លោក ស៊ី ជិនពីង

មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗលើលោក មានទ្រព្យសម្បត្តិសរុបជាង ២ទ្រីលានដុល្លារ ចូលរួមពិធីជប់លៀងស្វាគមន៍លោក ស៊ី​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំពិធីជប់លៀងដ៏អធិកអធមបំផុត ដើម្បីជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង មកកាន់ទឹកដីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែកញ្ញា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលៗ របស់ពិភពលោក។

យ៉ាងណាមិញ យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា បញ្ជីឈ្មោះមេធំក្រុមហ៊ុនកំពូលៗទាំងនោះ រួមមានមហាសេដ្ឋី Elon Musk លោក Jeff Bezos, លោក Michael Dell, លោក Mark Zuckerberg លោក Jensen Huang និងមហាសេដ្ឋីគ្រាក់ៗផ្សេងទៀត ដែលទ្រព្យសម្បត្តិសរុបរបស់ពួកគេបូកចូលគ្នា មានចំនួនរហូតដល់ទៅជាង ២,២ទ្រីលានដុល្លារឯណោះ។

នៅក្នុងនោះ លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX គឺជាបុគ្គលមានបំផុតនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនប្រមាណ ៩៦២,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២២ ខែកញ្ញា។ ទ្រព្យសម្បត្តិរបស់លោក Musk តែម្នាក់ឯងគឺស្មើនឹងជាង ៤០% នៃទ្រព្យសម្បត្តិសរុបរបស់ក្រុមមហាសេដ្ឋីទាំងនេះទៅហើយ។

ទន្ទឹមនឹងនេះ លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៣៧៤,៣ពាន់លានដុល្លារ ខណៈពេលដែលលោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell Technologies មានទ្រព្យសម្បត្តិ ២៧១,៥ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ៤។

ចំណែកឯ លោក Mark Zuckerberg ជានាយកប្រតិបត្តិក្រុមហ៊ុន Meta មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៥២,៥ពាន់លានដុល្លារ ខណៈលោក Huang ជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិ ១៩៨,១ពាន់លានដុល្លារ។

គួរជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗផ្សេងទៀតដែលបានចូលរួមក្នុងពិធីជប់លៀងនេះ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella, ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apple លោក Tim Cook, នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai និង CEO ធំៗផ្សេងទៀត៕​

The post មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗលើលោក មានទ្រព្យសម្បត្តិសរុបជាង ២ទ្រីលានដុល្លារ ចូលរួមពិធីជប់លៀងស្វាគមន៍លោក ស៊ី​ appeared first on .

លោក ត្រាំ ជូនអំណោយលោក ស៊ី​ ជារូបសំណាកសត្វឥន្ទ្រីតំណាងអាមេរិក ដែលលោកចូលរួមរចនាដោយផ្ទាល់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជូនរូបសំណាកសត្វឥន្ទ្រីក្បាលស ដែលជានិមិត្តរូបរបស់សហរដ្ឋអាមេរិក ដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈរូបសំណាកនេះត្រូវបានរចនាឡើងដោយមានការចូលរួមពីលោក និងភរិយារបស់លោក គឺលោកស្រី Melania Trump ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

