ស្វីស

ហុងកុងវ៉ាដាច់ស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក
យោងតាមរបាយការណ៍ទ្រព្យសម្បត្តិសកលឆ្នាំ២០២៦ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group (BCG) បានបង្ហាញឲ្យដឹងថា ទីក្រុងហុងកុង បានវ៉ាដាច់ប្រទេសស្វីសជាលើកដំបូង ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក។

បច្ចុប្បន្នទ្រព្យសម្បត្តិឆ្លងដែនដែលគ្រប់គ្រងដោយហុងកុង បានកនើឡើងដល់ប្រមាណ ២,៩៥ពាន់លានដុល្លារ ពោលគឺលើសប្រទេសស្វីសបន្តិចដែលមានចំនួនគ្រប់គ្រងប្រមាណ ២,៩៤ពាន់លានដុល្លារ។

ជុំវិញការកើនឡើងរបស់ទីក្រុងហុងកុងនេះ បានកើតឡើង ដោយសារតែទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនពីប្រទេសចិន និងការរីកចម្រើននៃ IPO កាលពីឆ្នាំ២០២៥។

យោងតាមអ្នកជំនាញរបស់ BCG បាននិយាយថា ហុងកុងកំពុងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារដ៏សំខាន់បំផុតរបស់ប្រទេសចិនទៅកាន់ទីផ្សារពិភពលោក។

គួរជម្រាបជូនថា យោងតាម BCG ទាំងហុងកុង និងសិង្ហបុរីត្រូវបានគេព្យាករថានឹងបន្តកើនឡើងជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនប្រហែល ៩% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០ ខណៈប្រទេសស្វីសមានអត្រាំកើនឡើងត្រឹម ៦% ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា៕​

The post ហុងកុងវ៉ាដាច់ស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក appeared first on .

ស្វីស គាំទ្រ​ការដោះស្រាយបញ្ហាព្រំដែន​កម្ពុជា-ថៃដោយសន្តិវិធី ដែលអនុលោមតាមច្បាប់អន្តរជាតិ​
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស បានបញ្ជាក់ថា រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈរដ្ឋាភិបាលស្វីស ក៏គាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដែលអនុលោមតាមច្បាប់អន្តរជាតិផងដែរ។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា និង​សហការី​ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតស្វីស បានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចធិបតីថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ដែរថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុង​​វិស័យសេដ្ឋកិច្ច, វិនិយោគ,​ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ​។

សូមជម្រាប់ដែរថា តាមរយៈជំនួបនេះដែរ, សម្ដេចធិបតីក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា​ រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និង​ការដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ​ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕អត្ថបទ៖ហ្សាលីន

The post ស្វីស គាំទ្រ​ការដោះស្រាយបញ្ហាព្រំដែន​កម្ពុជា-ថៃដោយសន្តិវិធី ដែលអនុលោមតាមច្បាប់អន្តរជាតិ​ appeared first on .

វេណេស៊ុយអេឡា ធ្លាប់ដឹកជញ្ជូនមាសជាង ១០០ តោន ទៅកាន់ប្រទេសស្វីស
យោងតាមទិន្នន័យគយដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា នៅចន្លោះឆ្នាំ២០១៣ ដល់ ២០១៦ ប្រទេសវេណេស៊ុយអេឡា ធ្លាប់បានដឹកនាជញ្ជូនមាសចំនួន ១១៣ តោន ទៅកាន់ប្រទេសស្វីស។

យោងតាមស្ថានីយ៍វិទ្យុស្វីស SRF បានបង្ហាញឲ្យដឹងថា មាសទាំងនោះត្រូវបានដឹកជញ្ជូនចេញពីធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡា នៅពេលរដ្ឋាភិបាលចង់លក់វាចេញដើម្បីគាំទ្រដល់សេដ្ឋកិច្ច។ ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា មាសទាំងនោះត្រូវបានបញ្ជូនទៅកាន់ប្រទេសស្វីសសម្រាក់ការចម្រាញ់ និងធ្វើវិញ្ញាបនបត្រ។

