Sanae Takaichi

នាយករដ្ឋមន្ត្រីជប៉ុន បង្ហើបថាលោកស្រីគេងបានតិចជាងបីម៉ោងក្នុងមួយថ្ងៃ ដោយសារការងារច្រើន
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ចាប់តាំងពីឡើងកាន់តំណែងមក ការគេងតិចជាងបីម៉ោង ឬសូម្បីតែមិនបានគេងទាល់តែសោះ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់លោកស្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Takaichi បានបង្ហោះសារមួយនៅលើបណ្តាញសង្គម នៅក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេលវិស្សមកាលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា លោកស្រីអាចគេងបានដល់ ៥ម៉ោងក្នុងមួួយថ្ងៃ ជាលើកដំបូង ក្រោយខកខានអស់រយៈពេលជាយូរ។

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ​ បាននិយាយទៀតថា ក្នុងអំឡុងពេលវិស្សមកាលនោះ លោកស្រីក៏បានឆ្លៀតពេលដោះស្រាយការងារស្អេកស្កាស់មួយចំនួយផងដែរ ដែលលោកស្រីបានពន្យារពេលទុកចោលអស់ជាយូរ។ ហើយលោកស្រីចាត់ទុករយៈពេលវិស្សមកាលខ្លីនេះថាជាពេលវេលាដើម្បីបញ្ចូលថាមពលឡើងវិញ។

មិនតែប៉ុណ្ណោះ លោកស្រី Takaichi ក៏បានសង្កត់ធ្ងន់លើកាលវិភាគដ៏មមាញឹករបស់លោកស្រី ដោយកត់សម្គាល់ថា ក្រៅពីការងារនៅក្នុងជួររដ្ឋាភិបាល លោកស្រីក៏នៅតែធ្វើការងារផ្ទះដូចជាបោកគក់ ផងដែរ។ បន្ទាប់មក លោកស្រីសិក្សាឯកសារយ៉ាងយកចិត្តទុកដាក់រហូតដល់យប់ជ្រៅ និងងើបពីព្រឹកព្រលឹមនៅថ្ងៃធ្វើការ សូម្បីតែបន្ទាប់ពីត្រឡប់ទៅនៅលំនៅដ្ឋានរបស់លោកស្រីវិញ ក៏លោកស្រីរក្សាទំលាប់បែបនេះផងដែរ។

គួរជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៥ មក នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន បានរក្សាការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនថា នឹងខិតខំធ្វើការយ៉ាងលំបាក ហើយក៏បានលើកទឹកចិត្តសមាជិកគណបក្សរបស់លោកស្រីឱ្យធ្វើការយ៉ាងលំបាកដូចគ្នានេះផងដែរ៕

The post នាយករដ្ឋមន្ត្រីជប៉ុន បង្ហើបថាលោកស្រីគេងបានតិចជាងបីម៉ោងក្នុងមួយថ្ងៃ ដោយសារការងារច្រើន appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Takaichi នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសវៀតណាម
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Takaichi មកកាន់ប្រទេសវៀតណាម គិតចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៥ មក។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ នៅថ្ងៃទី២៨ ខែមេសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Ito Naoki បានថ្លែងថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីសារៈសំខាន់ ចំពោះនាយករដ្ឋមន្ត្រី លោកស្រី Takaichi ផ្ទាល់ ក៏ដូចជារដ្ឋាភិបាលជប៉ុន ជុំវិញទំនាក់ទំនងជប៉ុន-វៀតណាម។ ហើយមិនតែប៉ុណ្ណោះ វាក៏បានឆ្លុះបញ្ចាំងពីការគោរព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីរបស់វៀតណាម នៅលើឆាកអន្តរជាតិផងដែរ។

លោក Naoki បានថ្លែងទៀតថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹង និងកសាងទំនុកចិត្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងពិភាក្សាអំពីវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ ដូចជាសេដ្ឋកិច្ច ថាមពល និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនជាដើម។

