សេដ្ឋកិច្ចជាតិ

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ៖ ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧%
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី២៦ ខែកុម្ភ: បានមានប្រសាសន៍ថា ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបន្តថា នៅទសវត្សរ៍ចុងក្រោយនេះ កត់សម្គាល់ឃើញថា ពិពិធកម្មសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាពល្អប្រសើរ ដោយក្នុងនោះយើងបានសង្កេតឃើញថាកម្ពុជាមានដៃគូពាណិជ្ជកម្មកាន់តែច្រើនជាងមុន ហើយក៏មានការកើនឡើងនៃការវិនិយោគក្នុងវិស័យដែលមានសក្តានុពល និងមានតម្លៃបន្ថែមខ្ពស់ក្រៅពីវិស័យកាត់ដេរ ដូចជាក្នុងផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក និងដំឡើងរថយន្តជាដើម ដែលនាំឱ្យវិស័យកម្មន្តសាលទាំង កាត់ដេរ និងមិនមែនកាត់ដេរ ក្លាយជាវិស័យរួមចំណែកច្រើនជាងគេដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្តម បានបន្តថា «នៅក្នុងដំណើរអភិវឌ្ឍក្នុងរយៈពេលមធ្យម និងពេលវែងទៅមុខ, កម្ពុជាត្រូវតែពង្រឹង និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ខ្លួននិងត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ចដែលបានទ្រទ្រង់កំណើនជាង២ទសវត្សរ៍កន្លងមកនេះឱ្យស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នអាចបន្តទ្រទ្រង់កំណើនខ្ពស់ក្នុងរយៈពេលយូរនិងកាន់តែមានភាពធន់»៕

The post ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ៖ ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% appeared first on .

ឆ្នាំ២០២៤៖ ខេត្តព្រះវិហារ រកចំណូលបានជាង១៧០លានដុល្លារ ពីការនាំចេញទន្និផលកសិកម្មចំនួន ៣មុខ
ដំណាំសក្តានុពលចំនួន ៣មុខ គឺដំឡូងមី ស្រូវ និងស្វាយចន្ទី បានក្លាយដំណាំសក្តានុពប្រចាំខេត្តព្រះវិហារ និងកំពុងត្រូវបានអាជ្ញាខេត្តកំពុងយកចិត្តទុកដាក់ខ្លាំង។ បើគិតត្រឹមមួយឆ្នាំ២០២៤ ខេត្តនេះ បានទទួលប្រាក់ចំណូលប្រមាណជាង១៧០លានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗទាំង៣មុខនេះទៅកាន់ទីផ្សារអន្តរជាតិ។

នេះបើយោងតាមប្រសាសន៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វែងយល់កសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ លោកឱ្យដឹងថា បច្ចុប្បន្នវិស័យកសិកម្មបានរួមចំណែកចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះវិហារ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤នេះ បើមិនគិតពីការប្រមូលផលទុកដាក់សម្រាប់បរិភោគ និងទុកពូជនោះ ដំណាំស្រូវ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង២០ម៉ឺនតោន ក្នុងតម្លៃជាង៦០លានដុល្លារអាមេរិក។

ទន្ទឹមគ្នានេះ ចំពោះដំណាំ ដំឡូងមីវិញ លោកថា ក៏ជាដំណាំដែលមានសក្តានុពលមួយរបស់ខេត្តមិនចាញ់ដំណាំស្រូវប៉ុន្មានដែរ ខណៈបច្ចុប្បន្នខេត្តមានផ្ទៃដីដាំដុះដំឡូងមីជាង៥ម៉ឺនហិកតា ដោយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដោយគិតជាទឹកប្រាក់ប្រមាណ៧០ លានដុល្លារ។  ក្រៅពីដំណាំដំឡូងមី ស្វាយចន្ទីក៏ជាដំណាំដែលបានជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត ដោយគិតត្រឹមមួយឆ្នាំ២០២៤នេះ ផលិតផលនេះ បាននាំចេញទៅកាន់ទីផ្សារបរទេស បានប្រមាណ ៤០ លានដុល្លារផងដែរ។

ដោយឡែក ក្រៅពីដំណាំទាំង៣មុខនេះ ខេត្តព្រះវិហារក៏មានដំណាំជាច្រើនទៀត ដូចជា ល្ពៅ កៅស៊ូ(ផ្ទៃដីដាំដុះចំនួនជាង៣ម៉ឺនហិកតា) និងដំណាំចេក (ចំនួនជិត១ម៉ឺនហិកតា) ក៏បានកំពុងឆ្លើយតបទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករក្នុងខេត្តផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពី លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្មខេត្តព្រះវិហារ។

សូមជម្រាប់ជូនដែរថា បើតាមរបាយការណ៍ពីមន្ទីកសិកម្មខេត្តព្រះវិហារ បច្ចុប្បន្នប្រជាពលរដ្ឋនៅទូទាំងខេត្តដែលដាំដំណាំសរីរាង្គ បានកើនឡើងដល់ជិត៥ពាន់គ្រួសារ លើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា លើផ្ទៃដីប្រមាណពី៣០០ ហិកតា ទៅជាង២ម៉ឺនហិកតា។

