Intel

ក្រុមហ៊ុន Intel គ្រោងបោះលុយវិនិយោគជាង ២០០លានដុល្លារបន្ថែម នៅក្នុងប្រទេសម៉ាឡេស៊ី
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Intel ថ្មីៗនេះ បានបង្ហាញពីគម្រោងក្នុងការបោះទុនវិនិយោគទឹកប្រាក់ជាង ២០០លានដុល្លារ បន្ថែម នៅក្នុងប្រទេសម៉ាឡេស៊ី​ ដើម្បីធ្វើឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការ ផ្គុំ និងសាកល្បងបន្ទះឈីប ដ៏ធំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Intel បានសន្យាវិនិយោគចុងក្រោយបង្អស់ដែលមានតម្លៃរហូតដល់ ៨៦០លានរីងហ្គីត ឬស្មើទៅនឹង ២០៨លានដុល្លារ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាកយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu Tan។

ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Anwar បាននិយាយថា ការវិនិយោគចុងក្រោយនេះ​ គឺត្រូវបានធ្វើឡើង បន្ទាប់ពីរោងចក្រវេចខ្ចប់ទំនើបរបស់ក្រុមហ៊ុន Intel នៅក្នុងរដ្ឋ Penang ដែលពាក់ព័ន្ធទៅនឹងការចំណាយដើមនទុនសរុបប្រមាណ ១២ពាន់លានរីងហ្គីត បានបញ្ចប់ការសាងសង់ ៩៩% ហើយ។ ក្រុមហ៊ុនអាមេរិក បានប្តេជ្ញាវិនិយោគរហូតដល់ទៅ ៧ពាន់លានដុល្លារ នៅក្នុងទីតាំងនេះ នៅឆ្នាំ២០២១។

មិនតែប៉ុណ្ណោះ ការវិនិយោគចុងក្រោយបង្អស់នេះ គឺជាការជំរុញដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាអ្នកដើរតួយ៉ាងសំខាន់រួចទៅហើយនៅក្នុងឧស្សាហកម្មបន្ទះឈីប ហើយកំពុងស្វែងរកការពង្រឹងតួនាទីរបស់ខ្លួន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប និងផ្លាស់ប្តូរទៅជាឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។

ជម្រាបជូនថា បើយោងតាមអ្នកវិភាគ ម៉ាឡេស៊ី គឺជាប្រទេសនាំចេញបន្ទះឈីបធំជាងគេទីប្រាំមួយរបស់ពិភពលោក ដែលមានចំនួន ១៣% នៃទីផ្សារផ្គុំ ការធ្វើតេស្ត និងវេចខ្ចប់ទូទាំងពិភពលោក៕​

The post ក្រុមហ៊ុន Intel គ្រោងបោះលុយវិនិយោគជាង ២០០លានដុល្លារបន្ថែម នៅក្នុងប្រទេសម៉ាឡេស៊ី appeared first on .

ក្រុមហ៊ុនបន្ទះឈីបកំពូល Intel គ្រោងផ្លាស់ប្តូរផលិតកម្មបន្ថែម ទៅកាន់ប្រទេសវៀតណាម
ក្រុមហ៊ុនបន្ទះឈីបលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Intel កំពុងមានគម្រោងផ្លាស់ប្តូរប្រតិបត្តិការផ្គុំ វេចខ្ចប់ និងតេស្តសាកល្បង ពីរោងចក្ររបស់ខ្លួននៅប្រទេសកូស្តារីកា ទៅកាន់ប្រទេសវៀតណាម ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Kenneth Tse អគ្គនាយកក្រុមហ៊ុន Intel Products Vietnam (IPV) ក្នុងអំឡុងពេលកិច្ចប្រជុំធ្វើការជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc នៅឧទ្យានបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ (SHTP) កាលពីពេលថ្មីៗនេះ។

