Honda

ក្រុមហ៊ុន Honda ប្រកាសឈប់លក់រថយន្តក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីចុងឆ្នាំ២០២៦ នេះ
ក្រុមហ៊ុន Honda បានប្រកាសនៅថ្ងៃទី២៣ ខែមេសាថា ខ្លួនបានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការលក់រថយន្ត នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅត្រឹមចុងឆ្នាំ២០២៦ នេះ ដោយលើកឡើងពីការផ្លាស់ប្តូរនៅក្នុងបរិយាកាសជុំវិញទីផ្សាររថយន្តសកល និងកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីររបស់ប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងឈប់ផ្តល់ជូនរថយន្តម៉ូដែល Accord និង CR-V នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការលក់ដំបូងនៅក្នុងឆ្នាំ២០០៤។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងច្បាស់នៅឡើយ អំពីចំនួនរថយន្តដែលក្រុមហ៊ុន Honda លក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន។

ក្រុមហ៊ុន Honda កំពុងតស៊ូជាមួយនឹងការថយចុះនៃការលក់នៅក្នុងទីផ្សារសំខាន់ៗ នៅអាស៊ី ខណៈពេលដែលពួកគេប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែង រួមទាំងម៉ាកយីហោរបស់កូរ៉េ និងចិន។​

ជម្រាបជូនផងដែរថា នៅក្នុងប្រទេសចិន ការលក់រថយន្តរបស់ Honda ក៏បានធ្លាក់ចុះយ៉ាងខ្លាំង មកនៅត្រឹមប្រហែលជាង ៦០ម៉ឺន គ្រឿងនៅឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះ ៦០% ពីប្រាំឆ្នាំមុន ស្របពេលការលក់របស់ក្រុមហ៊ុន Honda នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏បានធ្លាក់ចុះខ្លាំង កាលពីឆ្នាំមុនផងដែរ៕

The post ក្រុមហ៊ុន Honda ប្រកាសឈប់លក់រថយន្តក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីចុងឆ្នាំ២០២៦ នេះ appeared first on .

ក្រុមហ៊ុន Honda អូសរថយន្តជាង ២៥ម៉ឺនគ្រឿងចូលឃ្លាំងវិញ ដោយសារកំហុសកម្មវិធី Software
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Honda កំពុងប្រមូលរថយន្តកូនកាត់ Hybrid របស់ខ្លួនចំនួន ២៥៦ ៦០៣ គ្រឿង នៅសហរដ្ឋអាមេរិក ត្រលប់មកជួសជុលវិញ ដោយសារតែកំហុសកម្មវិធី Software ដែលអាចបណ្តាលឲ្យរថយន្តរលត់ភ្លាមៗ នៅពេលកំពុងបើកបរ។

បើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិក (NHTSA) បានបង្ហាញឲ្យដឹងទៀតថា ផ្នែកខ្លះនៃកម្មវិធី Software ខាងក្នុងរថយន្តអាចនឹង Restart ឡើងវិញអំឡុងពេលកំពុងបើកបរ ដែលបណ្តាលឲ្យបាត់បង់ការគ្រប់គ្រង។

យ៉ាងណាក៏ដោយ ខាងតំណាងចែកចាយរបស់ក្រុមហ៊ុន Honda បានជូនដំណឹងនេះទៅកាន់អតិថិជនរបស់ខ្លួន ដោយនឹងដោយស្រាយបញ្ហាជូន ជាមួយនឹងការដំឡើងកម្មវិធីថ្មីជូន ដោយមិនគិតថ្លៃ។

ជម្រាបជូនផងដែរថា កាលពីដើមខែនេះ ក្រុមហ៊ុន Honda ក៏បានប្រមូលរថយន្តម៉ូដែល Civic ចំនួន ៤០៦ ២៩០ គ្រឿងផងដែរ ដោយសារតែកំហុសផលិកម្ម ដែលបណ្តាលឲ្យយ៉ាន់កង់រថយន្តប្រេះ៕​

The post ក្រុមហ៊ុន Honda អូសរថយន្តជាង ២៥ម៉ឺនគ្រឿងចូលឃ្លាំងវិញ ដោយសារកំហុសកម្មវិធី Software appeared first on .

