វ្លាឌីមៀ ពូទីន

លោក ត្រាំ បើកចំហរលទ្ធភាពក្នុងការជួបប្រជុំត្រីភាគីជាមួយលោក ស៊ី ជិនពីង និងលោក ពូទីន នៅខែក្រោយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃ១៩ ខែតុលាថា លោកបានបើកចំហចំពោះលទ្ធភាពក្នុងការចរចាត្រីភាគីជាមួយមេដឹកនាំចិន និងរុស្ស៊ី នៅដើមខែក្រោយនេះ ដែលការណ៍នេះបានបង្កើននូវការរំពឹងទុកអំពីកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក និងជាជំហានដ៏ធំមួយផ្នែកការទូតសម្រាប់ប្រធានាធិបតីអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានថា៖ “យើងនឹងធ្វើវាដើម្បីនិយាយអំពីអាវុធនុយក្លេអ៊ែរ និងការរំសាយអាវុធនុយក្លេអ៊ែរ។ ប្រសិនបើប្រធានាធិបតី លោក ស៊ី ចង់ធ្វើវា ខ្ញុំក៏នឹងធ្វើវាដែរ។ ខ្ញុំប្រាកដថាយើងនឹងនិយាយអំពីបញ្ហាផ្សេងៗទៀតដូចជាពាណិជ្ជកម្មផងដែរ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំត្រីភាគីនេះ ក៏អាចនឹងបង្កើនការព្រួយបារម្ភពីអឺរ៉ុបដល់អាស៊ីជុំវិញកិច្ចព្រមព្រៀងសម្ងាត់ដែលធ្វើឱ្យសម្ព័ន្ធភាពអាត្លង់ទិក និងឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោនចុះខ្សោយ។ ប៉ុន្តែ កិច្ចព្រមព្រៀងរវាងប្រទេសទាំងបីក៏អាចកាត់បន្ថយភាពតានតឹងជាសកលបានផងដែរ។

ទន្ទឹមនឹងនេះ​ ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចដោះស្រាយការគំរាមកំហែងដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សចំពោះសន្តិសុខអឺរ៉ុប ហើយកិច្ចព្រមព្រៀងស្តីពីអាវុធនឹងចងប្រទេសទាំងបីដែលមានឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរធំជាងគេចូលគ្នា។

គួរជម្រាបជូនថា ជុំវិញការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីបុគ្គលដែលដឹកងពីបញ្ហានេះថា លោក ពូទីន បានលើកឡើងពីការប្រើប្រាស់កិច្ចប្រជុំបែបត្រីភាគីអាមេរិក ចិន និងរុស្ស៊ី ដើម្បីចរចាបញ្ចប់ជម្លោះអ៊ុយក្រែនរយៈពេលបួនឆ្នាំក្នុងលក្ខណៈមួយដែលផ្តល់ផលប្រយោជន៍ដល់ទីក្រុងមូស្គូ។ ការស្នើរបស់លោក ពូទីន បានកើតឡើងក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែតុលា ជាមួយលោក ត្រាំ ដែលបានផ្តល់នូវកិច្ចព្រមព្រៀងលើប្រេងម៉ាស៊ូតរុស្ស៊ី៕​

The post លោក ត្រាំ បើកចំហរលទ្ធភាពក្នុងការជួបប្រជុំត្រីភាគីជាមួយលោក ស៊ី ជិនពីង និងលោក ពូទីន នៅខែក្រោយ appeared first on .

សារព័ត៌មានអាមេរិកថា លោក ពូទីន ចង់បានកិច្ចប្រជុំកំពូលជាមួយអាមេរិក និងចិន ដើម្បីពិភាក្សាលើបញ្ហាអ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal បានឲ្យដឹងថាថា ក្នុងអំឡុងពេលកិច្ចសន្ទនាាតាមទូរស័ព្ទជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានកិច្ចប្រជុំកំពូលត្រីភាគី រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងចិន នៅខែក្រោយ ដើម្បីចរចារកដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

យ៉ាងណាមិញ ខាងវិមានក្រឹមឡាំងបានស្នើឱ្យរៀបចំកិច្ចប្រជុំនេះ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ខាងមុខ គឺស្របពេលជាមួយកិច្ចប្រជុំកំពូល APEC នៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិនដែរ។