ដោយមើលឃើញពីគុណតម្លៃរបស់ដំណាំទាំង៣ មុខនេះ មន្ទីកសិកម្មខេត្តព្រះវិហារ បានសង្កត់ធ្ងន់ទៀតថា ខេត្តព្រះវិហារ នឹងបន្តខិតខំពង្រីកទាំងការផ្សព្វផ្សាយ និងជំរុញការដាំដុះតាមបែបសរីរាង្គ នៅតាមឃុំ ថែមទៀត ដើម្បីពន្លឿនខេត្តព្រះវិហារឱ្យក្លាយជាខេត្តសរីរាង្គបានឆាប់រហ័ស។ មន្ទីកសិកម្ម ជឿជាក់ថា តាមរយៈការដាំដុះតាមបែបសរីរាង្គនេះ នឹងជួយធានាទីផ្សារផលិតផលជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ៕

The post ឆ្នាំ២០២៤៖ ខេត្តព្រះវិហារ រកចំណូលបានជាង១៧០លានដុល្លារ ពីការនាំចេញទន្និផលកសិកម្មចំនួន ៣មុខ appeared first on .

ក្រសួងកំពុងស្វែងរកថវិកាជាង ១០០លានដុល្លារ ដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេស ក្នុងរយៈពេល២ឆ្នាំខាងមុខ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​​កំពុង​ត្រូវការ​ថវិកា​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ទៅ​តាមផែនការគ្រោង​ទុក​ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងពិធីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ​​នៅ​ទីស្តីការក្រសួង ដើម្បីឈ្វេងយល់ និងសិក្សាឱ្យបានស៊ីជម្រៅអំពីគោលនយោបាយអាទិភាពរបស់ក្រសួង និងធ្វើកិច្ចសហការជាមួយគ្នា​ក្នុង​ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព លោក សាយ សំអាល់ បាន​លើកឡើង​ថា ក្រសួងត្រូវការថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ហើយតាមផែនការគឺគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

បន្ថែមពីនេះ នារសៀល​ថ្ងៃ​ដដែល លោកឧបនាយករដ្ឋមន្ត្រី ក៏បាន​ទទួល​ជួប​ពិភាក្សាការងារជាមួយ លោក​ Igor Driesmans ឯកអគ្គ​រដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប​នេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ​​បាន​ស្នើសហភាពអឺរ៉ុប​ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស ​ហើយ​លោក​បាន​ឱ្យ​ដឹង​ផងដែរថា កន្លង​មក​រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង​ស្វែង​រកថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ដើម្បីចុះបញ្ជីដីធ្លី ៥ លានក្បាលដីទៀតទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់។

សូម​ជម្រាប​ថា ការងារអាទិភាពមួយ​របស់ក្រសួង នៅ​អាណត្តិថ្មី​នេះ​ គឺការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងធ្វើឱ្យ​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត៕ ​

The post ក្រសួងកំពុងស្វែងរកថវិកាជាង ១០០លានដុល្លារ ដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេស ក្នុងរយៈពេល២ឆ្នាំខាងមុខ appeared first on .

លោក ស៊ុន ចាន់ថុល៖ នៅឆ្នាំ២០២៧ កម្ពុជា អាចដឹកទំនិញទៅលក់នៅអាមេរិក ឬអឺរ៉ុប ដោយពុំបាច់ឆ្លងកាត់កំពង់ផែប្រទេសផ្សេងៗទៀតទេ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ​​បាន​បង្ហើប​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ​​​​នៅ​ដើម​ឆ្នាំ២០២៧ ​​​​បន្ទាប់ពី​ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ (កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ) រួច​រាល់ កម្ពុជា​នឹង​អាច​​​ដឹក​ទំនិញ​តាម​កប៉ាល់ ឬ​នាវា​ធំៗ​​ដោយ​ត្រង់ ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក និង​​តំបន់​អឺរ៉ុប ដោយ​ពុំ​ចាំបាច់​ឆ្លង​កាត់​​​តាម​កំពង់ផែ​​ប្រទេស​ផ្សេងៗ​ទៀត​នោះ​ទេ។