មិនតែប៉ុណ្ណោះ យោងតាមលោក Kenneth បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Intel កំពុងស្ថិតនៅក្នុងដំណើរការផ្លាស់ប្តូរយុទ្ធសាស្រ្តសកលរបស់ខ្លួន ដោយធ្វើការកែតម្រូវដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការផលិតកម្ម និងការប្រកួតប្រជែង។ ជាពិសេស ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកនេះ មានគម្រោងផ្លាស់ប្តូរសកម្មភាពផ្គុំ វេចខ្ចប់ និងសាកល្បងពីរោងចក្រនៅកូស្តារីការបស់ខ្លួន ទៅកាន់ប្រទេសវៀតណាមជំនួសវិញ។

គួរឲ្យដឹងថា កាលពីដើមខែនេះ ក្រុមហ៊ុន Intel បានចាប់ផ្តើមជ្រើសរើសបុគ្គលិកបន្ថែមនៅក្នុងប្រទេសវៀតណាមរហូតដល់ឆ្នាំ២០២៥ ជាចម្បងសម្រាប់អ្នកបច្ចេកទេសផលិតកម្ម។

ជម្រាបជូនផងដែរថា រោងចក្រ Intel នៅវៀតណាមបច្ចុប្បន្នគឺជាកន្លែងផ្គុំ និងសាកល្បងធំជាងគេរបស់ក្រុមហ៊ុន ដែលមានចំនួនជាង ៥០% នៃផលិតកម្មសរុប និងបង្កើតការងារជាង ៦ ០០០ កន្លែង។ រោងចក្រនេះ អនុវត្តបច្ចេកវិទ្យាថ្មី រួមទាំងខ្សែសង្វាក់ផលិតផលបន្ទះឈីប 18A ទំនើបបំផុតរបស់ក្រុមហ៊ុនផងដែរ៕

The post ក្រុមហ៊ុនបន្ទះឈីបកំពូល Intel គ្រោងផ្លាស់ប្តូរផលិតកម្មបន្ថែម ទៅកាន់ប្រទេសវៀតណាម appeared first on .

ស្ងាត់ៗ Nvidia បោះទុនវិនិយោគ ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនគូប្រជែង Intel
ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Nvidia ត្រូវបានរាយការណ៍ថា នឹងទិញយកភាគហ៊ុនរបស់ Intel ដែលជាក្រុមហ៊ុនគូប្រជែងក្នុងស្រុករបស់ខ្លួនប្រមាណជិត ៤% ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការផលិតកម្មរវាងក្រុមហ៊ុនទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានប្រកាសថាខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន Intel ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងបន្ទះឈីបកុំព្យូទ័រ។

យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ នឹងធ្វើឲ្យក្រុមហ៊ុន Nvidia ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតមួយរបស់ Intel ជាមួយការកាន់កាប់ភាគហ៊ុនសរុប ៤%។

ជម្រាបជូនផងដែរថា ជុំវិញការវិនិយោគថ្មីៗចុងក្រោយនេះ​ ត្រូវបានកើតឡើង ចំពេលតម្លៃភាគហ៊ុនរបស់ Intel បានធ្លាក់ចុះដល់ចំណុចទាបបំផុតរបស់ពួកគេ គិតចាប់ពីដើមឆ្នាំនេះ។ ប៉ុន្តែយ៉ាងណា​ ភាគហ៊ុនបានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីទទួលបានការគាំត្រពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

កាលពីខែមុន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទិញភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបនេះក្នុងតម្លៃជិត ៩ពាន់លានដុល្លារ។ ហើយជាមួយគ្នានេះ SoftBank ក៏បានវិនិយោគ ២ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Intel កាលពីក្នុងខែសីហា ផងដែរ៕

The post ស្ងាត់ៗ Nvidia បោះទុនវិនិយោគ ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនគូប្រជែង Intel appeared first on .

