UN

នេប៉ាល់ ចេញមុខទាមទារសំណង ២០លានដុល្លារពីប្រទេសបញ្ចេញឧស្ម័នពុលនានា ក្រោយគ្រោះមហន្តរាយទឹកជំនន់
ប្រទេសនេប៉ាល់ បានស្នើសុំឲ្យមានការផ្តល់សំណងជាទឹកប្រាក់ចំនួន ២០លានដុល្លារពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយអំពាវនាវដល់ប្រទេសនានាដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេបំផុតរបស់ពិភពលោកឲ្យភ្ញាក់ខ្លួនឡើង និងចែករំលែកការទទួលខុសត្រូវទាំងនេះ។

នៅក្នុងបទសម្ភាសជាមួយកាសែត The Guardian នៅថ្ងៃទី៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងបរិស្ថានបានផ្ញើលិខិតរួមគ្នាទៅកាន់មូលនិធិខូចខាត និងបាត់បង់របស់អង្គការសហប្រជាជាតិ (United Nations Loss and Damage Fund) ដោយស្នើសុំសំណងចំនួន ២០លានដុល្លារសម្រាប់ការខូចខាតទាក់ទងនឹងការផ្លាស់ប្តូរអាកាសធាតុ។

លោក Khanal បានសង្កត់ធ្ងន់ថា ចំនួនទឹកប្រាក់ដែលប្រទេសនេប៉ាល់ស្នើសុំពីអង្គការសហប្រជាជាតិគឺប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទូទាត់សងសម្រាប់ការខូចខាតដែលប្រទេសខ្លួនបានរងទុក្ខនោះទេ។ យោងតាមការប៉ាន់ស្មានមួយចំនួន ការខូចខាតសរុបដែលបណ្តាលមកពីទឹកជំនន់អាចកើនឡើងដល់ចំនួនជាង ៥ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីរូបនេះ ក៏បានអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ចំពោះបញ្ហាអាកាសធាតុ និងបានសង្កត់ធ្ងន់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក ត្រូវតែចូលរួមចំណែកដើម្បីជួយប្រទេសនេប៉ាល់ឱ្យងើបឡើងវិញ និងកសាងប្រទេសឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗដ៏សាហាវមួយនេះ។

ជម្រាបជូនថា ប្រទេសនេប៉ាល់ មានចំនួនតិចជាង ០,១% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបទូទាំងពិភពលោក ខណៈពេលដែលប្រទេសជិតខាងរបស់ខ្លួន ដូចជាប្រទេសឥណ្ឌា និងប្រទេសចិន គឺជាប្រទេសដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេបំផុតរបស់ពិភពលោក។ ជួរភ្នំហិម៉ាឡៃ ដែលលាតសន្ធឹងឆ្លងកាត់ប្រទេសឥណ្ឌា ប្រទេសចិន នេប៉ាល់ និងប៊ូតាន កំពុងកើនឡើងកំដៅយ៉ាងខ្លាំងក្នុងអត្រាជិត ៥០%៕

The post នេប៉ាល់ ចេញមុខទាមទារសំណង ២០លានដុល្លារពីប្រទេសបញ្ចេញឧស្ម័នពុលនានា ក្រោយគ្រោះមហន្តរាយទឹកជំនន់ appeared first on .

លោក ត្រាំ ចង់ឲ្យប្រធាន FIFA ឡើងទៅកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ UN វិញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ចង់ឲ្យប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ក្លាយជាអគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិ UN វិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Post។

ដោយដកស្រង់ចេញពីប្រភពដែលជិតស្និទ្ធនឹងលោក ត្រាំ កាសែត New York Post បានរាយការណ៍ថា ប្រធានាធិបតីអាមេរិករូបនេះ ជឿជាក់ថា លោក Infantino ត្រូវបានទទួលការគោរពដោយមនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ហើយទទួលស្គាល់ទៀតថាលោកពិតជាមានសមត្ថភាពពិសេសក្នុងការនាំមនុស្សឲ្យមកជួបជុំនិយាយពិភាក្សាគ្នា។

គួរឲ្យដឹងថា លោក Infantino បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ត្រាំ ក្នុងអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំនេះ ដោយប្រធាន FIFA ដែលមានសញ្ជាតិស្វីសរូបនេះ បានខិតខំប្រឹងប្រែងម្តងហើយម្តងទៀតដើម្បីទាក់ទាញមេដឹកនាំអាមេរិក រួមទាំងការប្រគល់រង្វាន់សន្តិភាពដំបូងរបស់ FIFA ដល់លោកផងដែរ កាលពីខែធ្នូឆ្នាំមុន។

