មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗលើលោក មានទ្រព្យសម្បត្តិសរុបជាង ២ទ្រីលានដុល្លារ ចូលរួមពិធីជប់លៀងស្វាគមន៍លោក ស៊ី​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំពិធីជប់លៀងដ៏អធិកអធមបំផុត ដើម្បីជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង មកកាន់ទឹកដីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែកញ្ញា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលៗ របស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា បញ្ជីឈ្មោះមេធំក្រុមហ៊ុនកំពូលៗទាំងនោះ រួមមានមហាសេដ្ឋី Elon Musk លោក Jeff Bezos, លោក Michael Dell, លោក Mark Zuckerberg លោក Jensen Huang និងមហាសេដ្ឋីគ្រាក់ៗផ្សេងទៀត ដែលទ្រព្យសម្បត្តិសរុបរបស់ពួកគេបូកចូលគ្នា មានចំនួនរហូតដល់ទៅជាង ២,២ទ្រីលានដុល្លារឯណោះ។

នៅក្នុងនោះ លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX គឺជាបុគ្គលមានបំផុតនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនប្រមាណ ៩៦២,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២២ ខែកញ្ញា។ ទ្រព្យសម្បត្តិរបស់លោក Musk តែម្នាក់ឯងគឺស្មើនឹងជាង ៤០% នៃទ្រព្យសម្បត្តិសរុបរបស់ក្រុមមហាសេដ្ឋីទាំងនេះទៅហើយ។

ទន្ទឹមនឹងនេះ លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៣៧៤,៣ពាន់លានដុល្លារ ខណៈពេលដែលលោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell Technologies មានទ្រព្យសម្បត្តិ ២៧១,៥ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ៤។

ចំណែកឯ លោក Mark Zuckerberg ជានាយកប្រតិបត្តិក្រុមហ៊ុន Meta មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៥២,៥ពាន់លានដុល្លារ ខណៈលោក Huang ជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិ ១៩៨,១ពាន់លានដុល្លារ។

គួរជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗផ្សេងទៀតដែលបានចូលរួមក្នុងពិធីជប់លៀងនេះ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella, ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apple លោក Tim Cook, នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai និង CEO ធំៗផ្សេងទៀត៕​