ជម្រាបជូនថា លោកស្រី Takaichi គឺជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ Kobe​ ប្រទេសជប៉ុន។ ពីមុនលោកស្រីធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីដែលត្រួតពិនិត្យវិស័យដូចជាកិច្ចការផ្ទៃក្នុង ទំនាក់ទំនង សន្តិសុខសេដ្ឋកិច្ច គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លំហ និងកម្មសិទ្ធិបញ្ញា៕​

The post នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Takaichi នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសវៀតណាម appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន សរសើរ Barron Trump ថាជះរូបរាងស្រស់ស្អាត សង្ហាដូចជាឪពុក
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថ្មីៗនេះ បានស្នើសុំឲ្យប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ ពាំនាំសារជូនពរសម្រាប់ថ្ងៃខួបកំណើត ទៅកាន់កូនប្រុសពៅរបស់លោក គឺ Barron Trump ដោយលើកសរសើរយុវជនវ័យ ២០ឆ្នាំរូបនេះថាទទួលបានហ្សែនល្អៗ ពីឪពុកម្តាយរបស់គេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The People។

លោកស្រី Takaichi បានផ្ញើសារជូនពរខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ទៅកាន់ Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែមីនា ខណៈពេលដែលកំពុងចូលរួមពិធីជប់លៀងនៅសេតវិមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី នៅសហរដ្ឋអាមេរិក។

លោកស្រី Takaichi បាននិយាយមុនពេលពិធីជប់លៀងចាប់ផ្តើមថា “ខ្ញុំចង់ចាប់ផ្តើមដោយការអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះខួបដ៏សំខាន់នេះ។ លោក ដូណាល់ ថ្ងៃស្អែកគឺជាថ្ងៃកំណើតកូនប្រុសរបស់អ្នក ឈ្មោះ Barron Trump។ ខ្ញុំដឹងថាគាត់ធំឡើងច្រើនហើយ និងជាសុភាពបុរសដែលមានរូបរាងខ្ពស់ និងស្រស់សង្ហា”។

មិនតែប៉ុណ្ណោះ លោកស្រី Takaichi បាននិយាយដោយកំប្លែងទៀតថា ៖”ពេលសម្លឹងមើលគាត់ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថាគាត់បានទទួលហ្សែនរូបរាងដ៏ល្អនោះមកពីណា។ សូមផ្ញើសារជូនពរខួបកំណើតនេះ ដ៏ស្មោះអស់ពីចិត្តរបស់ខ្ញុំ ទៅកាន់គាត់”។

ជម្រាបជូនផងដែរថា លោក ស្រី Takaichi ទើបតែបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ទៅកាន់សហរដ្ឋអាមេរិក ពោលគឺចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលា ឆ្នាំ២០២៥ មក៕​

The post នាយករដ្ឋមន្ត្រីជប៉ុន សរសើរ Barron Trump ថាជះរូបរាងស្រស់ស្អាត សង្ហាដូចជាឪពុក appeared first on .

លោក ត្រាំ សរសើរនាយករដ្ឋមន្ត្រីស្ត្រីជប៉ុនថាជាមេដឹកនាំខ្លាំង និងឈ្លាសវៃ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកោតសរសើរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថាជាមេដឹកនាំដ៏ខ្លាំងក្លា និងឈ្លាសវៃបំផុត ហើយសមនឹងទទួលបានការទទួលស្គាល់ចំពោះការចូលរូមចំណែករបស់លោកស្រីចំពោះប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ កាលពីថ្ងៃទី៥ ខែកុម្ភៈ បានប្រកាសថា លោកស្រី Takaichi នឹងត្រូវបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែមីនាខាងមុខ។ ក្នុងនោះដែរលោកក៏បានសេរសេរនៅលើបណ្តាញសង្គម Truth Social ថា ៖” លោកស្រី Takaichi បានបង្ហាញថាលោកស្រីជាមដឹកនាំដ៏ខ្លាំង មានអំណាច និងឈ្លាសវៃ ដែលជាមេដឹកនាំស្រលាញ់ប្រទេសជាតិរបស់គាត់យ៉ាងពិតប្រាកដ”។