ទន្ទឹមនឹងនេះ​ លោក ឌីមីទ្រី បេស្កូវ (Dmitry Peskov) បានបញ្ជាក់ថា ភាគីអាមេរិក និងរុស្ស៊ីកំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចប្រជុំនេះ ប៉ុន្តែមិនទាន់មានការយល់ដឹងច្បាស់លាស់ ឬរបៀបវារៈផ្លូវការណាមួយនៅឡើយទេ។

នៅក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក បានបង្ហើបថា លោក ត្រាំ មិនទាន់បានយល់ព្រមជាផ្លូវការលើកិច្ចប្រជុំកំពូលនេះនៅឡើយទេ ប៉ុន្តែអាចនឹងបើកចំហរចំពោះគំនិតនេះ ខណៈពេលដែលមន្ត្រីចិនបានបញ្ជាក់ថា ពួកគេក៏នឹងមិនប្រឆាំងនឹងសំណើនេះផងដែរ ប្រសិនបើលោក ត្រាំ យល់ព្រមនោះ។

គួរជម្រាបជូនថា យោងតាម The Wall Street Journal ដដែលនោះ​បានបង្ហាញថា លោក ពូទីន បានលើកឡើងនូវសំណើនេះក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ត្រាំ កាលពីថ្ងៃទី៩ ខែតុលា។ ក្នុងអំឡុងពេលនោះ មេដឹកនាំប្រទេសទាំងពីរក៏បានយល់ព្រមលើការដែលសហរដ្ឋអាមេរិកនឹងទិញប្រេងម៉ាស៊ូតរាប់លានតោនពីរុស្ស៊ី និងសម្រួលដល់ការលក់នៅលើទីផ្សារផងដែរ៕​

The post សារព័ត៌មានអាមេរិកថា លោក ពូទីន ចង់បានកិច្ចប្រជុំកំពូលជាមួយអាមេរិក និងចិន ដើម្បីពិភាក្សាលើបញ្ហាអ៊ុយក្រែន appeared first on .

បុរសខ្លាំង ពូទីន ថារុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយអឺរ៉ុបនោះឡើយ
ប្រធានាធិបតីរុស្ស៊ី​ លោក វ្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់ទម្រង់នៃជម្លោះណាមួយជាមួយអឺរ៉ុបនោះទេ បន្ទាប់ពីប្រទេសសមាជិក NATO មួយចំនួនបានព្រមានអំពីហានិភ័យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ពូទីន បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Saint Petersburg កាលពីថ្ងៃទី២៥ ខែកញ្ញា ថា៖”មនុស្សជាច្រើននៅអឺរ៉ុបនិយាយថា ពួកគេព្រួយបារម្ភអំពីការវាយប្រហារពីប្រទេសរុស្ស៊ី ដូច្នេះហើយទើបពួកគេជឿថា ពួកគេត្រូវតែត្រៀមខ្លួនសម្រាប់សកម្មភាពទប់ទល់ ឬធ្វើសង្គ្រាមជាមួយរុស្ស៊ី”។

លោកបានបន្ថែមថា រុស្ស៊ីគ្មានចេតនាណាមួយក្នុងការបង្កើនភាពតានតឹងនោះទេ ដោយលោកបានរិះគន់បណ្តាប្រទេសនៅអឺរ៉ុបដែលមានទស្សនៈផ្ទុយពីនេះ។ បុរសខ្លាំអរុស្ស៊ីរូបនេះ បាននិយាយថា ៖”ខ្ញុំចង់បញ្ជាក់ម្តងទៀតថាយើងមិនបានត្រៀមខ្លួនសម្រាប់សកម្មភាពរំលោភបំពាន ឬបង្កសត្រូវណាមួយប្រឆាំងនឹងអឺរ៉ុបនោះទេ”។

ជុំវិញការលើកឡើងនេះ​ បានកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានសម្តែងការព្រួយបារម្ភអំពីហានិភ័យដែលរុស្ស៊ីអាចធ្វើការវាយប្រហារសម្ងាត់លើដែនដីរបស់ពួកគេ ខណៈពេលដែលជម្លោះនេះបានឈានចូលដល់ឆ្នាំទីប្រាំហើយ។

គួរឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ កាលពីមុនបានចោទប្រកាន់រុស្ស៊ីថាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននៅព្រលានយន្តហោះ Leipzig កាលពីខែសីហា ខណៈពេលដែលប៉ូឡូញបានព្រមានថារុស្ស៊ីអាចប្រើប្រាស់ដ្រូន និងមីស៊ីលដើម្បីវាយប្រហារលើបណ្តាប្រទេសដែលគាំទ្រអ៊ុយក្រែន៕

The post បុរសខ្លាំង ពូទីន ថារុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយអឺរ៉ុបនោះឡើយ appeared first on .

បុរសខ្លាំងរុស្ស៊ី ពូទីន ត្រៀមជួបពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងជួបមុខគ្នាជាលើកទីពីរនៅឆ្នាំនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Interfax។

លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោក ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ក្នុងអំឡុងសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំធ្វើឡើង ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។

យ៉ាងណាមិញ បើសិនជាកិច្ចពិភាក្សានេះកើតឡើង នោះវានឹងក្លាយជាការជួបមុខគ្នាលើទីពីរនៅឆ្នាំនេះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយ នៅក្នុងខែឧសភា នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានទៅទស្សនកិច្ចទីក្រុងប៉េកាំង។

គួរឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូល SCO គឺជាអង្គការមួយដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនចំនួន ១០ ដឹកនាំដោយប្រទេសចិន និងរុស្ស៊ី។ រដ្ឋជាសមាជិកផ្សេងទៀតរួមមាន ឥណ្ឌា អ៊ីរ៉ង់ និងកាហ្សាក់ស្ថាន ជាដើម។ សន្និសីទឆ្នាំនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា គឺជាខួបលើកទី២៥ នៃការបង្កើត SCO ហើយត្រូវបានគេរំពឹងថានឹងឃើញការចុះហត្ថលេខាលើឯកសារសំខាន់ៗរួមគ្នាជាង ២០។

យ៉ាងណាមិញ យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នឹងពិភាក្សាអំពីគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។

បច្ចុប្បន្ននេះ មានបំពង់បង្ហូរឧស្ម័នតែមួយគត់ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិន គឺបំពង់បង្ហូរឧស្ម័ន Power of Siberia ដែលដឹកជញ្ជូនឧស្ម័នជាង ៣៨ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ពីភាគខាងកើតនៃតំបន់ស៊ីបេរី៕​

The post បុរសខ្លាំងរុស្ស៊ី ពូទីន ត្រៀមជួបពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង appeared first on .

បុរសខ្លាំង ពូទីន រិះគន់សហភាពអឺរ៉ុបថាកំពុងធ្វើខ្លួនដូចជាចោរសមុទ្រ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ប្រទេសសហភាពអឺរ៉ុបថាបានធ្វើសកម្មភាពដូចជា «ចោរសមុទ្រ» ដោយស្ទាក់ចាប់នាវាពាណិជ្ជកម្មរុស្ស៊ីជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

លោក ពូទីន បាននិយាយក្នុងអំឡូងពេលកំពុងត្រួតពិនិត្យសមយុទ្ធកងទ័ពជើងទឹកនៅលើកោះ Sakhalin កាលពីថ្ងៃទី១២ ខែសីហាថា ៖”ប្រសិនបើសហភាពអឺរ៉ុប (EU) អនុវត្តការសម្រេចចិត្តរបស់ខ្លួនក្នុងការរឹបអូសនាវារុស្ស៊ី និងលក់ទ្រព្យសម្បត្តិដែលរឹបអូសបាន យើងនឹងត្រូវបង្ខំចិត្តឆ្លើយតបតាមនោះដែរ។ រុស្ស៊ីនឹងធ្វើសកម្មភាពគ្រប់ទីកន្លែងដែលយើងយល់ថាចាំបាច់ និងសមស្រប រួមទាំងនៅក្នុងតំបន់ទទួលខុសត្រូវរបស់កងនាវាប៉ាស៊ីហ្វិកផងដែរ”។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអឺរ៉ុបជាច្រើនបានរារាំងនាវាដឹកប្រេងរបស់រុស្ស៊ីដែលត្រូវបានចោទប្រកាន់ថាបានរំលោភលើទណ្ឌកម្ម។ ទណ្ឌកម្មដែលបានអនុម័តកាលពីខែមុន អនុញ្ញាតឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបលក់ប្រេង ឬទំនិញណាមួយដែលរឹបអូសបានពីនាវាទាំងរុស្ស៊ីនោះ។