យ៉ាងណាក៏ដោយ យោងតាមមាត្រា ៩៧ នៃច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ អគ្គលេខាធិការត្រូវបានតែងតាំងដោយមហាសន្និបាតតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ។ ហើយដើម្បីទទួលបានតំណែងនេះ លោក Infantino នឹងត្រូវការការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ រូបជាមុនសិន ដែលសមាជិកអចិន្ត្រៃយ៍ណាម្នាក់ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំអាចប្រើសិទ្ធិវេតូ មុនពេលទទួលបានការយល់ព្រមពីមហាសន្និបាត។

គួរជម្រាបជូនថា លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះអ្វីដែលលោកយល់ថាជាការបរាជ័យរបស់អង្គការសហប្រជាជាតិក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះធំៗជាសកល។ កាលពីឆ្នាំមុន លោកក៏បានបង្កើតក្រុមប្រឹក្សាសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក និងជាជម្រើសថ្មីមួយដើម្បីជំនួសអង្គការសហប្រជាជាតិ ខណៈពេលដែលរដ្ឋបាលរបស់លោក ត្រាំ បានបន្តធ្វើកិច្ចព្រមព្រៀងសន្តិភាព រួមទាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន៕​

The post លោក ត្រាំ ចង់ឲ្យប្រធាន FIFA ឡើងទៅកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ UN វិញ appeared first on .

អ្នកសម្របសម្រួល UN គាំទ្រជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី និងច្បាប់អន្តរជាតិ
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី និងច្បាប់អន្តរជាតិ។នេះបើយោងតាមប្រសាសន៍របស់ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

បើតាមហ្វេសប៊ុករបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ  បានបង្ហោះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះថា នៅក្នុងជំនួបនោះ លោកស្រី Vladanka Andreeva បានកត់សម្គាល់ពីការអភិវឌ្ឍដ៏រហ័សរបស់កម្ពុជា ហើយគាំទ្ររបៀបវារៈអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ លោកស្រី ក៏បានបង្ហាញការគាំទ្រចំពោះជំហរដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃតាមសន្តិវិធី និងច្បាប់អន្តរជាតិ ខណៈកម្ពុជា និង UN ក៏បានប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យប្រសិទ្ធភាពថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

សូមជម្រាប់ដែរថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះដែរ លោក UENO Atsushi ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងលើគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតីភាពដូចដើមវិញនាពេលឆាប់ៗ។លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ៕ អត្ថបទ៖ហ្សាលីន

The post អ្នកសម្របសម្រួល UN គាំទ្រជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី និងច្បាប់អន្តរជាតិ appeared first on .

អាមេរិក និងចិន ទាស់ទែងពាក្យសម្តីគ្នាខ្លាំងៗ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ​ បានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើទណ្ឌកម្មហាមឃាត់ការដឹកជញ្ជូនអាវុធរបស់អង្គការសហប្រជាជាតិ (UN) ខណៈពេលដែលទីក្រុងប៉េកាំងបានចោទប្រកាន់អាមេរិកវិញថាកំពុងរុញច្រានឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះទៅក្នុងមាត់ជ្រោះដ៏គ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ដោយថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ UN នៅថ្ងៃទី១៤ ខែកក្កដា ទាក់ទងនឹងក្រុមប្រដាប់អាវុធហ៊ូធីនៅក្នុងប្រទេសយេម៉ែន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Mike Waltz បានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើការហាមឃាត់ការដឹកជញ្ជូនអាវុធរបស់អង្គការសហប្រជាជាតិ។ លោកបានមានប្រសាសន៍ថា ៖”ប្រទេសដូចជាអ៊ីរ៉ង់ ក៏ដូជាក្រុមហ៊ុនអាជីវកម្ម និងអង្គភាពមួយចំនួននៅក្នុងប្រទេសចិន បានរំលោភលើសេចក្តីសម្រេចលេខ ២២១៦ ដោយគ្មានការទទួលទោសទណ្ឌអ្វីនោះឡើយ។

