SoftBank

ក្រុមហ៊ុនមហាសេដ្ឋីមានបំផុតនៅជប៉ុន គ្រោងបោះទុន ៥០ពាន់លានដុល្លារ វិនិយោគនៅម៉ាឡេស៊ី
លោក Masayoshi Son ដែលជាបុគ្គលមានបំផុតនៅប្រទេសជប៉ុន និងជាស្ថាបនិកក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាខ្នាតយក្ស SoftBank គ្រោងនឹងបោះទុនវិនិយោគទទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ ទៅលើវិស័យបញ្ញាសប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍កាលពីថ្ងៃទី២៤ ខែតុលាថា លោក Son បានកំណត់យកទីក្រុង Kuching ក្នុងរដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី និងទីតាំងផ្សេងៗទៀតក្នុងឧបទ្វីបម៉ាឡេស៊ី សម្រាប់ការស្នើសុំវិនិយោគនេះ បន្ទាប់ពីមានជំនួបតាមប្រព័ន្ធវីដេអូខលជាមួយគ្នា កាលពីដើមសប្តាហ៍នេះ។

យោងតាម លោក Anwar បានបន្ថែមទៀតថា គម្រោងទាំងនេះនឹងផ្តោតលើវិស័យបញ្ញាសប្បនិម្មិត (AI) បច្ចេកវិទ្យាកំពុងរីកចម្រើន និងមជ្ឈមណ្ឌលទិន្នន័យ ដែលអាចបង្កើតការងារកម្រិតខ្ពស់ ជាពិសេសសម្រាប់យុវជនម៉ាឡេស៊ី។

ជម្រាបជូនថា លោក Son គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសជប៉ុន ដោយផ្អែកតាមទស្សនាវដ្តី Forbes។ ទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៣,៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែតុលា។ លោកបានផ្តោតការវិនិយោគរបស់ក្រុមហ៊ុន SoftBank កាន់តែខ្លាំងទៅលើវិស័យបញ្ញាសិប្បនិម្មិត (AI) រួមទាំងការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន OpenAI (អ្នកបង្កើត ChatGPT) និងការចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI ដែលមានឈ្មោះថា Stargate នៅក្នុងសហរដ្ឋអាមេរិក ដែលមានទំហំទឹកប្រាក់រហូតដល់ ៥០០ពាន់លានដុល្លារ ផងដែរ៕​

The post ក្រុមហ៊ុនមហាសេដ្ឋីមានបំផុតនៅជប៉ុន គ្រោងបោះទុន ៥០ពាន់លានដុល្លារ វិនិយោគនៅម៉ាឡេស៊ី appeared first on .

SoftBank កំពុងស្វែងរកទុនរហូតដល់ ១០០ពាន់លានដុល្លារពីវិនិយោគិននៅមជ្ឈិមបូព៌ា ដើម្បីជំរុញវិស័យ AI
លោក Masayoshi Son ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group កំពុងស្វែងរកការកៀរគរទុនរហូតដល់ ១០០ពាន់លានដុល្លារ ពីវិនិយោគិននៅតំបន់ឈូងសមុទ្រ (Gulf investors) ដើម្បីបង្កើតមូលនិធិជំរុញការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times ។

លោក Son ត្រូវបានរាយការណ៍ថាបានជួបពិភាក្សាក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះជាមួយបុគ្គលសំខាន់ៗ រួមទាំងនៅអារ៉ាប់រួម (UAE) ផងដែរ អំពីលទ្ធភាពនៃការកៀរគរទុនដ៏ច្រើនសន្ធឹកមួយនេះ។

យ៉ាងណាមិញ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Son បានបង្កើនការវិនិយោគយ៉ាងខ្លាំងលើ AI ដោយក្រុមហ៊ុនបានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនទើបតែបានបញ្ចប់ការវិនិយោគចំនួន ៣០ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន OpenAI ដែលជាផ្នែកមួយនៃការកៀរគរទុនចុងក្រោយរបស់ក្រុមហ៊ុនបង្កើត ChatGPT មួយនេះ។

លើសពីនេះ ក្រុមហ៊ុន SoftBank ក៏បានកៀរគរទុនចំនួន ១១,១ពាន់លានដុល្លារ កាលពីខែមុនផងដែរ តាមរយៈការលក់ប័ណ្ណបំណុលសាជីវកម្មដែលមានអត្រាការប្រាក់ខ្ពស់ (high-yield corporate bond) ធំជាងគេបំផុតនៅលើពិភពលោក ដើម្បីយកមកទ្រទ្រង់ការវិនិយោគដ៏ធំសម្បើមរបស់ខ្លួនលើ OpenAI៕​

The post SoftBank កំពុងស្វែងរកទុនរហូតដល់ ១០០ពាន់លានដុល្លារពីវិនិយោគិននៅមជ្ឈិមបូព៌ា ដើម្បីជំរុញវិស័យ AI appeared first on .