គួរឲ្យដឹងផងដែរថា ប្រទេសស្វីសបច្ចុប្បន្នគឺជាមជ្ឈមណ្ឌលចម្រាញ់មាសធំជាងគេបំផុតមួយរបស់ពិភពលោក ដែលមានរោងចក្រកែច្នៃសរុបចំនួន៥ ។

យ៉ាងណាមិញចំពោះមាសដែលត្រូវបានដឹកជញ្ជូនទៅនោះ មានតម្លៃប្រមាណជិត ៤,១៤ពាន់លានហ្វ្រង់ស្វីស (៥,២ពាន់លានដុល្លារ) ខណៈការដឹកជញ្ជូនត្រូវបានកើតឡើងក្នុងអំឡុងដើមអាណត្តិរបស់ប្រធានាធិបតីលោក Nicolas Maduro។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡាបានលក់ទុនបម្រុងមាសរបស់ខ្លួនដើម្បីគាំទ្រសេដ្ឋកិច្ច និងធានាបាននូវរូបិយប័ណ្ណបរទេសដ៏រឹងមាំ ដោយសារតែរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា គិតចាប់តាំងពីឆ្នាំ២០១៧ មក កំណត់ត្រាគយមិនបានកត់ត្រាចំពោះការនាំចេញមាសពីប្រទេសវេណេស៊ុយអេឡាទៅកាន់ប្រទេសស្វីសទៀតទេ បន្ទាប់ពីការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប (EU)។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមស្ថាប័ន O’Connell បានលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញអាចគ្រាន់តែដោយសារតែធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡាអស់មាសសម្រាប់លក់ប៉ុណ្ណោះ៕​

The post វេណេស៊ុយអេឡា ធ្លាប់ដឹកជញ្ជូនមាសជាង ១០០ តោន ទៅកាន់ប្រទេសស្វីស appeared first on .

ស្វីស បង្កកទ្រព្យសម្បត្តិទាំងស្រុងរបស់មេដឹកនាំវេណេស៊ុយអេឡា លោក Maduro
រដ្ឋាភិបាលស្វីស កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោក Nicolas Maduro និងអ្នកដែលជាប់ពាក់ព័ន្ធជាមួយរូបលោកផ្សេងទៀត នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមរដ្ឋាភិបាលរបស់ប្រទេសស្វីស បានប្រកាសកាលពីថ្ងៃទី៥ ខែមករាថា ៖” វិធានការបង្កកទ្រព្យសម្បត្តិរបស់លោក Maduro នឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងនៅតែមានសុពលភាពរយៈពេលមួយឆ្នាំ រហូតដល់មានការជូនដំណឹងបន្ថែម”។ យ៉ាងណាក៏ដោយការសម្រេចចិត្តនេះ ហាក់មិនបានបញ្ជាក់ពីចំនួនទ្រព្យសម្បត្តិដែលត្រូវបានបង្កកនោះឡើយ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរបស់ប្រទេសស្វីស បាននិយាយទៀតថា ការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក Maduro ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិក នៅទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា ហើយត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉កដើម្បីប្រឈមមុខទៅនឹងការកាត់ក្តីពីបទជួញដូរគ្រឿងញៀន។

លើសពីនេះ ដោយបានពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថាមានភាពមិនស្ថិតស្ថេរ ប្រទេសស្វីសបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានគោលបំណង ធានាថាទ្រព្យសម្បត្តិដែលមានប្រភពដើមខុសច្បាប់គឺមិនត្រូវបានផ្ទេរចេញពីប្រទេសរបស់ខ្លួននោះឡើយ។

រដ្ឋាភិបាលទីក្រុង Bern បានពន្យល់ទៀតថា ចលនានេះមិនមែនជាហេតុផលនយោបាយទេ ប៉ុន្តែផ្ទុយទៅវិញពួកគេបានធ្វើសកម្មភាពដោយសារតែលោក Maduro បានបាត់បង់អំណាចយ៉ាងមានប្រសិទ្ធភាព ហើយប្រទេសវេណេស៊ុយអេឡាអាចនឹងប្តឹងដើម្បី ទាមទារយកទ្រព្យសម្បត្តិទាំងនោះមកវិញ៕​

The post ស្វីស បង្កកទ្រព្យសម្បត្តិទាំងស្រុងរបស់មេដឹកនាំវេណេស៊ុយអេឡា លោក Maduro appeared first on .

