Joe Biden

លោក Biden និងលោក Trump យល់ព្រមជជែកដេញដោលពាក្យសម្តីទល់មុខគ្នា
កាលពីថ្ងៃទី១៥ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Joe Biden និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានព្រមព្រៀងគ្នា ដើម្បីប្រឈមមុខដេញដោលពាក្យសម្តីចំនួនពីរលើក ពោលលើកទៅមួយនាថ្ងៃទី២៧ ខែមិថុនា និងលើកទីពីរនាថ្ងៃទី១០ ខែកញ្ញា ដោយពុំមានទស្សនិកជនអញ្ជើញចូលរួម។

សារព័ត៌មាន Reuters បានចុះផ្សាយយ៉ាងដូច្នេះថា​ ជំនួយការលោក Biden យល់ឃើញថា​ ការជជែកដេញដោលនឹងអាចធ្វើឲ្យលោក Trump ឈឺចាប់ ដ្បិតនឹងមានការលាតត្រដាងអំពីបញ្ហាផ្សេងៗ រួមទាំងរឿងរំលូតកូនជាដើម សុទ្ធសឹងតែអាចចាត់ទុកបានថា ជាចំណុចខ្សោយផ្នែកនយោបាយរបស់គាត់។

ទន្ទឹមនឹងនោះ ជំនួយការលោក Trump ក៏យល់ឃើញដែរថា​ លោក Biden នឹងបង្កើនការព្រួយបារម្ភអំពីសំឡេងឆ្នោត ដ្បិតលោកប្រធានាធិបតីមានវ័យ ៨១ឆ្នាំទៅហើយ ខណៈដែលលោក Trump វិញមានវ័យ ៧៨ឆ្នាំ នឹងចាក់សួររឿងនេះពេលជជែកដេញដោលដំបូងៗ។

គួរជម្រាបដែរថា​ ការជជែកដេញដោលលើកដំបូងនឹងត្រូវធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៊ីតាលីនាថ្ងៃទី១៥ ខែមិថុនា និងការកាត់ក្តីឧក្រិដ្ឋកម្មរបស់លោក Trump នៅទីក្រុងញូវយ៉ក។ មិនត្រឹមតែប៉ុណ្ណោះ ​ការជជែកដេញដោលក៏នឹងអាចទាក់ទាញទស្សនិកជនតាមទូរទស្សន៍បានរាប់សិបលាននាក់ តែយ៉ាងណាវាក៏មានផលលំបាកផងដែរសម្រាប់បេក្ខជនទាំងពីរ ព្រោះប្រឈមមុខតតាំងសម្តីគ្នាយ៉ាងតឹងតែង និងមានការសារទរតិចតួចប៉ុណ្ណោះពីអ្នកគាំទ្រ៕

The post លោក Biden និងលោក Trump យល់ព្រមជជែកដេញដោលពាក្យសម្តីទល់មុខគ្នា appeared first on .

លោក ចូ បៃដិន ត្រៀមស្វាគមន៍មេដឹកនាំប្រទេសនៅអាស៊ីចំនួនពីររូប ដើម្បីពិភាក្សាកិច្ចប្រជុំដ៏សំខាន់មួយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ សម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់មួយក្នុងទីក្រុងវ៉ាស៊ីតោន នាថ្ងៃទី១១ ខែមេសាខាងមុខ ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងស្ថានភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Karine Jean-Pierre បានលើកឡើងថា មេដឹកនាំទាំងបីនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផ្សព្វផ្សាយនូវកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ក៏ដូចជាជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត និងកិច្ចសហប្រតិបត្តិការនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្តោតជាសំខាន់បន្ថែមទៀតទៅលើការរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

លើសពីនោះ មេដឹកនាំកំពូលទាំងបីប្រហែលជាមិនមែនពិភាក្សា ត្រឹមតែអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ការពិភាក្សាត្រង់ចំណុចដ៏ក្តៅគគុកលើដែនទឹកសមុទ្រក្រហម ក៏ត្រូវបានគេរំពឹងថានឹងអាចជាប្រធានបទក្តៅ ដែលត្រូវយកមកពិគ្រោះគ្នាផងដែរ៕

The post លោក ចូ បៃដិន ត្រៀមស្វាគមន៍មេដឹកនាំប្រទេសនៅអាស៊ីចំនួនពីររូប ដើម្បីពិភាក្សាកិច្ចប្រជុំដ៏សំខាន់មួយ appeared first on .