លោក ត្រាំ បាននិយាយនៅក្នុងពិធីជប់លៀងស្វាគមន៍លោក ស៊ី​ នៅសេតវិមាន កាលពីថ្ងៃទី២៤ ខែកញ្ញាថា កាដូរូបសំណាកសត្វឥន្ទ្រីនេះ គឺជាស្នាដៃសិល្បៈដែលឆ្លាក់ឡើងដោយជាងចម្លាក់អាមេរិកដ៏ឆ្នើមម្នាក់ ខណៈរូបលោក និងលោកស្រី Melania ក៏បានចូលរួមក្នុងការរចនារូបសំណាកនេះផងដែរ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក បានបន្ថែមទៀតថា រូបសំណាកសត្វឥន្ទ្រីក្បាលស នេះ គឺជានិមិត្តរូបជាតិរបស់សហរដ្ឋអាមេរិក ហើយវាក៏ឆ្លុះបញ្ចាំងពីស្មារតីនៃសេរីភាព និងសេចក្តីប្រាថ្នាឆ្ពោះទៅរកភាពអស្ចារ្យរបស់អាមេរិកផងដែរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន លោក ស៊ី បានប្រកាសផ្តល់អំណោយជូនជាសត្វខ្លាឃ្មុំផេនដាចំនួន ២ ក្បាលដល់សួនសត្វមួយនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិកផងដែរ និងបានចាប់ផ្តើមដំណើរការកម្មវិធីផ្លាស់ប្តូរនិស្សិតថ្មីមួយ ដែលមានគោលបំណងស្វាគមន៍និស្សិតអាមេរិកចំនួន ១០០ ០០០ នាក់ឱ្យមកសិក្សានៅប្រទេសចិន ក្នុងរយៈពេល ៥ឆ្នាំខាងមុខថែមទៀតផង។

គួរជម្រាបជូនថា អំណោយនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក ត្រាំ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏ធ្លាប់ទទួលបានអំណោយជាយន្តហោះ ដុំមាសដែលមានឆ្លាក់ក្បាច់រចនា ចិញ្ចៀនមាសដែលដាំដោយត្បូងពេជ្រ និងព្រមទាំងអំណោយពិសេសៗ ជាច្រើនផ្សេងទៀត៕​

The post លោក ត្រាំ ជូនអំណោយលោក ស៊ី​ ជារូបសំណាកសត្វឥន្ទ្រីតំណាងអាមេរិក ដែលលោកចូលរួមរចនាដោយផ្ទាល់ appeared first on .

ប្រធានាធិបតី ស៊ី ជិនពីង មិននាំយកមេធំក្រុមហ៊ុនកំពូលៗរបស់ខ្លួនសូម្បីតែម្នាក់ មកចូលរួមទស្សនកិច្ចនៅអាមេរិក
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថាមិននាំយកថ្នាក់ដឹកនាំក្រុមហ៊ុនធុរកិច្ចកំពូលៗរបស់ចិនណាមួយ មកជាមួយលោក នៅក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីសហរដ្ឋអាមេរិកនោះទេ ដែលនេះហាក់ផ្ទុយពីផែនការកាលពីដំបូង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានរាយការណ៍នៅថ្ងៃទី២៣ ខែកញ្ញា ថា ប្រតិភូដែលអមដំណើរប្រធានាធិបតី លោក ស៊ី ជិនពីង និងលោកស្រី ប៉េង លីយ័ន (Peng Liyuan) ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក គឺមានតែប្រធានការិយាល័យមជ្ឈិម លោក ខាយ ឈី (Cai Qi) រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី (Wang Yi) និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតប៉ុណ្ណោះ ពោលគឺមិនត្រូវបានគេបញ្ជាក់ថាមានអ្នកជំនួញកំពូលណាម្នាក់នោះឡើយ។

យ៉ាងណាមិញ​ បើតាមព័ត៌មាននេះ ហាក់ផ្ទុយពីរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅកាន់វ៉ាស៊ីនតោន ជាមួយប្រតិភូថ្នាក់ដឹកនាំធុរកិច្ចកំពូលៗយ៉ាងច្រើន។ ទន្ទឹមឹនងនេះ សារព័ត៌មាន South China Morning Post (SCMP) បានលើកឡើងទៀតថា ការសម្រេចចិត្តរបស់លោក ស៊ី ក្នុងការមិននាំយកប្រធានក្រុមហ៊ុន CEO កំពូលៗទៅកាន់សហរដ្ឋអាមេរិកនោះ គឺប្រហែលដោយសារតែខ្វះការរីកចម្រើន រវាងប្រតិភូទាំងពីរ ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីរដែលស្និទ្ធនឹងរឿងនេះ ក៏បានរាយការណ៍ទៀតថា សេតវិមាន ហាក់ដូចជាមានអាទិភាពផ្សេងទៀត នៅក្នុងរបៀបវារៈរបស់ខ្លួនជាមួយលោក ស៊ី ហើយក៏មិនចង់ឱ្យតំណាងមកពីអាជីវកម្មធំៗ ដែលខ្លួនជឿជាក់ថាមានទំនាក់ទំនងជាមួយយោធាចិន ចូលរួមនៅក្នុងគណៈប្រតិភូនេះនោះដែរ៕​

