Nissan

Suzuki វ៉ាដាច់ Nissan ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅឆ្នាំមុន
យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Suzuki Motor បានវ៉ាដាច់ក្រុមហ៊ុន Nissan ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បើតាមទិន្នន័យលក់ដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនទាំងពីរ បានបង្ហាញឲ្យដឹងទៀតថា នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយ ដែល Suzuki បានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាង Nissan គិតនៅក្នុងឆ្នាំតែមួយ។

គួរឲ្យដឹងថា Suzuki បានរាយការណ៍ពីការកើនឡើង ១,៤% នៃការលក់ទូទាំងពិភពលោករបស់ខ្លួនដល់ចំនួនសរុបប្រហែល ៣,៣ លានគ្រឿងកាលពីឆ្នាំមុន ខណៈពេលដែលក្រុមហ៊ុន Nissan បានលក់រថយន្តសរុបបានតែ ៣,២ លានគ្រឿង ពោលគឺបានធ្លាក់ចុះ ៤,៤%។

ជម្រាបជូនថា ក្រុមហ៊ុនទាំងពីរ នៅតែតាមពីក្រោយក្រុមហ៊ុន Toyota ដែលលក់នៅតំណែងកំពូល ជាមួយនឹងការលក់រថយន្តទាំងម៉ាក Toyota និង Lexus បានក្នុងចំនួន ១០,៥ លានគ្រឿង ខណៈ Honda ឈរនៅលេខ២ ជាមួយនឹងការលក់រថយន្តសរុប ៣,៥ លានគ្រឿង៕​

The post Suzuki វ៉ាដាច់ Nissan ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបីរបស់ប្រទេសជប៉ុន នៅឆ្នាំមុន appeared first on .

ក្រុមហ៊ុន Nissan ប្រកាសពីគម្រោងកាត់បន្ថយការងារទ្រង់ទ្រាយធំ នៅតំបន់អឺរ៉ុប
ក្រុមហ៊ុន Nissan ថ្មីៗនេះ បានប្រកាសថានឹងលុបចោលមុខតំណែងចំនួន ៨៧ នៅក្នុងការិយាល័យប្រចាំតំបន់អឺរ៉ុបរបស់ខ្លួន ដែលមានទីតាំងនៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការផ្លាស់ប្តូរជាសកល ដោយក្នុងនោះក៏រួមមានទាំងការកាត់បន្ថយបុគ្គលិក ១៥% ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន ដែលកំពុងជួបប្រទះទៅនឹងការលំបាកនេះ កំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រតិបត្តិការរបស់ខ្លួនមានភាពប្រសើរឡើងវិញ និងវិលត្រលប់ទៅរកប្រាក់ចំណេញ ខណៈពេលដែល Nissan កំពុងតស៊ូជាមួយនឹងបញ្ហាប្រឈមមុខយូរអង្វែង នៅអឺរ៉ុបដែលជាទីផ្សារដ៏សំខាន់។

យ៉ាងណាមិញ ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន Nissan នេះ រួមមានការកាត់បន្ថយសមត្ថភាពផលិតកម្មសកល ជិត ៣០% មកនៅត្រឹម ២,៥ លានគ្រឿង កាត់បន្ថយទីតាំងផលិតកម្មមកនៅត្រឹម ១០ ពីចំនួន ១៧ កន្លែង និងរួមទាំងការកាត់បន្ថយចំនួនបុគ្គលិក ១៥% ផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុនផលិត Nissan បច្ចុប្បន្ន មានបុគ្គលិកជិត ១៩ ០០០ នាក់នៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា ឥណ្ឌា និងអូសេអានី ដោយក្នុងនោះមានជិត ៦០% មានមូលដ្ឋាននៅអឺរ៉ុប ។នេះបើយោងតាមរបាយការណ៍ភាពចម្រុះរបស់ក្រុមហ៊ុនដែលត្រូវបានបង្ហាញនៅខែតុលា ឆ្នាំ២០២៤៕

The post ក្រុមហ៊ុន Nissan ប្រកាសពីគម្រោងកាត់បន្ថយការងារទ្រង់ទ្រាយធំ នៅតំបន់អឺរ៉ុប appeared first on .