មហាសេដ្ឋីស្វីសម្នាក់ ចង់ឲ្យមានការដាក់ពន្ធខ្ពស់ទៅលើអ្នកមានកំពូលៗ ក្នុងប្រទេស
មហាសេដ្ឋីលំដាប់កំពូលរបស់ស្វីស លោក Alfred Gantner ថ្មីៗនេះ​ បានអំពាវនាវឲ្យមានការដាក់ពន្ធខ្ពស់ទៅលើអ្នកមានកំពូលៗ នៅក្នុងប្រទេស ពោលគឺបន្ទាប់ពីពលរដ្ឋស្វីសបានបោះឆ្នោតប្រឆាំងទៅនឹងការដាក់ពន្ធ ៥០% លើអ្នកមានខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងរបាយការណ៍មួយដែលបានចុះផ្សាយការពីថ្ងៃទី១ ខែធ្នូ នៅក្នុងកាសែត Tages-Anzeiger លោក Gantner បាននិយាយថា ការប្រមូលផ្តុំទ្រព្យសម្បត្តិកាន់តែច្រើនឡើង នៅក្នុងដៃរបស់មនុស្សមួយក្រុមតូច នឹងក្លាយជាបញ្ហាដ៏ធំមួយនៅទូទាំងពិភពលោក។

គួរឲ្យដឹងផងថា លោក Gantner គឺជាសហស្ថាបនិកក្រុមហ៊ុនភាគហ៊ុនឯកជន Partners Group ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៥ពាន់លានដុល្លារ។ បើតាម Forbes បច្ចុប្បន្នលោកជាប់នៅចំណាត់ថ្នាក់ទី ១ ០៥៤ នៃបញ្ជីអ្នកមានបំផុតដាច់គេនៅលើលោក។

ទន្ទឹមនឹងនេះ យោងតាមលោក Gantner បាននិយាយទៀតថា ពន្ធដាក់លើទ្រព្យសម្បត្តិរបស់អ្នកមាន គួរតែត្រូវអនុវត្តចំពោះអ្នកមានពិតប្រាកដ។ ឧទាហរណ៍ អ្នកដែលមានទ្រព្យសម្បត្តិលើសពី ២០០លានហ្វ្រង់ស្វីស ត្រូវយកពន្ធក្នុងអត្រា ១% ហើយអ្នកមានទ្រព្យសម្បត្តិចំនួន ៥០០លានដុល្លារ ត្រូវយកពន្ធក្នុងអត្រា ១,២% ខណៈអ្នកមានទ្រព្យសម្បត្តិចំនួន ១ពាន់លានដុល្លារ​ត្រូវយកពន្ធក្នុងអត្រា ១,៥% ជាដើម។

ជម្រាបជូនផងដែរថា ជុំវិញមតិយោបល់ទាំងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រជាជនស្វីសបានបោះឆ្នោតនៅថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីប្រឆាំមងទៅនឹងការដាក់ពន្ធ ៥០% លើពន្ធមរតកដែលមានតម្លៃ ៥០លានហ្វ្រង់ស្វីស (៦២លានដុល្លារ) ឬច្រើនជាងនេះ ដោយសារតែអាចបណ្តេញអ្នកមានៗចេញពីប្រទេស និងធ្វើឲ្យបាត់ចំណូលរបស់ប្រទេសទាំងមូល៕

The post មហាសេដ្ឋីស្វីសម្នាក់ ចង់ឲ្យមានការដាក់ពន្ធខ្ពស់ទៅលើអ្នកមានកំពូលៗ ក្នុងប្រទេស appeared first on .