រដ្ឋបាលលោក ត្រាំ ចាយលុយជិត ៩ពាន់លានដុល្លារ ទិញភាគហ៊ុន Intel ១០% មកគ្រប់គ្រង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអាមេរិក នឹងទទួលបាន ១០% នៃភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីប Intel មកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្រោមកិច្ចព្រមព្រៀងនេះ មានន័យថាសេតវិមាននឹងទិញយកភាគហ៊ុន ៩,៩% នៃក្រុមហ៊ុន Intel ក្នុងតម្លៃប្រមាណ ៨,៩ពាន់លានដុល្លារ ឬ ២០,៤០ដុល្លារ ក្នុងមួយហ៊ុន។

យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះ ហាក់បានបន្ធូរបន្ថយភាពតានតឹងរវាងលោក ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu Tan ដែលថ្មីៗនេះ ប្រធានាធិបអាមេរិក បានទាមទារឲ្យលោក Tan លាលែងចេញពីតំណែង ជុំវិញទំនាក់ទំនងរបស់លោក ជាមួយក្រុមហ៊ុនចិន។

ជម្រាបជូនផងដែរថា ជុំវិញទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុន Intel របស់សេតវិមាននេះ គឺជាសកម្មភាពចុងក្រោយមួយ ក្នុងការអន្តរាគមន៍របស់រដ្ឋាភិបាលអាមេរិក នៅក្នុងក្រុមហ៊ុនបន្ទះឈីបអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ បន្ទាប់ពីមានការប្រកាសកាលពីដើមខែនេះថា រដ្ឋាភិបាលក៏នឹងយក ១៥% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Nvidia និង AMD ពីការលក់បន្ទះឈីបមួយចំនួនរបស់ពួកគេ ទៅឲ្យប្រទេសចិន ផងដែរ៕​

The post រដ្ឋបាលលោក ត្រាំ ចាយលុយជិត ៩ពាន់លានដុល្លារ ទិញភាគហ៊ុន Intel ១០% មកគ្រប់គ្រង appeared first on .

SoftBank គ្រោងចាក់លុយ ២ពាន់លានដុល្លារ វិនិយោគក្នុងក្រុមហ៊ុនបន្ទះឈីប Intel
កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ ក្រុមហ៊ុន SoftBank និង Intel បានប្រកាសរួមគ្នាថា ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ ដើម្បីវិនិយោគ ២ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបន្ទះឈីបរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

បន្ទាប់ពីការប្រកាសនេះ នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu Tan បាននិយាយថា ៖”​ស្ថាបនិក SoftBank លោក Masayoshi Son និងខ្ញុំបានធ្វើការជាមួយគ្នាអស់ជាច្រើនទសវត្សមកហើយ”។ ហើយជុំវិញការវិនិយោគចុងក្រោយនេះ​ នឹងធ្វើឲ្យ SoftBank ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទី៥ របស់ Intel។

គួរឲ្យដឹងថា SoftBank ថ្មីៗនេះ បានបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងទីផ្សារបន្ទះឈីប និង AI ជុំវិញពិភពលោក ដោយពួកគេបានទិញយកក្រុមហ៊ុនផលិតបន្ទះឈីប Arm និងកំពុងស្វែងរកឱកាសទិញយកក្រុមហ៊ុន Ampere Computing មកគ្រប់គ្រងបន្ថែមទៀត ផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុនមួយនេះ ក៏ជាផ្នែកមួយនៃផែនការ ៥០០ពាន់លានដុល្លារ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត នៅក្នុងសហរដ្ឋអាមេរិក ដោយចាប់ដៃគូជាមួយ Oracle និង OpenAI ។

ជម្រាបជូនថា កាលពីប៉ុន្មានថ្ងៃមុន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរាយការណ៍ថា រដ្ឋបាលរបស់លោក ត្រាំ​ ក៏កំពុងចរចាទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុន Intel ផងដែរ ដោយប្រភពជិស្និទ្ធនឹងបញ្ហានេះ បានបង្ហាញថាសេតវិមាន អាចកាន់កាប់ភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុនបន្ទះឈីបនេះ៕​

The post SoftBank គ្រោងចាក់លុយ ២ពាន់លានដុល្លារ វិនិយោគក្នុងក្រុមហ៊ុនបន្ទះឈីប Intel appeared first on .