ភាគហ៊ុន Nissan ធ្លាក់ចុះជាង ៦% ក្រោយ Mercedes-Benz ប្រកាសដកភាគហ៊ុនទាំងអស់
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Nissan បានធ្លាក់ចុះអស់ជាង ៦% បន្ទាប់ពីក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Mercedes-Benz ប្រកាសលក់ភាគហ៊ុនរបស់ខ្លួនចេញទាំងអស់ នៅក្នុងតម្លៃប្រមាណជាង ៣២៤លានដុល្លារ ឬស្មើទៅនឹង ៣,៨% នៃភាគហ៊ុនសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Nissan នេះ កាន់តែធ្វើឲ្យក្រុមវិនិយោគិន បង្ហាញពីភាពសង្ស័យខ្លាំងឡើងទៅលើក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ បន្ទាប់ពីពួកគេបានប្រឈមមុខជាមួយទៅនឹងបញ្ហារួចស្រេចទៅហើយ ដូចជាពន្ធគយ និងការធ្លាក់ចុះនៃការលក់នៅទីផ្សារសំខាន់ៗរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Nissan ក៏បានប្រកាសពីការខាតបង់យ៉ាងច្រើនរបស់ខ្លួន រហូតដល់ទៅ ៥៣៥លានដុល្លារ សម្រាប់រយៈពេលត្រឹមតែ ៣ខែ​គិតនៅត្រឹមខែមិថុនាកន្លងទៅ។

យ៉ាងណាមិញ ជុំវិញការលក់ភាគហ៊ុននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan បានយល់ព្រមកាលពីដើមឆ្នាំនេះ ជាមួយនឹងដៃគូយូរអ្វែងរបស់ខ្លួន និងម្ចាសភាគហ៊ុនកំពូល Renault ដើម្បីកែប្រែភាពជាដៃគូរបស់ពួកគេ ក្នុងការអនុញ្ញាតឲ្យកាត់បន្ថយការកាន់កាប់ភាគហ៊ុន ដែលត្រូវការមកនៅត្រឹម ១០% ពីចំនួន ១៥% ។

ជម្រាបជូនផងដែរថា យោងតាមអ្នកនាំពាក្យរបស់ Mercedes-Benz បានបញ្ជាក់បន្ថែមទៀតថា ការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nissan នេះ គឺជាការរៀបចំផលប័ត្រវិនិយោគរបស់ខ្លួនឡើងវិញ និងមិនមែនជាការសម្រេចចិត្តបែបយុទ្ធសាស្រ្តអ្វីនោះឡើយ៕

The post ភាគហ៊ុន Nissan ធ្លាក់ចុះជាង ៦% ក្រោយ Mercedes-Benz ប្រកាសដកភាគហ៊ុនទាំងអស់ appeared first on .

ក្រុមហ៊ុន KKR ដាក់សំណើទិញយកអគារទីស្នាក់ការកណ្តាលរបស់ Nissan ក្នុងតម្លៃជាង ៦០០លានដុល្លារ
ក្រុមហ៊ុន KKR កាលពីពេលថ្មីៗនេះ បានក្លាយជាអ្នកដេញថ្លៃនាំមុខគេ ក្នុងការទិញយកអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Nissan Motor ចំពេលក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន កំពុងប្រឈមមុខទៅនឹងការលក់ទ្រព្យសម្បត្តិដើម្បីពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន KJR Management (KJRM) ដែលជាអង្គភាពអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន របស់ KKR បានផ្តល់ជូនសំណើទឹកប្រាក់ប្រមាណ ៩០ពាន់លានយ៉េន (៦១០លានដុល្លារ) សម្រាប់ទិញយកអគារការិយាល័យកម្ពស់ ២២ ជាន់ របស់ក្រុមហ៊ុន Nissan។

យ៉ាងណាមិញ ទាំង KJRM និង KKR កំពុងពិចារណាស្វែងរកវិធីដើម្បីរៃអង្គាសប្រាក់ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការទិញយកនេះ ហើយកិច្ចព្រមព្រៀងដ៏ធំនេះផងដែរ ក៏នឹងរួមបញ្ចូលទាំងការជួលអគារនោះ ត្រលប់ទៅឲ្យក្រុមហ៊ុន Nissan វិញ សម្រាប់រយៈពេល ១០ឆ្នាំផងដែរ។

ក្រុមហ៊ុន KKR ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិងកំពុងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែច្រើនឡើង នៅក្នុងប្រទេសជប៉ុន ជាពិសេសនៅក្នុងការកាន់កាប់ភាគហ៊ុនឯកជន និងកិច្ចព្រមព្រៀងអចលនទ្រព្យ។

ជម្រាបជូនផងដែរថា Nissan បាននិងកំពុងប្រឈមមុខទៅនឹងវិបត្តិជាច្រើន ជាពិសេសចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសចិន៕​

The post ក្រុមហ៊ុន KKR ដាក់សំណើទិញយកអគារទីស្នាក់ការកណ្តាលរបស់ Nissan ក្នុងតម្លៃជាង ៦០០លានដុល្លារ appeared first on .