កូនប្រុសប្រធានាធិបតីអាមេរិក រងការចោទប្រកាន់ពីបទគេចពន្ធ
ក្រសួងយុត្តិធម៌ បានចោទប្រកាន់លើកូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោក Hunter Biden ដែលមិនបានបង់ពន្ធឲ្យរដ្ឋចំនួន ១,៤ លានដុល្លារ ខណៈពេលដែលឃើញចំណាយប្រាក់រាប់លានដុល្លារ លើរបៀបរស់នៅដ៏ស៊ីវិល័យទៅវិញ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

យោងតាមឯកសារដែលបានដាក់ទៅកាន់តុលាការនៅរដ្ឋកាលីហ្វ័រញ៉ា លោក Hunter Biden ត្រូវបានរងការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣ករណី និងបទល្មើសពន្ធដារចំនួន ៦ករណី ។

ឯកសារនោះបានលើកឡើងបន្ថែមទៀតថា៖ ចុងចោទរូបនេះ បានចូលរួមក្នុងគម្រោងមួយដែលមានរយៈពេល ៤ឆ្នាំ ក៏ប៉ុន្តែមិនបានបង់ពន្ធយ៉ាង់ហោចណាស់ ១,៤ លានដុល្លារ ចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។

ជាមួយគ្នានោះ តុលាការបានចោទប្រកាន់ទៀតថា លោកបានចំណាយប្រាក់រាប់លានដុល្លារលើសារធាតុញៀន មិត្តស្រី សណ្ឋាគារប្រណីតៗ អចលនទ្រព្យ រថយន្តស៊េរីទំនើ​ប សម្លៀកបំពាក់ថ្លៃៗ និងរបស់របរប្រើប្រាស់មានតម្លៃជាច្រើនផ្សេងទៀតផងដែរ។

យ៉ាងណាមិញ ក្រសួងយុត្តិធម៌កំពុងតែបន្តស៊ើបអង្កេតទៅលើរូបលោក ខណៈប្រសិនបើមានជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំទាំងនោះពឹតប្រាកដមែន លោក Hunter អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៧ ឆ្នាំ៕

The post កូនប្រុសប្រធានាធិបតីអាមេរិក រងការចោទប្រកាន់ពីបទគេចពន្ធ appeared first on .

សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវលោក ចូ ​បៃដិន និងប្រធានាធិបតីអ៊ុយក្រែនមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារអំពាវវនាវដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូឌីម៉ាយ ​សេលេនស្គី ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់
បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេស​គឺអ៊ុយក្រែនតែម្តង។

ការចេញសារអំពាវនាវរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅពេលនេះលើបណ្តាញសង្គមតេឡេក្រាមផ្ទាល់ខ្លួននៅថ្ងៃអាទិត្យនេះ បន្ទាប់ពីសារព័ត៌មានជុំវិញពិភពលោកផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ ការណ៍នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផង​ ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

សម្តេចតេជោ បានដកស្រង់បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី
អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរក្នុងន័យដើមបែបនេះថា «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ
ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។

សូមជម្រាបជូនថា សង្គ្រាមរុស្សុី-អ៊ុយក្រែន បានផ្ទុះឡើងប្រមាណជាង១ឆ្នាំមកហើយនៅមិនទាន់មានការថមថយកម្លាំងប្រយុទ្ធនៅឡើយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ កុម្ភៈ ពោល​មួយ​ថ្ងៃ​មុន​ខួប ១ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​ជា​បន្ទាន់ និង​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​ត្រឹមត្រូវ និង​យូរអង្វែង។

