TikTok

ស្ថាបនិក TikTok ដណ្តើមតំណែងជាអ្នកមានកំពូលរបស់ប្រទេសចិនសារជាថ្មី
លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានត្រឡប់មកកាន់តំណែងកំពូលក្នុងបញ្ជីអ្នកមាននៅប្រទេសចិនវិញហើយ ដោយសារតែការរីកចម្រើនខ្លាំងនៃវិស័យ AI ។

យោងតាមបញ្ជីអ្នកមាននៅចិនប្រចាំឆ្នាំដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ Hurun Research Institute មានមូលដ្ឋាននៅទីក្រុងសៀងហៃ កាលពីថ្ងៃទី២៧ ខែតុលា បានបង្ហាញថា លោក Zhang បានឃើញពីការកើនឡើងនៃទ្រព្យសម្បត្តិរបស់ខ្លួន ៤៣% ដល់ចំនួនជិត ១០០ពាន់លានដុល្លារ។

ចំណែកលោក Zhong Shanshan ដែលទ្រព្យសម្បត្តិរបស់លោកភាគច្រើនទទួលបានពីក្រុមហ៊ុន Nongfu Spring ដែលជាក្រុមហ៊ុនផលិតទឹកបរិសុទ្ធធំជាងគេនៅចិន បានធ្លាក់មកនៅចំណាត់ថ្នាក់ទី២ វិញ បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោកបានថយចុះ ២៣% មកនៅត្រឹម ៦១ពាន់លានដុល្លារ។

គួរជម្រាបជូនថា បញ្ជីឈ្មោះអ្នកមាននៅចិនប្រចាំឆ្នាំរបស់ Hurun Research Institute ដែលបានដំណើរការអស់រយៈពេល ២៨ឆ្នាំមកហើយនោះ គឺចាត់ចំណាត់ថ្នាក់សហគ្រិនដែលមានទ្រព្យសម្បត្តិលើសពី ៥ពាន់លានយន់ (ឬ ៧៥០លានដុល្លារ) ឡើងទៅ គិតត្រឹមថ្ងៃទី១ ខែកញ្ញា។ សម្រាប់ឆ្នាំនេះ មានបុគ្គលចំនួន ១ ៥២៩ នាក់ នៅក្នុងប្រទេសចិន ដែលមានទ្រព្យសម្បត្តិក្នុងកម្រិតនេះ៕

The post ស្ថាបនិក TikTok ដណ្តើមតំណែងជាអ្នកមានកំពូលរបស់ប្រទេសចិនសារជាថ្មី appeared first on .

ស្ថាបនិក TikTok ឡើងតំណែងជាមហាសេដ្ឋីមានដាច់គេបំផុតនៅអាស៊ី ជាមួយទ្រព្យសរុបលើស ១០០ពាន់លានដុល្លារ
លោក Zhang Yiming ដែលត្រូវគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន ByteDance និងជាក្រុមហ៊ុនមេរបស់ TikTok បានក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី ដោយទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងដល់ ១០៥,៥ពាន់លានដុល្លារ។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបមហាសេដ្ឋីចិនរូបនេះ បានកើនឡើងជាង ១២ពាន់លានដុល្លារនៅក្នុងខែនេះ។ ការកើនឡើងនេះ បានកើតឡើងបន្ទាប់ពី ByteDance ទទួលបានទុនវិនិយោគពីក្រុមហ៊ុននានា រួមមាន BlackRock, Fidelity Investments និង T. Rowe Price ផងដែរ។

មិនតែប៉ុណ្ណោះ ការកើនឡើងនេះបានធ្វើឱ្យលោក Zhang នាំមុខស្ថាបនិកក្រុមហ៊ុន Adani Group របស់ប្រទេសឥណ្ឌា គឺលោក Gautam Adani ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១០៤,៨ពាន់លានដុល្លារ និង Mukesh Ambani ដែលមានទ្រព្យសរុបជាង ៨០ពាន់លានដុល្លារ ផងដែរ៕​