ក្រុមហ៊ុន Nissan គ្រោងបិទចោលរោងចក្រធំបំផុតមួយរបស់ខ្លួន នៅឆ្នាំ២០២៨ ខាងមុខ
ក្រុមហ៊ុន Nissan Motor Co បាននិយាយនៅថ្ងៃទី១៥ ខែកក្កដានេះថា ខ្លួនគ្រោងនឹងបញ្ឈប់ការផលិតរថយន្ត នៅរោងចក្រ Oppama របស់ខ្លួន នៅក្នុងប្រទេសជប៉ុន ត្រឹមខែមីនា ឆ្នាំ២០២៨ ដោយនឹងផ្ទេរប្រតិបត្តិការទាំងស្រុង​ ទៅកាន់រោងចក្រមួយទៀតរបស់ខ្លួន នៅក្នុងខេត្ត Fukuoka ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

Nissan ដែលត្រូវបានចាត់ទុកថាក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់ទី៣ របស់ជប៉ុន បច្ចុប្បន្ននេះ កំពុងព្យាយាមកាត់បន្ថយសមត្ថភាពផលិតរថយន្តរបស់ខ្លួន មកនៅត្រឹម ២,៥ លានគ្រឿង ពីចំនួន ៣,៥ លានគ្រឿង និងបន្ថយរោងចក្រផលិត ពី ១៧​ មកនៅត្រឹម ១០ ចំពេលក្រុមហ៊ុនកំពុងប្រឈមមុខ​ ទៅនឹងការធ្លាក់ចុះចំនួនលក់ និងការខាតបង់កាន់តែច្រើន។

យោងតាមរបាយការណ៍ចុះផ្សាយពីមុន បានឲ្យដឹងផងដែរថា ក្រុមហ៊ុន Nissan កំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សតៃវ៉ាន់ Foxconn ប្រើប្រាស់រោងចក្រ Oppama របស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនី និងបញ្ចៀសការបិទទ្វារ។

ទន្ទឹមនឹងនេះ Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងស្វែងរកជម្រើសផ្សេងៗ សម្រាប់ការប្រើប្រាស់នាពេលអនាគតនៃរោងចក្រ Oppama ដែលនៅស្ថិតនៅទីក្រុងកំពង់ផែ Yokosuka ភាគខាងត្បូងនៃទីក្រុងតូក្យូមួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនលោក Ivan Espinosa កាលពីពេលថ្មីៗនេះ​បានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយក្នុងគោលបំណងបង្វែរក្រុមហ៊ុនផលិតរថយន្តដែលកំពុងជួបការលំបាក រួមទាំងកាត់បន្ថយកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួនប្រហែល ១៥% ផងដែរ។

ជម្រាបជូនផងដែរថា នៅពេលដែលរោងចក្រ Oppama បើកដំណើរការដំបូងក្នុងឆ្នាំ១៩៦១ វាត្រូវបានចាត់ទុកថាជារោងចក្រផលិតរថយន្តខ្នាតធំដំបូងគេរបស់ប្រទេសជប៉ុន និងជានិមិត្តរូបនៃមហិច្ឆតាជាសកលរបស់ Nissan និងជប៉ុន៕

The post ក្រុមហ៊ុន Nissan គ្រោងបិទចោលរោងចក្រធំបំផុតមួយរបស់ខ្លួន នៅឆ្នាំ២០២៨ ខាងមុខ appeared first on .