សេចក្តីសម្រេចចិត្ត​ដែល​គ្មាន​ការ​បង្ខិតបង្ខំ​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន ១៤១សំឡេង សំឡេង​ប្រឆាំង​ចំនួន ៧សំឡេង និង​សំឡេង​អនុបវាទ​ចំនួន ៣២សំឡេង​នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ១៩៣ប្រទេស​របស់​អង្គការសហប្រជាជាតិ។ សំឡេង​ប្រឆាំង​ទាំង ៧សំឡេង​មាន​រុស្ស៊ី បេឡារុស ស៊ីរី កូរ៉េខាងជើង ម៉ាលី នីការ៉ាហ្កា និង​ប្រទេស​អេលីត្រេ។ ចំណែក​ចិន និង​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​បោះឆ្នោត​អនុបវាទ៕

The post សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវលោក ចូ ​បៃដិន និងប្រធានាធិបតីអ៊ុយក្រែនមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម appeared first on .

សេតវិមានលាតត្រដាងប្រាក់ចំណូលរបស់ប្រធានាធិបតី ចូ បៃដិន
កាលពីថ្ងៃទី ១៥ ឧសភាកន្លងទៅ សេតវិមានបាន​លាតត្រដាងពី​ស្ថានភាពហិរញ្ញវត្ថុ​របស់​ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលមានភាពខុសគ្នាតិចតួចកាលពីឆ្នាំទៅ។

យោងតាមការចុះផ្សាយពី The Hill បានឲ្យដឹងថា ទិន្នន័យហិរញ្ញវត្ថុនេះគឺគិតពេញមួយឆ្នាំ ២០២២ ដោយ​ប្រធានាធិបតីអាមេរិក​ទទួល​បាន​ចំណូល​ចន្លោះពី ២ ៥០០ ដល់ ៥ ០០០ដុល្លារ សម្រាប់​ការ​សុំសិទ្ធចុះផ្សាយ​សៀវភៅ​ដែលលោក​និពន្ធ។

ដោយឡែក សម្រាប់​លោក​ជំទាវ Jill Biden វិញ​ ទទួលបាន​ទឹកប្រាក់​ចន្លោះពី ៥ ០០១ ដល់ ១៥ ០០០ដុល្លារ។

ទិន្នន័យមួយនេះក៏បានបង្ហាញពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្ដីប្រពន្ធ Bidens ដែលមានតម្លៃចន្លោះពី ១,០៩ លានដុល្លារ ទៅ ២,៥៧ លានដុល្លារ ដោយផ្អែកលើការវិនិយោគ និងការកាន់កាប់ដែលបានរាយការណ៍ ខណៈប្តីប្រពន្ធមួយគូនេះជំពាក់ប្រាក់ចន្លោះពី ២៥០ ០០០​ ទៅ ៥០០ ០០០ដុល្លារ លើការបញ្ចាំផ្ទះនៅ Delaware របស់ពួកគេ៕

The post សេតវិមានលាតត្រដាងប្រាក់ចំណូលរបស់ប្រធានាធិបតី ចូ បៃដិន appeared first on .

រដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយទឹកប្រាក់ ២,៨ ពាន់លានដុល្លារ ដើម្បីជំរុញដល់ការផលិតអាគុយរថយន្តអគ្គិសនី ក្នុងស្រុក
រដ្ឋបាលប្រធានាធិបតី លោក Joe Biden បាននិយាយកាលពីថ្មីៗនេះថា ខ្លួននឹងផ្តល់មូលនិធិជាទឹកប្រាក់ប្រមាណ ២,៨ ពាន់លានដុល្លារ ដើម្បីជំរុញដល់ការផលិតអាគុយ សម្រាប់បំពាក់លើរថយន្តអគ្គិសនី និងការផលិតរ៉ែ នៅក្នុងស្រុក ។