ថ្លែង​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​​បាន​លើក​ឡើង​ថា ក្រៅពីកំពង់ផែ​ដងទង់ នេះ យើង​បាន​ធ្វើ​កំពង់ផែ​ទេសចរណ៍​កំពត​​​ចប់​សព្វគ្រប់​ហើយ កំពង់ផែ​ទេសចរណ៍​នៅ​កែប ​កោះទន្សាយ ក៏​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​ផង​ដែរ។ ចំណែក​ឯ​កំពង់ផែ​កំពត របស់​ឯកជន​នៅ​តំបន់​មួយ ហៅ​ថា​ព្រែកត្នោត ក៏​កំពុង​តែ​សាងសង់។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែម​ថា៖ “កំពង់ផែ​ក្រុង​ព្រះសីហនុ កំពុង​តែ​ពង្រីក​ពី​ផែ​ដែល​មាន​ទឹក​រាក់ ដែល​មាន​នាវា​តែ​ ១៨%​ទេ ​អាច​​​ចូល​ចត​បាន​នៅ​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។ ពេល​យើង​ធ្វើ​ផែ​ជម្រៅ ១៤,៥ម៉ែត្រ ដែល​នឹង​ធ្វើ​ចប់​នៅ​ឆ្នាំ២០២៦ ឬ​ដើម​ឆ្នាំ២០២៧ កប៉ាល់ នាវា ប្រហែល ៩៣% ​​នឹង​អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន ​​ហើយ​នេះ​ជា​ជំហាន​ទី១។ ចំណែក​ឯ​ជំហាន​ទី២ គឺ​ផែ​ទឹកជ្រៅ ១៦,៥ម៉ែត្រ និង​ជំហាន​ទី៣ ផែ​ទឹកជ្រៅ ១៧,៥ម៉ែត្រ​ ដូច្នេះ​ទំនិញ​របស់​យើង អាច​ដឹក​ចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​​យក​ទៅ​លក់​ត្រង់​តែ​ម្តង ដូចជា​ទៅ​សហរដ្ឋអាមេរិក ឬ​អឺរ៉ុប​ បាន ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​តាម​​កំពង់ផែ​ប្រទេស​ផ្សេងៗ​ទៀត​ទេ ហើយ​នឹង​​ជួយ​កាត់​បន្ថយ​ពេលវេលា និង​តម្លៃ​ដឹក​ទំនិញ។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ទាក់ទាញ​អ្នក​វិនិយោគ មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​កាន់​តែ​ច្រើន”។

ជាមួយ​គ្នា​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ធ​​​ថា អ្វីៗ​ដែល​យើង​គ្រោង​នឹង​ធ្វើ និង​អ្វីៗ​ដែល​យើង​បាន​និង​កំពុង​​ធ្វើ​មក​ដល់​សព្វថ្ងៃ​នេះ គឺ​បាន​មក​ដោយសារ​ប្រទេស​ជាតិ​យើង មាន​សុខ​សន្តិភាព​ ​និង​ស្ថេរភាព​នយោបាយ។ បើ​គ្មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ យើង​គ្មាន​ឱកាស​កសាង​ផ្លូវ​ ស្ពាន សាលារៀន និង​វត្ត​អារ៉ាម នោះ​ទេ។ យើង​ក៏​គ្មាន​ឱកាស​​ទាក់ទាញ​អ្នក​វិនិយោគ​​មក​​ដាក់​ទុន​នៅ​កម្ពុជា បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ គ្មាន​ឱកាស​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​គេ​មក​លេង​នៅ​កម្ពុជា​ ហើយ​ក៏​​គ្មាន​ឱកាស​យក​ទំនិញ​របស់​យើង ទៅ​លក់​នៅ​បរទេស​នោះ​ដែរ៕

The post លោក ស៊ុន ចាន់ថុល៖ នៅឆ្នាំ២០២៧ កម្ពុជា អាចដឹកទំនិញទៅលក់នៅអាមេរិក ឬអឺរ៉ុប ដោយពុំបាច់ឆ្លងកាត់កំពង់ផែប្រទេសផ្សេងៗទៀតទេ appeared first on .

អ្នកជំនាញ៖ បញ្ហាធនាគារមួយចំនួនដួលរលំនៅសហរដ្ឋអាមេរិកនេះ គ្មានពាក់ព័ន្ធទាល់តែសោះ ជាមួយប្រព័ន្ធធនាគារនៅកម្ពុជា
វិបត្តិនៃការដួលរលំធនាគារឯកជនមួយចំនួន ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កំពុងធ្វើឱ្យប្រជាពលរដ្ឋនៅលើពិភពលោកមានការព្រួយបាម្ភ ខ្លាចថានឹងមានឥទ្ធិពលអវិជ្ជមានណាមួយ រាលដាលធ្វើឱ្យប៉ះពាល់មកវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសរបស់ខ្លួន។ប៉ុន្តែនៅកម្ពុជា ត្រូវអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា វិបត្តិនៃការដួលរំលំធនាគារនៅសហរដ្ឋអាមេរិកនេះវាមិនមានផលប៉ះពាល់មកដល់ប្រព័ន្ធធនាគារនៅកម្ពុជានោះទេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ចំពោះបញ្ហាដួលរលំធនាគារធំៗរបស់សហរដ្ឋអាមេរិកគឺជាការដួលរំលំនៃវិស័យធនាគារឯកជនផ្ទាល់ខ្លួនវាមិនមែនប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនោះទេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត មានប្រសាសន៍ថា៖ «យើងឃើញថា នៅពេលបច្ចុប្បន្ននេះ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក មិនទាន់ធ្វើអន្តរាគមន៍ណាមួយចូលទៅជួយធនាគារ ដែលបានដួលរលំនៅឡើយទេ។ គេកំពុងតែធ្វើការស៊ើបអង្កេត ហើយមូលហេតុធនាគារទាំងនេះដួលរលំ ព្រោះតែវិបត្តិនៃ Cryptocurrency វាឡើងដល់កម្រិតខ្ពស់ពេកហើយវាជាប់គាំង ។ អុីចឹង កត្តានេះគឺជាមូលហេតុមួយធ្វើឱ្យដួលរលំធនាគារឯកជន វាមិនជាប់ពាក់ព័ន្ធទៅ នឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារធំៗផ្សេងទៀតនោះទេ ។ ម្លោះហើយ បញ្ហាដែលកើតឡើងដោយសារវិបត្តិនៃ Cryptocurrencyវាមិនមានផលប៉ះពាល់មកដល់ប្រព័ន្ធធនាគារនៅកម្ពុជាទេ ខណៈនៅកម្ពុជាយើងមិនបានប្រើប្រាស់ Cryptocurrency»។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា

ផ្ដល់បទសម្ភាសន៍ជាមួយ Oknha News ផ្ទាល់ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា មានប្រសាសន៍ថា បញ្ហាធនាគារមួយចំនួនដួលរលំនៅសហរដ្ឋអាមេរិកនេះ គ្មានពាក់ព័ន្ធទាល់តែសោះ និងប្រព័ន្ធធនាគារនៅកម្ពុជា ព្រោះធនាគារនៅកម្ពុជា ស្ថិតនៅក្រោមច្បាប់និយ័តកម្មស្តីពីការគ្រប់គ្រងធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលមានស្ថាប័នធនាគារជាតិនៃកម្ពុជា ជាអាណាព្យាបាល។ យើងមានបទប្បញ្ញត្តិប្រុងប្រយ័ត្នតឹងរឹង និងរឹងមាំ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមប្បញ្ញត្តិច្បាប់នៃធនាគារជាតិនៃកម្ពុជា។

លោកបណ្ឌិត បញ្ជាក់ថា៖ «អុីចឹងសូមបញ្ជាក់ម្តងទៀតថា ការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាមេរិកនេះ គឺគ្មានពាក់ព័ន្ធជាមួយកម្ពុជាទេ ព្រោះសេវាកម្មធនាគារដែលផ្តល់ជូនពលរដ្ឋនៅពេលសព្វថ្ងៃនេះដូចជា ការប្រមូលប្រាក់បញ្ញើសន្សំ,ប្រាក់កម្ចី និងផ្តល់មធ្យោបាយទូទាត់ ទាំងនេះ ធ្វើនៅតែនៅកម្ពុជាទេ។ អុីចឹង មិនមែនធនាគារនៅក្នុងស្រុកប្រមូលប្រាក់បញ្ញើសន្សំពីក្នុងស្រុកយកទៅធ្វើអាជីវកម្មនៅបរទេស គ្មានទាល់តែសោះ គឺសម្រាប់តែផ្តល់សេវាកម្មនៅកម្ពុជា»។

លោកបណ្ឌិតលើកឡើងថា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី លោកក៏ទើបតែបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកាលថ្មីៗនេះ ពិតជាមានសារៈសំខាន់ណាស់ គឺជាសេចក្តីអំពាវនាវដ៏ថ្លៃថ្លា ពិសេសអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវតោងគិតថា អ្វីដែលយើងកំពុងតែប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា គឺមានសុវត្ថិភាពខ្ពស់ ស្ថិតនៅក្រោមច្បាប់ដែលគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ហើយមូលនិធិដែលវិស័យធនាគារ និងហិរញ្ញវត្ថុបានប្រមូលបាន គឺវិនិយោគនៅក្នុងស្រុក មិនបានយកទៅវិនិយោគនៅខាងក្រៅប្រទេសនោះទេ។ ដូចនេះ មិនគួរគម្បីប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនរបស់ធនាគារមានការភ័យព្រួយ។

ជុំវិញការបកស្រាយពីអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងក្លាយជាប្រធានបទរសើបនេះដែរ  អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានថ្លែងអណរគុណទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញមុខមកបកស្រាយ និងបង្ហាញអំពីស្ថានភាពពិតជាក់ស្តែងរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា នៅប៉ុន្មានថ្លៃកន្លងមកនេះយើងឃើញថាសាធារណជនទទួលបានព័ត៌មាន ពីបណ្តាញផ្សព្វផ្សាយនានានៅក្នុងសង្គម ហើយមានប្រជាពលរដ្ឋខ្លះ មានការបារម្ភ ថាតើការដួលរលំធនាគារនៅសហរដ្ឋអាមេរិកនេះ វាអាចដូចទៅនិងឆ្នាំ២០០៨ ដែលវារាលដាលទៅជាវិបត្តិសកលដែរ ឬក៏ទេ?

លោកលើកឡើងថា ការចេញមុខមកធានារបស់សម្តេចតេជោហ៊ុនសែន វាមានតួនាទីសំខាន់ណាស់ដើម្បីសាងនៅទំនុកចិត្តនិងកសាងនៅស្ថិរភាពរបស់វិស័យយើង ពីព្រោះនៅប្រទេសណាក៏ដូចគ្នាទេវិស័យធនាគារ និងហិរញញវត្ថុយើងពឹងច្រើនទៅលើការដាក់បញ្ញើរបស់ប្រជាពលរដ្ឋ អុីចឹងកាលណាប្រជាពលរដ្ឋអត់មានទំនុកចិត្ត ហើយពេលខ្លះគាត់មានការភ័យស្លន់ស្លោរនៅពេលរឿងការពិតវាមិនអាចកើតឡើង វាក៏អាចធ្វើឱ្យប៉ះពាល់អវិជ្ជមានមកលើវិស័យហិរញ្ញវត្ថុដែរ ។ ដូចយើងបានដឹងហើយថា វិស័យហិរញ្ញវត្ថុកាលណាវាប៉ះពាល់ វានឹងរាលដាលទៅដល់វិស័យផ្សេងទៀតដែរ។