មេធំក្រុមហ៊ុន SoftBank ថា AI នឹងត្រូវការទឹកប្រាក់ចំនួន ៥ទ្រីលានដុល្លារ ដើម្បីអភិវឌ្ឍជារៀងរាល់ឆ្នាំ
លោក Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group បាននិយាយថា ការអភិវឌ្ឍបច្ចេកវិទ្យា AI នឹងត្រូវការទុនវិនិយោគចំនួន ៥ទ្រីដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០៤០ ចំពេលឧស្សាហកម្មនេះ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមវិនិយោគបច្ចេកវិទ្យាខ្នាតយក្សរបស់ជប៉ុនមួយនេះ បានចាប់ផ្តើមកម្មវិធីវិនិយោគដ៏ទូលំទូលាយមួយរបស់ខ្លួន ដើម្បីបង្កើតជាវេទិកា AI ស្នូល ដោយដាក់ប្រាក់រាប់សិបពាន់លានដុល្លារទៅក្នុង OpenAI ផ្តល់ហិរញ្ញប្បទានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងវិនិយោគលើក្រុមហ៊ុនមនុស្សយន្តផងដែរ។

យ៉ាងណាមិញ លោក Son បាននិយាយនៅក្នុងសន្និសីទសាជីវកម្មប្រចាំឆ្នាំរបស់ SoftBank នៅទីក្រុងតូក្យូថា ៖”ជារៀងរាល់ឆ្នាំ ទឹកប្រាក់ចំនួន ៥ទ្រីលានដុល្លារ ឬប្រមាណ ៨០០ទ្រីលានយ៉េន នឹងត្រូវចំណាយលើ AI អ្នកគិតជាវាជារឿងកុហក ប៉ុន្តែនេះគឺជាអ្វីដែលនឹងត្រូវចំណាយយ៉ាងពិតប្រាកដ”។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន SoftBank បានចាក់បញ្ជូលក្តីរំពឹងរបស់ខ្លួនយ៉ាងខ្លាំង ទៅលើក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនផលិត ChatGPT ខណៈពេលដែលការវិនិយោគរបស់ខ្លួនត្រូវបានកំណត់ថានឹងមានចំនួនលើសពី ៦០ពាន់លានដុល្លារ មុនពេលឆ្នាំ២០២៦ ត្រូវបញ្ចប់។

លើសពីនេះ ដើម្បីផ្តល់ថាមពលដល់ AI លោក Son បានព្យាករថាមជ្ឈមណ្ឌលទិន្នន័យ AI នឹងត្រូវការការបង្កើតថាមពលរហូតដល់ចំនួន ៣ តេរ៉ាវ៉ាត់នៅឆ្នាំ២០៤០ ដែលស្មើនឹង ១,៨ ដងនៃការប្រើប្រាស់ថាមពលសរុបទូទាំងពិភពលោកនាពេលបច្ចុប្បន្ន៕​

The post មេធំក្រុមហ៊ុន SoftBank ថា AI នឹងត្រូវការទឹកប្រាក់ចំនួន ៥ទ្រីលានដុល្លារ ដើម្បីអភិវឌ្ឍជារៀងរាល់ឆ្នាំ appeared first on .

ស្ថាបនិកក្រុមហ៊ុន SoftBank ក្លាយជាមហាសេដ្ឋីមានបំផុតនៅអាស៊ី ចំពេលវិស័យ AI កំពុងផ្ទុះខ្លាំង
លោក Masayoshi Son ស្ថាបនិកក្រុមហ៊ុន SoftBank Group បានវ៉ាដាច់មហាសេដ្ឋីកំពូលឥណ្ឌា Mukesh Ambani ដើម្បីក្លាយជាអ្នកមានបំផុតនៅអាស៊ី បន្ទាប់ពីការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបកើនឡើងដល់ប្រមាណ ៩៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes ។