រដ្ឋបាលលោក ត្រាំ ពិចារណាទិញភាគហ៊ុនក្នុងក្រុមហ៊ុនបន្ទះឈីប Intel មកគ្រប់គ្រង
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុន Intel ដើម្បីអាចឲ្យរដ្ឋាភិបាលអាមេរិក មានសិទ្ធិក្នុងការចូលទៅកាន់កាប់ភាគហ៊ុនមួយផ្នែក នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការផ្លាស់ប្តូរនេះ កំពុងបង្ហាញពីការចូលរួមអន្តរាគមន៍មួយផ្សេងទៀត របស់ប្រធានាធិបតីអាមេរិក លោក ត្រាំ នៅក្នុងឧស្សាហកម្មដែលត្រូវបានគយល់ឃើញថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Intel បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជុំវិញរបាយការណ៍នេះនៅឡើយនោះទេ ប៉ុន្តែខ្លួនធ្លាប់បាននិយាយថា នឹងមានការប្តេជ្ញាចិត្តពេញលេញ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការពង្រឹងបច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា ការពិភាក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ នៅសប្តាហ៍នេះរវាងលោក ត្រាំ និងនាយកប្រតិបត្តិ Intel លោក Lip-Bu Tan ។ កិច្ចប្រជុំនោះបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ទាមទារជាសាធារណៈឲ្យលោក Tan លាលែងពីតំណែង ជុំវិញការវិនិយោគរបស់គាត់ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ដែលមានទំនាក់ទំនងជាមួយយោធាចិន៕​

The post រដ្ឋបាលលោក ត្រាំ ពិចារណាទិញភាគហ៊ុនក្នុងក្រុមហ៊ុនបន្ទះឈីប Intel មកគ្រប់គ្រង appeared first on .

មិនធម្មតា CEO ថ្មីរបស់ក្រុមហ៊ុនបន្ទះឈីប Intel នឹងទទួលបានប្រាក់ឈ្នួលដល់ទៅ ១លានដុល្លារ
ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Intel បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នាយកប្រតិបត្តិថ្មីរបស់ខ្លួន គឺលោក Tan Lip-Bu នឹងទទួលបានប្រាក់បៀវត្សរ៍ ១លានដុល្លារ ហើយថែមទាំងអាចមានសិទ្ធិទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្សេងទៀតៗរហូតដល់ទៅ ២លានដុល្លារ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារប័ត៌មាន CNA។

ក្រុមហ៊ុន Intel បានសម្រេចចិត្តតែងតាំងលោក Tan ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន កាលពីថ្ងៃពុធ សប្តាហ៍មុន ដោយប្រគល់នូវភារកិច្ចឲ្យអ្នកជំនួញជើងចាស់នៅក្នុងឧស្សាហកម្មបន្ទះឈីបរូបនេះ ដើម្បីដឹកនាំការផ្លាស់ប្តូរដ៏លំបាកមួយរបស់ Intel ឲ្យក្លាយទៅជាក្រុមហ៊ុនផលិតបន្ទះឈីបដែលទទួលបានជោគជ័យ។ លោក Tan នឹងត្រូវចូលកាន់តំណែងជា CEO របស់ក្រុមហ៊ុនជាផ្លូវការ នៅថ្ងៃទី១៨ ខែមីនាខាងមុខ។

យ៉ាងណាមិញ ដោយសារតែមានបទពិសោធដ៏ស៊ីជម្រៅនៅក្នុងឧស្សាហកម្មបន្ទះឈីប និងជាអ្នកវិនិយោគផ្នែកបច្ចេកវិទ្យាអស់រយ:ពេលជាយូរមកហើយនោះ លោក Tan ត្រូវបានគេមើលឃើញថាជាអ្នកប្រកួតប្រជែងសម្រាប់មុខតំណែងកំពូលរបស់ក្រុមហ៊ុន ពោលគឺចាប់តាំងពីខែធ្នូមក នៅពេលដែល Intel បានសម្រេចចិត្តបណ្តេញនាយកប្រតិបត្តិចាស់ លោក Pat Gelsinger ចេញពីតំណែង។