Nissan ពិចារណាឲ្យ Foxconn ផលិតរថយន្ត EV នៅរោងចក្រធំមួយរបស់ខ្លួន ដើម្បីចៀសវាងការបិទ
ក្រុមហ៊ុនផលិតរថយន្ត Nissan Motor របស់ប្រទេសជប៉ុន កំពុងពិភាក្សាដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សតៃវ៉ាន់ Foxconn ប្រើប្រាស់រោងចក្រក្នុងស្រុកមួយរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប្រភពជាច្រើន បានបង្ហាញថា Nissan កំពុងពិចារណាបិទរោងចក្រ Oppama របស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែ Yokosuka ភាគខាងត្បូងនៃទីក្រុងតូក្យូ។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Ivan Espinosa បានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងគោលបំណងផ្លាស់ប្តូរស្ថានភាពក្រុមហ៊ុនផលិតរថយន្តដែលកំពុងជួបការលំបាក រួមទាំងការបិទរោងចក្រចំនួន ៧ ក្នុងចំណោមរោងចក្រ ១៧ របស់ Nissan នៅទូទាំងពិភពលោក និងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនប្រមាណ ១៥%​ ថែមទៀតផង។

យ៉ាងណាមិញ ជុំវិញការអនុញ្ញាតឲ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Foxconn ផលិតរថយន្ត EV របស់ពួកគេនៅ Oppama គឺដើម្បីចៀសវាងនូវការបិទរោងចក្រនេះ និងថែមទាំងអាចកាត់បន្ថយផលប៉ះពាល់នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញលើបុគ្គលិកប្រមាណ ៣ ៩០០នាក់ និងអ្នកផ្គត់ផ្គង់របស់រោងចក្រ ផងដែរ។

ជម្រាបជូនផងដែរថា កាលពីខែឧសភា ក្រុមហ៊ុន Junior Mitsubishi Motors ដែលជាដៃគូររបស់ក្រុមហ៊ុន Nissan បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ Foxconn សម្រាប់ក្រុមហ៊ុនតៃវ៉ាន់នេះ ដើម្បីផ្គត់ផ្គង់ម៉ូដែលរថយន្តអគ្គិសនី៕

The post Nissan ពិចារណាឲ្យ Foxconn ផលិតរថយន្ត EV នៅរោងចក្រធំមួយរបស់ខ្លួន ដើម្បីចៀសវាងការបិទ appeared first on .

Nissan ប្រកាសប្រមូលរថយន្តជាង ៤​ សែនគ្រឿង​ នៅអាមេរិក ចូលឃ្លាំងវិញ​ ដោយសារបញ្ហាម៉ាស៊ីន
យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Nissan កំពុងប្រមូលរថយន្តចំនួន ៤៤៣ ៨៩៩​ គ្រឿង​ នៅក្នុងសហរដ្ឋអាមេរិក មកជួសជុលវិញ​ ដោយសារបញ្ហាម៉ាស៊ីន ដែលអាចបង្ករឲ្យកើតមានគ្រោះថ្នាក់​ ក្នុងអំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រមូលត្រលប់មកវិញរបស់ក្រុមហ៊ុន Nissan សារនេះ​​​ នឹងត្រូវប៉ះពាល់ដល់ម៉ូដែលមួយចំនួនរួមមាន Nissan Nissan Rogue, Altima និង​ម៉ូដែល​ប្រណីត Infiniti QX50 និង QX55​ ផងដែរ។

យ៉ាងណាមិញ​ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃពុធនេះ​ NHTSA បាននិយាយថា​ បញ្ហាដែលរកឃើញនេះ​ អាចនឹងបណ្តាលឲ្យម៉ាស៊ីនរថយន្តបញ្ឈប់ដំណើរការភ្លាមៗ នៅពេលកំពុងបើកបរ​។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan បានសន្យាថានឹងផ្តល់ជូនការត្រួតពិនិត្យ និងជួសជុលរថយន្តដែលរងផលប៉ះពាល់នេះ​​ ដោយឥតគិតថ្លៃ។

ជម្រាបជូនផងដែរថា នេះជាការប្រមូលរថយន្តដ៏ច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនខ្នាតយក្សជប៉ុន នៅក្នុងឆ្នាំនេះ ហើយវាបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងទៅលើកម្រិតសុវត្ថិភាពដែលទាក់ទងទៅនឹងម៉ាស៊ីន សម្រាប់គ្រប់ម៉ូដែលរបស់ Nissan ជាច្រើន៕​

The post Nissan ប្រកាសប្រមូលរថយន្តជាង ៤​ សែនគ្រឿង​ នៅអាមេរិក ចូលឃ្លាំងវិញ​ ដោយសារបញ្ហាម៉ាស៊ីន appeared first on .

