដែរថា យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Xiaomi បានទទួលការបញ្ជាទិញច្រើនជាង ២០០ ០០០ គ្រឿង សម្រាប់រថយន្ត YU7 របស់ខ្លួន ក្នុងរយ:ពេលត្រឹមតែ ៣ នាទីដំបូង នៃការដាក់លក់ជាផ្លូវការ នៅខែមិថុនា នៅទីក្រុងប៉េកាំង៕​

The post តម្រូវការខ្ពស់ពេក! តម្លៃរថយន្ត Xiaomi YU7 មួយតឹក កើនឡើងលើសតម្លៃរថយន្តថ្មី ជាង ៨​ពាន់ដុល្លារ appeared first on .

ការលក់រថយន្តរបស់ Tesla ធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងត្រីមាសទីពីរ
ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទីពិរ បានធ្លាក់ចុះ ១៣,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដែលនេះត្រូវបានចាត់ទុកថាជាការថយចុះប្រចាំត្រីមាសធំបំផុត មិនធ្លាប់មានសម្រាប់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅត្រីមាសមុន Tesla បានលក់រថយន្តចេញចំនួន ៣៨៤ ១២២ គ្រឿង ពោលគឺធ្លាក់ចុះជិត ៦០ ០០០ គ្រឿង ឬស្មើទៅនឹង ១៣,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ប៉ុន្តែបានកើនឡើង ១៤,១% បើធៀបទៅនឹងត្រីមាសទីមួយ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាការលក់បានថយចុះខ្លាំងក៏ដោយ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុន​ Tesla បានកើនឡើង ៤,៥% ដោយសារតែចំនួននៃការធ្លាក់ចុះនេះ ហាក់មានកម្រិតទាបជាង បើធៀបទៅនឹងអ្វីដែលអ្នកវិភាគ ធ្លាប់បានព្យាករទុកពីមុន។

ជម្រាបជូនផងដែរថា Tesla នៅក្នុងរយ:ពេលចុងក្រោយនេះ បានប្រឈមមុខទៅនឹងបញ្ហាជាច្រើន ជាពិសេសនៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន​ លោក Elon Musk ជាប់ដៃនៅក្នុងឆាកនយោបាយ ក៏ដូចជាមានការប្រកួតប្រជែងខ្លាំង ជាពិសេសពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែលបណ្តាលឲ្យការលក់មានការដាំក្បាលចុះយ៉ាងខ្លាំង៕

The post ការលក់រថយន្តរបស់ Tesla ធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងត្រីមាសទីពីរ appeared first on .