សេចក្តីសម្រេចលេខ ២២១៦ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានអនុម័តនៅឆ្នាំ២០១៥ បានទាមទារឱ្យក្រុមហ៊ូធីបញ្ឈប់ជម្លោះ និងដកខ្លួនចេញពីទឹកដីដែលពួកគេកាន់កាប់នៅក្នុងប្រទេសយេម៉ែន។ សេចក្តីសម្រេចនេះក៏បានដាក់ទណ្ឌកម្មអាវុធលើក្រុមហ៊ូធី និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្ត រួមជាមួយនឹងទណ្ឌកម្មបុគ្គលដូចជាការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរផងដែរ។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងលោក Waltz ឯកអគ្គរដ្ឋទូតចិន លោក Sun Lei បានថ្លែងថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវដែលមិនអាចប្រកែកបាន ចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែន និងតំបន់សមុទ្រក្រហម។ លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខដើម្បីបញ្ចប់ជម្លោះ ដោយធ្វើឱ្យវិបត្តិនៅតំបន់ហ្គាហ្សាអូសបន្លាយ និងបង្កើនភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាទៀតផង។

មិនតែប៉ុណ្ណោះ លោក Sun បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ខណៈពេលដែលការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងដំណើរការ។ សកម្មភាពនេះបានរុញច្រានស្ថានភាពក្នុងតំបន់ឱ្យធ្លាក់ដល់កម្រិតគ្រោះថ្នាក់ជាថ្មីម្តងទៀត៕​

The post អាមេរិក និងចិន ទាស់ទែងពាក្យសម្តីគ្នាខ្លាំងៗ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ appeared first on .

អគ្គលេខាធិការរង UN ឯកភាពលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោរពតាមច្បាប់អន្តរជាតិ
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសើរ កម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន ខណៈអគ្គលេខាក៏បានឯកភាពគ្នាលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោរពតាមច្បាប់អន្តរជាតិ។នេះបើតាមជំនួបជាមួយ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

​ក្នុងជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះសមត្ថភាព​ និង​បទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបាន​ចូលរួម​ចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព​​ ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ​ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះ​បង្ហាញ​ពីឆន្ទៈរបស់កម្ពុជា​ ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​ និងការចែករំលែក​បទពិសោធន៍ដ៏ល្អនេះ​ទៅកាន់​ពិភពលោក។ លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ។

ជាការឆ្លើយតប សម្តេចធិបតីបានជម្រាបជូនលោកស្រីអគ្គលេខាធិការរងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​ និងជោគជ័យរបស់កម្ពុជា។ សម្តេចធិបតីបានរំលឹកអំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លង​មក និងបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត​។

តាមរយៈជំនួបនោះ សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង ក៏បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និង​អន្តរជាតិ​មួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមគ្នានេះ សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ៕អត្ថបទ៖ហ្សាលីន

The post អគ្គលេខាធិការរង UN ឯកភាពលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោរពតាមច្បាប់អន្តរជាតិ appeared first on .

ចិន គាំទ្រ UN ពេញទំហឹង ក្រោយលោក ត្រាំ ថាក្រុមប្រឹក្សាសន្តិភាពរបស់ខ្លួនអាចជំនួសអង្គការនេះ
ក្រសួងការបរទេសចិន កាលពីថ្ងៃទី២១ ខែមករា បាននិយាយថា ចិនតែងតែប្តេជ្ញាចិត្តចំពោះពហុភាគីនិយមយ៉ាងពិតប្រាកដ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាតិជាស្នូល ចំពេលមានការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការបង្កើតក្រុមប្រឹក្សាសន្តិសុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jaikun បានធ្វើការលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិ ហៅកាត់ UN គួរតែបន្តដោយសារតែសក្តានុពលរបស់ខ្លួន ប៉ុន្តែក្រុមប្រឹក្សាសន្តិភាពដែលលោកកំពុងរៀបចំបង្កើតឡើង អាចនឹងជំនួសអង្គការអន្តរជាតិមួយនេះបាន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនថាស្ថានភាពអន្តរជាតិវិវត្តទៅជាយ៉ាងណានោះទេ ប្រទេសចិននឹងនៅតែបន្តការពារយ៉ាងរឹងមាំនូវប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិដែលគាំទ្រដោយច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដោយផ្អែកលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ នេះបើតាមអ្វីដែលលោក Guo Jaikun បានបញ្ជាក់បន្ថែម។