The post ស្ថាបនិក TikTok ឡើងតំណែងជាមហាសេដ្ឋីមានដាច់គេបំផុតនៅអាស៊ី ជាមួយទ្រព្យសរុបលើស ១០០ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុនមេ TikTok ទទួលបានកម្ចីជិត ៣០ពាន់លានដុល្លារ ដែលជាកម្ចីដ៏ធំបំផុតទីពីរនៅអាស៊ី ក្នុងឆ្នាំនេះ
ក្រុមហ៊ុនខ្នាតយក្សចិន ByteDance ដែលជាមេរបស់កម្មវិធី TikTok បានទទួលប្រាក់កម្ចីសរុបចំនួន ២៩,៦ពាន់លានដុល្លារ។ កាលពីដំបូងក្រុមហ៊ុនគ្រោងស្នើសុំកម្ចីត្រឹមតែ ២០ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបានបង្កើនទំហំកម្ចី បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាធនាគារនានា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថានេះគឺជាកម្ចីជាប្រាក់ដុល្លារដែលមានទំហំធំបំផុតទីពីរនៅអាស៊ីក្នុងឆ្នាំ២០២៦ នេះ បន្ទាប់ពីកម្ចីស្ពាន (Bridge Loan) ចំនួន ៤០ពាន់លានដុល្លាររបស់ក្រុមហ៊ុន SoftBank Group កាលពីខែមីនាកន្លងទៅ។

យ៉ាងណាមិញ ក្រុមហ៊ុន ByteDance មានគោលបំណងយកថវិកាទាំងនេះ ទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុន ជាពិសេសលើការបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័ហ ដោយគ្រោងនឹងចំណាយរហូតដល់ទៅ ៧០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ។

គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងនៃកម្ចីក្នុងចំនួនដ៏ច្រើនមហាសាលនេះ ត្រូវបានសម្របសម្រួលដោយធនាគារ Citigroup និង JPMorgan Chase ដោយមានរយៈពេល ៣ឆ្នាំ ហើយអាចពន្យារពេលរហូតដល់ ៥ឆ្នាំ៕

The post ក្រុមហ៊ុនមេ TikTok ទទួលបានកម្ចីជិត ៣០ពាន់លានដុល្លារ ដែលជាកម្ចីដ៏ធំបំផុតទីពីរនៅអាស៊ី ក្នុងឆ្នាំនេះ appeared first on .

TikTok ព្រមបង់លុយ ៤០០លានដុល្លារ បញ្ចប់រឿងក្តីក្តាំងឯកជនភាពកុមារ នៅសហរដ្ឋអាមេរិក
ក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេរបស់ខ្លួន​ គឺ ByteDance របស់ប្រទេសចិន កាលពីចុងសប្តាហ៍មុន បានយល់ព្រមលើកិច្ចព្រមព្រៀងសងជំងឺចិត្តចំនួន ៤០០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលថា កម្មវិធីវីដេអូខ្លីរបស់ខ្លួន បានរំលោភលើឯកជនភាពអនឡាញរបស់កុមារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រសួងយុត្តិធម៌អាមេរិក បានប្តឹងទៅលើក្រុមហ៊ុន TikTok និង ByteDance ក្នុងឆ្នាំ២០២៤ ពីបទបរាជ័យក្នុងការការពារឯកជនភាពរបស់កុមារ និងបានប្រមូលព័ត៌មានរបស់ពួកគេដោយខុសច្បាប់។

យ៉ាងណាមិញ ចុងចោទក៏ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ ដែលតម្រូវឱ្យសេវាកម្មអនឡាញដ៏ធំបំផុតមួយរបស់ពិភពលោកមួយនេះ​ត្រូវស្វែងរកការយល់ព្រមពីឪពុកម្តាយជាមុនសិន មុននឹងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៣ឆ្នាំ។

ទន្ទឹមនឹងនេះ ជំនួយការរដ្ឋអាជ្ញា លោក Stanley Woodward បានថ្លែងថា អាទិភាពរបស់ក្រសួងយុត្តិធម៌ គឺធានាថាកុមារត្រូវបានការពារនៅលើបណ្តាញអនឡាញ ហើយក្រុមហ៊ុនដែលទទួលបានការទុកចិត្តជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវតែបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។

គួរឲ្យដឹងផងដែរថា នៅក្រោមការដោះស្រាយនេះ TikTok នឹងត្រូវបង់ប្រាក់ចំនួន ៣០០លានដុល្លារភ្លាមៗ និងបន្ថែម ១០០លានដុល្លារផ្សេងទៀត នៅពេលមានការចេញដីកាលុបចោលកិច្ចព្រមព្រៀងស្ម័គ្រចិត្តពីមុន ដែលធ្លាប់បានធ្វើឡើងជាមួយគណៈកម្មាធិការពាណិជ្ជកម្ម (FTC) ក្នុងឆ្នាំ២០១៩៕​

The post TikTok ព្រមបង់លុយ ៤០០លានដុល្លារ បញ្ចប់រឿងក្តីក្តាំងឯកជនភាពកុមារ នៅសហរដ្ឋអាមេរិក appeared first on .

