Kristalina Georgieva

IMF ជំរុញឲ្យចិនបង្កើតគោលនយោបាយសេដ្ឋកិច្ចសារជាថ្មី ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ
កាលពីថ្ងៃទី២៤ ខែមីនា អំឡុងវេទិកាអភិវឌ្ឍន៍ចិនលោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសចិនត្រូវតែបង្កើតគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដើម្បីពន្លឿនការដោះស្រាយវិបត្តិទីផ្សារអចលនទ្រព្យក្នុងប្រទេស ព្រមទាំងជំរុញផលិតភាព និងការប្រើប្រាស់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោកស្រី Georgieva បានលើកឡើងអំពី IMF ដែលបានវិភាគថា ការលាយឡំគោលនយោបាយ ដើម្បីផ្តោតទៅលើអ្នកប្រើប្រាស់ឲ្យកាន់តែច្រើន នោះចិននឹងអាចរកចំណូលបានចំនួន ៣,៥ពាន់លានដុល្លារបន្ថែម សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ហើយប្រសិនបើសម្រេចបានមែននោះ ចិននឹងមានទំហំសេដ្ឋកិច្ចធំជាងកូរ៉េខាងត្បូងដល់ទៅជាងពីរដងឯណោះ។

ជាមួយគ្នា លោកស្រីបានបន្ថែមថា ដើម្បីអាចធ្វើដូច្នេះបាន ប្រទេសចិនត្រូវចាត់វិធានការបញ្ឈប់លំនៅដ្ឋាន ដែលកំពុងជាប់គាំងរបស់អ្នកអភិវឌ្ឍន៍ក្ស័យធន និងកាត់បន្ថយបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ផងដែរ។

សូមជម្រាបបន្ថែមថា ការលើកឡើងរបស់លោកស្រី ដើម្បីជំរុញឲ្យចិនបង្កើតគោលនយោបាយសេដ្ឋកិច្ចសាជាថ្មី ក៏អាចមកពីការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសចិនបានធ្លាក់ចុះ៨% កាលពីក្នុងឆ្នាំ២០២៣ ខណៈនៅរយៈពេលត្រឹមតែពីរខែដំបូងនៃឆ្នាំថ្មីនេះវិញ លំហូរវិនិយោគពីបរទេសទៅកាន់ប្រទេសចិន នៅតែធ្លាក់ចុះដល់ទៅជិត២០% ឯណោះ ស្របពេលដែលវិស័យអចលនទ្រព្យ ក៏កំពុងជួបវិបត្តិធ្ងន់ធ្ងរថែមទៀត៕

The post IMF ជំរុញឲ្យចិនបង្កើតគោលនយោបាយសេដ្ឋកិច្ចសារជាថ្មី ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ appeared first on .

ប្រធាន IMF ៖”AI នឹងផ្តល់ផលប៉ះពាល់ ៦០% ដល់ការងាររបស់មនុស្ស ក្នុងប្រទេសជឿនលឿន”
ដោយនិយាយនៅមុនពេលចេញដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ក្នុងប្រទេសស្វីស ប្រធាន IMF លោកស្រី Kristalina Georgieva បានធ្វើការព្រមានថា បញ្ញាសិប្បនិមិត្ត (AI) នឹងផ្តល់ផលប៉ះពាល់ដល់ការងាររបស់មនុស្សរហូតដល់ទៅ ៦០% ឯណោះ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ នេះបើមតាការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Kristalina បាននិយាយដូច្នេះ ក្នុងអំឡុងផ្តល់បទសម្ភាសមួយនៅទីក្រុងវ៉ាស៊ីនតោនថា ៖ ” ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារកំពុងរីកចម្រើនមួយចំនួន នឹងឃើញពីផលប៉ះពាល់យ៉ាងច្រើន ដោយសារតែ AI ក្នុងការចូលទៅជំនួសការងាររបស់មនុស្ស “។

លោកស្រីបានបន្ថែមទៀតថា ៖ ” មិនត្រឹមតែប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះទេ AI ក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ការងាររបស់មនុស្ស នៅក្នុងប្រទេសកំពុងរីកចម្រើន ៤០% និង ២៦% នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ផងដែរ “។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ IMF រូបនេះ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការងាររបស់មនុស្សអាចនឹងរលាយបាត់ទាំងស្រុង ដោយសារតែបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿនខ្លាំង ដូច្នេះហើយបញ្ញាសិប្បនិម្មិត AI នឹងចូលមកជំនួសការងាររបស់មនុស្សជាច្រើន ។