សហភាពអឺរ៉ុប បានបន្ថែមនាវាដឹកប្រេងដែលមានទង់ជាតិបរទេសជាង ៦៧០ គ្រឿងទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដោយចោទប្រកាន់ពួកគេពីបទដឹកជញ្ជូនប្រេងរបស់រុស្ស៊ី និងគេចវេះការកំណត់តម្លៃរបស់បស្ចិមលោក។ រដ្ឋជាសមាជិកពីមុនមានអំណាចត្រឹមតែរឹបអូសនាវាទាំងនេះសម្រាប់ការត្រួតពិនិត្យប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងពង្រឹងសន្តិសុខជាតិរបស់ខ្លួន ប៉ុន្តែតែងតែត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក ដែលស្របតាមផលប្រយោជន៍របស់ប្រទេសជិតខាង និងមិត្តភក្តិរបស់រុស្ស៊ី។

គួរជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសនៅអឺរ៉ុបបានបង្កើនសកម្មភាពអនុវត្តទណ្ឌកម្មតាមសមុទ្ររបស់ពួកគេ។ កាលពីខែមីនា ប្រទេសបែលហ្ស៊ិកបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងដែលសង្ស័យថាជា “កងនាវាស្រមោល” របស់រុស្ស៊ីនៅសមុទ្រខាងជើង។ នាវានេះមានសមត្ថភាពផ្ទុកប្រេងប្រហែល ៣៣០ ០០០ បារ៉ែល ដែលមានតម្លៃប៉ាន់ស្មានប្រហែល ២៦លានដុល្លារ៕​

The post បុរសខ្លាំង ពូទីន រិះគន់សហភាពអឺរ៉ុបថាកំពុងធ្វើខ្លួនដូចជាចោរសមុទ្រ appeared first on .

ពូទីន អូសនាវាកម្សាន្តតម្លៃជាង ១០០លានដុល្លារ ទៅទុកនៅកំពង់ផែភាគខាងជើងប្រទេស ព្រោះខ្លាចអ៊ុយក្រែនបាញ់ឆេះ
នាវាកម្សាន្តដ៏ប្រណីតបំផុតមួយដែលត្រូវបានគេស្គាល់ថាជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ត្រូវបានគេប្រទះឃើញនៅកំពង់ផែ Severomorsk ជិតទីក្រុង Murmansk ភាគខាងជើងនៃប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DR របស់ដាណឺម៉ាក។

យោងតាមប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញថា នាវាកម្សាន្តដ៏ប្រណីតឈ្មោះថា Graceful នេះ ត្រូវបានអមដំណើរដោយនាវាចម្បាំង Voyevoda ជាមួយនឹងការដំណើរដោយបិទឧបករណ៍បញ្ជូនសញ្ញា ក្នុងគោលបំណងការពារពីការវាយប្រហាររបស់សត្រូវ។

យ៉ាងណាមិញ ក្បួននាវានេះត្រូវបានគេប្រទះឃើញនៅឯឆ្នេរសមុទ្រដាណឺម៉ាកនៅចុងខែមិថុនា ដោយការបញ្ជូនសារមួយដែលបង្ហាញថាវាត្រូវបានគេឃើញកំពុងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល និងបន្ទាប់មកបានឆ្លងកាត់តាមឆ្នេរសមុទ្រន័រវេស ហើយចូលទៅក្នុងដែនទឹករុស្ស៊ីរបស់វិញ។

ទន្ទឹមនឹងនេះ យោងតាមអ្នកជំនាញជឿជាក់ថា នាវា Graceful ដែលត្រូវបានប្តូរឈ្មោះទៅជា Kosatka បន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមនេះ ត្រូវបានបញ្ជូនទៅកំពង់ផែ Severomorsk ដើម្បីការពារវាពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