ពលរដ្ឋស្វីស ចេញមុខតវ៉ាប្រឆាំងទៅនឹងការដាក់ពន្ធ ៥០% លើអ្នកមានកំពូលៗ
រដ្ឋាភិបាលស្វីស កាលពីពេលថ្មីៗនេះ​ បានដាក់ចេញសំណើពន្ធមរតកថ្មីមួយដែលបានស្នើឡើងដើម្បីដាក់ទៅលើអ្នកមានកំពូលៗនៅក្នុងប្រទេស ប៉ុន្តែវាត្រូវបានបដិសេធវិញ នៅក្នុងការបោះឆ្នោតមួយ កាលពីសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ប្រជាជនស្វីស បានបោះឆ្នោតលើសំណើមួយដើម្បីដាក់ពន្ធ ៥០% លើអ្នកដែលមានទ្រព្យសម្បត្តិ ៥០លានហ្វ្រង់ស្វីស (៦២លានដុល្លារ) ឬច្រើនជាងនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ៧៨% នៃពលរដ្ឋស្វីសដែលចូលរួមបោះឆ្នោតទាំងអស់ បានប្រឆាំងទៅនឹងផែនការនេះ។

យ៉ាងណាក៏ដោយ ជុំវិញវិធានាការថ្មីនេះ ធនាគារកណ្តាលស្វីស កំពុងតាមដានការបោះឆ្នោតយ៉ាងដិតដល់ ដោយមើលឃើញថាវាជាការសាកល្បងកម្រិតនៃការគាំទ្រ សម្រាប់ការចែកចាយទ្រព្យសម្បត្តិឡើងវិញ នៅក្នុងប្រទេសស្វីស។ ហើយជាមួយគ្នានោះ ប្រទេសជាច្រើនទៀត ដូចជាប្រទេសន័រវេស ការអនុម័តពន្ធលើទ្រព្យសម្បត្តិ ក៏កំពុងមានការជជែកវែកញែក ស្រដៀងគ្នានេះផងដែរ។

គួរឲ្យដឹងផងដែរថា សំណើដើម្បីដាក់ពន្ធមរតក ៥០% ត្រូវបានដាក់ចេញដោយក្រុមយុវជននៃគណបក្សប្រជាធិបតេយ្យសង្គម (JUSO) ដើម្បីផ្តល់មូលនិធិដល់គម្រោងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បើតាមលោកស្រី Mirjam Hostetmann មេដឹកនាំ JUSO បាននិយាយថា អ្នកមានទ្រព្យសម្បត្តិច្រើនកំពុងបំផ្លាញអាកាសធាតុជាមួយនឹងការចំណាយហួសហេតុរបស់ពួកគេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអាជីវកម្មធំៗនៅក្នុងប្រទេស បានជំទាស់យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយអះអាងថាវាអាចនឹងបណ្តេញអ្នកមានៗ ចេញពីប្រទេសស្វីស និងកាត់បន្ថយប្រាក់ចំណូលរដ្ឋាភិបាលទាំងមូល៕​

The post ពលរដ្ឋស្វីស ចេញមុខតវ៉ាប្រឆាំងទៅនឹងការដាក់ពន្ធ ៥០% លើអ្នកមានកំពូលៗ appeared first on .

សហរដ្ឋអាមេរិក សម្រេចកាត់បន្ថយពន្ធលើទំនិញស្វីសពី ៣៩% មកនៅត្រឹម ១៥%
សហរដ្ឋអាមេរិក និងប្រទេសស្វីស ថ្មីៗនេះទើបតែបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចុងក្រោយបំផុតមួយ ដោយពន្ធនាំចូល ត្រូវបានកាត់បន្ថយពី ៣៩% មកនៅត្រឹម ១៥% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីចុងសប្តាហ៍មុន តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានប្រាប់ទៅកាន់ CNBC ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយត្រូវបានសម្រេចជាមួយប្រទេសស្វីសរួចរាល់ហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ពួកគេនឹងនាំចូលយកផលិកម្មជាច្រើនមកកាន់សហរដ្ឋអមាេរិក ដោយរាប់ចាប់ពីឱសថ រហូតដល់ការចម្រាញ់មាស និងឧបករណ៍សង់ផ្លូវដែកផងដែរ”។

យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ក្នុងការបង្ហោះសារមួយនៅបណ្តាញសង្គម X រដ្ឋាភិបាលស្វីស បាននិយាយថា ពន្ធចូលទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវកាត់បន្ថយពី​ ៣៩% មកនៅត្រឹម ១៥% វិញ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វីសក្រោយមកបានបង្ហាញទៀតថា ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសរបស់ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០២៨។ ហើយការវិនិយោគធំបំផុតនឹងស្ថិតនៅក្នុងវិស័យឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។

ជម្រាបជូនផងដែរថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនឱសថខ្នាតយក្សរបស់ស្វីស Roche បានសន្យាថានឹងវិនិយោគទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ នៅលើទឹកដីសហរដ្ឋអាមេរិក៕

The post សហរដ្ឋអាមេរិក សម្រេចកាត់បន្ថយពន្ធលើទំនិញស្វីសពី ៣៩% មកនៅត្រឹម ១៥% appeared first on .