ទន្ទឹមនឹងនេះ យោងតាមលោក ត្រាំ សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ស្របពេលមានការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខជាតិផងដែរ។

ជម្រាបជូនថា ការបង្ហោះសាររបស់លោក ត្រាំ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេលមានការបោះឆ្នោតនៅជប៉ុន។ យោងតាមការស្ទង់មតិមួយបានបង្ហាញថា លោកស្រី Takaichi ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន អាចនឹងបន្តឈ្នះឆ្នោតយ៉ាងច្រើនលើសលប់​៕

The post លោក ត្រាំ សរសើរនាយករដ្ឋមន្ត្រីស្ត្រីជប៉ុនថាជាមេដឹកនាំខ្លាំង និងឈ្លាសវៃ appeared first on .

នាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ជប៉ុន ផ្លាស់ទៅរស់នៅវិមានដែលល្បីថាមានខ្មោចលង
លោកស្រី Sanae Takaichi បានផ្លាស់ទៅរស់នៅក្នុងលំនៅឋានផ្លូវការសម្រាប់នាយករដ្ឋមន្ត្រីជប៉ុន នៅចំកណ្តាលទីក្រុងតូក្យូ ដែលជាកន្លែងដែលមានពាក្យចចាមអារ៉ាមថាមានខ្មោចទាហានលងបន្លាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីថ្ងៃទី២៩ ខែធ្នូ លោកស្រី Takaichi បានផ្លាស់ទៅរស់នៅក្នុងវិមាននាយករដ្ឋមន្ត្រី Sori Kotei ដែលជាអគារធ្វើឡើងពីថ្ម និងឥដ្ឋនៅកណ្តាលទីក្រុងតូក្យូ ពោលគឺរយៈពេលពីរខែបន្ទាប់ពីចូលកាន់តំណែងមក។

យោងតាមអ្នកដែលជិតស្និទ្ធទៅនឹងនាយករដ្ឋមន្ត្រីស្ត្រីរូបនេះ បានបង្ហាញឲ្យដឹងទៀតថា ស្វាមីរបស់លោកស្រី គឺលោក Taku Yamamoto ក៏នឹងផ្លាស់ទៅស្នាក់នៅក្នុងលំនៅឋាននោះផងដែរ ដើម្បីអាចឲ្យលោកទទួលបានការមើលថែ និងការគាំទ្រពីសំណាក់ភរិយារបស់លោក ក្នុអំឡុងពេលកំពុងជាសះស្បើយពីជំងឺ។ លោក Yamamoto ដែលជាអតីតសមាជិកសភាតំណាងរាស្រ្ត ធ្លាប់បានរងរបួសដាច់សសៃឈាមខួរក្បាល។

គួរឲ្យដឹងថា ក្នុងរយៈពេលពីរខែកន្លងមកនេះ នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនរូបនេះ បានស្នាក់នៅក្នុងលំនៅឋានរបស់សភា ប៉ុន្តែក្រោយមកលោកស្រីបានប្រកាសថានឹងផ្លាស់ទៅរស់នៅវិមាន Sori Kotei វិញ ដើម្បីអាចដោះស្រាយគ្រាអាសន្នបានឆាប់រហ័សជាងមុន។

ជម្រាបជូនថា វិមាន Sori Kotei ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ១៩២៩ ស្ថិតនៅលើទីតាំងមួយដែលមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន។ នៅឆ្នាំ១៩៣២ នាយករដ្ឋមន្ត្រីជប៉ុននៅពេលនោះ គឺលោក Tsuyoshi Inukai ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីកងទ័ពជើងទឹកចំនួន ១១ នាក់ក្នុងអំឡុងពេលរដ្ឋប្រហារយោធា។ បួនឆ្នាំក្រោយមក បងថ្លៃរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺលោក Keisuke Okada និងមនុស្សបួននាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់នៅក្នុងរដ្ឋប្រហារមួយផ្សេងទៀតផងដែរ។ រឿងរ៉ាវទាំងនេះបានជំរុញឱ្យមានពាក្យចចាមអារ៉ាមថា វិមាននេះ តែមានខ្មោចលងបន្លាចជានិច្ច៕​