ជម្រាបជូនថា នាវា Graceful ដែលមានប្រវែង ៨២ ម៉ែត្រ ត្រូវបានចាត់ទុកថាជានាវាធំជាងគេទីពីរ (បន្ទាប់ពីនាវា Scheherazade ដែលមានប្រវែង ១៤០ ម៉ែត្រ) ដែលប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ី។ ពីមុនវាត្រូវបានគេប្រទះឃើញញឹកញាប់នៅទីក្រុង Sochi នៅពេលដែលលោក ពូទីន សម្រាកនៅទីនោះ។ តម្លៃរបស់នាវានេះត្រូវបានប៉ាន់ប្រមាណថា ចន្លោះពី ១០០-១២០លានដុល្លារ៕​

The post ពូទីន អូសនាវាកម្សាន្តតម្លៃជាង ១០០លានដុល្លារ ទៅទុកនៅកំពង់ផែភាគខាងជើងប្រទេស ព្រោះខ្លាចអ៊ុយក្រែនបាញ់ឆេះ appeared first on .

លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីកំពុងខ្វះប្រេង ដោយសារតែអ៊ុយក្រែនវាយប្រហារខ្លាំងពេក
ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី កំពុងតែជួបប្រទះជាមួយនឹងបញ្ហាខ្វះខាតប្រេងឥន្ធនៈ នៅក្នុងតំបន់មួយចំនួន បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ដោយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយដោយ All-Russian State Broadcasting and Television នៅថ្ងៃទី២៨ ខែមិថុនាថា ៖”ការវាយប្រហារដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល កំពុងបង្កការលំបាក។ នោះជារឿងជាក់ស្តែង។ យើងបានមើលឃើញពីកម្រិតនៃការខ្វះខាតជាក់លាក់មួយ ប៉ុន្តែមិនមែនដល់កម្រិតធ្ងន់ធ្ងរនៅឡើយនោះទេ”។

យោងតាមមេដឹកនាំកំពូលរូបនេះ បានបន្ថែមទៀតថា ភារកិច្ចបន្ទាន់បំផុតនៅពេលនេះគឺការពង្រឹងសមត្ថភាពការពារដែនអាកាស និងធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជាពិសេសសម្រាប់ឧបទ្វីបគ្រីមៀ។ មន្ត្រីរុស្ស៊ីក៏ត្រូវជួសជុលកន្លែងផលិតថាមពល និងប្រេងឥន្ធនៈយ៉ាងឆាប់រហ័សផងដែរ ដើម្បីជំនះបញ្ហានេះ។

គួរជម្រាបជូនផងដែរថា ប៉ុន្មានម៉ោងមុនសុន្ទរកថារបស់លោក ពូទីន នេះ អ៊ុយក្រែនបានបន្តបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងឡើង ដែលបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និងមានអគ្គីភ័យនៅរោងចក្រចម្រាញ់ប្រេងមួយក្នុងតំបន់ Krasnodar។ នេះបើយោងតាមអភិបាលរដ្ឋ លោក Veniamin Kondratyev៕​

The post លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីកំពុងខ្វះប្រេង ដោយសារតែអ៊ុយក្រែនវាយប្រហារខ្លាំងពេក appeared first on .

បុរសខ្លាំងពូទីន ជូនសត្វខ្លា ៤ ក្បាលជាអំណោយដល់ប្រទេសកាហ្សាក់ស្ថាន មុនដំណើរទស្សនកិច្ច
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជូនខ្លា Amur ចំនួន ៤ ក្បាល ជាអំណោយទៅកាន់ប្រទេសកាហ្សាក់ស្ថាន នៅមុនពេលលោកត្រូវទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជិតខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំង នៅថ្ងៃទី២៦ ខែឧសភា លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានដឹកជញ្ជូនខ្លា Amur ចំនួនបួនក្បាលដែលចាប់បាននៅតំបន់ព្រំដែន ទៅកាន់ប្រទេសកាហ្សាក់ស្ថានវិញ តាមរយៈផ្លូវអាកាស។