ជុំវិញការកើនឡើងនៃភាគហ៊ុននេះ ក៏បានធ្វើឲ្យ SoftBank ក្លាយជាក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន ដោយបានវ៉ាដាច់ទៅលើក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Toyota ក្នុងពេលថ្មីៗនេះ ផងដែរ។

សហគ្រិនអាយុ ៦៨ឆ្នាំរូបនេះ ដែលទ្រព្យសម្បត្តិរបស់លោកភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank ឥឡូវនេះស្ថិតនៅលំដាប់ខ្ពស់ជាងលោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries ដែលមានទ្រព្យសម្បត្តិប្រមាណ ៩០ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជីមហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ Forbes។

តម្លៃទីផ្សាររបស់ក្រុមហ៊ុន SoftBank បានកើនឡើងដល់ប្រហែល ២៩៨ពាន់លានដុល្លារ ដោយភាគហ៊ុនរបស់ខ្លួនបានកើនឡើងជាង ៨០% នៅឆ្នាំនេះ ខណៈពេលដែលវិនិយោគិនបានចាក់ការវិនិយោគយ៉ាងច្រើន ទៅលើយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុន។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន SoftBank បានប្តេជ្ញាចិត្តផ្តល់ប្រាក់ជាង ៦០ពាន់លានដុល្លារដល់ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ខណៈពួកគេក៏បានវិនិយោគយ៉ាងច្រើនទៀត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI នៅសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ៕​

The post ស្ថាបនិកក្រុមហ៊ុន SoftBank ក្លាយជាមហាសេដ្ឋីមានបំផុតនៅអាស៊ី ចំពេលវិស័យ AI កំពុងផ្ទុះខ្លាំង appeared first on .

SoftBank ផ្តួល Toyota ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន
តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន SoftBank Group បានកើនឡើងលើសពី ៣០០ពាន់លានដុល្លារ ដោយបានវ៉ាដាច់ Toyota ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank បានកើនឡើងជាង ១៤% នៅថ្ងៃទី១ ខែមិថុនា ដែលនាំឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ប្រហែល ៤៨,៨ពាន់ពាន់លានយ៉េន (ឬស្មើប្រមាណ ៣០៦ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ៤,៥% នៅក្នុងវគ្គជួញដូរដូចគ្នា ដោយធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ធ្លាក់មកនៅ ៤៥,៦ពាន់ពាន់លានយ៉េន។

ជុំវិញការអភិវឌ្ឍនេះ បានអនុញ្ញាតឲ្យសម្ព័ន្ធក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Masayoshi Son វ៉ាដាច់ Toyota ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយ។

គួរជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន SoftBank បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានកាលពីចុងសប្តាហ៍មុនថា ខ្លួនបានប្តេជ្ញាវិនិយោគ ៧៥ពាន់លានអឺរ៉ូ (៨៧,៣ពាន់លានដុល្លារ) ក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសបារាំង៕​

The post SoftBank ផ្តួល Toyota ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន appeared first on .

SoftBank បន្តចាក់លុយ ៤០ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុង OpenAI
ក្រុមហ៊ុន SoftBank Group បាននិយាយថា ខ្លួនទទួលបានប្រាក់កម្ចីចំនួន ៤០ពាន់លានដុល្លារ ដើម្បីជំរុញលើការវិនិយោគនៅក្នុង OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ក្នុងគោលបំណងផ្តោតកាន់តែខ្លាំងលើបញ្ញាសិប្បនិម្មិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សម្ព័ន្ធក្រុមហ៊ុនវិនិយោគជប៉ុន SoftBank ដែលដឹកនាំដោយស្ថាបនិក លោក Masayoshi Son កំពុងបន្តពង្រឹងទំនាក់ទំនងជាមួយ OpenAI ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាសកលមួយនេះ កំពុងប្រកួតប្រជែងដើម្បីទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យ AI ដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

គួរឲ្យដឹងថា តាមរយៈការវិនិយោគចុងក្រោយនេះ SoftBank ត្រូវបានធ្វើឡើងតាមរយៈប្រាក់កម្ចី ដែលនឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៧ ដោយមានអ្នកផ្តល់ប្រាក់កម្ចី ដូចជា JPMorgan Chase, Goldman Sachs, Mizuho Bank, Sumitomo Mitsui Banking Corp និង MUFG Bank។

មិនតែប៉ុណ្ណោះ ប្រាក់កម្ចីនេះ បានគូសបញ្ជាក់ពីប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់លោក Son លើបច្ចេកវិទ្យា AI បន្ទាប់ពីឆ្នាំដែល SoftBank បានស្ថិតនៅក្នុងកាលៈទេសៈទទួលបានប្រាក់ចំណេញដ៏ធំ និងការខាតបង់យ៉ាងច្រើន របស់ខ្លួន៕​

The post SoftBank បន្តចាក់លុយ ៤០ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុង OpenAI appeared first on .