ក្រុមហ៊ុនផលិតរថយន្តកំពូលជប៉ុនពីរ ប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលខ្លាំង ដោយពន្ធគយ ត្រាំ
ក្រុមហ៊ុន Toyota Motor និង Honda Motor ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលដ៏ធំនៅត្រីមាសទី១ ក្នុងអំឡុងសប្តាហ៍នេះ ដោយសារតែពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងការឡើងថ្លៃនៃប្រាក់យ៉េន ដែលធ្វើឲ្យការចំណាយកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសជប៉ុនទាំងពីរ ​ប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់ដែលកំពុងកើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែពន្ធនាំចូលខ្ពស់ កំពុងជំរុញតម្លៃរថយន្ត និងធ្វើឲ្យតម្រូវការអតិថិជនថយចុះយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ ៣១% នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម ៩០២ពាន់លានយ៉េន (៦,១៤ពាន់លានដុល្លារ) ។

ដោយឡែកចំពោះក្រុមហ៊ុន Honda ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីការធ្លាក់ចុះ ៣៦% នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន មកនៅត្រឹម ៣១១,៧ពាន់លានយ៉េន ធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ជាការធ្លាក់ចុះ ២ត្រីមាសជាប់ៗ​ គ្នា ផងដែរ។

ជម្រាបជូនផងដែរថា ទាំង Toyota និង Honda បច្ចុប្បន្ន កំពុងប្រឈមមុខទៅនឹងការជាប់ពន្ធ ១៥% លើការនាំចូលរថយន្តរបស់ជប៉ុន ទៅកាន់សហរដ្ឋអាមេរិក ពោលគឺបានធ្លាក់ចុះពីកម្រិតពន្ធពីមុន ២៧,៥% បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូ និងវ៉ាស៊ីនតោន ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីខែមុន៕​

The post ក្រុមហ៊ុនផលិតរថយន្តកំពូលជប៉ុនពីរ ប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលខ្លាំង ដោយពន្ធគយ ត្រាំ appeared first on .

ក្រុមហ៊ុន Honda ប្រកាសប្រមូលរថយន្តរាប់សែនគ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ ដោយសារបញ្ហាហ្រ្វាំង
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda ប្រកាសប្រមូលរថយន្តរបស់ខ្លួនជាង ២៥៩ ០០០ គ្រឿងនៅទូទាំងសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារតែបញ្ហាឈ្នាន់ហ្វ្រាំង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ នៅក្នុងអំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

បើតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានបង្ហាញឲ្យដឹងថា ការប្រមូលមករបស់ក្រុមហ៊ុន Honda សារនេះ ភាគច្រើនទៅលើរថយន្តម៉ូដែល Acura TLX ស៊េរីឆ្នាំ២០២១-២០២៥ និងម៉ូដែល Acura MDX ស៊េរីឆ្នាំ២០២៣-២០២៥។

យ៉ាងណាមិញ បើតាមក្រុមហ៊ុន Honda បាននិយាយថា ខាងក្រុមហ៊ុនបានជូនដំណឹងដល់អតិថិជនទាំងអស់ដែលជួបបញ្ហានេះ ទាក់ទងទៅកាន់ទីភ្នាក់ងាររបស់ក្រុមហ៊ុន ដើម្បីទទួលយកការផ្លាស់ប្តូរ និងជួសជុលវិញ ដោយឥតគិតថ្លៃ។

ជម្រាបជូនផងដែរថា នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមិថុនា របាយការណ៍ពី NHSTA បានបង្ហាញថា ក្រុមហ៊ុន Honda បានទាមទារឲ្យមានការធានារហូតដល់ទៅ ៦៧៤ ករណី ទាក់ទងនឹងបញ្ហាឈ្នាន់ហ្វ្រាំងនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីគ្រោះថ្នាក់ ឬ​បង្ក​ឲ្យមានការរងរបួសណាមួយនោះទេ៕

The post ក្រុមហ៊ុន Honda ប្រកាសប្រមូលរថយន្តរាប់សែនគ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ ដោយសារបញ្ហាហ្រ្វាំង appeared first on .

