OpenAI

មហាសេដ្ឋី Sam Altman ថា OpenAI នឹងមិនបោះផ្សាយលក់ IPO នៅក្នុងឆ្នាំនេះឡើយ
លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI បាននិយាយថាក្រុមហ៊ុនរបស់លោក នឹងមិនធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅក្នុងឆ្នាំ២០២៦ នេះទេ ដោយសារតែក្តីបារម្ភអំពីសុវត្ថិភាពជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuuters។

លោក Altman បាននិយាយនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fortune ថា៖”ដោយផ្អែកលើបញ្ហាប្រឈមនៃសុវត្ថិភាពនាពេលបច្ចុប្បន្ន ខ្ញុំគិតថានេះមិនមែនជាពេលវេលាសមស្របសម្រាប់ការបោះផ្សាយលក់ IPO នោះទេ ហើយយើងក៏មិនស្ថិតក្រោមសម្ពាធណាមួយដែលត្រូវតែធ្វើវានោះដែរ”។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះបានធ្វើឡើង ចំពេលសមាជិកសភាអាមេរិកកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យមានការបង្កើតបទប្បញ្ញត្តិថ្មីដើម្បីគ្រប់គ្រងប្រព័ន្ធ AI បន្ទាប់ពីមានការព្រមានពីអ្នកស្រាវជ្រាវពីររូបនៅក្រុមហ៊ុន Anthropic ដែលជាគូប្រជែងរបស់ OpenAI។ អ្នកស្រាវជ្រាវទាំងពីររូបនោះ បានអះអាងថា AI កំពុងអភិវឌ្ឍយ៉ាងលឿន និងអាចគំរាមកំហែងដល់អត្ថិភាពរបស់មនុស្សជាតិនាពេលអនាគតដ៏ខ្លីខាងមុខ។

នៅក្នុងកិច្ចសម្ភាសជាមួយ Fortune នោះ លោក Altman បានបញ្ជាក់ទៀតថា ក្រុមហ៊ុន OpenAI ពិតជានឹងមិនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈនៅក្នុងឆ្នាំនេះឡើយ។ ក្រុមហ៊ុនមានការងារជាច្រើនផ្សេងទៀតដែលត្រូវធ្វើ ដូចជាការបំពេញតម្រូវការផ្នែកសុវត្ថិភាព និងភាពសមស្របនៃ AI ព្រមទាំងការស្វែងរកវិធីដែលឧស្សាហកម្មនេះ និងរដ្ឋាភិបាលអាចធ្វើការរួមគ្នាបាន។

លើសពីនេះ លោក Altman ក៏បានបង្ហើបផងដែរថា OpenAI និងក្រុមហ៊ុន AI ឈានមុខផ្សេងទៀត អាចនឹងប្រកាសពីកិច្ចព្រមព្រៀងនាពេលឆាប់ៗនេះ ដើម្បីពន្យឺតល្បឿននៃការអភិវឌ្ឍ AI និងរួមគ្នាកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ៕​

The post មហាសេដ្ឋី Sam Altman ថា OpenAI នឹងមិនបោះផ្សាយលក់ IPO នៅក្នុងឆ្នាំនេះឡើយ appeared first on .

Nvidia គ្រោងបោះទុន ៣ពាន់លានដុល្លារវិនិយោគលើគម្រោងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សរបស់ OpenAI
ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលលើលោក Nvidia កំពុងពិភាក្សាដើម្បីវិនិយោគទឹកប្រាក់រហូតដល់ ៣ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SB Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SoftBank Group។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការវិនិយោគដ៏ធំនេះ ត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់គម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយនៅរដ្ឋ Ohio សម្រាប់ក្រុមហ៊ុន OpenAI ដើម្បីជាការឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន។

គួរឲ្យដឹងថា ជុំវិញផែនការវិនិយោគ ៣ពាន់លានដុល្លារនេះ ក្រុមហ៊ុន Nvidia នឹងបែងចែកជាពីរដំណាក់កាល ដោយទីមួយ វិនិយោគទឹកប្រាក់ពាក់កណ្តាល នៅពេលដែលកិច្ចព្រមព្រៀងនៃគម្រោងនៅរដ្ឋ Ohio ត្រូវបានចុះហត្ថលេខា និងពាក់កណ្តាលទៀតជាការទិញភាគហ៊ុន នៅពេលក្រុមហ៊ុន SB Energy បោះផ្សាយលក់ IPO លើកដំបូងដែលបានគ្រោងទុករបស់ខ្លួន។