ជុំវិញបញ្ហានេះ លោកស្រី Kristalina បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន AFP ថា IMF កំពុងព្យាយាមស្វែងរកដំណោះស្រាយសំខាន់មួយ ដើម្បីដាក់ចេញគោលនយោបាយក្នុងការជួយដោះស្រាយកង្វល់ទាំងនេះ ជាមួយនឹងការផ្តោតលើការជួយប្រទេសដែលមានប្រាក់ចំណូលទាប ដើម្បីផ្លាស់ទីលឿនជាងមុនក្នុងការចាប់យកឱកាស មុនពេលបញ្ញាសិប្បនិម្មិតចូលមកគ្រប់គ្រងប្រព័ន្ធការងាររបស់មនុស្សទាំងស្រុង៕

The post ប្រធាន IMF ៖”AI នឹងផ្តល់ផលប៉ះពាល់ ៦០% ដល់ការងាររបស់មនុស្ស ក្នុងប្រទេសជឿនលឿន” appeared first on .

ប្រធានគ្រប់គ្រង IMF និងនាយករដ្ឋមន្ត្រីចិន មានកិច្ចពិភាក្សាប្រកបដោយប្រសិទ្ធភាព
ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF អ្នកស្រី Kristalina Georgieva បាននិយាយថា អ្នកស្រីមានកិច្ចពិភាក្សាដ៏មានប្រសិទ្ធភាពជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រធានគ្រប់គ្រង IMF សង្ឃឹមយ៉ាងមុតមាំថា អាចធ្វើការជាមួយរដ្ឋាភិបាលក្រុងប៉េកាំង លើបញ្ហាមួយចំនួនដូចជា កត្តាបម្រែបម្រួលអាកាសធាតុ និងការគាំទ្រសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ក្រៅពីជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន អ្នកស្រី Georgieva ក៏បានជួបជាមួយ​ប្រធានធនាគារកណ្ដាល លោក Pan Gongsheng ដែលទើបទទួលបានការតែងតាំង និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Liu Kun ផងដែរ។

ជម្រាបបន្ថែមថា ប្រធាន IMF កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន មុនបន្តធ្វើដំណើរចូលរួម​កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី និងត្រូវបន្តដំណើរ​ទៅប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ថែមទៀត៕

The post ប្រធានគ្រប់គ្រង IMF និងនាយករដ្ឋមន្ត្រីចិន មានកិច្ចពិភាក្សាប្រកបដោយប្រសិទ្ធភាព appeared first on .

ប្រធានគ្រប់គ្រង IMF គ្រោងបំពេញទស្សនកិច្ចទៅចិន មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva នឹងបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលៗ មុនបន្តដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី និងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជាមួយគ្នានោះ អ្នកនាំពាក្យ IMF បានបញ្ជាក់ច្បាស់ៗថា៖ អំឡុងពេលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ប្រធានគ្រប់គ្រងនឹងបំពេញទស្សនកិច្ចទៅចិន ដើម្បីចូលរួមកិច្ចប្រជុំ​ទ្វេភាគី ជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន។

បន្ទាប់ពីបញ្ចប់ភារកិច្ចនៅចិន លោកស្រី Georgieva នឹងបន្តដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា មុនបន្តដំណើរចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញាខាងមុខ៕

The post ប្រធានគ្រប់គ្រង IMF គ្រោងបំពេញទស្សនកិច្ចទៅចិន មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន appeared first on .

ប្រធាន IMF ប្រាប់ឲ្យចិនពន្លឿនការងារ ជុំវិញរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រ
កាលពីពេលថ្មីៗនេះ លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីចិនថ្មី Li Qiang ថា ចិនត្រូវតែពន្លឿនការងាររបស់ពួកគេ ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រដូចជា ហ្សំប៊ី ហ្គាណា និងអេត្យូពី។