The post ប្រធានាធិបតី ស៊ី ជិនពីង មិននាំយកមេធំក្រុមហ៊ុនកំពូលៗរបស់ខ្លួនសូម្បីតែម្នាក់ មកចូលរួមទស្សនកិច្ចនៅអាមេរិក appeared first on .

មេធំក្រុមហ៊ុនកំពូលៗរូបនេះណាខ្លះ​នឹងចូលរួមក្នុងពិធីជប់លៀងស្វាគមន៍លោក ស៊ី នៅសេតវិមាន?
យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ថា្នក់ដឹកនាំក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាធំៗរបស់អាមេរិកជាច្រើនរូប នឹងចូលរួមនៅក្នុងពិធីបដិសណ្ឋារកិច្ចសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈពេលដែលតំណាងមេដឹកនាំក្រុមហ៊ុនមកពីប្រទេសចិន នៅមិនទាន់ដឹងនៅឡើយទេ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ដោយនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ របាយការណ៍ព័ត៌មានបានឱ្យដឹងថា ថ្នាក់ដឹកនាំអាមេរិក និងចិន នឹងពិភាក្សាលើរឿងសំខាន់ៗជាច្រើន ដូចជាការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), លទ្ធភាពនៃការបន្តការចរចាត្រួតពិនិត្យអាវុធឡើងវិញ, ការលើកកម្ពស់ប្រព័ន្ធទំនាក់ទំនងយោធា និងការដោះស្រាយភាពតានតឹងនៅមជ្ឈិមបូព៌ាផងដែរ។

គួរឲ្យដឹងថាភាគីទាំងពីរត្រូវបានរំពឹងថានឹងចូលរួមពិធីបដិសណ្ឋារកិច្ចនៅថ្ងៃទី២៤ ខែកញ្ញា នៅវិមានសេតវិមាន។ ហើយបើតាមប្រភពពី CNBC បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក Satya Nadella នឹងស្ថិតនៅក្នុងចំណោម CEO អាមេរិកកំពូលៗផ្សេងទៀតដែលត្រូវចូលរួមពិធីជប់លៀងផ្លូវរដ្ឋនេះ។ មន្ត្រីជាន់ខ្ពស់អាមេរិកក៏បានទម្លាយឈ្មោះមេធំក្រុមហ៊ុនផ្សេងទៀតដែលត្រូវចូលរួមផងដែរ ដោយក្នុងនោះរួមមាន៖

លោក Jensen Huang (ក្រុមហ៊ុន Nvidia) , Sam Altman (ក្រុមហ៊ុន OpenAI) , Sundar Pichai (ក្រុមហ៊ុន Google) , Elon Musk (ក្រុមហ៊ុន Tesla និង SpaceX) , Jane Fraser (ក្រុមហ៊ុន Citigroup) , Jeff Bezos (ក្រុមហ៊ុន Amazon) , Tim Cook (ក្រុមហ៊ុន Apple) , Michael Dell (ក្រុមហ៊ុន Dell) និងលោក Mark Zuckerberg (ក្រុមហ៊ុន Meta)។

ទោះជាយ៉ាងណាក៏ដោយ ខាងភាគីចិនវិញ រហូតមកដល់ពេលនេះមានព័ត៌មានតិចតួចណាស់អំពីថ្នាក់ដឹកនាំធុរកិច្ចរូបណាដែលនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយលោក ស៊ី ជីនពីង នៅសប្តាហ៍នេះ។

ប៉ុន្តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា CEO ដែលអាចមានវត្តមាននៅលើទឹកដីអាមេរិក ដូចជាតំណាងមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស BYD, ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិច Xiaomi, Hisense, ក្រុមហ៊ុនផលិតថ្ម CATL និង Gotion, ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Wanxiang, ធនាគាររដ្ឋ Bank of China និងក្រុមហ៊ុនកសិឧស្សាហកម្ម COFCO ផងដែរ៕​

The post មេធំក្រុមហ៊ុនកំពូលៗរូបនេះណាខ្លះ​នឹងចូលរួមក្នុងពិធីជប់លៀងស្វាគមន៍លោក ស៊ី នៅសេតវិមាន? appeared first on .