SoftBank គ្រោងចាក់លុយវិនិយោគ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI
ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសជប៉ុន SoftBank Group Corp ថ្មីៗនេះកំពុងស្ថិតនៅក្នុងការពិភាក្សាដើម្បីវិនិយោគទឹកប្រាក់ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការវិនិយោគចុងក្រោយនេះ នឹងក្លាយជាផ្នែកមួយនៃការផ្តល់មូលនិធិដែលអាចរៃអង្គាសបានរហូតដល់ ១០០ពាន់លានដុល្លារ សម្រាប់ OpenAI ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបង្កើត ChatGPT នេះ កើនលើងដល់ប្រហែល ៨៣០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son បានបង្ហាញឲ្យដឹងថា ការវិនិយោគដ៏ធំនេះ គឺជាការបង្ហាញពីការបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ខណៈពេលដែល OpenAI កំពុងព្យាយាមទប់ទល់ជាមួយនឹងការកើនឡើងនៃការចំណាយដើម្បីបណ្តុះបណ្តាល និងដំណើរការគំរូ AI របស់ខ្លួន ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំងពី Alphabet។

ជម្រាបជូនផងដែរថា ការពិភាក្សាចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីការវិនិយោគដ៏ធំបំផុតមួយរបស់ SoftBank បានធ្វើឡើងទ្វេដងក្នុងឆ្នាំមុន ដែលកន្លងមកពួកគេបានចំណាយទឹកប្រាក់ប្រមាណ ៤១ពាន់លានដុល្លារ និងទទួលបានភាគហ៊ុនសរុប ១១% នៅក្នុង OpenAI ៕​​

The post SoftBank គ្រោងចាក់លុយវិនិយោគ ៣០ពាន់លានដុល្លារបន្ថែមទៀត នៅក្នុង OpenAI appeared first on .

ទីបំផុត SoftBank បញ្ចប់ការវិនិយោគជាង ៤០ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន OpenAI
ក្រុមហ៊ុន SoftBank Group បាននិយាយថា ខ្លួនបានបញ្ចប់ការវិនិយោគទឹកប្រាក់ចំនួន ៤១ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន OpenAI ដែលជាផ្តល់ហិរញ្ញប្បទានឯកដ៏ធំបំផុតមួយ ដែលនឹងឃើញក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ នូវភាគហ៊ុនប្រហែល ១១%​ នៅក្នុងក្រុមហ៊ុនផលិត ChatGPT។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Masayoshi Son នាយកប្រតិបត្តិរបស់ SoftBank ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាកំពុងផ្តោតយ៉ាងខ្លាំងទៅ OpenAI ហើយកំពុងចាប់ផ្តើមពង្រីកការវិនិយោគលើបញ្ញាសិប្បនិម្មិត AI និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដោយសង្ឃឹមថានឹងអាចទាញយកអត្ថប្រយោជន៍ពីតម្រូវការកើនឡើងសម្រាប់សមត្ថភាពកុំព្យូទ័រ ដែលជាមូលដ្ឋានគ្រឹះនៃកម្មវិធី AI ។

គួរឲ្យដឹងផងដែថា ជុំវិញការបញ្ចប់ការវិនិយោគដ៏ធំចុងក្រោយបំផុត សម្រាប់ OpenAI នេះ បានកើតឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន SoftBank បានបង្ហាញកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធ DigitalBridge Group នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៤ពាន់លានដុល្លារ។

ជម្រាបជូនផងដែថា បញ្ញាសិប្បនិម្មិត (AI) កំពុងមានការផ្ទុះឡើងយ៉ាងខ្លាំង នៅក្នុងទីផ្សារបច្ចេកវិទ្យាសកលនៅឆ្នាំនេះ ដែលជំរុញដល់ការកើនឡើងនៃការវិនិយោគដោយក្រុមហ៊ុនធំៗបំផុតជាច្រើនរបស់ពិភពលោក ក៏ដូចជាបានផ្លាស់ប្តូរការរំពឹងទុករបស់វិនិយោគិន ផងដែរ៕​

The post ទីបំផុត SoftBank បញ្ចប់ការវិនិយោគជាង ៤០ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន OpenAI appeared first on .