Nissan អាចនឹងត្រូវចំណាយបន្ថែមជិត ៥០០លានដុល្លារ ដោយសារផែនការកាត់បន្ថយការងារ
ក្រុមហ៊ុន Nissan Motor Co បានបង្ហាញឲ្យដឹងថា ផែនការកាត់បន្ថយការងារទ្រង់ទ្រាយធំរបស់ខ្លួន ដែលបានប្រកាសជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះ អាចនឹងធ្វើឲ្យក្រុមហ៊ុនត្រូវចំណាយទឹកប្រាក់បន្ថែមដល់ ៦០ពាន់លានយ៉េន (ឬស្មើនឹង ៤១៨លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនេះ​ បានប្រកាសបេ្តជ្ញាកាត់បន្ថយកម្លាំងការងារចំនួន ២០ ០០០ នាក់ និងបិទរោងចក្រចំនួន ៧ នៅក្នុងចំណោមរោងចក្រសរុបទាំង ១៧ របស់ខ្លួន បន្ទាប់ពីបានរាយការណ៍អំពីការខាតបង់សរុបកើនឡើងដល់ ៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុ ដែលត្រូវបានបញ្ចប់ទៅកាន់ពីខែមីនា។

យ៉ាងណាមិញ បើតាមប្រធានផ្នែកហិរញ្ញវត្ថុ លោក Jeremie Papin បានបង្ហាញការប៉ាន់ស្មានថា វិធានការកាត់បន្ថយការងារ ក៏ដូចជាបិទរោងចក្រនេះ អាចនឹងធ្វើឲ្យក្រុមហ៊ុន Nissan ត្រូវចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម រហូតដល់ ៤១៨លានដុល្លារ។

ជម្រាបជូនផងដែរថា នាយកប្រតិបត្តិលោក Ivan Espinosa ដែលបានឡើងកាន់តំណែងនេះ កាលពីខែមេសា បានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ វិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយ:ពេលជាច្រើនទសវត្ស។ ការលក់ចុះខ្សោយនៅទឹកដីសហរដ្ឋអាមេរិរក និងចិន ក៏ដូចជារថយន្តដើរមិនទាន់សម័យ បានធ្វើឲ្យ Nissan ធ្លាក់ចូលទៅក្នុងបន្ទុកយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះនូវប្រាក់ចំណេញ និង​ហ៊ុំ​ព័ទ្ធ​ទៅដោយបំណុល៕

The post Nissan អាចនឹងត្រូវចំណាយបន្ថែមជិត ៥០០លានដុល្លារ ដោយសារផែនការកាត់បន្ថយការងារ appeared first on .

Nissan គ្រោងបិទរោងចក្រចំនួន ៧ នៅទូទាំងពិភពលោក ដើម្បីសន្សំសំចៃការចំណាយ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនគ្រោងនឹងបិទរោងចក្រដល់ទៅ ៧ នៅទូទាំងពិភពលោក​ ដើម្បីសន្សំសំចៃការចំណាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា ដើម្បីពន្លឿនដល់ការរៀបចំរចនាសម្ពប័ន្ធឡើងវិញ Nissan បានប្រកាសពីផែនការក្នុងការកាត់បន្ថយចំនួនរោងចក្រផលិតនៅទាំងទាំងពិភពលោក ពីចំនួន ១៧ មកនៅត្រឹម ១០ ប៉ុណ្ណោះ ហើយថែមទាំងកាត់បន្ថយកម្លាំងពលកម្មសរុបរបស់ខ្លួនប្រហែល ១៥% ផងដែរ។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទីបីរបស់ប្រទេសជប៉ុន កំពុងពិចារណាបិទរោងចក្រក្នុងស្រុកចំនួនពីរ ក្នុងចំណោមរោងចក្រទាំង៧ ដែលខ្លួនគ្រោងនឹងបិទ។ រោងចក្រមួយគឺរោងចក្រ Oppama ដែលបានដំណើរការតាំងពីឆ្នាំ១៩៦១ មក ដែលមានសមត្ថភាពផលិតរថយន្តប្រហែល ២៤០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានកម្មករចំនួន ៣ ៩០០ នាក់។

ចំណែកឯករោងចក្រក្នុងស្រុកទីពីរដែលអាចបិទ គឺរោងចក្រ Shonan ដែលក្នុងនោះ Nissan មានភាគហ៊ុនគ្រប់គ្រងក្នុងដៃ ៥០% ។ រោងចក្រនេះគឺជាកន្លែងដែលមានជំនាញក្នុងការផលិតរថយន្តដឹកទំនិញដែលមានសមត្ថភាពផលិតរថយន្តសរុបប្រហែល ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានបុគ្គលិកប្រហែល ១ ២០០ នាក់។