Honda ត្រៀម​ចរចា​លើផែនការច្របាច់បញ្ចូលគ្នាឡើងវិញ ប្រសិនបើមេធំ Nissan ចុះចេញពីតំណែង
យោងតាមការចុះផ្សាយពីកាសែត Financial Times បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុន Honda មានឆន្ទៈក្នុងការបន្តការចរចារឡើងវិញលើការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Nissan ដើម្បីបង្កើតជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៤ របស់ពិភពលោក ប្រសិនបើនាយកប្រតិបត្តិរបស់ Nissan លោក Makoto Uchida ចុះចេញពីតំណែង។

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ការចរចាប្របាច់បញ្ចូលគ្នារវាង Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុន និង Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តជប៉ុនធំបំផុតទីបី ត្រូវបានបរាជ័យ ដែលបានធ្វើឲ្យកិច្ចព្រមព្រៀងមួយដែលត្រូវបានគេរំពឹងទុកថាមានតម្លៃរហូតដល់ទៅ ៦០ពាន់លានដុល្លារ ត្រូវបានរំសាយចោលវិញ។

ការរំសាយចោលកិច្ចព្រមព្រៀងនេះ បានធ្វើឲ្យក្រុមហ៊ុន Nissan ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ថែមទៀត ចំពេលក្រុមហ៊ុនជប៉ុន កំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីសំណាក់គូប្រជែងរបស់ចិន នៅក្នុងឧស្សាហកម្មនេះរួចទៅហើយ។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមរបាយការណ៍របស់ FT បាននិយាយកាលពីថ្ងៃចន្ទថា Honda មានឆន្ទៈក្នុងការចរចារឡើងវិញ ប្រសិនបើនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បច្ចុប្បន្ន​ លោក Makoto Uchida ចុះចេញពីតំណែងនោះ។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា លោក Uchida បានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការបន្តដឹកនាំក្រុមហ៊ុនរហូតដល់ឆ្នាំ២០២៦ ​ប៉ុន្តែបច្ចុប្បន្នរូបលោក កំពុងប្រឈមមុខនឹងសម្ពាធក្នុងការចុះចេញពីតំណែង នៅក្នុងប៉ុន្មានខែខាងមុខនេះ ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងដៃគូក្រុមហ៊ុនផ្សេងទៀត បន្ទាប់រូបលោកបានដឹកនាំការចរចាមិនទទួលបានលទ្ធផល។

យោងតាមរបាយការណ៍ពី FT បាននិយាយទៀតថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nissan ក៏បានចាប់ផ្តើមការពិភាក្សាក្រៅផ្លូវការទាក់ទងនឹងពេលវេលានៃការចាកចេញរបស់លោក Uchida រួចរាល់ហើយ ផងដែរ៕

The post Honda ត្រៀម​ចរចា​លើផែនការច្របាច់បញ្ចូលគ្នាឡើងវិញ ប្រសិនបើមេធំ Nissan ចុះចេញពីតំណែង appeared first on .

Nissan និង Honda ទំនងលុបចោលការចរចា ជុំវិញការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា
យោងតាមសារព័ត៌មានក្នុងស្រុក Nikkei បានឲ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែកុម្ភ:កន្លងទៅថា ក្រុមហ៊ុន Nissan ហាក់ដូចជាចង់ដកខ្លួនចេញពីកិច្ចចរចាក្នុងការច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនផលិតរថយន្ត Honda ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា កាលពីឆ្នាំ​មុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី២របស់​ជប៉ុន និង Nissan ដែលជាក្រុមហ៊ុនធំ​បន្ទាប់ ​បាន​និយាយថា​ ពួកគេកំពុងស្ថិតនៅក្នុងការចរចា​ដើម្បីច្របាច់បញ្ចូលគ្នា ដោយ​បង្កើតជាក្រុមហ៊ុនផលិតរថយន្ត​ធំបំផុតទី៣ របស់ពិភពលោក ដោយគិតលើការចំនួននៃលក់រថយន្ត ចំពេល​មាន​ការប្រកួតប្រជែងកាន់​តែ​ខ្លាំងពីក្រុមហ៊ុនផលិតរថយន្ត​របស់ប្រទេសចិន​។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការពិភាក្សារវាងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនទាំងពីរនេះ ហាក់មានភាពស្មុគស្មាញខ្លាំង ដោយសារតែមានភាពខ្វែងគំនិតគ្នាច្រើន។