SoftBank ប្រកាសដកខ្លួនចេញពី Nvidia ក្រោយលក់ចេញភាគហ៊ុនទាំងស្រុង
ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុន SoftBank ថ្មីៗនេះបានប្រកាសកដខ្លួនចេញពីក្រុមហ៊ុនផលិតបន្ទះអាមេរិក Nividia ចំពេលកំពុងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ខ្លួន SoftBank បាននិយាយកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ខ្លួនបានសម្រេចចិត្តលក់ភាគហ៊ុនទាំងអស់ ចំនួន ៣២,១ លានហ៊ុន នៅក្នុងក្រុមហ៊ុន Nvidia ក្នុងខែតុលា។ ហើយចំពោះការលក់នេះផងដែរ គឺដើម្បីរៃអង្គាសដើមទុនបន្ថែមទៀត សម្រាប់យុទ្ធសាស្រ្តបញ្ញាសិប្បនិម្មិត AI ទ្រង់ទ្រាយធំរបស់លោក Masayoshi Son ដែលជានាយកប្រតិបត្តិរបស់ SoftBank។

គួរឲ្យដឹងថា បច្ចុប្បន្ន SoftBank ត្រូវបានទឹកប្រាក់យ៉ាងច្រើន សម្រាប់គំនិតផ្តួចផ្តើមមួយចំនួន រួមទាំងគម្រោង Stargate តម្លៃ ៥០០ពាន់លានដុល្លារ ដើម្បីពង្រឹកសមត្ថភាពមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួន នៅសហរដ្ឋអាមេរិក រួមទាំងការការប្តេជ្ញាចិត្តវិនិយោគ ៤០ពាន់លានដុល្លារផ្សេងទៀត នៅក្នង OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ផងដែរ។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើការលក់ភាគហ៊ុន Nvidia របស់ខ្លួន SoftBank ក៏បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន T-Mobile ដែលមានតម្លៃប្រហែល ៩,២ពាន់លានដុល្លារផងដែរ ដែលផ្តល់ឱ្យលោក Son នូវប្រាក់បន្ថែមដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លន នៅក្នុងវិស័យ AI ដែលកំពុងត្រូវការដើមទុនយ៉ាងខ្លាំង៕​

The post SoftBank ប្រកាសដកខ្លួនចេញពី Nvidia ក្រោយលក់ចេញភាគហ៊ុនទាំងស្រុង appeared first on .

ក្រុមហ៊ុនខ្នាតយក្សជប៉ុន SoftBank ប្រកាសពីការកើនឡើងប្រាក់ចំណេញដល់ជាង ១៦ពាន់លានដុល្លារ
ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសជប៉ុន SoftBank Group ថ្មីៗនេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន បានកើនឡើ់ងដល់ ២,៥ទ្រីលានយ៉េន (១៦,៦ពាន់លានដុល្លារ) សម្រាប់ត្រីមាសទី៣ ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ចំនួននេះត្រូវបានគេរាយការណ៍ទៀតថា ជាការកើនឡើងសម្រាប់ត្រីមាសទី៣ ជាប់ៗគ្នាហើយ បើធៀបទៅនឹងប្រាក់ចំណេញសុទ្ធត្រឹម ១,១៨ទ្រីលានយ៉េន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ ចំពោះអង្គភាព Vision Fund របស់ SoftBank ក៏បានរាយការណ៍ពិប្រាក់ចំណេញវិនិយោគរបស់ខ្លួនប្រមាណ ៣,៤ទ្រីលានយ៉េនផងដែរ ដែលភាគច្រើនទទយលបានពីការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។

ជម្រាបជូនផងដែរថា ដោយសារតែមានការកើនឡើងយ៉ាងខ្លាំងទៅលើវិស័យបច្ចេកវិទ្យា AI បានជំរុញដោយភាគហ៊ុនរបស់ SoftBank កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាពិសេសទាក់ទងទៅនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន OpenAI នាពេលថ្មីៗនេះ ផងដែរ៕​

The post ក្រុមហ៊ុនខ្នាតយក្សជប៉ុន SoftBank ប្រកាសពីការកើនឡើងប្រាក់ចំណេញដល់ជាង ១៦ពាន់លានដុល្លារ appeared first on .