ក្នុងចំណោមខ្លា ៤ ក្បាលនោះ មានកូនខ្លាចំនួនពីរ ដែលត្រូវផ្តល់ជូន ដើម្បីជួយប្រទេសកាហ្សាក់ស្ថានស្តារចំនួនខ្លារបស់ខ្លួនឡើងវិញ។ ខ្លាទាំងបួនក្បាលត្រូវបានគេរំពឹងថានឹងត្រូវបានដោះលែងចូលទៅក្នុងព្រៃវិញ ក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ ជុំវិញប្រកាសពីការជូនអំណោយជាសត្វខ្លា ដល់ប្រទេសកាហ្សាក់ស្ថាននេះ ត្រូវបានធ្វើឡើងមុនពេល លោក ពូទីន ទៅបំពេញទស្សនកិច្ចក្នុងប្រទេសអាស៊ីកណ្តាល នៅសប្តាហ៍នេះ។ ប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសសម្បូរទៅដោយធនធាន មានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ នៅក្នុងតំបន់នេះផងដែរ។

គួរជម្រាបជូនផងដែរថា នេះហាក់មិនមែនជារឿងចម្លែកនោះឡើយ ដែលលោក ពូទីន តែងជូនអំណោយជាសត្វទៅកាន់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។ ដោយនៅឆ្នាំ២០២២ ប្រទេសរុស្ស៊ី ក៏បានបញ្ជូនសេះពូជចំនួន ៣០ ក្បាលទៅកាន់ប្រទេសកូរ៉េខាងជើង ចំពេលមានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

The post បុរសខ្លាំងពូទីន ជូនសត្វខ្លា ៤ ក្បាលជាអំណោយដល់ប្រទេសកាហ្សាក់ស្ថាន  មុនដំណើរទស្សនកិច្ច appeared first on .

វីដេអូរបស់បុរសខ្លាំង ពូទីន ដោះអាវធំដើរចូលឡាន នៅប្រទេសចិន កំពុងផ្ទុះល្បីពេញអ៊ីនធឺណិត
សកម្មភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោះអាវធំរបស់គាត់មុនពេលឡើងឡាន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសចិន បានទាក់ទាញអ្នកចូលមើលរាប់លានដង និងចែករំលែកមតិយោបល់រាប់រយរាប់ពាន់។

លោក ពូទីន បានមកដល់ទីក្រុងប៉េកាំង នៅល្ងាចថ្ងៃទី១៩ ខែឧសភា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក។ មេដឹកនាំកំពូលរុស្ស៊ីរូបនេះ បានដោះអាវធំរបស់លោក មុនពេលឡើងឡានដឹកប្រធានាធិបតី នៅអាកាសយានដ្ឋាន។ នៅថ្ងៃទី២០ ខែឧសភា លោកបានធ្វើម្តងទៀតនូវសកម្មភាពបែបនេះ នៅពេលដែលលោកចេញដំណើរ បន្ទាប់ពីកិច្ចប្រជុំជាងបួនម៉ោងជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅសាលប្រជុំប្រជាជន នៅទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មានចិន នេះជាសកម្មភាពដ៏កម្រមួយ ពីព្រោះនៅក្នុងវប្បធម៌រុស្ស៊ី មនុស្សដោះអាវធំរបស់ពួកគេ លុះត្រាតែពួកគេនៅក្នុងផ្ទះ ឬក្នុងបរិយាកាសសុខស្រួលខ្លាំង។ យ៉ាងណាមិញ វីដេអូនេះបានទាក់ទាញអ្នកចូលមើលជាង ២,៥ លានដង រួមជាមួយនឹងការចូលចិត្ត និងការផ្តល់មតិយោបល់ផ្សេងៗគ្នា រាប់រយរាប់ពាន់។