ទន្ទឹមនឹងនេះ Reuters រាយការណ៍នៅមុននេះថា ក្រុមហ៊ុន Nissan អាចលុបចោលការពិភាក្សាអំពីការច្របាច់ចូលគ្នានេះចោលតែម្តង បន្ទាប់ពីក្រុមហ៊ុន Honda ចង់ឲ្យ Nissan ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ជាអ្វីដែលខុសពីការចរចាគ្នាពីដំបូង ដែលធ្លាប់បានស្នើឲ្យមានភាពស្មើគ្នា ជុំវិញផែនការច្របាច់បញ្ចូលគ្នាជាក្រុមហ៊ុនតែមួយនេះ។

ប្រភពមួយផ្សេងទៀតបាននិយាយទៀតថា Honda ដែលតម្លៃទីផ្សារប្រហែល ៧,៩២ទ្រីលានយ៉េន (៥១,៩ពាន់លានដុល្លារ) ពោលគឺធំជាង ៥ដងច្រើន​ បើធៀបទៅនឹងក្រុមហ៊ុន Nissan ដែលមានតម្លៃទីផ្សារ ១,៤៤ទ្រីលានយ៉េននោះ ហាក់បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរីកចម្រើនរបស់ក្រុមហ៊ុនដៃគូរបស់ខ្លួន លើផែនការច្របាច់បញ្ចូលគ្នានេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំង Nissan និង Honda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា អ្វីដែល Nikkei រាយការណ៍មកនោះគឺមិនផ្អែកលើព័ត៌មានពិតប្រាកដដែលប្រកាសដោយក្រុមហ៊ុននោះទេ ខណ:ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនទាំងពីរ គ្រោងបញ្ចប់ការសម្រេចចិត្តនៃទិសដៅនាពេលអនាគតរបស់ខ្លួន នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ៕

The post Nissan និង Honda ទំនងលុបចោលការចរចា ជុំវិញការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា appeared first on .

Honda ប្រកាសប្រមូលរថយន្តជិត ៣ សែនគ្រឿងចូលឃ្លាំងជួសជុលវិញ ជុំវិញបញ្ហាម៉ាស៊ីន
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែមករាថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda នឹងប្រមូលរថយន្តចំនួន ២៩៤ ៦១២ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកដើម្បីយកមកជួសជុលវិញ ជុំវិញបញ្ហាដែលអាចបណ្តាលឲ្យម៉ាស៊ីនឈប់ដំណើរការ ឬបាត់បង់ថាមពលតែម្តង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការប្រមូលត្រលប់មកវិញសារនេះ បានធ្វើឲ្យប៉ះពាល់ដល់រថយន្ត Honda ចំពោះម៉ូដែល Acura MDX Type-S ផលិតចន្លោះឆ្នាំ២០២២-២០២៥ រថយន្ត Honda Pilot ផលិតចន្លោះឆ្នាំ២០២៣-២០២៥ និង ម៉ូដែល Acura TLX Type-S ផលិតចន្លោះឆ្នាំ២០២១-២០២៥។

ទន្ទឹមនឹងនេះ រដ្ឋបាល NHTSA បាននិយាយទៀតថា កំហុសផ្នែក Software នៅក្នុងយូនីតគ្រប់គ្រងអេឡិចត្រូនិចចាក់ប្រេង (FI-ECU) អាចបណ្តាលឲ្យម៉ាស៊ីនឈប់ដំណើរការ ឬបាត់បង់ថាមពលភ្លាមៗ ដោយបង្កើនហានិភ័យគ្រោះថ្នាក់។

រដ្ឋបាល NHTSA បានឲ្យដឹងទៀតថា ក្រុមហ៊ុនចែកចាយរថយន្ត នឹងប្រមូលរថយន្តមានបញ្ហាទាំងនោះត្រលប់មកវិញ ដើម្បីរៀបចំកម្មវិធី FI-ECU ឡើងវិញជូនអតិថិជនដោយមិនគិតថ្លៃ៕

The post Honda ប្រកាសប្រមូលរថយន្តជិត ៣ សែនគ្រឿងចូលឃ្លាំងជួសជុលវិញ ជុំវិញបញ្ហាម៉ាស៊ីន appeared first on .