ប្រធានាធិបតីស្វីស ប្រញាប់ជួបចរចាជាមួយអាមេរិក ក្រោយប្រឈមមុខពន្ធគយ ៣៩%​
ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ត្រូវបានគេរាយការណ៍ថាបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនវិញហើយ កាលពីថ្ងៃពុធ​ បន្ទាប់ពីបានប្រញាប់ប្រញាល់ដំណើរដំណើរទៅជួបចរចាជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីបញ្ចៀសពន្ធគយ ៣៩%​ លើការនាំចេញទៅកាន់អាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងអំឡុងជំនួបនោះ លោកស្រី Keller-Sutter បាននិយាយថា លោកស្រីមានកិច្ចប្រជុំល្អណាស់ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប៉ុុន្តែប្រភពមួយ បានទម្លាយឲ្យដឹងថា ប្រធានាធិបតីស្វីសរូបនេះ មិនបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬមន្ត្រីពាណិជ្ជកម្មកំពូលណាមួយរបស់អាមេរិកនោះឡើយ។

លោកស្រី Keller-Sutter បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅក្រសួងការបរទេសក្នុងទីក្រុងវ៉ាស៊ីនតោនថា “យើងមានកិច្ចប្រជុំដ៏ល្អមួយនៅថ្ងៃនេះ។ យើងមានការផ្លាស់ប្តូរមិត្តភាព និងបើកចំហជាច្រើន” ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី​ ហាក់មិនបានឆ្លើយសំណួរបន្ថែម អំពីអ្វីដែលស្វីសនឹងត្រូវធ្វើ ដើម្បីបញ្ចៀសការជាប់ពន្ធគយខ្ពស់ ពីសំណាក់សហរដ្ឋអាមេរិក នោះឡើយ។

ជម្រាបជូនផងដែរថា លោក ត្រាំ បានប្រកាសអត្រាពន្ធ ៣១% លើការនាំចូលទំនិញពីប្រទេសស្វីស កាលពីក្នុងខែមេសា។ ប៉ុន្តែក្រោយមកស្វីស ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ កាលពីសប្តាហ៍មុន បានកំណត់អត្រាពន្ធខ្ពស់បន្ថែមទៀត ដល់ទៅ ៣៩% ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ស្វីស ដែលពឹងផ្នែកខ្លាំងលើការនាំចេញ៕​

The post ប្រធានាធិបតីស្វីស ប្រញាប់ជួបចរចាជាមួយអាមេរិក ក្រោយប្រឈមមុខពន្ធគយ ៣៩%​ appeared first on .

ការនាំចេញមាសរបស់ស្វីស ទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយ:ពេល ១៣ឆ្នាំ
យោងតាមទិន្នន័យគុយរបស់ប្រទេសស្វីស បានបង្ហាញឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញមាសពីប្រទេសស្វីសទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយ:ពេល ១៣ឆ្នាំចុងក្រោយ គិតនៅត្រឹមខែមករាកន្លងទៅ ចំពេលមានវិធានការពន្ធគយថ្មីរបស់លោក ដូណាល់ ត្រំាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រទេសស្វីស ដែលជាមជ្ឈមណ្ឌលចម្រាញ់ និងដឹកជញ្ជូនមាសដ៏ធំបំផុតរបស់ពិភពលោក បានមើលឃើញពីការកើនឡើងនៃការដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក ត្រាំ ហាក់បានត្រៀមខ្លួនរួចជាស្រេចនូវការដាក់ចេញវិធានពន្ធនាំចូលដ៏ទូលំទូលាយថ្មីបន្ថែមទៀត ដែលជាហេតុធ្វើឲ្យពាណិជ្ជករមួយចំនួនមានការព្រួយបារម្ភថា អាចប៉ះពាល់ដល់ការដឹកជញ្ជូនមាសនាពេលអនាគត។