ជ​ម្រាបជូនផងដែរថា តាមរយ:កិច្ចព្រមព្រៀងការងារថ្មីរបស់លោក Tan នេះ រួមមានគោលដៅនៃការអនុវត្តរយៈការងារពេល ៣ឆ្នាំដែលនឹងធ្វើឲ្យលោកមានសិទ្ធិរក្សា ២ភាគ៣ នៃរង្វាន់ភាគហ៊ុនរបស់ខ្លួន ប្រសិនបើការផ្លាស់ប្តូរការគ្រប់គ្រង ឬការផ្លាស់ប្តូរដ៏សំខាន់ណាមួយ នៅក្នុងកម្មសិទ្ធិរបស់លោកកើតឡើងក្នុងរយៈពេល ១៨ខែបន្ទាប់ពីការចូលកាន់តំណែងរបស់លោកនោះ៕

The post មិនធម្មតា CEO ថ្មីរបស់ក្រុមហ៊ុនបន្ទះឈីប Intel នឹងទទួលបានប្រាក់ឈ្នួលដល់ទៅ ១លានដុល្លារ appeared first on .

អាមេរិក គ្រោងកាត់បន្ថយជំនួយបន្ទះឈីបរបស់ Intel មកនៅក្រោមចំនួន ៨ពាន់លានដុល្លារ
យោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកាកន្លងទៅថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងកាត់បន្ថយការផ្តល់ជំនួយដំបូងចំនួន ៨,៥ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនបន្ទះឈីប Intel Corp មកនៅចំនួនតិចជាង ៨ពាន់លានដុល្លារវិញ។

រំលឹកផងដែរថា កាលពីខែមីនា ឆ្នាំនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីដល់ក្រុមហ៊ុន Intel ក្នុងចំនួនសរុបជិត ២០ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើនទិន្នផលបន្ទះឈីបក្នុងស្រុករបស់ក្រុមហ៊ុន និងធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាកន្លែងផលិតបន្ទះឈីបឈានមុខគេ។

សហរដ្ឋអាមេរិក ក៏បានប្រកាសទៀតផងដែរថា ក្នុងចំណោមកញ្ចប់ថវិកាសរុបនេះ ទឹកប្រាក់ចំនួន ៨,៥ពាន់លានដុល្លារ និងត្រូវផ្តល់ជូនជាជំនួយ ខណ:ទឹកប្រាក់ ១១ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវផ្តល់ជាប្រាក់កម្ចី សម្រាប់ក្រុមហ៊ុន Intel ដើម្បីប្រើប្រាស់សាងសង់រោងចក្រថ្មីចំនួន២ និងធ្វើទំនើបកម្មរោងចក្រដែលមានស្រាប់។

ជម្រាបជូនផងដែរថា កញ្ចប់ជំនួយដ៏ធំសម្បើមនេះ គឺជាផ្នែកមួយនៃផែនការជំនួយបន្ទះឈីបសហព័ន្ធឆ្នាំ២០២២ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនទិន្នផលផលិតកម្មបន្ទះឈីប Semiconductor ក្នុងស្រុក៕

The post អាមេរិក គ្រោងកាត់បន្ថយជំនួយបន្ទះឈីបរបស់ Intel មកនៅក្រោមចំនួន ៨ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុនឈីបខ្នាតយក្ស Intel ប្រកាសផ្អាកការវិនិយោគក្នុងរោងចក្រថ្មី នៅម៉ាឡេស៊ី
ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Intel Corp ត្រូវគេរាយការណ៍មកថា បានផ្អាកគម្រោងវិនិយោគនៅក្នុងរោងចក្រវេចខ្ចប់ និងសាកល្បងបន្ទះឈីបថ្មីរបស់ខ្លួន នៅក្នុងទីក្រុង Penang ដែលជាផ្នែកមួយនៃគម្រោងវិនិយោគសរុបចំនួន ៧ពាន់លានដុល្លារ ក្នុងប្រទេសម៉ាឡេស៊ី ដែលពួកគេធ្លាប់បានប្រកាសកាលពីបីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ការផ្អាកគម្រោងដ៏ធំនេះត្រូវបានធ្វើឡើងចំពេលមានបញ្ហាលំហូរសាច់ប្រាក់ដែលនាំឲ្យក្រុមហ៊ុន Intel ត្រូវបានបង្ខំចិត្តផ្អាកការទូទាត់ភាគលាភ និងចាប់ផ្តើមកាត់បន្ថយការងារ នៅគ្រប់កន្លែងប្រតិបត្តិការរបស់ខ្លួនជាសកល។

