VinFast

មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ ប្រកាសឈប់ផលិតរថយន្តប្រើប្រាស់សាំង
លោក Pham Nhat Vuong នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សវៀតណាម VinFast និងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងខិតខំផលិតរថយន្តអគ្គិសនីម៉ូដែលថ្មីដែលអាចបើកបរបានចម្ងាយឆ្ងាយ ជាជាងវិលទៅផលិតរថយន្តប្រើសាំងវិញ។ នេះនើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Vuong បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast ថា ៖” VinFast នឹងមិនផលិតរថយន្តប្រើសាំងទៀតទេ ប៉ុន្តែម៉ូដែលថ្មីនឹងមានលក្ខណៈពិសេសដើម្បីជួយអតិថិជនដែលភ្លេចសាកថ្មរថយន្តអគ្គិសនីរបស់ពួកគេ”។

VinFast ត្រូវបានបង្កើតឡើងដោយលោក Vuong ក្នុងឆ្នាំ២០១៧ ហើយដំបូងឡើយបានផលិតតែរថយន្តប្រើសាំង និងម៉ូតូប៉ុណ្ណោះ។ ប៉ុន្តែបួនឆ្នាំក្រោយមក ក្រុមហ៊ុននេះ បានបញ្ឈប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង ដោយជំនួសមកវិញទៅជារថយន្តអគ្គិសនីទាំងស្រុង។

ជម្រាបជូនថា នៅឆ្នាំ២០២៥ ក្រុមហ៊ុន VinFast បានបង្ហាញពីប្រាក់ចំណូលបំបែកកំណត់ត្រាចំនួន ៩០,៤៣ពាន់ពាន់លានដុង (៣,៤ពាន់លានដុល្លារអាមេរិក) ពោលគឺបានកើនឡើង ១៣៩% ពីឆ្នាំ២០២៤ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ។ VinFast នាំមុខគេក្នុងទីផ្សាររថយន្តវៀតណាម ជាមួយនឹងចំណែករហូតដល់ទៅ ៣៦%៕​

The post មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ ប្រកាសឈប់ផលិតរថយន្តប្រើប្រាស់សាំង appeared first on .

ក្រុមហ៊ុន VinFast របស់អ្នកមានដាច់គេនៅវៀតណាម កើបចំណូលបានជាង ៣,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
ក្រុមហ៊ុន VinFast ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong បានកត់ត្រាប្រាក់ចំណូលសរុបរបស់ខ្លួនចំនួន ៩០ ៤២៧ពាន់លានដុង ឬស្មើប្រមាណជាង ៣,៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដែលជាកើនឡើង ១៣៩% ធៀបទៅនឹងឆ្នាំ២០២៤ និងជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន V N Express។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ VinFast ប្រាក់ចំណូលដែលត្រូវបានកត់ត្រារបស់ក្រុមហ៊ុនកាលពីឆ្នាំមុន ភាគច្រើនគឺបានមកពីការលក់រថយន្តអគ្គិសនីជាចម្បង។ ក្រុមហ៊ុនបានចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនសរុបជិត ១៩៧ ០០០ គ្រឿង ដែលជាចំនួនកើនឡើងទ្វេដងពីឆ្នាំ២០២៤។

ជាមួយនឹងលទ្ធផលទាំងនេះ VinFast គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅក្នុងប្រទេសវៀតណាម ដោយកាន់កាប់ទីផ្សារក្នុងស្រុកប្រហែល ៣៦% និងជាការកើនឡើងពី ២២% ក្នុងឆ្នាំ២០២៤។ ចំនួនម៉ូតូ និងកង់អគ្គិសនីដែលលក់ដោយក្រុមហ៊ុនក៏បានកើនឡើងផងដែរ រហូតដល់ ៤៧៣% ដល់ជិត ៤០៦ ៥០០ គ្រឿង។

ជម្រាបជូនថា VinFast គឺជាក្រុមហ៊ុនផលិតរថយន្ត ដែលបង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong ក្នុងឆ្នាំ២០១៧។ បួនឆ្នាំក្រោយមក ក្រុមហ៊ុនបានផ្លាស់ប្តូរទាំងស្រុងទៅផលិតរថយន្តអគ្គិសនីសុទ្ធ ដោយបិទអាជីវកម្មរថយន្តដែលដំណើរការដោយប្រេងសាំងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាចនឹងចាប់ផ្តើមលក់រថយន្តប្រភេទកូនកាត់ Hybrid វិញនៅឆ្នាំនេះ៕​

The post ក្រុមហ៊ុន VinFast របស់អ្នកមានដាច់គេនៅវៀតណាម កើបចំណូលបានជាង ៣,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ appeared first on .