តាមរយ:ការផ្តល់មូលនិធិដ៏ច្រើនសម្បើមនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិត និងកែច្នៃនៅក្នុងរដ្ឋយ៉ាងហោចណាស់ ១២ អាចដំណើរការរោងចក្រផលិតសារធាតុលីចូម នីកែល កាតូត ក្រាហ្វីត រ៉ែ គ្រឿងបង្គុំអាគុយនានា និងរួមទាំងរោងចក្រកែច្នៃអាគុយឡើងវិញផងដែរ ។

ការប្រកាសនេះ គឺជាផ្នែកមួយ នៃការគោលដៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរប្រទេសខ្លួន ឱ្យងាកចេញឆ្ងាយពីការប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ធន: ទៅជារថយន្តអគ្គិសនីពេញលេញវិញ ។

មិនតែប៉ុណ្ណោះ រដ្ឋលេខាធិការថាមពល លោកស្រី Jennifer Granholm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផលិតអាគុយ និងសមាសធាតុទំនើបៗនៅក្នុងប្រទេសយើង នឹងជំរុញដល់ការងាកចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល ហើយអាចបំពេញតម្រូវការដ៏សំខាន់សម្រាប់រថយន្តអគ្គិសនីវិញ និងថែមទាំងអាចបង្កើតការងារ ដែលមានប្រាក់ខែខ្ពស់ កាន់តែច្រើន នៅទូទាំងប្រទេស” ។

កាលពីដើមឆ្នាំនេះ លោក Biden បានបង្កើតច្បាប់ផលិតកម្មការពារមួយ ដើម្បីជំរុញដល់ការផលិតរ៉ែ របស់សហរដ្ឋអាមេរិក សម្រាប់បំពេញតម្រូវការដល់ការផលិតអាគុយបំពាក់លើរថយន្តអគ្គិសនី និងចង់កាត់បន្ថយការពឹងផ្អែកខ្លាំងរបស់ប្រទេសខ្លួន ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពីបរទេស ។

លើសពីនេះ សេតវិមាន បានកំណត់គោលដៅ ឱ្យងាកមកប្រើប្រាស់តែរថយន្តអគ្គិសនី ៥០% នៅត្រឹមឆ្នាំ ២០៣០ ស្របពេលរដ្ឋបាលលោក Biden ក៏បានដាក់ចេញនូវផែនការបែងចែកទឹកប្រាក់ ៥ ពាន់លានដុល្លារ ដល់រដ្ឋនានា ដើម្បីសាងសង់កន្លែងសាករថយន្តអគ្គិសនីផងដែរ ៕

The post រដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយទឹកប្រាក់ ២,៨ ពាន់លានដុល្លារ ដើម្បីជំរុញដល់ការផលិតអាគុយរថយន្តអគ្គិសនី ក្នុងស្រុក appeared first on .

ប្រធានាធិបតី​ ចូ បៃឌិន ទៅ​ទស្សនកិច្ច​រោងចក្រ Samsung រឹត​បន្តឹង​ចំណង​មិត្តភាព​កូរ៉េខាងត្បូង-អាមេរិក
កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក ចូ បៃឌិន​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​មុន​គេ សម្រាប់​ដំណើរទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​នៅ​តំបន់​អាស៊ី ហើយ​គ្រាន់​តែ​ចុះចត​នៅ​កូរ៉េខាងត្បូង​ភ្លាម លោក​បាន​ធ្វើដំណើរ​ទៅ​រោងចក្រ​ផលិត​បន្ទះ​ឈីប​ធំ​ជាងគេ​លើ​លោក​របស់ Samsung តែម្ដង។

ទៅ​ដល់​រោងចក្រ​របស់​ក្រុមហ៊ុន Samsung ភ្លាម មេដឹកនាំ​ប្រទេស​មហាអំណាច​ខាងលើ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​គឺ​លោក Yoon Suk-yeol ខណៈ​ការ​ជួបគ្នា​លើក​នេះ គឺ​ជាការ​ជួប​ចរចា​ទល់មុខ​លើកដំបូង​រវាង​ថ្នាក់​ដឹកនាំ​ទាំង ២ រូប។

អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​បន្ទះ​ឈីប​ធំ​បំផុត​លើ​លោក​មួយ​នេះ ថ្នាក់​ដឹកនាំ​ទាំង ២ រូប​ក៏​បាន​សំណេះសំណាល​អំពី​ការ​វិនិយោគ​នា​ថ្ងៃអនាគត និង​ផែនការ​សម្រាប់​រឹត​បន្តឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ផង​ដែរ។

“​ជាមួយ​នឹង​ការ​ធ្វើ​ទស្សនកិច្ច​ថ្ងៃ​នេះ ខ្ញុំ​សង្ឃឹម​ថា ចំណង​មិត្តភាព​កូរ៉េ និង​អាមេរិក នឹង​មាន​ពន្លឺ​ថ្មី​ជា ការ​រួមដៃ​គ្នា​លើ​វិស័យ​សេដ្ឋកិច្ច និង​សុវត្ថិភាព​សង្គម ផ្នែក​លើ​បច្ចេកវិទ្យា​ទំនើប និង​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់”។ នេះ​បើ​តាម​សម្ដី​របស់​មេដឹកនាំ​កូរ៉េខាងត្បូង​និយាយ។

បន្ថែម​ពីនោះ ប្រធានាធិបតី​ថ្មី​ខាងលើ​ក៏​បាន​ទទូច​ឲ្យ​លោក​បៃឌិន​ចាត់​វិធានការ​លើ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង ២ ឲ្យ​កាន់តែ​មាន​សន្ទុះ​ជាងពេល​មុនៗ​ផង​ដែរ។

បញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ខាងលើ​គឺ​ក្នុង​គោល​បំណង​កំណត់ស្តង់ដារការងារ បរិស្ថាន និងខ្សែសង្វាក់ផ្គត់ផ្គង់​របស់​ប្រទេស​ដែល​ជា​សមាជិក Indo Pacific Economic Framework ហៅ​កាត់ IPEF ប៉ុន្តែ​ប្រទេស​ចិន​បាន​បដិសេធ​មិន​ចូល​ជា​សមាជិក​មួយ​នេះ​ឡើយ។

ហើយ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េខាងត្បូង​របស់​លោក​ ចូ​ បៃឌិន​ ក៏​ជា​ជំហាន​មួយ​ក្នុង​ការ​រក​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​អាច​ទប់ទល់​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​កំពុង​សំងំ​កើប​ផល​ប្រយោជន៍​ពី​កង្វះ​ខាត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ ដោយសារ​សង្គ្រាម​រវាង​អ៊ុយក្រែន-រុស្ស៊ី​ផង​ដែរ៕

ប្រភព: RT

The post ប្រធានាធិបតី​ ចូ បៃឌិន ទៅ​ទស្សនកិច្ច​រោងចក្រ Samsung រឹត​បន្តឹង​ចំណង​មិត្តភាព​កូរ៉េខាងត្បូង-អាមេរិក appeared first on .

ប្រធានាធិបតី​ចូ បៃដិន​ស្នើ​ព្រឹទ្ធសភា​បញ្ចេញ​ថវិកា​ជំនួយ ៣៣ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន
កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចូ បៃដិន​បាន​ស្នើ​ទៅ​កាន់​ព្រឹទ្ធសភា​សម្រាប់​ការ​បញ្ចេញ​កញ្ចប់​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន ប្រមាណ ៣៣ ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​ការ​វាយ​ប្រហារ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។

ប្រាប់​ទៅ​កាន់​សារព័ត៌មាន​នៅ​សេតវិមាន​កាលពី​ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី​រូប​នេះ​និយាយ​ថា ជំនួយ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន គឺ​ជា​តម្លៃ​ស្ដួចស្ដើង​ណាស់ ក្នុង​ការ​ផ្ដួលរំលំ​រុស្ស៊ី និង​បញ្ចៀស​សង្គ្រាម​នៅ​ថ្ងៃ​អនាគត។