ជម្រាបជូនផងដែរថា លោក ត្រាំ កាលពីពេលថ្មីៗនេះ បានបង្ហាញពីគោលបំណងរៀបចំបង្កើតក្រុមប្រឹក្សាសន្តិភាព ក្នុងគោលបំណងដើម្បីរក្សានូវសន្តិភាពយូរអង្វែងសម្រាប់តំបន់ហ្កាហ្សា និងអាចឈានដល់ការដោះស្រាយបញ្ហាសកលនានា ដោយក្នុងនោះក៏បានដាក់លិខិតអញ្ជើញទៅកាន់ប្រទេសប្រមាណជា ៦០ ដើម្បីចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពរបស់លោកនេះផងដែរ៕​

The post ចិន គាំទ្រ UN ពេញទំហឹង ក្រោយលោក ត្រាំ ថាក្រុមប្រឹក្សាសន្តិភាពរបស់ខ្លួនអាចជំនួសអង្គការនេះ appeared first on .

លោក ត្រាំ ថាក្រុមប្រឹក្សាសន្តិភាពរបស់លោក អាចនឹងជំនួសអង្គការសហប្រជាជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា ក្រុមប្រឹក្សាសន្តិភាពដែលលោកកំពុងរៀបចំឡើង អាចនឹងជំនួសអង្គការសហប្រជាជាតិបាន ប៉ុន្តែនោះមិនមានន័យថានឹងលុបបាតស្ថាប័នអន្តរជាតិដ៏ធំនេះចោលនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងទៅក្នុងសន្តិសីទសារព័ត៌មានមួយនៅថ្ងៃទី២០ ខែមករា នៅឯសេតវិមានថា ៖” អង្គការសហប្រជាជាតិពិតជាមិនបានជួយអ្វីច្រើននោះទេ។ ខ្ញុំពេញចិត្តទៅនឹងសក្តានុពលរបស់ស្ថាប័ននេះ ប៉ុន្តែពួកគេហាក់មិនអាចសម្រេចអ្វីបាននូវសក្តានុពលទាំងនោះឡើយ”។

យ៉ាងណាមិញ នៅពេលត្រូវបានអ្នកសារព័ត៌មានម្នាក់សួរនាំថា តើក្រុមប្រឹក្សាសន្តិភាពដែលលោក ត្រាំ ទើបតែប្រកាសថានឹងរៀបចំឡើង ដើម្បីកសាងឡើងវិញនៃតំបន់ហ្កាហ្សា អាចជំនួសអង្គការសហប្រជាជាតិបានឬអត់ ប្រធានាធិបតីអាមេរិករូបនេះ បានឆ្លើយតបវិញថា ប្រហែលជាអាច។

គួរឲ្យដឹងថា ក្រុមប្រឹក្សាសន្តិភាព ដូចដែលលោក ត្រាំ បានគ្រោងទុកដំបូង គឺជាក្រុមតូចមួយនៃមេដឹកនាំពិភពលោក ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផែនការសន្តិភាពតំបន់ហ្គាហ្សា។ តែទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ស្ថាប័ននេះបានពង្រីក ដោយលោកបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រទេសប្រហែល ៦០ និងបានបង្ហើបថា ក្រុមប្រឹក្សានេះនឹងសម្របសម្រួលជម្លោះសកលក្នុងពេលឆាប់ៗនេះ ដូចជា “ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខ្នាតតូច” មួយអ៊ីចឹង។

ជម្រាបជូនថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ក្រុមប្រឹក្សាសន្តិភាពនេះ រួមមានកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បេសកជនពិសេស លោក Steve Witkoff និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair​៕

The post លោក ត្រាំ ថាក្រុមប្រឹក្សាសន្តិភាពរបស់លោក អាចនឹងជំនួសអង្គការសហប្រជាជាតិ appeared first on .