យ៉ាងណាមិញ នៅក្រៅប្រទេស Nissan គ្រោងនឹងបញ្ឈប់ការផលិតនៅរោងចក្ររបស់ខ្លួន ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឥណ្ឌា និងអាហ្សង់ទីន ខណ:បើយោងតាមសារព័ត៌មាន Yomiuri បាន​រាយការណ៍​ថា រោងចក្រ​ពីរ​នៅ​ម៉ិកស៊ិក ក៏​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណាបិទផងដែរ។

Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃផែនការបិទរោងចក្រទាំងនេះ នោះទេ។ ដោយក្រុមហ៊ុន គ្រាន់តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងនឹងប្តេជ្ញារក្សាតម្លាភាពជាមួយភាគីពាក់ព័ន្ធរបស់យើង ហើយនឹងផ្តល់ព័ត៌មានថ្មីៗ នៅពេលឱកាសមកដល់” ។

ជម្រាបជូនផងដែរថា ការលក់នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ របស់ក្រុមហ៊ុន Nissan ត្រូវបានគេរំពឹងថានឹងមានត្រឹមតែ ៣,៣ លានគ្រឿងប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះ ៤២% ធៀបនឹងឆ្នាំសារពើពន្ធ ២០១៧។ មិនត្រឹមតែប៉ុណ្ណោះ ការខាតបង់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន បានហក់ឡើងដល់ចំនួនប្រមាណ ៤,៥ពាន់លានដុល្លារ៕

The post Nissan គ្រោងបិទរោងចក្រចំនួន ៧ នៅទូទាំងពិភពលោក ដើម្បីសន្សំសំចៃការចំណាយ appeared first on .

Nissan គ្រោងបន្ថយបុគ្គលិករាប់ម៉ឺននាក់ ក្រោយការខាតបង់ប្រចាំឆ្នាំកើនឡើងដល់ ៤,៥ពាន់លានដុល្លារ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុន Nissan កាលពីពេលថ្មីៗនេះ បានប្រកាសពីការខាតបង់ប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន រហូតដល់ចំនួន ៤,៥ពាន់លានដុល្លារ និងថែមទាំងបានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកនៅទូទាំងពិភពលោក ដល់រាប់ម៉ឺននាក់ ទៀតផង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Nissan កំពុងមានគម្រោងកាត់បន្ថយកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួនប្រមាណ ១៥% ឬស្មើនឹងចំនួន ២០ ០០០ នាក់ បន្ទាប់ពីប្រាក់ចំណូលប្រចាំឆ្នាំមានការធ្លាក់ចុះខ្លាំង និងថែមទាំងបានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយសារតែផែនការពន្ធគយអាមេរិក ផងដែរ។

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន បានរាយការណ៍ថា ការខាតបង់សរុបរបស់ខ្លួន សម្រាប់ឆ្នាំហិរញ្ញវត្ថុ គិតត្រឹមខែមីនា ឆ្នាំ២០២៥ កន្លងទៅ មានចំនួន ៦៧១ពាន់លានយ៉េន ឬស្មើនឹងប្រមាណ ៤,៥ពាន់លានដុល្លារ។

ជុំវិញចំនួននេះ ត្រូវបានបានចាត់ទុកថាជាការខាតបង់ប្រចាំឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ Nissain ពោលគឺចាប់តាំងពីឆ្នាំ១៩៩៩-២០០០ មក ដែលមានចំនួនខាតបង់សរុប ៦៨៤ពាន់លានយ៉េន ឬស្មើនឹងប្រមាណជាង ៥ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ជុំវិញការខាតបង់ដ៏ធំនេះ​ ក្រុមហ៊ុន Nissan ហាក់មិនបានចេញការព្យាករទុក អំពីប្រាក់ចំណេញសម្រាប់ឆ្នាំសារពើពន្ធ ២០២៥-២០២៦​ នេះនោះឡើយ ដោយគ្រាន់តែរំពឹងថា ការលក់របស់ខ្លួន អាចកើនឡើងដល់ចំនួន ១២,៥ទ្រីលានយ៉េន៕

The post Nissan គ្រោងបន្ថយបុគ្គលិករាប់ម៉ឺននាក់ ក្រោយការខាតបង់ប្រចាំឆ្នាំកើនឡើងដល់ ៤,៥ពាន់លានដុល្លារ appeared first on .