យ៉ាងណាមិញ ក្រុមហ៊ុន SB Energy មានគោលបំណងបោះផ្សាយលក់ IPO ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅខែក្រោយ ហើយអាចរៃអង្គាសទឹកប្រាក់យ៉ាងហោចណាស់ ៥ពាន់លានដុល្លារ នៅក្នុងការលក់ IPO លើកដំបូងនោះ។

ជម្រាបជូនថា ក្រុមហ៊ុន SB Energy ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដែលមានជំនាញក្នុងការសាងសង់ និងអភិវឌ្ឍលើមជ្ឈមណ្ឌលទិន្នន័យជាច្រើន ដើម្បីគាំទ្រដល់តម្រូវការកើនឡើងដែលទាក់ទងនឹងបច្ចេកវិទ្យា AI៕​

The post Nvidia គ្រោងបោះទុន ៣ពាន់លានដុល្លារវិនិយោគលើគម្រោងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សរបស់ OpenAI appeared first on .

OpenAI បង់លុយជាង ៣លានដុល្លារ ដោះស្រាយបញ្ចប់រឿងជួលកម្មករបរទេស នៅសហរដ្ឋអាមេរិក
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី៤ សីហាថា OpenAI និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន នឹងបង់លុយចំនួន ៣,២លានដុល្លារដើម្បីដោះស្រាយការអះអាងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលនិយាយថាក្រុមហ៊ុនរបស់ពួកគេពេញចិត្តក្នុងការជួលកម្មករបរទេសដែលមានទិដ្ឋាការការងារបណ្តោះអាសន្ន និងរើសអើងទៅលើកម្មករជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងយុត្តិធម៌នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបាននិយាយថា OpenAI និង Statsig ដែលជាក្រុមហ៊ុនផលិតកម្មវិធីអភិវឌ្ឍ បានជ្រើសរើសកម្មករបរទេសសម្រាប់មុខតំណែងទំនេរមួយចំនួន និងបានចាត់វិធានការផ្សេងៗដើម្បីបំបាក់ទឹកចិត្តកម្មករអាមេរិកពីការដាក់ពាក្យស្នើសុំការងារពីក្រុមហ៊ុនរបស់ខ្លួន។

ទន្ទឹមនឹងនេះ ជំនួយការអគ្គរដ្ឋអាជ្ញា លោក Harmeet Dhillon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ការដោះស្រាយដ៏សំខាន់ៗនេះ គឺដើម្បីធានាថា OpenAI ប៉ះប៉ូវនូវការខូចខាត និងផ្លាស់ប្តូរការអនុវត្តចំពោះការជ្រើសរើសបុគ្គលិករបស់ខ្លួន ដើម្បីឱ្យកម្មករអាមេរិកទទួលបានឱកាសយុត្តិធម៌សម្រាប់មុខតំណែងបច្ចេកវិទ្យាដែលមានតម្រូវការខ្ពស់”។

មិនតែប៉ុណ្ណោះ ក្រសួងយុត្តិធម៌អាមេរិក ក៏បានចោទប្រកាន់ទៀតថា ក្រុមហ៊ុនទាំងពីរបានរំលោភបំពានទៅលើច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហព័ន្ធ ដែលហាមឃាត់ការរើសអើងដោយផ្អែកលើសញ្ជាតិ។

គួរជម្រាបជូនផងដែរថា ជុំវិញការដោះស្រាយទាំងនេះរួមមានការពិន័យជាទឹកប្រាក់ចំនួន ១,២លានដុល្លារ និង ២លានដុល្លារផ្សេងទៀតដើម្បីផ្តល់សំណងដល់ជនរងគ្រោះដែលទទួលបានការរើសអើង៕​

The post OpenAI បង់លុយជាង ៣លានដុល្លារ ដោះស្រាយបញ្ចប់រឿងជួលកម្មករបរទេស នៅសហរដ្ឋអាមេរិក appeared first on .