មហាសេដ្ឋីគ្រាក់ៗរបស់អាមេរិក កំពុងដណ្តើមគ្នាយកសំបុត្រចូលរួមពិធីជប់លៀងស្វាគមន៍លោកប្រធាន ស៊ី
មហាសេដ្ឋីអាមេរិកជាច្រើន កំពុងព្យាយាមប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានកៅអីមួយនៅក្នុងពិធីលៀងសាយភោជន៍ផ្លូវការស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកកាន់ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កម្មពិធីទទួលបដិសណ្ឋារកិច្ចនៅសេតវិមានសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងពេលដ៏ខ្លីខាងមុខនេះ កំពុងក្លាយជា “សំបុត្រដែលមានតម្លៃថ្លៃបំផុត” នៅទីក្រុងវ៉ាស៊ីនតោននាពេលនេះ ខណៈពេលដែលកំពូលអ្នកជំនួញផ្នែកបច្ចេកវិទ្យា និងអ្នកគ្រប់គ្រងមូលនិធិនានាកំពុងប្រកួតប្រជែងគ្នាដើម្បីទទួលបានការគាំទ្រពីសំណាក់ ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបានកៅអីមួយនៅតុអាហារ។

យ៉ាងណាមិញ​ បើយោងតាមកាសែត The NY Post ដោយផ្អែកលើប្រភពដែលស្និទ្ធនឹងរឿងនេះ បានរាយការណ៍ថា បុគ្គលសំខាន់ៗដែលបានរួមដំណើរជាមួយលោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំងកាលពីខែឧសភា ដូចជាមហាសេដ្ឋី Elon Musk, ថ្នាក់ដឹកនាំក្រុមហ៊ុន Nvidia លោក Jensen Huang, លោក Stephen Schwarzman មេធំក្រុមហ៊ុន Blackstone និងលោកស្រី Dina Powell នាយកប្រតិបត្តិក្រុមហ៊ុន Facebook សុទ្ធតែកំពុងប្រកួតប្រជែងគ្នាដើម្បីទទួលបានលិខិតអញ្ជើញចូលរួមពិធីជប់លៀងនាថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ។

គួរជម្រាបជូនថា ភាពតានតឹងរវាងអាមេរិក និងចិនកំពុងកើនឡើង ខណៈពេលដែលភាគីទាំងពីរកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមតំណែងនាំមុខគេលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទីក្រុងប៉េកាំងព្រួយបារម្ភថាការបន្ធូរបន្ថយការគ្រប់គ្រងលើ AI របស់វ៉ាស៊ីនតោនអាចធ្វើឱ្យបច្ចេកវិទ្យានេះរីកចម្រើនហួសពីការប៉ាន់ស្មាន ខណៈពេលដែលអាមេរិកតែងតែបារម្ភថាចិនអាចចម្លងបច្ចេកវិទ្យាជឿនលឿនរបស់ខ្លួន៕​

The post មហាសេដ្ឋីគ្រាក់ៗរបស់អាមេរិក កំពុងដណ្តើមគ្នាយកសំបុត្រចូលរួមពិធីជប់លៀងស្វាគមន៍លោកប្រធាន ស៊ី appeared first on .