ក្រុមហ៊ុនមេ TikTok កំពុងស្វែងរកកម្ចីពីក្រៅប្រទេសចំនួន ២០ពាន់លានដុល្លារសម្រាប់ការពង្រីក AI
ByteDance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន និងជាអ្នកបង្កើត TikTok កំពុងស្វែងរកប្រាក់កម្ចីរហូតដល់ ២០ពាន់លានដុល្លារ ពីធនាគារនានានៅក្រៅប្រទេស ក្នុងគោលបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ជុំវិញកិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញប្បទាននេះ ត្រូវបានកើតឡើង ខណៈដែល ByteDance កំពុងព្យាយាមបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត AI និងស្វែងរកការពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារ AI សកលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

យ៉ាងណាមិញ​ប្រភពពី Bloomberg បានរាយការណ៍ទៀតថា ក្រុមហ៊ុន ByteDance បានទាក់ទងក្រុមធនាគារអន្តរជាតិមួយចំនួន ទាក់ទងនឹងប្រាក់កម្ចីដែលមានសក្តានុពល។ កញ្ចប់ហិរញ្ញប្បទាននេះអាចលើសពីកំណត់ត្រាមុនសម្រាប់ការខ្ចីប្រាក់នៅក្រៅប្រទេសដោយក្រុមហ៊ុនចិន ហើយវាអាចនឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមកិច្ចព្រមព្រៀងប្រាក់កម្ចីសាជីវកម្មធំបំផុតនៅទូទាំងពិភពលោក ផងដែរ។

គួរជម្រាបជូនផងដែរថា ByteDance បានក្លាយជាអ្នកអភិវឌ្ឍបញ្ញាសិប្បនិម្មិតឈានមុខគេមួយរបស់ប្រទេសចិន ដោយវិនិយោគយ៉ាងច្រើនលើគំរូ AI សមត្ថភាព Cloud Computing និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យថែមទៀតផង៕​

The post ក្រុមហ៊ុនមេ TikTok កំពុងស្វែងរកកម្ចីពីក្រៅប្រទេសចំនួន ២០ពាន់លានដុល្លារសម្រាប់ការពង្រីក AI appeared first on .

ស្ងាត់ៗ មេធំ TikTok លោក Zhang Yiming ឡើងតំណែងជាមហាសេដ្ឋីមានដាច់គេទី២ នៅអាស៊ី
លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាម្ចាស់របស់ TikTok បានក្លាយជាអ្នកមានបំផុតទី២ របស់អាស៊ី ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៩២,៨ពាន់លានដុល្លារ។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងជាង ២៤ពាន់លានដុល្លារ នៅថ្ងៃពុធ បន្ទាប់ពីក្រុមហ៊ុន ByteDance ទទួលបានទុនបន្ថែមពីវិនិយោគិនធំៗ ដូចជា BlackRock, Fidelity Investments និង T. Rowe Price Group។

យ៉ាងណាមិញ ជុំវិញការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់ TikTok និង ByteDance AI chatbot Doubao ដែលបានទាក់ទាញអ្នកប្រើប្រាស់ប្រចាំខែជាង ៣០០ លាននាក់ និងក្លាយជា chatbot ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន។

គួរជម្រាបជូនផងដែរថា លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries បានធ្លាក់ចុះមកចំណាត់ថ្នាក់ទីបីនៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតនៅអាស៊ី ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៨៦,៩ពាន់លានដុល្លារ ខណៈពេលដែលស្ថាបនិកក្រុមហ៊ុន SoftBank លោក Masayoshi Son ឡើងតំណែងអ្នកមានដាច់គេនៅក្នុងតំបន់ ជាមួយទ្រព្យសម្បត្តិសរុប ៩៧ពាន់លានដុល្លារ៕​

The post ស្ងាត់ៗ មេធំ TikTok លោក Zhang Yiming ឡើងតំណែងជាមហាសេដ្ឋីមានដាច់គេទី២ នៅអាស៊ី appeared first on .