The post នាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ជប៉ុន ផ្លាស់ទៅរស់នៅវិមានដែលល្បីថាមានខ្មោចលង appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន ជាប់ក្នុងបញ្ជីឈ្មោះស្រ្តីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្តី Forbes ជាលើកដំបូង
យោងតាមទស្សនាវដ្តីដ៏ល្បីល្បាញមួយរបស់ពិភពលោក Forbes កាលពីពេលថ្មីៗនេះ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ត្រីដែលមានឥទ្ធិពលបំផុតរបស់ពិភពលោក ដោយក្នុងនោះនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជាប់នៅចំណាត់ថ្នាក់លេខ៣ ដោយសារតែឥទ្ធិពលរបស់លោកស្រី នៅក្នុងឆាកនយោបាយ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

យោងតាមការចាត់ចំណាត់ថ្នាក់របស់ Forbes នេះ បានបង្ហាញឲ្យដឹងទៀតថា ស្ត្រីដែលទទួលបានតំណែងជាស្ត្រីមានឥទ្ធិពលបំផុតរបស់ពិភពលោក គឺប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ Ursula von der Leyen និងចំណាត់ថ្នាក់បន្ទាប់គឺប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី​ Christine Lagarde។ នេះជាឆ្នាំទីបួនជាប់ៗគ្នាហើយដែលមេដឹកនាំស្រ្តីអឺរ៉ុបទាំងពីររូប បានកាន់នៅតំណែងកំពូលនេះ។

យ៉ាងណាមិញ បើក្រឡេកទៅមើលលោកស្រី Takaichi គឺជានាយករដ្ឋមន្ត្រីស្រ្តីទីដំបូងគេរបស់ប្រទេសជប៉ុន ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនេះ។ ហើយនេះគឺជាបញ្ជីប្រចាំឆ្នាំដែលបោះពុម្ពផ្សាយដោយ Forbes ដើម្បីផ្តល់កិត្តិយសដល់ស្ត្រីដែលមានឥទ្ធិពលយ៉ាងសំខាន់លើសេដ្ឋកិច្ចពិភពលោក នយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងសង្គម។

ជម្រាបជូនផងដែរថា ទស្សនាវដ្តី Forbes បានធ្វើការវាយតម្លៃឥទ្ធិពលរបស់បេក្ខជននីមួយៗ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា អំណាច ឥទ្ធិពលហិរញ្ញវត្ថុ វិសាលភាពនៃផលប៉ះពាល់ សមត្ថភាពក្នុងការបង្កើតការផ្លាស់ប្តូរ និងកម្រិតនៃវត្តមានលើកឆាកអន្តរជាតិ ជាដើម៕​

The post នាយករដ្ឋមន្ត្រីជប៉ុន ជាប់ក្នុងបញ្ជីឈ្មោះស្រ្តីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្តី Forbes ជាលើកដំបូង appeared first on .

នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន ចូលបំពេញការងារចាប់តាំងពីម៉ោង ៣ព្រឹក
នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi កំពុងធ្វើឲ្យពលរដ្ឋជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើសុខភាពរបស់លោកស្រី ដោយសារតែភាពស្វាហាប់ក្នុងការបំពេញការងារ ព្រោះពេលខ្លះលោកស្រីចាប់ផ្តើមចូលធ្វើការ តាំងពីម៉ោង ៣ព្រឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រីី Takaichi ក្នុងអំឡុងពេលធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោត លោកស្រីធ្លាប់បានសន្យាថានឹងប្រឹកប្រែងធ្វើការងារខ្លាំងបំផុត ហើយបានរក្សាការសន្យានោះពិតមែន ពោលគឺចាប់តាំងពីចូលកាន់តំណែង នៅថ្ងៃទី២១ ខែតុលាមក។ ទោះជាយ៉ាងណាក៏ដោយ បន្ទុកការងារដ៏ច្រើន និងកម្រិតការងារខ្ពស់របស់លោកស្រី បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើសុខភាពរបស់លោកស្រី។