យោងតាមឧបករណ៍សង្ខេបរបស់បណ្តាញសង្គម Weibo បានបង្ហាញថា មតិយោបល់ប្រហែល ៤៥% ជឿថាការដោះអាវធំរបស់លោក ពូទីន គឺបានបង្ហាញពីអាកប្បកិរិយារួសរាយរាក់ទាក់ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងចិន និងរុស្ស៊ី។ ហើយប្រហែល ៣៥% ផ្សេងទៀត បានចាត់ទុកថាវាជាប្រតិកម្មធម្មតា ដោយសារសីតុណ្ហភាពក្តៅនៅទីក្រុងប៉េកាំង នៅពេលនោះ ខណៈអ្នកដែលនៅសល់ផ្សេងទៀត បានជជែកវែកញែកថា សកម្មភាពនេះមិនគួរត្រូវបានយកវិភាគ ឬសន្មតដោយផ្តោតលើន័យនយោបាយច្រើនពេកនោះឡើយ។

គួរជម្រាបជូនផងដែរថា ដំណើរទស្សនកិច្ចនៅថ្ងៃទី១៩-២០ ខែឧសភាកន្លងទៅនេះ គឺជាលើកទីពីរហើយដែលលោ កពូទីន បានជួបជាមួយលោក ស៊ី ជីនពីង ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់មេដឹកនាំរុស្ស៊ី មកកាន់ប្រទេសចិន កាលពីចុងខែសីហា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក ពូទីន បានសរសើរទំនាក់ទំនងរុស្ស៊ី-ចិនថាស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក៕​

The post វីដេអូរបស់បុរសខ្លាំង ពូទីន ដោះអាវធំដើរចូលឡាន នៅប្រទេសចិន កំពុងផ្ទុះល្បីពេញអ៊ីនធឺណិត appeared first on .

បុរសខ្លាំង​ ពូទីន ត្រៀមធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ក្នុងពេលឆាប់ៗ នេះ​
យោងតាមវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ​ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗនេះ ចំពេលមានរបាយការណ៍ថា ដំណើរទស្សនកិច្ចនេះអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែឧសភាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី១៥ ខែឧសភាថា នឹងប្រកាសអំពីព័ត៌មានជាក់លាក់នៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ក្នុងពេលឆាប់ៗនេះ។ ដោយសារតែវាកំពុងស្ថិតនៅក្នុងដំណើរការរៀបចំចុងក្រោយហើយ។

យ៉ាងណាមិញ បើតាមក SCMP បានបង្ហាញឲ្យដឹងទៀតថា មេដឹកនាំកំពូលរបស់រុស្ស៊ីរូបនេះ គ្រោងនឹងទៅប្រទេសចិន នៅថ្ងៃទី២០ ខែឧសភា​ ដោយបន្ថែមទៀតថា ដំណើរទេស្សនកិច្ចនេះ គ្រាន់តែជាការបបង្ហាញអំពីទំនាក់ទំនងធម្មតារវាងមេដឹកនាំទីក្រុងមូស្គូ និងទីក្រុងប៉េកាំងប៉ុណ្ណោះ។

ប្រសិនបើព័ត៌មានច្បាស់លាស់ពិតមែន នោះវានឹងក្លាយជាលើកដំបូងហើយដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំនៃប្រទេសមហាអំណាចដល់ទៅ ២ នៅក្នុងខែតែមួយ ដែលនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយភាគីទាំងពីរ និងដាក់ខ្លួនជាមហាអំណាចកណ្តាល ក្នុងចំណោមអ្នកថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលកាន់តែបែកបាក់។

មិនតែប៉ុណ្ណោះ លោក Peskov បាននិយាយអំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ពូទីន ថា របៀបវារៈត្រូវបានកំណត់យ៉ាងច្បាស់លាស់រួចរាល់ហើយ។ អាទិភាពចម្បងគឺទំនាក់ទំនងទ្វេភាគី ភាពជាដៃគូយុទ្ធសាស្ត្រពិសេស រួមជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងទូលំទូលាយ ដែលនៅតែមានលើសពី ២០០ពាន់លានដុល្លារជាប់លាប់។

គួរជម្រាបជូនផងដែរថា ជុំវិញដំណឹងនេះ បានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែចាកចេញពីប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ខណៈពេលដែលមេដឹកនាំអាមេរិក ហាក់ទទួលបានភាគជោគជ័យយ៉ាងខ្លាំង ពីជំនួបដ៏ធំនេះ៕​

The post បុរសខ្លាំង​ ពូទីន ត្រៀមធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ក្នុងពេលឆាប់ៗ នេះ​ appeared first on .