TikTok គ្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីតម្លៃជាង ១ពាន់លានដុល្លារ នៅហ្វាំងឡង់
ក្រុមហ៊ុនបណ្តាសង្គមខ្នាតយក្ស TikTok មានគម្រោងវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានអឺរ៉ូ (១,១៦ពាន់លានដុល្លារ) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យទីពីរ នៅប្រទេសហ្វាំងឡង់ ក្នុងរយៈពេលតិចជាងមួយឆ្នាំខាងមុខ ដើម្បីធានាដល់សុវត្ថភាពសម្រាប់អ្នកប្រើប្រាស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន កាលពីខែមករា បានគេចផុតពីការហាមឃាត់នៅសហរដ្ឋអាមេរិក ចំពោះក្តីបារម្ភអំពីការការពារទិន្នន័យ ស្របពេលប្រទេសនៅអឺរ៉ុប កំពុងបង្កើនសម្ពាធលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារកុមារពីហានិភ័យទាំងនេះផងដែរ។​

យ៉ាងណាមិញ ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនកំពុងធ្វើការវិនិយោគថ្មីចំនួន ១ពាន់លានអឺរ៉ូ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ដែលមានសមត្ថភាពដំបូងចំនួន ៥០ មេហ្គាវ៉ាត់ (MW) នៅទីក្រុង Lahti ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសហ្វាំងឡង់។

ជម្រាបជូនថា ប្រទេសហ្វាំងឡង់ បានកន្លែងដ៏ទាក់ទាញបំផុត សម្រាប់ការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រួមទាំង Microsoft និង Google ដោយសារតែតម្លៃអគ្គិសនីទាប បរិយាកាសបទប្បញ្ញត្តិដែលមានស្ថិរភាព និងភាពងាយស្រួលសម្រាប់អាជីវកម្ម នៅក្នុងសហភាពអឺរ៉ុប៕​

The post TikTok គ្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីតម្លៃជាង ១ពាន់លានដុល្លារ នៅហ្វាំងឡង់ appeared first on .

ក្រុមហ៊ុន TikTok ប្រកាសវិនិយោគលុយ ១២៥លានដុល្លារ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្សរបស់ចិន TikTok បានចុះបញ្ជីវិនិយោគទឹកប្រាក់ចំនួន ១២៥លានដុល្លារ នៅទីក្រុងហូជីមិញ ក្នុងសេវាកម្មដឹកជញ្ជូន ការទូទាត់ឌីជីថល និងពាណិជ្ជកម្មឌីជីថល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ដោយក្រសួងហិរញ្ញវត្ថុទីក្រុងហូជីមិញ បាននិយាយដោយមិនបានលើកឡើងពីពេលវេលាជាក់លាក់នៃការវិនិយោគចាប់ផ្តើមនៅពេលណាថា ក្រុមហ៊ុន TikTok Pte. Ltd. (របស់ប្រទេសសិង្ហបុរី) មានគម្រោងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ។

គួរឲ្យដឹងផងដែរថា បើតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ការសន្យាវិនិយោគរបស់ TikTok នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងនាយកប្រតិបត្តិ TikTok និងអាជ្ញាធរទីក្រុងហូជីមិញ កាលពីឆ្នាំមុន។

ជម្រាបជូនថា ហូជីមិញបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងជំនួនជិត ២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ ដែលកើនឡើង ២២០% ធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕​

The post ក្រុមហ៊ុន TikTok ប្រកាសវិនិយោគលុយ ១២៥លានដុល្លារ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម appeared first on .

រដ្ឋបាលលោក ត្រាំ ទំនងកើបលុយបាន ១០ពាន់លានដុល្លារ ពីការសម្របសម្រួលកិច្ចព្រមព្រៀងលក់ TikTok
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងទទួលបានថ្លៃសេវាប្រហែល ១០ពាន់លានដុល្លារសម្រាប់តួនាទីក្នុងនាមជាអ្នកសម្របសម្រួល នៅក្នុងកិច្ចព្រមព្រៀងទិញ-លក់ TikTok នៅសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ។

យោងតាមការចុះផ្សាយពីកាសែត Wall Street Journal បានបង្ហាញឲ្យដឹងថា រដ្ឋបាលលោក ត្រាំ គ្រោងនឹងទទួលបានថ្លៃសេវាអន្តរការីប្រហែល ១០ពាន់លានដុល្លារពីវិនិយោគិន នៅក្នុងកិច្ចព្រមព្រៀងដើម្បីទទួលបានការគ្រប់គ្រងប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចិន ByteDance។