លោក កាំង តុងងី បញ្ជាក់ថា៖ «បើយើងមើលឱ្យលម្អិតវិបត្តិនៃការដួលរំលំធនាគារនៅសហរដ្ឋអាមេរិកនេះមិនអាចជះឥទ្ធិពលមកលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាបានទេ ដោយសារធនារគារនៅសហរដ្ឋអាមេរិក២ឬ៣ បានដួលរលំនេះ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយនិងCryptocurrency ពាក់ព័ន្ធ និងការវិនិយោគស្តុក និងបច្ចេកវិទ្យាជាដើម។ ចំណែកនៅកម្ពុជាCryptocurrency មិនត្រូវបានទទួលស្គាល់ទេ គឺយើងចាត់ទុកថាវាខុសច្បាប់ ហើយដោយឡែកនៅកម្ពុជា ធនាគារអត់អាចវិនិយោគដូចនៅសហរដ្ឋអាមេរិកបានទេ»។

គួររំឭកដែរថា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។

សម្តេចតេជោបញ្ជាក់ថា៖ «ការភ័យស្លន់ស្លោរត់ទៅដក ប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់ប្រយោជន៍ របស់បងប្អូនទៅវិញ ព្រោះតែខាតបង់ការប្រាក់ ដែលព្រមព្រៀងជាមួយធនាគារ។»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា មានភាពរឹងមាំ មិនមានផលប៉ះពាល់អ្វីនោះឡើយ។ អត្ថបទ៖សារេត

The post អ្នកជំនាញ៖ បញ្ហាធនាគារមួយចំនួនដួលរលំនៅសហរដ្ឋអាមេរិកនេះ គ្មានពាក់ព័ន្ធទាល់តែសោះ ជាមួយប្រព័ន្ធធនាគារនៅកម្ពុជា appeared first on .

លោកស៊ុនចាន់ថុល៖ស្ពាន-ថ្នល់មានតួនាទីសំខាន់ប្រៀបដូចសរសៃឈាមជួយជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។នេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

លោកស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនថ្លែងនៅក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបត់ដុំដៃស្ថិតនៅក្នុងស្រុកកោះធំខេត្តកណ្តាលកាលថ្មីៗនេះថា ស្ពានបត់ដុំដៃ ប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ ដោយប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា ស្ពានបត់ដុំដៃ ពីមុនជាស្ពានឈើ មានទទឹង ២,៥ម៉ែត្រ ប្រវែង ១៨ម៉ែត្រ សាងសង់ឡើងមុនឆ្នាំ១៩៦២ ហើយបន្តប្រើប្រាស់រហូតដល់ឆ្នាំ២០២១ ដោយពិនិត្យឃើញមានភាពទ្រុឌទ្រោម ទើបក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ រួមជាមួយភាគីជប៉ុន (គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស “ជំនួយគូសាណូណិ”) ចាប់ផ្តើមសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ បើកការដ្ឋាននៅថ្ងៃទី១១ មីនា ២០២២ នឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១ កក្កដា ២០២២ លឿនជាងផែនការគ្រោងទុក។ ជាមួយនោះក៏មានការជួសជុលឡើងវិញ អគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ បានសាងសង់ចាប់តាំងពីក្នុងឆ្នាំ១៩៩៦ មានរយៈពេល២៦ឆ្នាំ ហើយបានរងការស្រុតនៅកម្រាលបាតដោយមូលហេតុរងការលិចត្រាំទឹកឡើងរាល់រដូវវស្សា អគារនេះក្រុមការងារបានបញ្ចប់ការសាងសង់ហើយរួចរាល់១០០% នៅថ្ងៃទី១០ ឧសភា ២០២២ នឹងបានផ្តល់ជូនលោកនាយកសាលាដាក់ឱ្យប្រើប្រាស់ជាធម្មតាឡើងវិញ៕

អត្ថបទ៖សារេត

The post លោកស៊ុនចាន់ថុល៖ស្ពាន-ថ្នល់មានតួនាទីសំខាន់ប្រៀបដូចសរសៃឈាមជួយជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ appeared first on .

តម្លៃជ្រូកធ្លាក់ចុះមិនឡើងវិញ ធ្វើឱ្យប្រជាកសិករ ៨០% លែងចង់បន្តរបរចិញ្ចឹមជ្រូកទៀត
រយៈពេលថ្មីៗនេះប្រជាកសិករដែលជាអ្នកចិញ្ចឹមជ្រូកមានការត្អូញត្អែរពីតម្លៃជ្រូកធ្លាក់ចុះខ្លាំង តែចំណីជ្រូក​បែរ​ជាឡើងថ្លៃ ដូច្នេះមិនសមាមាត្រគ្នាក្នុងការចិញ្ចឹមជ្រូកនោះទេ។ បើតម្លៃជ្រូកនៅតែមិនឡើងវិញបែបនេះ នោះ​ប្រជាកសិករ​ប្រមាណ​ពី ៧០% ទៅ ៨០% អាចនឹងនាំគ្នាឈប់ប្រកបរបរចិញ្ចឹមជ្រូកនេះទៀត។