លោកស្រី Georgieva បានជួបសំណេះសំណាលជាមួយឥស្សរជនជាន់ខ្ពស់ជាច្រើននាក់ អំឡុងពេល​បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនបានបង្ហើបថា អ្នកស្រីយល់ថា លោក Li ពិតជា​រស់រាយ និងងាយស្រួលក្នុងការជជែកគ្នា ហើយនាយករដ្ឋមន្ត្រីរូបនេះក៏បាន​និយាយថា ចង់ឲ្យចិន​ដើរតួ​សំខាន់ក្នុងការដោះស្រាយបញ្ហាបំណុល​សកលលោក។

គួររំលឹកដែរថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនបានទម្លាក់កំហុសលើចិន សម្រាប់ការពន្យារពេលក្នុងការរៀបចំកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធឡើងវិញ សម្រាប់ប្រទេសដែលជំពាក់បំណុលខ្លាំង និងបានស្នើសុំជំនួយក្រោមក្របខណ្ឌរួម ដែលបង្កើតឡើងដោយក្រុមនៃសេដ្ឋកិច្ចធំៗចំនួន ២០។

ប៉ុន្តែអ្នកស្រី Georgieva បានបញ្ជាក់ថា ចិនគឺបានជួយខ្លាំងដល់ការសង្គ្រោះបញ្ហាបំណុល​សម្រាប់​ប្រទេស Chad និងស្រីលង្កា ដែលជាប្រទេសមានចំណូលមធ្យម មិនអាចមានសិទ្ធទទួលបាន​ជំនួយ​ពី​ក្របខណ្ឌរួម​បង្កើតឡើងដោយក្រុម G20៕

The post ប្រធាន IMF ប្រាប់ឲ្យចិនពន្លឿនការងារ ជុំវិញរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រ appeared first on .

ប្រធាន IMF៖ ប្រទេសមានសេដ្ឋកិច្ចខ្លាំង គួរជួយដល់ប្រទេសមានបំណុលវ័ណ្ឌក
នៅក្នុងវេទិកា Boao Forum សម្រាប់អាស៊ី​ធ្វើឡើងនៅក្នុងប្រទេសចិន ប្រធានមូលនិធិហិរញ្ញវត្ថុ​អន្តរជាតិ ហៅកាត់ IMF អ្នកស្រី Kristalina Georgieva បាននិយាយថា ប្រទេសដែលមាន​សេដ្ឋកិច្ច​ខ្លាំង គួរតែជួយដល់ប្រទេសក្រីក្រ ជាពិសេសប្រទេសដែលមានបំណុលវ័ណ្ឌក។

មេធំ IMF ក៏បានទម្លាយបន្ថែមថា ការជួយគ្នាបែបនេះ នឹងក្លាយជាកត្តាសំខាន់​ក្នុងការ​ប្រឆាំង​នឹង​ការឡើងថ្លៃការប្រាក់ និងការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណ។ នេះបើតាមការចុះផ្សាយពី Kelo។

“ពួកយើងត្រូវការយន្តការបន្ទាន់ និងមានប្រសិទ្ធភាពជាសកល ដើម្បីអាចដោះស្រាយបញ្ហា​បំណុល​សម្រាប់ប្រទេសទាំងនោះ”។ នេះបើតាមសម្ដីរបស់លោកស្រី Georgieva បាននិយាយ​នៅ​វេទិកា BFA។

អ្នកស្រី Georgieva ក៏បាននិយាយថា IMF ស្វាគមន៍ការចូលរួមរបស់ចិននៅក្នុងកម្មវិធី Common Framework និងការចូលរួមនៅក្នុងតារាងតុមូលបំណុលសកលថ្មី។

សូមជម្រាបដែរថា មេធំ IMF ក៏បាននិយាយផងដែរថា បណ្តាប្រទេសនានាចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីពង្រឹងពាណិជ្ជកម្មអន្តរជាតិឡើងវិញ ក្នុងមធ្យោបាយសមធម៌សម្រាប់មនុស្សកាន់តែច្រើន ក្នុងការទទួលបានអត្ថប្រយោជន៍ពីសកលភាវូបនីយកម្ម និងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ ដោយផ្អែកលើតក្កវិជ្ជាសេដ្ឋកិច្ច៕

The post ប្រធាន IMF៖ ប្រទេសមានសេដ្ឋកិច្ចខ្លាំង គួរជួយដល់ប្រទេសមានបំណុលវ័ណ្ឌក appeared first on .