គួរឲ្យដឹងថាក្រុមហ៊ុន Intel ដែលបច្ចុប្បន្នមានបុគ្គលិកសរុប ១៤ ០០០​ នាក់ បានប្រកាសកាត់បន្ថយបុគ្គលិកប្រហែល ១៥% ស្របតាមផែនការសកលរបស់ខ្លួន ដោយនេះមានន័យថា បុគ្គលិករបស់ Intel ជាង ១ពាន់នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងប្រឈមមុខនឹងការបាត់បង់ការងារ។

យោងតាមប្រភពមួយបានប្រាប់សារព័ត៌មាន StarBiz ថា Intel កំពុងពិចារណាឡើងវិញនូវការវិនិយោគថ្មីៗរបស់ខ្លួន មិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានផ្នែកផ្សេងមួយចំនួនទៀតលើពិភពលោក ផងដែរ។

ជម្រាបជូនថា Intel បានប្រកាសសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបដំបូង ក្នុងប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២១ ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគសរុបចំនួន ៧ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ខណ:រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ លោកMohamed Azmin Ali បាននិយាយថា ការវិនិយោគនេះនឹងបង្កើតការងារជាង ៤ពាន់កន្លែង នៅក្នុងប្រទេស៕

The post ក្រុមហ៊ុនឈីបខ្នាតយក្ស Intel ប្រកាសផ្អាកការវិនិយោគក្នុងរោងចក្រថ្មី នៅម៉ាឡេស៊ី appeared first on .

ក្រុមហ៊ុនបន្ទះឈីប Intel ប្រកាសផ្អាកគម្រោងសង់រោងចក្រតម្លៃ ២៥ពាន់លានដុល្លារ នៅអ៊ីស្រាអែល
យោងតាមសារព័ត៌មានហិរញ្ញវត្ថុរបស់អ៊ីស្រាអែល Calcalist បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនាកន្លងទៅថា ក្រុមហ៊ុន Intel Corp កំពុងពិចារណាផ្អាកផែនការក្នុងការសាងសង់រោងចក្រតម្លៃ ២៥ពាន់លានដុល្លាររបស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែល។

ជុំវិញការប្រកាសផ្អាកគម្រោងនេះ ក្រុមហ៊ុន Intel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”អ៊ីស្រាអែលនៅតែជាកន្លែងផលិត និងស្រាវជ្រាវសកលដ៏សំខាន់មួយរបស់យើង ហើយយើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះតំបន់នេះ”។

“ការគ្រប់គ្រងលើគម្រោងខ្នាតយក្សណាមួយ ជាពិសេសនៅក្នុងឧស្សាហកម្មរបស់យើង ចាំបាច់ត្រូវតែមានការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពេលវេលា។ ហើយចំពោះការសម្រេចចិត្តរបស់យើងក្នុងការផ្អាកគម្រោងនេះ គឺផ្អែកលើលក្ខខណ្ឌអាជីវកម្ម សក្ដានុពលទីផ្សារ និងការគ្រប់គ្រងដើមទុនប្រកបដោយការទទួលខុសត្រូវ”។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុន Intel ។

រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំមុន បានយល់ព្រមផ្តល់ឲ្យក្រុមហ៊ុន Intel នូវជំនួយជាទឹកប្រាក់ចំនួន ៣,២ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបមួយដែលមានតម្លៃដល់ទៅ ២៥ពាន់លានដុល្លារ ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិកមួយនេះ កំពុងប្រតិបត្តិការកន្លែងអភិវឌ្ឍ និងផលិតកម្មចំនួនបួន ក្នុងប្រទេសអ៊ីស្រាអែល ដោយមានបុគ្គលិកសរុបជិត ១២ ០០០ នាក់៕

The post ក្រុមហ៊ុនបន្ទះឈីប Intel ប្រកាសផ្អាកគម្រោងសង់រោងចក្រតម្លៃ ២៥ពាន់លានដុល្លារ នៅអ៊ីស្រាអែល appeared first on .