យោងតាមទិន្នន័យរបស់ប្រទេសស្វីស បានបង្ហាញឲ្យដឹងថា ការនាំចេញមាសពីប្រទេសខ្លួន ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ ១៩២,៩ តោន ក្នុងខែមករា បើធៀបទៅនឹងចំនួន ៦៤,២ តោន ក្នុងខែធ្នូ ខណ:នេះជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មាននៃការនាំចេញមាសប្រចាំខែរបស់ស្វីសទៅកាន់ទឹកដីអាមេរិក គិតចាប់តាំងពីឆ្នាំ២០១២ មក។

ជម្រាបជូនថា ជាមួយនឹងការកើនឡើងនៃការនាំចូលមាស នៅក្នុងខែមករាកន្លងទៅនេះ បានធ្វើឲ្យចំនួនមាសសរុបចំនួន ២០,៤ លានត្រយអោន (៦៣៦ តោន) ដែលស្មើទៅនឹងតម្លៃ ៦០ពាន់លានដុល្លារ ត្រូវបានបញ្ជូនទៅឃ្លាំងស្តុកទុក Comex ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដោយបង្កើនមាសស្តុកទុកនៅទីនោះ ១១៦% ដល់ចំនួន ៣៨ លានអោន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១ មក៕

The post ការនាំចេញមាសរបស់ស្វីស ទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយ:ពេល ១៣ឆ្នាំ appeared first on .

ការនាំចេញមាសរបស់ស្វីស ទៅកាន់អាមេរិក​កើនឡើងដល់កម្រិតខ្ពស់បំផុត ចំពេលមានវិធានការពន្ធគយរបស់លោក ត្រាំ
ការនាំចេញមាសពីប្រទេសស្វីស ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែធ្នូ ខណៈពេលដែលពាណិជ្ជករបានព្យាយាមស្វែងរកលទ្ធភាពក្នុងការការពារទុកជាមុន ចំពេលមានវិធានការពន្ធគយរបស់លោក ដូណាល់ ត្រំាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រទេសស្វីស ដែលជាមជ្ឈមណ្ឌលចម្រាញ់ និងដឹកជញ្ជូនមាសដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានគេរាយការណ៍ថា បាននាំចេញមាសចំនួន ៦៤,២តោនទៅកាន់សហរដ្ឋអាមេរិក នៅក្នុងខែធ្នូដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ដែលនៅពេលនោះទីផ្សារពិភពលោកកំពុងប្រឈមមុខនឹងផលវិបាកភ្លាមៗ ជុំវិញការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងទៀតផងដែរថា បរិមាណនេះគឺច្រើនជាងការនាំចេញកាលពីខែវិច្ឆិកាដល់ទៅ ១១ដងឯណោះ និងមានតម្លៃសរុបជិត ៦ពាន់លានដុល្លារ។

ក្នុងរយៈពេលពីរខែចុងក្រោយនេះ មាសសរុបចំនួន ១២,៩លានត្រយអោន (៤០១ តោន) ត្រូវបានបញ្ជូនទៅឃ្លាំងស្តុកទុក COMEX ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក មានដោយបានបង្កើនមាសស្តុកនៅទីនោះ ៧៣,៥% ដល់ចំនួន ៣០,៤ លានអោន ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២។

ជម្រាបជូនផងដែរថា តម្លៃមាសដែលត្រូវបានជួញដូរក្នុងផ្សារជួញដូរ COMEX បានកើនឡើងដល់កម្រិតខ្ពស់ជាងតម្លៃស្តង់ដារអន្តរជាតិក្នុងខែធ្នូ ដោយសារពាណិជ្ជករដែលមានភាពភ័យខ្លាចចំពោះវិធានការដំឡើងពន្ធរបស់អាមេរិក បានសម្រុកទិញមាស និងបានចាប់ផ្តើមនាំចេញទៅកាន់ប្រទេសផ្សេងៗ ជុំវិញពិភពលោក៕

The post ការនាំចេញមាសរបស់ស្វីស ទៅកាន់អាមេរិក​កើនឡើងដល់កម្រិតខ្ពស់បំផុត ចំពេលមានវិធានការពន្ធគយរបស់លោក ត្រាំ appeared first on .