Nvidia ត្រៀមផ្តល់កម្ចីជាង ២៥០ពាន់លានដុល្លារ ដល់ក្រុមហ៊ុន OpenAI សម្រាប់គម្រោងសង់មជ្ឈមណ្ឌទិន្នន័យ AI
ក្រុមហ៊ុនបន្ទះឈីបកំពូលរបស់ពិភពលោក Nvidia កំពុងស្ថិតក្នុងការពិភាក្សាដើម្បីផ្តល់កម្ចីធានក្នុងចំនួនប្រហែល ២៥០ពាន់លានដុល្លារ ដល់ក្រុមហ៊ុន OpenAI សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំបំផុតជាប្រវត្តិសាស្រ្ត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal ។

កាសែតនេះបាននិយាយបង្ហាញឲ្យដឹងទៀតថាថា ការគាំទ្រពី Nvidia នឹងជួយឲ្យក្រុមហ៊ុនមេរបស់កម្មវិធី ChatGPT នេះ សាងសង់មជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពរហូតដល់ ១០ ជីហ្គាវ៉ាត់ ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ SoftBank កំពុងអភិវឌ្ឍនៅភាគខាងត្បូងរដ្ឋ Ohio។

យ៉ាងណាមិញ សម្រាប់ OpenAI កិច្ចព្រមព្រៀងខ្នាតយក្សមួយនេះ នឹងជាជំហានដំបូងឆ្ពោះទៅរកការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួនជាលើកដំបូង ដែលជំនួសឲ្យការជួលក្រុមហ៊ុនខ្នាតយក្សផ្សេងទៀត ដូចជា Microsoft, Amazon និង Oracle ជាដើម។

យោងតាម Wall Street Journal ការវិនិយោគសរុបនៃគម្រោងនេះ ត្រូវគេប្រ៉ាន់ប្រមាណថាអាចនឹងកើនឡើងលើសពី ៥០០ពាន់លានដុល្លារ ដែលនឹងធ្វើឱ្យវាក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ AI។

គួរជម្រាបជូនថា តាមរយៈការធានារបស់ក្រុមហ៊ុន Nvidia នឹងជួយសម្រួលឱ្យដៃគូហិរញ្ញវត្ថុ និងម្ចាស់បំណុលហ៊ានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបមកកាន់ក្រុមហ៊ុន OpenAI ព្រមទាំងកាត់បន្ថយហានិភ័យសម្រាប់ដំណើរការសាងសង់ និងកិច្ចសន្យាជួលរយៈពេលវែងផងដែរ៕​

The post Nvidia ត្រៀមផ្តល់កម្ចីជាង ២៥០ពាន់លានដុល្លារ ដល់ក្រុមហ៊ុន OpenAI សម្រាប់គម្រោងសង់មជ្ឈមណ្ឌទិន្នន័យ AI appeared first on .

OpenAI ដាក់ឯកសារស្នើសុំ IPO ដោយស្ងាត់ៗ ក្នុងគោលបំណងបង្កើនតម្លៃមូលធនទីផ្សារដល់ ១ទ្រីលានដុល្លារ
ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT បានប្រកាសថា ខ្លួនទើបតែបានដាក់ឯកសារស្នើសុំលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដោយសម្ងាត់នៅសហរដ្ឋអាមេរិក ចំពេលកំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់វិនិយោគិន នៅក្នុងវិស័យ AI ដែលកំពុងរីកចម្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន OpenAI មិនបានបង្ហាញពីទំហំ ឬលក្ខខណ្ឌនៃ IPO នេះទេ ខណៈពេលវេលានៃការចុះបញ្ជីក៏មិនទាន់ត្រូវបានសម្រេចនៅឡើយដែរ។ ក្រុមហ៊ុននេះ នៅតែជឿជាក់ថាពួកគេនៅតែត្រូវការពេលវេលាជាច្រើនទៀតដើម្បីដំណើរការ ពីព្រោះ OpenAI នៅតែជាក្រុមហ៊ុនឯកជននៅឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញការដាក់ឯកសារស្នើសុំដោយសម្ងាត់នេះ គឺអនុញ្ញាតឱ្យក្រុមហ៊ុន OpenAI អាចរៀបចំសម្រាប់ការចុះបញ្ជី IPO ក៏ដូចជាដើម្បីរក្សាព័ត៌មានហិរញ្ញវត្ថុដ៏រសើបជាសម្ងាត់ពីដៃគូប្រកួតប្រជែង និងសាធារណជន។