លោក ភុន សុផល កសិករចិញ្ចឹមជ្រូកមួយរូបស្ថិតនៅ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងប្រាប់ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ ថាកាលពីឆ្នាំមុន តម្លៃជ្រូកសាច់គឺល្អ កសិករអាចលក់ មួយគីឡូបានពី ១១០០០៛ ដល់ ១១៥០០៛ ចំណែកឯកូនជ្រូកវិញ កសិករអាចលក់ចេញបានពី ៣០០០០០៛ ដល់ ៣៥០០០០៛ បើជា​ពូជល្អទៀត អាចលក់បានរហូតទៅដល់ ៤០០០០០៛។

ដោយឡែកក្នុងឆ្នាំនេះ យើងសង្កេតឃើញថាតម្លៃជ្រូកសាច់ គឺមានការធ្លាក់ចុះមែនទែន នេះមិនមែនមានន័យថា​ក្នុងឆ្នាំមុនមិនធា្លក់ចុះទេ តែតម្លៃនៃការធ្លាក់ចុះនៅឆ្នាំមុនគឺមានរយៈពេលខ្លី ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺមានរយៈពេល​យូរ ហើយតម្លៃនៃការធ្លាក់ចុះក្នុងឆ្នាំមុន គឺចុះមកត្រឹមតែ៨០០០០៛ តែប៉ុណ្ណោះ ដោយឡែកក្នុងឆ្នាំនេះ​គឺធ្លាក់​មកដល់៧០០០០៛ ហើយស្របពេលជាមួយគ្នានេះដែរ ចំណីជ្រូកក៏ឡើងថ្លៃទៀត ដូច្នេះតម្លៃនៃការលក់ជ្រូក​ចេញ វាមិនសមស្របជាមួយថ្លៃចំណី ពេលវេលា និងកម្លាំងដែលកសិករខំចិញ្ចឹមជ្រូកនោះទេ។

លោក ភុន សុផល បានបន្តទៀតថា កត្តាដែលធ្វើឱ្យតម្លៃជ្រូកធ្លាក់ថ្លៃនេះ វាអាចបណ្ដាលមកពីកត្តាមួយ​ចំនួន​ដូចជា ជំងឺជ្រូកផ្ទុះឡើង។ នៅពេលដែលជ្រូកផ្ទុះជំងឺ គឺអាចធ្វើអោយប្រជាកសិករភ័យខ្លាចជំងឺ និងអាចបណ្ដាល​ឱ្យ​ជ្រូកស្លាប់នៅក្នុងកសិដ្ឌាន ហេតុនេះទើបធ្វើឱ្យ​ប្រជាកសិករសម្រុកលក់ជ្រូក ហើយក៏ធ្វើអោយជ្រូកធ្លាក់ថ្លៃ។ មួយវិញទៀតពាក់ព័ន្ធជាមួយការលក់សាច់ជ្រូកបង្កក ដែលនាំចូលមកពីក្រៅប្រទេស ទោះបីជា អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករកម្ពុជា បានចាត់វិធានការក្នុងការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់មកប្រទេសកម្ពុជាក្ដី ក៏យើងបាន​សង្កេតឃើញមានការដាក់លក់សាច់ជ្រូកបង្កក នៅលើបណ្ដាញសង្គមជាហូរហែរ។

កសិករមិនបញ្ចេញឈ្មោះមួយរូប ស្ថិតនៅ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្ហើបឱ្យ​ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ បានដឹងថា​ផង​ដែរ​ថា​ ហេតុដែលនាំឱ្យ​ជ្រូកមានតម្លៃធ្លាក់ចុះនេះ ក៏អាចបណ្ដាល​មក​ពីការលួចនាំចូលជ្រូករស់ខុសច្បាប់តាមជាយដែនពីសំណាក់ឈ្មួញផងដែរ។ ឈ្មួញមួយចំនួន​ក៏បាននិយាយ​ប្រៀបធៀបរវាងជ្រូកដែលនាំចូលពីបរទេស និងជ្រូករបស់ប្រជាកសិករកម្ពុជា ដើម្បីទម្លាក់តម្លៃរបស់ជ្រូក​ប្រជា​កសិករកម្ពុជាថែមទៀតផង។

លោក ភុន សុផល ក៏បានលើកឡើងដែរថា កាលពីឆ្នាំមុន មុនពេលចូលឆ្នាំចិនមួយអាទិត្យ​ទៅដប់ថ្ងៃគឺមានឈ្មួញ​បាន​មករកទិញជ្រូកយកទៅខ្វៃជាច្រើនទៅស្តុកទុក ហើយតម្លៃវិញគឺអាចបានដល់ទៅ ៣០០០០០៛ ទៅ ៤០០០០០៛ ក្នុងមួយក្បាល តែចំណែកឆ្នាំនេះវិញ គឺហាក់បីដូចស្ងាត់ឈ្មួញមករកទិញជ្រូកយកទៅខ្វៃមែនទែន បើមានក៏ទិញតែមួយឬពីរក្បាលប៉ុណ្ណោះ ហើយតម្លៃវិញគេឱ្យ​ត្រឹមតែ ១៥០០០០៛ ទៅ ២០០០០០៛ ក្នុងមួយ​ក្បាល។