Mitsubishi ពិចារណាមិនចូលរួមក្នុងផែនការច្របាច់បញ្ចូលគ្នារវាង Nissan និង Honda នោះឡើយ
ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុនដែលជាដៃគូរបស់ក្រុមហ៊ុន Nissan Motor កំពុងពិចារណាមិនចូលរួមនៅក្នុងផែនការច្របាច់បញ្ចូលគ្នាដែលត្រូវបានគ្រោងទុករវាងក្រុមហ៊ុន Nissan និង Honda Motor នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប្រភពដែលដឹងពីបញ្ហានេះ និងបានស្នើសុំមិនបញ្ចេញឈ្មោះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តរក្សាក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារហ៊ុនដដែល ខណៈពេលដែលទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សទាំងពីរនៅតែមាន។

គួរឲ្យដឹងផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi Motors បានធ្លាក់ចុះជាង ៦% នៅក្នុងការជួញដូរដំបូងកាលពីចុងសប្តាហ៍មុន ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ០,៧% ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Honda បានធ្លាក់ចុះទាបជាង ០,១%។

យ៉ាងណាមិញ ជុំវិញការអភិវឌ្ឍនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និង Honda កាលពីឆ្នាំមុន បានប្រកាសថាពួកគេនឹងចាប់ផ្តើមការពិភាក្សាគ្នាជាផ្លូវការ លើផែនការរួមបញ្ចូលគ្នាដែលអាចបង្កើតជាក្រុមផលិតរថយន្តធំជាងគេទីបីរបស់ពិភពលោកជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ៧​,៤ លានគ្រឿង។

ក្រុមហ៊ុន Mitsubishi Motors ដែលមានក្រុមហ៊ុន Nissan គឺជាម្ចាស់ភាគហ៊ុនកំពូលរបស់ខ្លួន ជាមួយនឹងចំនួនភាគហ៊ុនសរុប ២៤% ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តនៅខែនេះ ថាតើគួរពិចារណាចូលរួមនៅក្នុងគម្រោងច្របាច់បញ្ចូលគ្នានេះដែរឬអត់។

ជម្រាបជូនផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Mitsubishi Motors បាននិយាយថា កន្លងមកមានរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលនិយាយថាខ្លួនមានបំណងចូលរួមក្នុងការច្របាច់បញ្ចូលគ្នាដែលក្រុមហ៊ុន Honda និង Nissan កំពុងពិចារណា ប៉ុន្តែរបាយការណ៍ទាំងនោះ មិនមែនជាការប្រកាសចេញដោយក្រុមហ៊ុនផ្ទាល់នោះឡើយ។ ក្រុមហ៊ុន Mitsubishi បានបន្ថែមទៀតថា បច្ចុប្បន្នខ្លួនកំពុងស្ថិតនៅក្នុងការពិចារណាលើលទ្ធភាពផ្សេងៗនៅឡើយ ហើយទិសដៅបន្ទាប់របស់ក្រុមហ៊ុន នៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ៕

The post Mitsubishi ពិចារណាមិនចូលរួមក្នុងផែនការច្របាច់បញ្ចូលគ្នារវាង Nissan និង Honda នោះឡើយ appeared first on .

Honda និង Nissan ឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា នៅឆ្នាំ២០២៦ ខាងមុខ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda និង Nissan បានឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់បញ្ចូលគ្នា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ចំពេលមានការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារកាន់តែខ្លាំង ជាពិសេសពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការរួមបញ្ចូលគ្នានេះ អាចនឹងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៣ របស់ពិភពលោក ពោលគឺបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen។

មិនតែប៉ុណ្ណោះ ផែនការនេះ ក៏នឹងផ្តល់ឲ្យក្រុមហ៊ុនទាំងពីរ អាចពង្រីកទំហំ និងឱកាសដើម្បីចែករំលែកធនធានគ្នាទៅវិញទៅមក ចំពេលកំពុងមានការប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងគូប្រជែងរបស់ចិនដូចជា BYD ជាដើម។