ក្រុមហ៊ុនវៀតណាម VinFast នឹងបង្កើនការវិនិយោគនៅឥណ្ឌូណេស៊ី ដល់ ១ពាន់លានដុល្លារ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាម VinFast នឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី រហូតដល់ ១ពាន់លានលដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី VinFast Indonesia បានសម្ពោធរោងចក្រផលិតដំបូងរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ដែលមានសមត្ថភាពផលិតរថយន្តសរុបចំនួន ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះ លោក Kariyanto Hardjosoemarto នាយកប្រតិបត្តិ VinFast Indonesia បានមានប្រសាសន៍ថា​៖ “VinFast នឹងបន្តបង្កើនការវិនិយោគរបស់ខ្លួនដល់ ១ពាន់លានដុល្លារ ជាមួយនឹងការបង្កើនសមត្ថភាពផលិតដល់ ៣៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ”។

លោក Kariyanto បានបន្តទៀតថា ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមនេះ បានវិនិយោគ ៣០០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូណេស៊ី គិតរហូតមកដល់ពេលនេះ។ លោកបានបន្ថែមថា រោងចក្រនៅ Subang ខេត្ត West Java ទើបតែបានចាប់ផ្តើមផលិតកម្មសាកល្បង ហើយរំពឹងថានឹងដំណើរការពេញលេញ នៅក្នុងត្រីមាសទីមួយនៃឆ្នាំក្រោយ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានអះអាងផងដែរថា វានឹងអាស្រ័យលើតម្រូវការនាពេលអនាគត ហើយការវិនិយោគរបស់ VinFast នៅក្នុងប្រទេសដែឡមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ​អាចនឹងបន្តកើនឡើងលើសពី ១ពាន់លានដុល្លារ៕​

The post ក្រុមហ៊ុនវៀតណាម VinFast នឹងបង្កើនការវិនិយោគនៅឥណ្ឌូណេស៊ី ដល់ ១ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុន VinFast បន្តចាក់លុយ ៥០០លានដុល្លារ ពង្រីករោងចក្រនៅក្នុងប្រទេសឥណ្ឌា
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់វៀតណាម VinFast នឹងបោះទុនវិនិយោគ ៥០០លានដុល្លារបន្ថែម នៅក្នុងទីក្រុង Thoothukudi ប្រទេសឥណ្ឌា ដើម្បីអភិវឌ្ឍការផ្សព្វផ្សាយ និងខ្សែសង្វាក់ផលិតកម្មថ្មីសម្រាប់ឡានក្រុងអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជំវិញការប្រកាសចុងក្រោយនេះ គឺជាដំណាក់កាលទីពីរហើយ បន្ទាប់ពីក្រុមហ៊ុន VinFast បានប្រកាសវិនយោគទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌា កាលពីប៉ុន្មានខែមុន។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរដ្ឋ Tamil Nadu លើផ្ទៃដីប្រហែល ២០០ ហិកតានៅក្នុងឧទ្យានឧស្សាហកម្ម SIPCOT នឹងត្រូវបានបែងចែកដើម្បីគាំទ្រដល់ការពង្រីករោងចក្រដែលមានស្រាប់របស់ VinFast។ រដ្ឋក៏នឹងជួយក្នុងការទទួលបានលិខិតអនុញ្ញាតចាំបាច់ និងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ រួមទាំងអគ្គិសនី ទឹក ផ្លូវផ្ទៃក្នុង ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងកាកសំណល់ជាដើម។

យ៉ាងណាមិញ សម្រាប់ការវិនិយោគចំនួន ៥០០លានដុល្លារចុងក្រោយនេះ VinFast ឈានមួយជំហានទៀតទៅមុខក្នុងការពង្រឹងការត្រៀមខ្លួនផលិតកម្មរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌា។ គំនិតផ្តួចផ្តើមនេះក៏ត្រូវបានគេរំពឹងថានឹងបង្កើនការធ្វើមូលដ្ឋានីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើតឱកាសការងារបន្ថែម និងគាំទ្រដល់ការអភិវឌ្ឍជំនាញកម្លាំងពលកម្មនៅក្នុងតំបន់ផងដែរ៕​

The post ក្រុមហ៊ុន VinFast បន្តចាក់លុយ ៥០០លានដុល្លារ ពង្រីករោងចក្រនៅក្នុងប្រទេសឥណ្ឌា appeared first on .

កូនប្រុសអ្នកមានដាច់គេរបស់វៀតណាម Pham Nhat Vuong ក្លាយជានាយកក្រុមហ៊ុន VinFast
លោក Pham Nhat Quan Anh ដែលជាកូនប្រុសច្បងរបស់មហាសេដ្ឋីមានដាច់គេរបស់វៀតណាម លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ត្រូវបានតែងតាំងជានាយកថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Quan Anh បច្ចុប្បន្នវ័យ ៣២ឆ្នាំ ដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី នឹងចូលកាន់តំណែងជានាយកក្រុមហ៊ុន VinFast ចាប់ពីថ្ងៃព្រសហស្បតិ៍តទៅ។

គួរឲ្យដឹងផងដែរថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ លោក Quan Anh បានបម្រើការជាអគ្គនាយកក្រុមហ៊ុន Vinpearl ដែលជាសាខាបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុនមេ Vingroup។