សេតវិមាន ប្រកាសពីកាលវិភាគច្បាស់ៗអំពីការទទួលស្វាគមន៍លោកប្រធាន ស៊ី មកកាន់សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ថ្មីៗនេះបានប្រកាសពីកាលវិភាគសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលរួមមានពិធីទទួលស្វាគមន៍នៅមូលដ្ឋានទ័ពអាកាស Andrews, ការលៀងសាយភោជន៍ផ្លូវរដ្ឋ, កម្មវិធីពិសារតែ និងការទស្សនាសារមន្ទីរជាតិ (National Archives) ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NTD។

អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយា គឺលោកស្រី Peng Liyuan នៅមូលដ្ឋានទ័ពអាកាស Andrews ។

ហើយនៅថ្ងៃទី២៤ ខែកញ្ញា លោក ត្រាំ និងលោកជំទាវទីមួយ Melania នឹងដឹកនាំពិធីទទួលស្វាគមន៍ជាផ្លូវការជូនលោក ស៊ី និងភរិយា នៅបន្ទប់ស្នាក់នៅប្រធានាធិបតីនៃសេតវិមាន បន្ទាប់មកមានការអធិការកិច្ចកងកិត្តិយសនៅសួនកុលាប (Rose Garden) និងការជជែកពិភាក្សាការងារជាបន្តបន្ទាប់។

នៅល្ងាចថ្ងៃដដែលនោះ ប្រធានាធិបតី ត្រាំ និងលោកជំទាវទីមួយ នឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋនៅក្នុងបន្ទប់ East Room ដោយមេដឹកនាំទាំងពីរនឹងថ្លែងសុន្ទរកថាបើក។ ហើយនៅថ្ងៃទី២៥ ខែកញ្ញា ត្រាំ និងភរិយា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក ស៊ី និងភរិយា ក្នុងកម្មវិធីពិសារតែបែបស្និទ្ធស្នាលនៅសេតវិមាន។ បន្ទាប់មក មេដឹកនាំទាំងពីរនិងភរិយា នឹងអញ្ជើញទៅទស្សនាសារមន្ទីរជាតិ ដើម្បីទស្សនាឯកសារបង្កើតជាតិសំខាន់ៗ ដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក។

គួរជម្រាបជូនផងដែរថា ជុំវិញដំណើរទស្សនកិច្ចនេះ អ្នកជំនាញបានព្យាករថា នៅក្នុងជំនួបនាពេលខាងមុខនៅទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ និងលោក ស៊ី នឹងពិភាក្សាអំពីការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការគ្រប់គ្រងបច្ចេកវិទ្យា AI, លទ្ធភាពនៃការបន្តការចរចាត្រួតពិនិត្យអាវុធ និងការពង្រឹងប្រព័ន្ធទំនាក់ទំនងយោធាផងដែរ។ ក្រៅពីនេះ ស្ថានភាពនៅមជ្ឈិមបូព៌ាក៏ត្រូវបានរំពឹងថានឹងមាននៅក្នុងរបៀបវារៈផងដែរ៕​

The post សេតវិមាន ប្រកាសពីកាលវិភាគច្បាស់ៗអំពីការទទួលស្វាគមន៍លោកប្រធាន ស៊ី មកកាន់សហរដ្ឋអាមេរិក appeared first on .

ក្រុមហ៊ុនខ្នាតយក្សធំៗជាច្រើនរបស់ចិន គ្រោងអមដំណើរលោកប្រធាន ស៊ី ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក
យោងតាមប្រភពសារព័ត៌មានធំៗ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងសម្រេចជាចុងក្រោយលើបញ្ជីឈ្មោះថ្នាក់ដឹកនាំធុរកិច្ចចិន ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។

ក្នុងចំណោមនោះអាចមានក្រុមហ៊ុនដែលកំពុងប្រឈមមុខនឹងការត្រួតពិនិត្យផ្នែកបទប្បញ្ញត្តិពីសំណាក់សហរដ្ឋអាមេរិកមួយចំនួន ខណៈពេលដែលពួកគេកំពុងស្វែងរកលទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារអាមេរិកឱ្យបានកាន់តែទូលំទូលាយ។