គួរឲ្យដឹងផងដែរថា ការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុន ជាមួយនឹង Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំរបស់ជប៉ុនទី៣ នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ នៅក្នុងឧស្សាហកម្មរថយន្តពិភពលោក ពោលគឺចាប់តាំងពីការរួមបញ្ចូលគ្នា រវាងក្រុមហ៊ុន Fiat Chrysler Automobiles និង PSAនៅឆ្នាំ២០២១ ដើម្បីបង្កើតជាក្រុមហ៊ុនថ្មី Stellantis នៅក្នុង​កិច្ចព្រមព្រៀងដែលមានតម្លៃដល់ទៅ ៥២ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សទាំងពីរ ក៏បាននិយាយទៀតថាក្រុមហ៊ុន Mitsubishi Motors ដែលមាន Nissan ជាម្ចាស់ភាគហ៊ុនកំពូលនោះ ក៏កំពុងពិចារណាចូលរួមនៅក្នុងការរួមបញ្ចូលគ្នានេះផងដែរ ដោយពួកគេនឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅចុងខែមករាខាងមុខ។

ជម្រាបជូនថា តាមរយៈការរួមបញ្ចូលគ្នាដ៏មានសក្តានុពលនេះ ទាំង Honda និង Nissan មានបំណងលក់រួមគ្នាឲ្យឈានដល់ចំនួន ៣០ទ្រីលានយ៉េន (១៩១ពាន់លានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការលើសពី​ ៣ទ្រីលានយ៉េន៕

The post Honda និង Nissan ឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា នៅឆ្នាំ២០២៦ ខាងមុខ appeared first on .

Honda និង Nissan ស្ថិតក្នុងការពិភាក្សាបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីប្រជែងទីផ្សាររថយន្តសកល
ក្រុមហ៊ុន Honda និង Nissan ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នាអំពីការបង្កើតក្រុមហ៊ុនថ្មីមួយ ដើម្បីជួយពួកគេក្នុងការប្រកួតប្រជែងទៅនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ជាពិសេសនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

បើតាមប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ការ​ពិភាក្សា​នេះកំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូងនៅឡើយ ហើយ​មិន​ទាន់មាន​ការ​ធានា​ថា​កិច្ច​ព្រម​ព្រៀង​ណាមួយ​នឹង​ត្រូវ​បាន​យល់​ព្រម​នោះ​ទេ។

គួរឲ្យដឹងផងដែរថា កាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុនទាំងពីរ បានយល់ព្រមស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រ នៅក្នុងអាជីវកម្មរថយន្ត EV រួមគ្នា។ ហើយនៅក្នុងខែសីហា Honda និង Nissan ក៏បានពង្រឹងទំនាក់ទំនងរបស់ពួកគេ ដោយយល់ព្រមធ្វើការជាមួយគ្នាលើការផលិតអាគុយ និងបច្ចេកវិទ្យាផ្សេងទៀត ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូចគ្នាថា ៖”ដូចដែលបានប្រកាសនៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុន Honda និង Nissan កំពុងស្វែងរកលទ្ធភាពផ្សេងៗសម្រាប់កិច្ចសហការនាពេលអនាគត ដោយប្រើប្រាស់ធនធានផលិតកម្មរបស់គ្នាទៅវិញទៅមក”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងដ៏ធំនេះ ​ទំនង​ជា​អាចស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្នែក​នយោបាយ​យ៉ាង​តឹងតែងនៅ​ក្នុង​ប្រទេស​ជប៉ុន ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការងារ​ជាច្រើន។ មិនតែប៉ុណ្ណោះ Nissan ក៏​ទំនង​ជា​ប្រឈម​នឹង​ការ​បង្អាក់​សម្ព័ន្ធភាព​របស់​ខ្លួន​ ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាតយក្សរបស់បារាំង Renault ផងដែរ។

ជម្រាបជូនផងដែរថា ក្រោយលេចឡើងព័ត៌មាននៃការបង្កើតក្រុមហ៊ុនរួមគ្នានេះ បានធ្វើឲ្យភាគហ៊ុនរបស់ Nissan បានកើនឡើងច្រើនជាង ២៣% នៅក្នុងទីផ្សារហ៊ុនទីក្រុងតូក្យូកាលពីថ្ងៃពុធ ខណ:ភាគហ៊ុនរបស់ក្រុមហ៊ុន Honda បានធ្លាក់ចុះប្រហែល ៣% ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi បានកើនឡើងជិត ២០%៕

The post Honda និង Nissan ស្ថិតក្នុងការពិភាក្សាបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីប្រជែងទីផ្សាររថយន្តសកល appeared first on .