លោក ត្រាំ ប្រកាសដកអាមេរិកចេញពី UN និងអង្គការអន្តរជាតិចំនួន ៦៦ ផ្សេងទៀត
យោងតាមសេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦ ដោយក្នុងនោះរួមទាំងអង្គការសហប្រជាជាតិ (UN) ផងដែរ ដោយសារតែស្ថាប័នទាំងនោះ លែងបម្រើជាផលប្រយោជន៍ដល់ទីក្រុងវ៉ាស៊ីនតោនទៀតហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាននោះ បាននិយាយថា ៖” នៅថ្ងៃទី៧ ខែមករា លោក ត្រាំ​ បានចុះហត្ថលេខាលើឯកសារមួយដែលដឹកនាំក្រសួង និងស្ថាប័នប្រតិបត្តិការឲ្យបញ្ឈប់ការចូលរួម និងការផ្តល់មូលនិធិដល់អង្គការមិនមែនអង្គការសហប្រជាជាតិចំនួន ៣៥ និងអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១។ អង្គភាពទាំងនេះដំណើរការផ្ទុយពីផលប្រយោជន៍ជាតិ សន្តិសុខ វិបុលភាពសេដ្ឋកិច្ច ឬអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក”។

គួរឲ្យដឹងផងដែរថា ក្នុងចំណោមអង្គការចំនួន ៣១ ក្រោមអង្គការសហប្រជាជាតិ គឺរួមមានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់ទ្វីបអាហ្វ្រិក អាមេរិកឡាទីន និងការ៉ាប៊ីន អាស៊ី និងប៉ាស៊ីហ្វិក និងអាស៊ីខាងលិច , គណៈកម្មការច្បាប់អន្តរជាតិ (ILC និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។

ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុត ក្នុងចំណោមអង្គភាពទាំងនេះ ក៏រួមមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលជាសន្ធិសញ្ញាជាមូលដ្ឋានដែលគាំទ្រដល់កិច្ចព្រមព្រៀងអាកាសធាតុអន្តរជាតិសំខាន់ៗទាំងអស់ ផងដែរ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានដកខ្លួនចេញពីអង្គការ UN Women ដែលជាអង្គការមួយដែលធ្វើការដើម្បីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី ក៏ដូចជាមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ដែលជាទីភ្នាក់ងារទទួលខុសត្រូវលើផែនការគ្រួសារ និងសុខភាពមាតា និងកុមារនៅក្នុងប្រទេសជាង ១៥០។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានកាត់បន្ថយការផ្តល់មូលនិធិដល់ UNFPA​ នេះ។

ជម្រាបជូនផងដែរថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញដែលបានធ្វើឡើងនៅដើមឆ្នាំនេះនៃអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងអស់ដែលសហរដ្ឋអាមេរិកជាសមាជិក ឬភាគី និងយន្តការដែលទីក្រុងវ៉ាស៊ីនតោនផ្តល់មូលនិធិ ឬបានគាំទ្រក្នុងពេលកន្លងមក៕

The post លោក ត្រាំ ប្រកាសដកអាមេរិកចេញពី UN និងអង្គការអន្តរជាតិចំនួន ៦៦ ផ្សេងទៀត appeared first on .

UN ថាត្រូវការយ៉ាងហោចណាស់ ៧០ពាន់លានដុល្លារ ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ
អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ បានបង្ហាញការព្យាករថា ការសម្អាត និងការកសាងឡើងវិញនៅក្នុងតំបន់ហ្គាហ្សាអាចនឹងត្រូវចំណាយទឹកប្រាក់អស់ជាង ៧០ពាន់លានដុល្លារ ហើយនឹងត្រូវការពេលជាច្រើនទសវត្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian ។

នៅក្នុងរបាយការណ៍វាយតម្លៃស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាដែលចេញផ្សាយក្នុងសប្តាហ៍នេះ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) បាននិយាយថា ជម្លោះរយៈពេលពីរឆ្នាំ បានប្រែក្លាយទឹកដីនេះ ទៅជាទីដ៏ជ្រៅបំផុតនៃភាពអស់សង្ឃឹម ដែលជាស្នាដៃរបស់មនុស្ស។

អគារប្រហែល ១៧៤ ៥០០ ឬ ៧០% នៃរចនាសម្ព័ន្ធនៅទូទាំងតំបន់ហ្គាហ្សាត្រូវបានបំផ្លាញ ឬខូចខាត ដោយមានកម្ទេចកម្ទីជាង ៦១ លានតោនដែលត្រូវសម្អាត។ UNCTAD ក៏បានព្រមានផងដែរថា ប្រជាជនហ្គាហ្សាចំនួន ២,៣ លាននាក់កំពុងប្រឈមនឹងហានិភ័យនៃភាពក្រីក្រខ្លាំង និងទាំងស្រុង ដោយសារការប្រយុទ្ធគ្នាបានធ្វើឲ្យខូចដល់សសរស្តម្ភនៃជីវិតស្ទើរតែទាំងអស់នៅក្នុងទឹកដី។

មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចរបស់តំបន់ហ្គាហ្សាបានធ្លាក់ចុះ ៨៧% នៅចន្លោះឆ្នាំ ២០២៣ និង ២០២៤ ដែលជំរុញឲ្យផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ ធ្លាក់ចុះមកត្រឹម ១៦១ដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងពិភពលោក។ ការកសាងតំបន់ហ្គាហ្សាឡើងវិញ អាចចំណាយពេលរាប់ទសវត្ស ហើយត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ជាង ៧០ពាន់លានដុល្លារ។

ជម្រាបជូនថា សង្គ្រាមនៅតំបន់ហ្គាហ្សា បានផ្ទុះឡើងបន្ទាប់ពីក្រុម Hamas បានបើកការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ១ ២០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥១ នាក់។ យុទ្ធនាការសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៦៩ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល៕

The post UN ថាត្រូវការយ៉ាងហោចណាស់ ៧០ពាន់លានដុល្លារ ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ appeared first on .

អ្នករាយការណ៍ពិសេសរបស់​ UN អំពាវនាវឲ្យថៃ ចាត់វិធានការលើក្រុមជ្រុលនិយម ក្រោយចាក់សម្លេងខ្លាំងៗនៅព្រំដែនកម្ពុជា
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទូកផ្នែកសិទ្ធិមនុស្ស លោកស្រី Mary Lawlor ទើបតែបានបង្ហោះសារមួយនៅលើបណ្តាញសង្គម Facebook របស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខមាលភាពរបស់សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit ដែលទទួលរងការវាយប្រហារដោយពាក្យសម្តី និងថែមទាំងគំរាមធ្វើឃាតផងដែរ បន្ទាប់ពីលោកស្រីបានរិះគន់លើការប្រើសម្លេងខ្មោចខ្លាំងៗរំខានលើប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនពីសំណាក់អ្នកមានឥទ្ធិពលលើបណ្តាញសង្គមថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod។

នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គមនោះ លោកស្រី​ Lawlor បានសរសេរថា៖”​មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការគំរាមសម្លាប់ និងវាយប្រហារតាមអ៊ីនធើណិត ប្រឆាំងទៅនឹងលោកស្រី Angkhana Neelapaijit ដែលជាព្រឹទ្ធសមាជិក អតីតស្នងការ NHRC និងជាស្ត្រីការពារសិទ្ធិមនុស្សនៅប្រទេសថៃ”។

លោកស្រីបន្តទៀតថា ៖”​ ការការពារការពិត យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ទាក់ទងទៅនឹងការគំរាមកំហែងសម្លាប់ និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងលោកស្រី Angkhana ហើយការពារស្ត្រី និងសិទ្ធិមនុស្សគឺមិនមែនជាឧក្រិដ្ឋកម្ម​នោះទេ លោកស្ត្រីគួរតែ​ត្រូវ​បាន​ការពារ មិនគួរ​ត្រូវ​បាន​គេ​ប្រមាថបែបនេះឡើយ”។

ជម្រាបជូនផងដែរថា កន្លងមកលោកស្រី Angkhana បានបង្ហាញមតិរបស់ខ្លួនជុំវិញបញ្ហានៅតាមព្រំដែនកម្ពុជាថា ៖”​មុនពេលអ្វីៗកាន់តែតានតឹងឡើង ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាល​លោក Anutin បញ្ឈប់ការចាក់សម្លេងខ្មោចដែលរៀបចំឡើងដោយអ្នកជាតិនិយមជ្រុលថៃ មុនពេលដែលកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃត្រូវបានបំផ្លាញលើឆាកអន្តរជាតិ ដោយសារសង្គមមួយដែលពោរពេញដោយអ្នកនិយមជ្រុលនិយមហួសហេតុពេក”៕​

The post អ្នករាយការណ៍ពិសេសរបស់​ UN អំពាវនាវឲ្យថៃ ចាត់វិធានការលើក្រុមជ្រុលនិយម ក្រោយចាក់សម្លេងខ្លាំងៗនៅព្រំដែនកម្ពុជា appeared first on .