ចំនួនទឹកប្រាក់ដ៏ច្រើននេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យវិនិយោគិនដែលជាដៃគូដ៏ជិតស្និទ្ធជាមួយរដ្ឋាភិបាលអាមេរិក នៅក្នុងការទទួលយកប្រតិបត្តិការគ្រប់គ្រងកម្មវិធី TikTok ពេញលេញ នៅអាមេរិក ពីក្រុមហ៊ុន ByteDance ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនោះមិនរាប់បញ្ចូលទៅលើដើមទុនវិនិយោគ ដើម្បីបង្កើតអង្គភាពថ្មីដើម្បីដំណើរការកម្មវិធីនេះ នៅសហរដ្ឋអាមេរិកនោះទេ។

គួឲ្យដឹងថា ក្រុមវិនិយោគិន រួមទាំងក្រុមហ៊ុន Oracle, Silver Lake, មូលនិធិវិនិយោគ MGX របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងដៃគូផ្សេងទៀត បានបង់ប្រាក់ប្រហែល ២,៥ពាន់លានដុល្លារទៅឲ្យក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលបញ្ចប់កិច្ចព្រមព្រៀងភ្លាមៗ ហើយពួកគេនឹងបន្តធ្វើការទូទាត់បន្ថែមទៀត រហូតដល់ចំនួនសរុប ១០ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី​បាន​អះអាង​ថា ទឹកប្រាក់ ១០ពាន់លានដុល្លារនេះ គឺជាចំនួនទឹកប្រាក់សមហេតុផល ដោយលើកឡើងពីតួនាទីរបស់លោក ត្រាំ ក្នុងការជួយសង្គ្រោះប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ក៏ដូចជាការដឹកនាំការចរចាជាមួយប្រទេសចិន និងការដោះស្រាយកង្វល់របស់សភាអំពីសន្តិសុខជាតិ ផងដែរ៕​

The post រដ្ឋបាលលោក ត្រាំ ទំនងកើបលុយបាន ១០ពាន់លានដុល្លារ ពីការសម្របសម្រួលកិច្ចព្រមព្រៀងលក់ TikTok appeared first on .

កាណាដា នឹងអនុញ្ញាតឲ្យ TikTok ធ្វើប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួនបន្តទៀត
រដ្ឋាភិបាលរបស់ប្រទេសកាណាដា កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យ TikTok បន្តដំណើរការ នៅក្នុងប្រទេសកាណាដា រួមទាំងការអនុញ្ញាតឲ្យមានការវិនិយោគបន្ថែមផងដែរ បន្ទាប់ពីកម្មវិធីកម្សាន្តនេះ បានបញ្ចប់ការពិនិត្យសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោកស្រី Melanie Joly រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តនេះគឺអាស្រ័យលើការសន្យាថ្មីដែលមានកាតព្វកិច្ចផ្លូវច្បាប់ដែលផ្តល់ដោយ TikTok Canada។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ នឹងការពារការងាររបស់ប្រទេសកាណាដា ដោយធានាថា TikTok Canada អាចរក្សាវត្តមានជាក់ស្តែងនៅក្នុងប្រទេស ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការវិនិយោគលើវិស័យវប្បធម៌របស់ខ្លួន។

គួរឲ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្មកាណាដា បានបញ្ជារំសាយអាជីវកម្មរបស់ TikTok ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។

ប៉ុន្តែទោះជាយ៉ាងណាតុលាការសហព័ន្ធរបស់ប្រទេសកាណាដាកាលពីខែមករា បានលុបចោលបទបញ្ជារបស់រដ្ឋាភិបាលនេះវិញ ដោយអនុញ្ញាតឲ្យ TikTok អាចបន្តដំណើរការបាន ហើយបានប្រាប់រដ្ឋាភិបាលទីក្រុង Ottawa ឲ្យពិនិត្យមើលឡើងវិញនូវករណីនេះ។

ជម្រាបជូនថា ប្រទេសកាណាដា និងប្រទេសដទៃទៀតបាននិងកំពុងត្រួតពិនិត្យ TikTok ដោយសារតែការព្រួយបារម្ភថាប្រទេសចិនអាចប្រើប្រាស់កម្មវិធីនេះដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬជំរុញផលប្រយោជន៍របស់ខ្លួន។ TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance៕​

The post កាណាដា នឹងអនុញ្ញាតឲ្យ TikTok ធ្វើប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួនបន្តទៀត appeared first on .