“​សង្គ្រាម​មួយ​នេះ​ពិតជា​ខ្ជះខ្ជាយ​ថវិកា​ខ្លាំងណាស់ តែ​បើសិន​ជា​យើង​មិន​ចំណាយ​ពេលនេះ វា​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេលក្រោយ។ ពួកយើង​មាន​ជម្រើស​តែ ២ ប៉ុណ្ណោះ គាំទ្រ​ប្រជាជន​អ៊ុយក្រែន​ក្នុង​ការ​ការពារ​ទឹកដី​ពួកគេ ឬ​គាំទ្រ​រុស្ស៊ី​ឲ្យ​បន្ត​នៅ​អំពើ​ឃោ.រឃៅ និង​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន”។

បើ​ទោះ​ជា​បៃដិន មិនបាន​បញ្ជាក់​ពី​ចំនួន​ច្បាស់លាស់​ក្នុង​ការ​ស្នើសុំ​នោះ ប៉ុន្តែ​មន្ត្រីរដ្ឋបាលជាន់ខ្ពស់​មួយ​រូប​បាន​បង្ហើប​ថា សេតវិមាន​បាន​ស្នើ​សុំ​ថវិកា ៣៣ ពាន់​លាន​ដុល្លារ​ក្នុង​ការ​ជួយ​ដល់​អ៊ុយក្រែន។

បញ្ជាក់​ដែរ​ថា កាលពី​ខែមុន ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​បញ្ចេញ​កញ្ចប់​ជំនួយ ១៣,៦ ពាន់​លាន​ដុល្លារ​ទៅ​កាន់​ទីក្រុង Kyiv ប៉ុន្តែ​រដ្ឋបាល​បៃដិន​បាន​និយាយ​ថា ពួកគេ​បាន​ប្រើប្រាស់​ថវិកា​អស់ច្រើន​មកហើយ ហើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ពួកគេ​បាន​ជួយ​ជា​កញ្ចប់​ជំនួយ​យោធា និង​រដ្ឋបាល​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ជំនួស​វិញ៕

ប្រភព: aljazeera

The post ប្រធានាធិបតី​ចូ បៃដិន​ស្នើ​ព្រឹទ្ធសភា​បញ្ចេញ​ថវិកា​ជំនួយ ៣៣ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន appeared first on .

មហាសេដ្ឋី​អាមេរិក​ចេញមុខ​រិះគន់​ច្បាប់​ទារ​ពន្ធ​ថ្មី​សម្រាប់​អ្នកមាន​របស់​ប្រធានាធិបតី​ Joe Biden
កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី Joe Biden បាន​ប្រកាស​ពី​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ ២០២៣ ដែល​នៅ​ក្នុង​ផែនការ​មួយ​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​ទារពន្ធ​លើ​ក្រុម​មហាសេដ្ឋី​ជាង ៧០០ នាក់​នៅ​អាមេរិក​ផងដែរ ដោយ​ពន្ធ​ថ្មី​នោះ​គឺ​នឹង​ទាមទារ​យ៉ាង​តិច ២០% នៃ​ប្រាក់​ចំណូល​សរុប។

ទន្ទឹម​នឹង​នោះ មហាសេដ្ឋី Leon Cooperman បាន​ប្រាប់​ទៅ​កាន់ Insider ថា វា​គឺ​ជា​រឿង​ដែល​មិន​សមហេតុផល​ឡើយ ហើយ​ការ​លើកឡើង​របស់​ប្រធានាធិបតី​រូបនេះ​ទំនង​ជា​មិន​ស្របច្បាប់​ថែម​ទៀត ដូច្នេះ​វា​ក៏​ប្រហែល​ជា​មិន​អាច​អនុម័ត​បាន​ផង​ដែរ។