យ៉ាងណាមិញ​ ពីមុន សារព័ត៌មានជាច្រើនបានរាយការណ៍ថា OpenAI កំពុងមានគោលបំណងវាយតម្លៃ IPO របស់ខ្លួនរហូតដល់ ១ទ្រីលានដុល្លារ ដែលអាចធ្វើឡើងនៅដើមខែកញ្ញាខាងមុខ។ ហើយប្រសិនបើវាអាចសម្រេចបានពិតមែន នោះ OpenAI នឹងក្លាយជាក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ពាន់លានដុល្លារ ក្រោយការចូលទីផ្សារភាគហ៊ុនលើកដំបូង បន្ទាប់ពីក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk និង Anthropic របស់ Claude Code ផងដែរ។

គួរជម្រាបជូនផងដែរថា ការចេញលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ទាំងក្រុមហ៊ុន Anthropic និង OpenAI ត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទីផ្សារបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល ដោយបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោបំផុតនៃយុគសម័យថ្មីនេះ៕​

The post OpenAI ដាក់ឯកសារស្នើសុំ IPO ដោយស្ងាត់ៗ ក្នុងគោលបំណងបង្កើនតម្លៃមូលធនទីផ្សារដល់ ១ទ្រីលានដុល្លារ appeared first on .

Florida ក្លាយជារដ្ឋដំបូងគេបង្អស់ដែលប្តឹង OpenAI ពីបទហានិភ័យសុវត្ថិភាពកុមារ
រដ្ឋ Florida កាលពីថ្ងៃទី១ មិថុនា បានប្តឹងទៅលើក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិរបស់ពួកគេ គឺលោក Sam Altman ដោយចោទប្រកាន់ក្រុមហ៊ុននេះថា បានបំភ្លៃសុវត្ថិភាពនៃវេទិកា ChatGPT របស់ខ្លួន ដែលនៅក្នុងពាក្យបណ្តឹងនោះបានបង្ហាញថា វាបានបង្កគ្រោះថ្នាក់ដល់កុមារ ដោយផ្តល់ទីតាំងសម្រាប់វាយប្រហារ ផ្តល់ការណែនាំអំពីការធ្វើបាកខ្លួនឯង និងធ្វើឲ្យអ្នកប្រើប្រាស់វ័យក្មេងញៀន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដោយក្លាយជារដ្ឋដំបូងគេបង្អស់ដែលចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន AI ខ្នាតយក្សនេះ អគ្គរដ្ឋអាជ្ញារដ្ឋ Florida លោក James Uthmeier ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បានដាក់ពាក្យបណ្តឹងនៅតុលាការរដ្ឋ Florida។

ជុំវិញពាក្យបណ្តឹងនេះ បានលើកឡើងពីការបាញ់ប្រហារនៅសាកលវិទ្យាល័យ Tallahassee កាលពីឆ្នាំមុន និងព្រឹត្តិការណ៍មួយចំនួននៅក្នុងរដ្ឋផ្សេងទៀត ដែលក្នុងនោះ ChatGPT ត្រូវបានចោទប្រកាន់ថាបានផ្តល់ព័ត៌មានដល់មនុស្សដែលបន្តទៅប្រព្រឹត្តអំពើហិង្សា។