IMF ព្រមានពីហានិភ័យស្ថិរភាពហិរញ្ញវត្ថុពិភពលោកកំពុងកើនឡើង
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF អ្នកស្រី Kristalina Georgieva បាននិយាយ​ថា ហានិភ័យនៃ​ស្ថិរភាពហិរញ្ញវត្ថុពិភពលោក​កំពុងមានការ​កើនឡើង និងសំណូមពរ​ឲ្យ​គ្រឺះស្ថាន​ហិរញ្ញវត្ថុធំៗ បន្តការប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំង។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មេធំ IMF បាន​បញ្ជាក់​ជា​ថ្មី​ពី​ទស្សនៈ​របស់​អ្នកស្រី​ថា ឆ្នាំ២០២៣នេះ នឹងក្លាយជាឆ្នាំដែលមានការប្រកួតប្រជែងម្ដងទៀត ដ្បិតកំណើន​សេដ្ឋកិច្ចពិភពលោក​អាចធ្លាក់ចុះ​ក្រោម ៣% ដោយសារ​មិនទាន់​ងើបរួច​ទាំងស្រុងពី​ជំងឺរាតត្បាត ស្របពេល​សង្គ្រាមនៅអ៊ុយក្រែន​កំពុង​មានសភាព​ក្ដៅគគុក។

មិនតែប៉ុណ្ណោះ ការព្យាករណ៍សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកលក៏អាចនឹងធ្លាក់ក្រោម ៣,៨% ជាចំណុចទាបជាងកំណើនសេដ្ឋកិច្ចមធ្យម និងបញ្ជាក់ទៀតថា ​កំណើននៃស្ទើរ​គ្រប់វិស័យ​នឹងនៅតែមានសភាពទន់ខ្សោយ។ នេះបើតាមសម្ដី​របស់​មេធំ IMF និយាយ​នៅ​វេទិកា China Development Forum។

សូមជម្រាបដែរថា IMF ធ្លាប់បាន​ព្យាករ​កន្លងទៅថា ​កំណើនសេដ្ឋកិច្ចឆ្នាំនេះអាចមាន​ត្រឹម ២,៩% ប៉ុន្តែពួកគេនឹងបញ្ចេញ​ការព្យាករណ៍ថ្មី​មួយទៀត​នាខែក្រោយ៕

The post IMF ព្រមានពីហានិភ័យស្ថិរភាពហិរញ្ញវត្ថុពិភពលោកកំពុងកើនឡើង appeared first on .

មេធំ IMF នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយ
ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នឹងធ្វើដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០មីនា។ នេះបើតាមការ​ទម្លាយឲ្យដឹងពី IMF ប្រាប់ទៅកាន់ Reuters កាលពីថ្ងៃសុក្រ។

លោកស្រី​នឹង​បើកការ​ថ្លែងសន្ទរកថាសំខាន់នៅវេទិកាអភិវឌ្ឍន៍ចិន CDF នៅថ្ងៃទី ២៦ មីនាក្នុង​ទីក្រុងប៉េកាំង និងនៅថ្ងៃទី ៣០ មីនា នឹងឡើងនិយាយនៅវេទិកា Boao សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ​អាស៊ី ធ្វើឡើងនៅទីក្រុង Qionghai ខេត្តហៃណាន។

ក្រៅពីការចូលរួមវេទិកាធំៗទាំង២ខាងលើ មេធំ IMF ក៏នឹងអាចលេចវត្តមាននៅកម្មវិធី​តូចៗផ្សេង និងកិច្ចប្រជុំទ្វេភាគីមួយចំនួន អំឡុងពេលលោកស្រីស្នាក់នៅប្រទេសចិនផងដែរ។

សូមជម្រាបដែរថា លោកស្រី Georgieva តែងតែដាក់សំពាធលើចិន ជុំវិញសកម្មភាព​ជួយ​ដោះស្រាយ​បញ្ហា​បំណុលប្រទេសក្រីក្រ ជាពិសេសប្រទេសដែលជាប់បំណុលចិន ហើយជា​លទ្ធផល​រដ្ឋាភិបាលក្រុងប៉េកាំងបាន​យល់ព្រមចេញមុខធានា​ ដល់ប្រទេសស្រីលង្កា សម្រាប់កញ្ចប់ជំនួយពី IMF តម្លៃជិត ៣ពាន់លានដុល្លារ៕

The post មេធំ IMF នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយ appeared first on .