គួរឲ្យដឹងថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោកស្រី Takaichi បានមកដល់ការិយាល័យនៅម៉ោង ៣ព្រឹក ដើម្បីរៀបចំសម្រាប់វគ្គសំណួរ និងចម្លើយសភាលើកដំបូង ដែលត្រូវចាប់ផ្តើមនៅម៉ោង ៩ព្រឹក។ ហើយសូម្បីតែសម្រាប់ជនជាតិជប៉ុនដែលញៀនការងារក៏ដោយ ការក្រោកពីព្រលឹមរបស់លោកស្រី Takaichi គឺជារឿងគួរឱ្យភ្ញាក់ផ្អើល។

ជម្រាបជូនថា យោងតាមកាសែត Asahi Shimbun ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការថវិកាសភានៅថ្ងៃនោះ អ្នកតាក់តែងច្បាប់មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវចាប់ផ្តើមធ្វើការមុនពេលថ្ងៃរះបែបនេះ៕

The post នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន ចូលបំពេញការងារចាប់តាំងពីម៉ោង ៣ព្រឹក appeared first on .

ទីបំផុត ជប៉ុនមាននាយករដ្ឋមន្ត្រីស្រ្តីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត
សភាតំណាងរាស្រ្តជប៉ុន បានសម្រេចតែងតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មី ដែលនេះជាលើកដំបូងបំផុតហើយនៅក្នុងប្រវត្តិសាស្រ្តដែលស្រ្តីត្រូវបានជ្រើសរើសជាមេដឹកនាំរដ្ឋាភិបាលសម្រាប់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Japan Times។

នៅក្នុងការបោះឆ្នោតជុំទីមួយក្នុងសភាតំណាងរាស្រ្តជប៉ុន នៅថ្ងៃទី២១ ខែតុលានេះ លោកស្រី Sanae Takaichi វ័យ ៦៤ឆ្នាំ បានឈ្នះរហូតដល់ទៅ ២៣៧ សំឡេង ធៀបទៅនឹងគូប្រជែងគឺលោក Yoshihiko Noda មេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ដែលទទួលបានត្រឹម ១៤៩ សំឡេង។

ជុំវិញលទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យលោកស្រី Takaichi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីប៉ុន ដោយមិនចាំបាច់មានការបោះឆ្នោតសម្រាប់ជុំទីពីរទៀតនោះនោះឡើយ។ ហើយលោកស្រី នឹងត្រូវស្បថចូលកាន់តំណេងជានាយករដ្ឋមន្ត្រីជប៉ុន ជាផ្លូវការ បន្ទាប់ពីជួបព្រះចៅអធិរាជ នៅរសៀលថ្ងៃទី២១ នេះ។

គួរឲ្យដឹងផងដែរថា លោកស្រី Takaichi ដែលជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កាលពីដើមខែនេះ បានផ្តួលបេក្ខជនប្រុសៗចំនួនបួននាក់ ដើម្បីក្លាយជាមេដឹកនាំស្ត្រីដំបូងគេនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។

យ៉ាងណាមិញ បើតាមក្រុមអ្នកសង្កេតការណ៍បាននិយាយថាបក្ស LDP បានជ្រើសរើសលោកស្រី Takaichi ជាមេដឹកនាំប្រទេស ដើម្បីស្តារទំនុកចិត្តពីសាធារណជន ដែលខឹងសម្បារចំពោះការកើនឡើងតម្លៃ និងត្រូវបានគ្របដណ្ដប់ដោយគណបក្សប្រឆាំងជាមួយនឹងការសន្យានៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើជនបរទេស៕

The post ទីបំផុត ជប៉ុនមាននាយករដ្ឋមន្ត្រីស្រ្តីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត appeared first on .