យ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Uthmeier បាននិយាយថា រដ្ឋបានបញ្ចេញឈ្មោះលោក Sam Altman ដោយផ្ទាល់ ពីព្រោះលោក គឺជាមនុស្សដែលមានតួនាទីដ៏សំខាន់ ក្នុងការជំរុញមុខងារមួយចំនួននៅលើ ChatGPT ដែលលោក Uthmeier បាននិយាយថា ជាការបង្កគ្រោះថ្នាក់ដ៏ធំបំផុត។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន AI នានាកំពុងប្រឈមមុខនឹងពាក្យបណ្តឹងកាន់តែច្រើនឡើងៗ ដោយចោទប្រកាន់ពួកគេថា បានបរាជ័យក្នុងការទប់ស្កាត់ការប្រាស្រ័យទាក់ទងរបស់ Chatbot ដែលដើមបណ្តឹងនិយាយថា បានរួមចំណែកដល់ការធ្វើបាបខ្លួនឯង ជំងឺផ្លូវចិត្ត និងអំពើហិង្សា៕

The post Florida ក្លាយជារដ្ឋដំបូងគេបង្អស់ដែលប្តឹង OpenAI ពីបទហានិភ័យសុវត្ថិភាពកុមារ appeared first on .

SoftBank បន្តចាក់លុយ ៤០ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុង OpenAI
ក្រុមហ៊ុន SoftBank Group បាននិយាយថា ខ្លួនទទួលបានប្រាក់កម្ចីចំនួន ៤០ពាន់លានដុល្លារ ដើម្បីជំរុញលើការវិនិយោគនៅក្នុង OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ក្នុងគោលបំណងផ្តោតកាន់តែខ្លាំងលើបញ្ញាសិប្បនិម្មិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សម្ព័ន្ធក្រុមហ៊ុនវិនិយោគជប៉ុន SoftBank ដែលដឹកនាំដោយស្ថាបនិក លោក Masayoshi Son កំពុងបន្តពង្រឹងទំនាក់ទំនងជាមួយ OpenAI ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាសកលមួយនេះ កំពុងប្រកួតប្រជែងដើម្បីទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យ AI ដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

គួរឲ្យដឹងថា តាមរយៈការវិនិយោគចុងក្រោយនេះ SoftBank ត្រូវបានធ្វើឡើងតាមរយៈប្រាក់កម្ចី ដែលនឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៧ ដោយមានអ្នកផ្តល់ប្រាក់កម្ចី ដូចជា JPMorgan Chase, Goldman Sachs, Mizuho Bank, Sumitomo Mitsui Banking Corp និង MUFG Bank។

មិនតែប៉ុណ្ណោះ ប្រាក់កម្ចីនេះ បានគូសបញ្ជាក់ពីប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់លោក Son លើបច្ចេកវិទ្យា AI បន្ទាប់ពីឆ្នាំដែល SoftBank បានស្ថិតនៅក្នុងកាលៈទេសៈទទួលបានប្រាក់ចំណេញដ៏ធំ និងការខាតបង់យ៉ាងច្រើន របស់ខ្លួន៕​

The post SoftBank បន្តចាក់លុយ ៤០ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុង OpenAI appeared first on .

SoftBank គ្រោងចាក់លុយវិនិយោគ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI
ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសជប៉ុន SoftBank Group Corp ថ្មីៗនេះកំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីវិនិយោគទឹកប្រាក់ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការវិនិយោគចុងក្រោយនេះ នឹងក្លាយជាផ្នែកមួយនៃការផ្តល់មូលនិធិដែលអាចរៃអង្គាសបានរហូតដល់ ១០០ពាន់លានដុល្លារ សម្រាប់ OpenAI ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបង្កើត ChatGPT នេះ កើនលើងដល់ប្រហែល ៨៣០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son បានបង្ហាញឲ្យដឹងថា ការវិនិយោគដ៏ធំនេះ គឺជាការបង្ហាញពីការបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ខណៈពេលដែល OpenAI កំពុងព្យាយាមទប់ទល់ជាមួយនឹងការកើនឡើងនៃការចំណាយដើម្បីបណ្តុះបណ្តាល និងដំណើរការគំរូ AI របស់ខ្លួន ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំងពី Alphabet។

ជម្រាបជូនផងដែរថា ការពិភាក្សាចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីការវិនិយោគដ៏ធំបំផុតមួយរបស់ SoftBank បានធ្វើឡើងទ្វេដងក្នុងឆ្នាំមុន ដែលកន្លងមកពួកគេបានចំណាយទឹកប្រាក់ប្រមាណ ៤១ពាន់លានដុល្លារ និងទទួលបានភាគហ៊ុនសរុប ១១% នៅក្នុង OpenAI ៕​​

The post SoftBank គ្រោងចាក់លុយវិនិយោគ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI appeared first on .