“​ខ្ញុំ​អាច​និយាយ​ថា វា​ជា​រឿង​ដែល​មិន​សម​ហេតុ​សម​ផល ហើយ​ទំនង​មិន​ស្របច្បាប់​ទៀត ដូច្នេះ​វា​នឹង​មិន​អាច​អនុម័ត​បាន​ឡើយ។ ពួកគេ​គួរ​តែ​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​ពួក​អ្នកមាន​ ហើយ​គួរ​កែ​ច្បាប់​ពន្ធ​ឲ្យ​សម​ស្រប​ជាង​នេះ​ទើប​ប្រសើរ”។ នេះ​បើ​តាម​សម្ដី​របស់ Cooperman ប្រាប់​ Insider។

“​ខ្ញុំ​មាន​ទស្សនៈ​របស់​ខ្ញុំ ហើយ​វា​មិន​មែន​ជា​បញ្ហា​ឡើយ​ក្នុង​ការ​បង់ពន្ធ តែ​ពួក​យើង​គួរ​ទទួល​បាន​ហេតុផល​សមរម្យ​មួយ មិនមែន​ចេះ​តែ​អនុម័ត​ច្បាប់​តាម​តែ​ចិត្ត និង​កែប្រែ​ច្បាប់​ដែល​មាន​តាម​ចិត្ត​ឡើយ”។

បន្ថែម​ពី​នោះ មហាសេដ្ឋី​អាមេរិក​រូបនេះ​ក៏​បាន​លើកឡើង​ដែរ​ថា ក្រុម​មហាសេដ្ឋី​ពិត​ជា​សក្ដិសម​បង់​ពន្ធ​លើស​ប្រជាជន​ធម្មតា​ពិតមែន ប៉ុន្តែ​នៅ​ក្នុង​លក្ខខណ្ឌ និង​ក្នុង​តម្លៃ​សមស្រប​មួយ ខណៈ​ព្រឹទ្ធសមាជិក Elizabeth Warren ធ្លាប់​លើក​សំណើ​មួយ​ទាក់ទង​នឹង​បញ្ហា​មួយ​នេះ។

សំណើ​ដែល​ព្រឹទ្ធសមាជិក Elizabeth Warren លើក​ឡើង​នោះ​គឺ បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​ចាប់ពី ៥០ លាន​ដុល្លារ ដល់ ១ ពាន់​លាន​ដុល្លារ គួរ​បង់​ពន្ធ​បន្ថែម​ ២% ខណៈ​អ្នកមាន​ទ្រព្យ​លើស​ពី ១ ពាន់​លាន​ដុល្លារ​គួរ​បង់​ថែម ៣% លើ​ពន្ធ​បច្ចុប្បន្ន។

បញ្ជាក់​ដែរ​ថា បើ​តាម​ឯកសារ​រដ្ឋបាល​បញ្ចេញ​ដោយ​សេតវិមាន ក្រុម​មហាសេដ្ឋី​​បង់ពន្ធ​ត្រឹម ៨% ប៉ុណ្ណោះ​ ចន្លោះ​ឆ្នាំ ២០១០ និង ២០១៨ ដែល​នេះ​គឺ​ទាប​ជាង​ប្រជាជន​អាមេរិក​ដែល​មាន​ការងារ​ធម្មតា​ដូចជា​គ្រូបង្រៀន​ដែល​តម្រូវ​ឲ្យ​បង់ពន្ធ ២២%៕

ប្រភព: Yahoo

The post មហាសេដ្ឋី​អាមេរិក​ចេញមុខ​រិះគន់​ច្បាប់​ទារ​ពន្ធ​ថ្មី​សម្រាប់​អ្នកមាន​របស់​ប្រធានាធិបតី​ Joe Biden appeared first on .