ប្រភពទាំងនោះបានបញ្ជាក់ទៀតថា លិខិតអញ្ជើញជាផ្លូវការនឹងត្រូវផ្ញើទៅកាន់ក្រុមហ៊ុននានានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈប្រភពមួយក្នុងចំណោមនោះបានបន្ថែមថា ក្រសួងការបរទេសអាមេរិកត្រូវបានគេរំពឹងថានឹងអនុម័តទិដ្ឋាការ (visa) សម្រាប់គណៈប្រតិភូទាំងនេះផងដែរ។

យ៉ាងណាមមិញ​ ចំពោះក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាឱ្យចូលរួមនោះរួមមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ចិន BYD, ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ,ក្រុមហ៊ុនយក្សផលិតអាគុយ CATL និង Gotion, ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ Hisense, ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Wanxiang Group និងធនាគាររដ្ឋ Bank of China ផងដែរ។

គួរជម្រាបជូនថា ការនាំយកគណៈប្រតិភូធុរកិច្ចធំៗទៅកាន់សហរដ្ឋអាមេរិក នឹងក្លាយជាសកម្មភាពដ៏កម្រមួយ ដោយសារតែទីក្រុងវ៉ាស៊ីនតោនមានការប្រុងប្រយ័ត្នចំពោះការវិនិយោគរបស់ចិន ហើយទីក្រុងប៉េកាំងក៏មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើវិស័យឯកជនដូចគ្នានេះ ផងដែរ៕​

The post ក្រុមហ៊ុនខ្នាតយក្សធំៗជាច្រើនរបស់ចិន គ្រោងអមដំណើរលោកប្រធាន ស៊ី ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក appeared first on .

បុរសខ្លាំងរុស្ស៊ី ពូទីន ត្រៀមជួបពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងជួបមុខគ្នាជាលើកទីពីរនៅឆ្នាំនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Interfax។

លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោក ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ក្នុងអំឡុងសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំធ្វើឡើង ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។

យ៉ាងណាមិញ បើសិនជាកិច្ចពិភាក្សានេះកើតឡើង នោះវានឹងក្លាយជាការជួបមុខគ្នាលើទីពីរនៅឆ្នាំនេះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយ នៅក្នុងខែឧសភា នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានទៅទស្សនកិច្ចទីក្រុងប៉េកាំង។

គួរឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូល SCO គឺជាអង្គការមួយដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនចំនួន ១០ ដឹកនាំដោយប្រទេសចិន និងរុស្ស៊ី។ រដ្ឋជាសមាជិកផ្សេងទៀតរួមមាន ឥណ្ឌា អ៊ីរ៉ង់ និងកាហ្សាក់ស្ថាន ជាដើម។ សន្និសីទឆ្នាំនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា គឺជាខួបលើកទី២៥ នៃការបង្កើត SCO ហើយត្រូវបានគេរំពឹងថានឹងឃើញការចុះហត្ថលេខាលើឯកសារសំខាន់ៗរួមគ្នាជាង ២០។

យ៉ាងណាមិញ យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នឹងពិភាក្សាអំពីគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។

បច្ចុប្បន្ននេះ មានបំពង់បង្ហូរឧស្ម័នតែមួយគត់ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិន គឺបំពង់បង្ហូរឧស្ម័ន Power of Siberia ដែលដឹកជញ្ជូនឧស្ម័នជាង ៣៨ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ពីភាគខាងកើតនៃតំបន់ស៊ីបេរី៕​

The post បុរសខ្លាំងរុស្ស៊ី ពូទីន ត្រៀមជួបពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង appeared first on .