មហាសេដ្ឋី Bill Gate ចាប់ដៃជាមួយ​ OpenAI វិនិយោគ ៥០លានដុល្លារ ជំរុញវិស័យសុខភាពនៅអាហ្រ្វិក
មហាសេដ្ឋីលំដាប់របស់អាមេរិក លោក Bill Gate បាននិយាយកាលពីពេលថ្មីៗនេះថា មូលនិធី Gates Foundation របស់លោក និងក្រុមហ៊ុន OpenAI កំពុងចាប់ដៃសហការគ្នា វិនិយោគទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីជួយប្រទេសអាហ្រ្វិកជាច្រើន ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកែលម្អប្រព័ន្ធសុខាភិបាលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមរយៈភាពជាដៃគូនេះ ត្រូវបានឲ្យឈ្មោះថា Horizon1000 ដែលមានគម្រោងធ្វើការជាមួយមដឹកនាំរបស់ប្រទេសនៅអាហ្រ្វិកជាច្រើន ដើម្បីកំណត់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI នេះឲ្យបានល្អបំផុត និងត្រូវចាប់ផ្តើមដំបូងគេជាមួយប្រទេស Rwanda។

មិនតែប៉ុណ្ណោះ លោក Bill Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖” នៅក្នុងប្រទេសក្រីក្រ ដែលមានកង្វះខាតបុគ្គលិកសុខាភិបាលយ៉ាងច្រើន និងខ្វះហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាល បញ្ញាសិប្បនិម្មិតអាចជាកត្តាផ្លាស់ប្តូរ ក្នុងការពង្រីកការទទួលបានការថែទាំងសុខភាពដែឡមានគុណភាពខ្ពស់”។

មិនតែប៉ុណ្ណោះ ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះថែមទាំងបាននិយាយទៀតថា គម្រោង Horizon1000 នេះ មានគោលបំណងទៅដល់គ្លីនិកសុខភាពបឋមចំនួន ១ ០០០ និងសហគមន៍ជុំវិញនៅទូទាំងប្រទេសជាច្រើននៅឆ្នាំ២០២៨៕​

The post មហាសេដ្ឋី Bill Gate ចាប់ដៃជាមួយ​ OpenAI វិនិយោគ ៥០លានដុល្លារ ជំរុញវិស័យសុខភាពនៅអាហ្រ្វិក appeared first on .

Amazon កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារលើ OpenAI
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon ថ្មីៗនេះត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីបោះទុនវិនិយោគលើ OpenAI ដែលជាអ្នកអភិវឌ្ឍកម្មវិធី ChatGPT នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃដល់រាប់សិបពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងដែលអាចកើតឡើងនេះ ត្រូវបានធ្វើឡើងនៅចំពេលដែល OpenAI កំពុងរៀបចំក្នុងការបោះផ្សាយលក់ IPO ដែលត្រូវបានគេរំពឹងទុកថានឹងអាចផ្តល់តម្លៃមូលធនទីផ្សារដល់ក្រុមហ៊ុននេះ រហូតដល់ ១ទ្រីលានដុល្លារ។

យ៉ាងណាមិញ​ បើតាមប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះមួយ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Amazon អាចនឹងវិនយោគទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារ ទៅក្នុង OpenAI ស្របពេលការចរចារវាងក្រុមហ៊ុនទាំងពីរ កំពុងមានភាពរលូនខ្លាំង។

ជម្រាបជូនទៀតផងដែរថា កិច្ចព្រមព្រៀងដ៏ធំនេះ​ OpenAI ក៏មានគម្រោងប្រើប្រាស់បន្ទះឈីប Trainium របស់ Amazon ដែលជាបន្ទះឈីបកំពុងប្រកួតប្រជែងជាមួយបន្ទះឈីបជំនាន់ចុងក្រោយរបស់ Nvidia និង Google ផងដែរ៕​

The post Amazon កំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារលើ OpenAI appeared first on .