ប្រធានាធិបតី Joe Biden ប្រកាស​ផែនការ​ទារ​ពន្ធ​មហាសេដ្ឋី​អាមេរិក​នៅ​ឆ្នាំ ២០២៣
កាលពី​ព្រឹក​ថ្ងៃច័ន្ទ​កន្លងទៅ ប្រធានាធិបតី​ Joe Biden បាន​ប្រកាស​ពី​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ ២០២៣ ដែល​ក្នុង​នោះ​លោក​ក៏​បាន​ប្រកាស​ដែរ​ថា ផែនការ​ទារ​ពន្ធ​ពី​មហាសេដ្ឋី​អាមេរិក​នឹង​កើតមាន​ឡើង។

ទន្ទឹម​នឹង​នោះ សារព័ត៌មាន Washington Post និង​តាម​ការ​ឲ្យ​ដឹង​តាម​រយៈ​ឯកសារ​រដ្ឋបាល​ផ្ទៃក្នុង​បាន​ទម្លាយ​ថា គម្រោង​ទារ “ពន្ធ​ចំណូល​ទាប​បំផុត​របស់​មហាសេដ្ឋី” នឹង​នឹងបង្កើតអត្រាពន្ធអប្បបរមា ២០% លើគ្រួសារអាមេរិកទាំងអស់ដែលមានតម្លៃលើសពី ១០០ លានដុល្លារ។

នេះ​ក៏​មាន​ន័យ​ថា ប្រាក់ពន្ធ​ភាគច្រើន​នឹង​បាន​មក​ពី​ពួក​មហាសេដ្ឋី​ដែល​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​ពី​រដ្ឋាភិបាល​ដែល​មាន​បំណង​ចង់​គេចពន្ធ​តាម​មធ្យោបាយ​ផ្សេងៗ និង​ជា​គោលដៅ​របស់​សាធារណជន​ផង​ដែរ។

ប្រភព​ខាងលើ​បាន​អះអាង​ទៀត​ថា ផែនការ​មួយ​នេះ​នឹង​ក្លាយជា​ការ​ទារ​ពន្ធ​លើ​មហាសេដ្ឋី​ជាង ៧០០ នាក់​នៅ​អាមេរិក​លើក​ដំបូង​បំផុត ស្របពេលការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន និងក្រុមប្រឹក្សានៃទីប្រឹក្សាសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា មហាសេដ្ឋីអាមេរិកចំនួនជាង ៤០០ គ្រួសារបានបង់ពន្ធសហព័ន្ធជាមធ្យមប្រហែល ៨% នៃប្រាក់ចំណូលរបស់ពួកគេចន្លោះឆ្នាំ ២០១០ និង ២០១៨ ពោលគឺទាបជាងប្រជាជនអាមេរិករាប់លាននាក់ដែលមិនសូវមានទ្រព្យសម្បត្តិច្រើន។

សារព័ត៌មាន​អាមេរិក​មួយ​នេះ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា បើ​យោង​តាម​ឯកសារ​រដ្ឋបាល គឺ​ពួកគេ​នឹង​ទាមទារ​ពន្ធ​នៃ​ប្រាក់ចំណូល​ពី​មហាសេដ្ឋី​អាមេរិក​យ៉ាងហោចណាស់ ២០% នៃ​ប្រាក់​ចំណូល​សរុប​របស់​ពួកគេ និង​ធានា​ថា​ក្រុមមហាសេដ្ឋី​នឹង​លែង​បង់ពន្ធ​ទាប​ជាង​គ្រូបង្រៀន និង​អ្នក​ពន្លត់​អគ្គិភ័យ​ទៀត​ហើយ។

បញ្ជាក់​ដែរ​ថា កន្លង​មក​ការ​ទាមទារ​ពន្ធ​ទៅ​លើ​ក្រុម​មហាសេដ្ឋី​អាមេរិក​គឺ​ហាក់​មាន​ចន្លោះ​ប្រហោង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុម​មហាជន និង​បក្ស​ប្រឆាំង​តែងតែ​បង្ហាញ​ការ​មិនពេញ​ចិត្ត​ត្រង់​ចំណុច​នេះ​របស់​រដ្ឋាភិបាល៕

ប្រភព: Theguardian

The post ប្រធានាធិបតី Joe Biden ប្រកាស​ផែនការ​ទារ​ពន្ធ​មហាសេដ្ឋី​អាមេរិក​នៅ​ឆ្នាំ ២០២៣ appeared first on .