លោក ភុន សុផល បានយល់ឃើញថា បើសិនជាតម្លៃជ្រូកនៅតែធ្លាក់ចុះ ហើយនៅតែមានការនាំចូលលក់សាច់​ជ្រូក​បង្កកច្រើននៅលើទីផ្សារទៀត ប្រជាកសិករពី៧០%ទៅ៨០% អាចនឹងនាំគ្នាឈប់ប្រកបរបរនេះហើយ ដូច​ដែលយើងឃើញស្រាប់ប្រជាកសិករមួយចំនួនចាប់ផ្ដើមបោះបង់ការប្រកបរបរចិញ្ចឹមជ្រូកនេះហើយ ពីព្រោះមាន​ការខាតបង់​ច្រើន។ លោកក៏បានសំណូមទទូចស្នើរសុំដល់រដ្ឋាភិបាល ជួយ​ធ្វើឱ្យ​តម្លៃជ្រូកមានភាពល្អប្រសើរ​ឡើង​វិញ ដើម្បីឱ្យ​ប្រជាកសិករខ្មែរមានកម្លាំងចិត្តក្នុងការប្រកបរបរនេះតទៅទៀត៕

The post តម្លៃជ្រូកធ្លាក់ចុះមិនឡើងវិញ ធ្វើឱ្យប្រជាកសិករ ៨០% លែងចង់បន្តរបរចិញ្ចឹមជ្រូកទៀត appeared first on .

ADB ជួបមន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ពិភាក្សាលើគម្រោងអភិវឌ្ឍទីក្រុងកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត
ក្រុមការងារ​​ទីប្រឹក្សា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ២០២៣ ​​បាន​ចូល​ជួប​​​​​លោក​បណ្ឌិត​ ប៉ែន សុផល ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​នៅ​ទីស្តីការ​ក្រសួង​ដែនដី ​​ដើម្បី​ពិភាក្សា​គ្នា​អំពី​វឌ្ឍនភាព​គម្រោង​​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​សុខុដុមនីយកម្ម នៅ​ក្រុង​កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត។

​ក្នុង​ជំនួប​កិច្ច​ប្រជុំ​ខាង​លើ​នេះ ​​​ដើម្បី​ពិភាក្សា​គ្នា​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ទាំង​បី បន្ទាប់ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ​កាល​ពី​​ខែ​វិច្ឆិកា ឆ្នាំ២០២១ ដើម្បីជួយដល់ក្រុង​ចំនួន​បី​ខាង​លើ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច។

គម្រោងវិនិយោគ​លើ​ក្រុង​ទាំង​បី​ ដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត ឱ្យ​ទទួលបានសេវាគ្រប់គ្រង ទឹកលូ និងសំណល់រឹងបានល្អប្រសើរ។ លើស​ពី​នេះ​ វានឹងជួយទីក្រុងទាំងនេះ កាត់បន្ថយទឹកជំនន់ តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរឡើងនូវប្រព័ន្ធ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះ ក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ក្នុងការផ្តល់សេវាទីក្រុងផងដែរ។

សូម​ជម្រាប​ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ គឺ​គាំទ្រ​ដល់កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និង ប៉ោយប៉ែត ជាច្រកចូលទៅកាន់ ប្រទេសវៀតណាម និងប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពត ជាគោលដៅទេសចរណ៍​ដ៏​សំខាន់​មួយ។

ជាមួយ​គ្នា​នេះ​ ក្រុងប៉ោយប៉ែត ​​​​​ដែល​ជា​ច្រក​អន្តរជាតិ​​ដ៏​ធំ​មួយ និង​ជា​ច្រក​ដ៏​សំខាន់​លើ​វិស័យ​ដឹក​ជញ្ជូន ​​អាច​នឹង​មាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានជំរុញ​ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់​ផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញទៅក្រុងប៉ោយប៉ែត នៅក្នុងកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ចំណែក​ឯ​គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ក៏​ត្រូវបានពិនិត្យ​ពិភាក្សា​បញ្ចប់រួចរាល់ និងឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២២៕

The post ADB ជួបមន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ពិភាក្សាលើគម្រោងអភិវឌ្ឍទីក្រុងកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត appeared first on .

ស្ថាប័នជំនាញជាតិនិងអន្តរជាតិ៣ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ ខុសៗគ្នា
ស្ថាប័នជំនាញជាតិ និងអន្តរជាតិ​ចំនួន​៣ រួមមាន ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​​និង​ធនាគារ​ពិភពលោក (World Bank) ​​​​បាន​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២៣ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​រយៈពេល​​ពីរ​ថ្ងៃ​ទៀត​នេះ ​​ក្នុង​តួលេខ​ខុសៗ​គ្នា។

យោងតាម​វិចារណកថា ស្តីពី “ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក និង​កម្ពុជា​នៅ​ឆ្នាំ២០២៣” របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និង​ជា​បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ​​បាន​ឱ្យ​ដឹង​ថា តាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៣ ​​នឹង​ទទួល​បាន​ប្រមាណ ៦.៦% ខណៈ​ដែល IMF បាន​ព្យាករ​​ថា​នឹង​ទទួល​បាន ៥.៩% និង​ធនាគារពិភពលោក បានព្យាករ​ថា​ទទួល​បាន ៥.៨%។ យ៉ាងណាក៏ដោយ ការព្យាករនេះ​នឹង​មាន​ការ​ប្រែប្រួល​ដោយ​ផ្អែក​ទៅ​លើ​ការ​វិវត្ត​ចុង​ក្រោយ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​និងនយោបាយ​ពិភពលោក ជាពិសេស​គឺ​ស្ថានភាព​នៃ​សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។