លោក ត្រាំ បង្ហាញពីពេលវេលាជាក់លាក់នៃដំណើរទេស្សនកិច្ចរបស់លោកប្រធាន ស៊ី មកកាន់ទឹកដីសហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហាញថាលោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅចុងខែកញ្ញាខាងមុខ ហើយភាគីទាំងពីរត្រូវបានគេរំពឹងថានឹងផ្តល់អាទិភាពដល់ការពិភាក្សាពាក់ព័ន្ធជាមួយ AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៣ ខែកក្កដាថា៖” លោកប្រធានាធិបតី ស៊ី នឹងមកដល់អាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា។ យើងនឹងបន្តការពិភាក្សាលើបញ្ញាសិប្បនិម្មិត (AI) ពោលគឺដូចអ្វីដែលត្រូវបានពិភាក្សានៅពេលដែលខ្ញុំបានទៅទស្សនាទីក្រុងប៉េកាំងដែរ”។

គួរឲ្យដឹងផងដែរថា លោក ត្រាំ បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនកាលពីខែឧសភា ដោយបានជួបពិភាក្សាជាមួយប្រធានាធិបតី លោក ស៊ី លើបញ្ហាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរហាក់ដូចជាមិនបានឈានដល់ការទម្លាយព័ត៌មានលើការលក់បន្ទះឈីប AI H200 កម្រិតខ្ពស់របស់ Nvidia ទៅឱ្យប្រទេសចិននោះទេ ទោះបីជានាយកប្រតិបត្តិ លោក Jensen Huang បានចូលរួមជាមួយគណៈប្រតិភូរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នៅនាទីចុងក្រោយក៏ដោយ។

គួរជម្រាបជូនផងដែរថា ជុំវិញការបង្ហាញពីពេលវេលានៃដំណើរទេស្សនកិច្ចរបស់លោក ស៊ី មកកាន់ទឹកដីសហរដ្ឋអាមេរិកនេះ ត្រូវបានធ្វើឡើង នៅពេលដែលលោក ត្រាំ បានថ្លែងនៅឯទីភ្នាក់ងារការពារបរិស្ថាន (EPA) ដោយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល់របស់លោក ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យបន្ថែមទៀតសម្រាប់ AI៕​

The post លោក ត្រាំ បង្ហាញពីពេលវេលាជាក់លាក់នៃដំណើរទេស្សនកិច្ចរបស់លោកប្រធាន ស៊ី មកកាន់ទឹកដីសហរដ្ឋអាមេរិក appeared first on .

លោកប្រធាន ស៊ី គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្រោយខកខានអស់ ៧ឆ្នាំ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គិតចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនេះ នៅក្នុងឆ្នាំ២០១៩ មក។

យោងតាមទូរទស្សន៍កណ្តាលចិន (CCTV) បានប្រកាសនៅថ្ងៃទី៥ មិថុនាថា លោកប្រធាន ស៊ី នឹងទៅបំបេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៨-៩ ខែមិថុនា តបតាមការអញ្ជើញរបស់មេដឹកនាំ គីម ជុងអ៊ុន។

គួរឲ្យដឹងថា ប្រទេសចិនគឺជាអ្នកគាំទ្រផ្នែកការទូត និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើង។ ភាគីទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែមេដឹកនាំចិនកម្រទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងណាស់។

លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើងម្តងក្នុងឆ្នាំ២០១៩ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសនេះ ក្នុងនាមជាអគ្គលេខាធិការ និងជាប្រធានាធិបតីចិន។ វាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិនទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ១៤ឆ្នាំ គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជីនតាវ ក្នុងឆ្នាំ២០០៥ មក។

នៅខែកញ្ញា ឆ្នាំ២០២៥ ប្រទេសចិន បានក្រាលកម្រាលព្រំក្រហមសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុងប៉េកាំង។ លោក គីម និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជាភ្ញៀវកិត្តិយសនៅក្នុងក្បួនដង្ហែរយោធាចិន ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជម្នះលើជប៉ុនហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី ២។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានទៅទស្សនកិច្ចកូរ៉េខាងជើងកាលពីខែមេសា ហើយបានជួបជាមួយមេដឹកនាំ គីម ជុងអ៊ុន។ លោក វ៉ាង បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានស្នើថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង គួរតែពង្រឹងការសម្របសម្រួលលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក៕

The post លោកប្រធាន ស៊ី គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្រោយខកខានអស់ ៧ឆ្នាំ appeared first on .