ទទឹម​នឹង​ក្តី​រំពឹង​នៃ​ការ​ងើប​ឡើងវិញ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ២០២៣ ​​ខាង​មុខ​នេះ កម្ពុជា​ក៏​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផងដែរ ទាំង​កត្តា​ខាង​ក្នុង​និង​កត្តា​ខាង​ក្រៅ។ កត្តា​ខាង​ក្រៅ គឺ​ការ​ជះ​ឥទ្ធិពល​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដែលនាំឱ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​នៃ​ទុន​វិនិយោគ។ល។ កត្តា​ខាង​ក្នុង គឺជា​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​នៅ​មាន​សន្ទុះ​យឺត ថ្លៃដើម​នៃ​ការ​ធ្វើ​ធុរកិច្ច​នៅ​មាន​កម្រិត​ខ្ពស់ និង​កម្លាំង​ពលកម្ម​ជំនាញ នៅ​មាន​កម្រិត​ទាប​ ជា​ដើម។

លើសពី​នេះ​ទៅទៀត នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដែល​ទាមទារ​ឱ្យ​កម្ពុជាមាន​ការ​ចំណាយ​ច្រើន​នៅ​ឆ្នាំ២០២៣ ដែល​រួម​មាន៖ ការរៀបចំ​បោះឆ្នោត​សកល ការធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កីឡាស៊ីហ្គេម និង​ការ​ចំណាយ​ជា​អាទិភាព​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ ផ្អែក​តាម​បទពិសោធន៍​ដឹកនាំ​ដ៏​សម្បូរបែប និង​រស់​រវើក​របស់​ប្រមុខរាជរដ្ឋាភិបាល គឺ​សម្តេចតេជោ ហ៊ុន សែន កម្ពុជា​មាន​ជំនឿ​យ៉ាង​មុតមាំ​​ថា នឹង​អាច​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​ទាំង​នេះ ព្រម​ទាំង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​នៃ​ការ​លូតលាស់​ល្អ​ផ្នែក​សេដ្ឋកិច្ច នៅ​ឆ្នាំ២០២៣៕

The post ស្ថាប័នជំនាញជាតិនិងអន្តរជាតិ៣ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ ខុសៗគ្នា appeared first on .

គម្រោងផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់ហើយ
គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និង​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស នៅ​ក្នុង​រាជធានីភ្នំពេញ ​​​​បាន​សិក្សា​​ចប់​សព្វ​គ្រប់​ហើយ ​​និង​កំពុង​ត្រៀម​​ដាក់​ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​​ធ្វើការ​ពិនិត្យ​សម្រេច​ជ្រើសរើស ក្នុង​ពេល​ឆាប់ៗ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ​​បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វ​គ្រប់​ហើយ ប៉ុន្តែ​ក្រុមការងារ​កំពុង​សិក្សា​​កែ​សម្រួល​បន្តិច​បន្តួច​ទៀត ក្នុង​គោលបំណង​ឱ្យ​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​មាន​សារៈ​សំខាន់​​ទាំង​នេះ ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ និង​ស្រប​តាម​ស្ថានភាព​ភូមិសាស្ត្រ។

“ផ្លូវភ្លើងក្រោមដី នៅរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ ឥឡូវយើងឱ្យអ្នកសិក្សាកែសម្រួល​បន្តិចសិន អ៊ីចឹងយើងប្រៀបធៀបលើប្រព័ន្ធរថភ្លើងលើដី ផ្លូវរថភ្លើងលើអាកាស និងក្រោមដី គឺបានសិក្សាចប់ ទាំង៣ហើយ និងធ្វើរបាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជ្រើសរើស តើប្រព័ន្ធមួយណាល្អជាងចំពោះរាជធានីភ្នំពេញយើង”។ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ។

គួរ​បញ្ជាក់​ថា ​​​ប្រសិន​បើ​គម្រោង​ទាំង​នេះ​​លេច​រូបរាង​ឡើង​​​ក្រោម​ការ​ចូល​រួម​វិនិយោគ​ពី​ក្រុមហ៊ុន​វិស័យ​ឯកជន ឬ​​​ដៃ​គូ​អភិវឌ្ឍន៍​អន្តរជាតិ​នោះ ​​នឹង​ជួយ​លើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញ បានមួយកម្រិត​ថែម​ទៀត ព្រមទាំងឆ្លើយតបទៅ​នឹង​ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ជាពិសេសគឺ​អាច​​ដោះស្រាយបញ្ហានៃការ​កកស្ទះចរាចរណ៍ និងគ្រោះថ្នាក់​ចរាចរណ៍ ដែលកំពុងកើតមាន​​​​​ជា​ប្រចាំ​ នាពេលបច្ចុប្បន្ន​ផងដែរ៕

The post គម្រោងផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់ហើយ appeared first on .