ចាប់ពីឆ្នាំ២០១៩ លោកបានចូលរួមជាមួយក្រុមហ៊ុន VinFast ហើយចាប់តាំងពីពេលនោះមក លោកបានកាន់តំណែងជាច្រើន រួមទាំងនាយកផ្នែក នាយកប្រតិបត្តិរង និងអនុប្រធាន។

ជម្រាបជូនថា លោក Quan Anh បច្ចុប្បន្នកាន់កាប់ភាគហ៊ុនចំនួន ១៥ម៉ឺន ហ៊ុនរបស់ក្រុមហ៊ុន Vingroup។ លោកក៏ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើននៅក្នុងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Vingroup ដូចជា VinEnergo, VinRobotics និង VinSpace ផងដែរ៕

The post កូនប្រុសអ្នកមានដាច់គេរបស់វៀតណាម Pham Nhat Vuong ក្លាយជានាយកក្រុមហ៊ុន VinFast appeared first on .

VinFast បង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្តលក់រថយន្តបានជាង ១សែនគ្រឿង ក្នុងពេលបីត្រីមាស
ក្រុមហ៊ុន VinFast បានក្លាយជាម៉ាកយីហោរថយន្តដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលអាចលក់រថយន្តសរុបានដល់ចំនួន ១០០ ០០០ គ្រឿង នៅក្នុងរយៈពេលត្រឹមតែបីត្រីមាសដំបូង សម្រាប់ឆ្នាំតែមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ជុំវិញកំណត់ត្រានេះ បានកើតឡើងក្នុងរយៈពេល ១១ខែជាប់ៗគ្នា ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ប្រទេសវៀតណាម និងជាក្រុមហ៊ុននាំមុខគេដែលគ្មានអ្នកណាអាចប្រកួតប្រជែងបាន នៅក្នុងទីផ្សារថយន្តក្នុងស្រុក។

គួរឲ្យដឹងថា នៅក្នុងខែកញ្ញតែមួយ ក្រុមហ៊ុន VinFast បានចែកចាយរថយន្តអគ្គិសនីគ្រប់ប្រភេទរបស់ខ្លួន ក្នុងចំនួន ១៣ ៩១៤ គ្រឿង ដែលនាំឲ្យចំនួនលក់សរុបកើនឡើងសម្រាប់រថយន្តសម្រាប់រយៈបេល ៩ខែដំបូងឆ្នាំនេះ ដល់ ១០៣ ៣៨៨ គ្រឿង ដែលជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មរថយន្តរបស់ប្រទេសវៀតណាម ។

ជម្រាបជូនថា ក្នុងចំណោមចំនួនលក់សរុប ម៉ូដែល VF 3 ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានចំនួន ៣១ ៣៨៦ គ្រឿងដែលត្រូវបានលក់ក្នុងអំឡុងពេលនោះ បន្ទាប់មកម៉ូដែល VF 5 និង VF 6 ដែលមានចំនួនលក់ ៣០ ៩៥៦ និង ១៤ ៤២៥ គ្រឿងរៀងគ្នា៕​

The post VinFast បង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្តលក់រថយន្តបានជាង ១សែនគ្រឿង ក្នុងពេលបីត្រីមាស appeared first on .

ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast កើបលុយជាង ១,៣ពាន់លានដុល្លារ ក្នុងឆមាសទី១
នៅក្នុងឆមាសទី១ ឆ្នាំនេះ ក្រុមហ៊ុន VinFast បានកត់ត្រាប្រាក់ចំណូលសរុបចំនួន ៣២ ៩១៥ពាន់លានដុង (ប្រហែលជាង ១,៣ពាន់លានដុល្លារ) ពោលគឺកើនឡើងស្ទើតែទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយមួយ VinFast បានរាយការណ៍ថា ប្រាក់ចំណូលក្នុងត្រីមាសទីពីររបស់ខ្លួន មានចំនួនសរុប ១៦ ៦០៩ពាន់លានដុង ឬប្រហែល ៦៦៣លានដុល្លារ កើនឡើង ៩២% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវបានមើលឃើញថាមានភាពប្រសើរឡើងខ្លាំង ដោយសារតែកើនឡើងនៃចំនួនចែកចាយរថយន្តរបស់ខ្លួន ១៧២% ដោយឈានដល់ ៣៥ ៨៣៧ គ្រឿង។

យ៉ាងណាមិញ ចំនួនម៉ូតូ និងកង់អគ្គិសនី ក៏បានកត់ត្រាពីការកើនឡើងនៃចំនួនលក់ដល់ទៅ ៥ដងផងដែរ បើធៀបទៅនឹងឆមាសទី១ កាលពីឆ្នាំមុន។ VinFast បាននិយាយថា ចំនួនផលិតផលដែលចែកចាយដល់អ្នកប្រើប្រាស់មានចំនួន ៧០% នៃប្រាក់ចំណូលសរុប។

ជម្រាបជូនផងដែរថា ត្រឹមរយៈពេល ៦ខែដំបូងឆ្នាំនេះ VinFast បានចែកចាយរថយន្តសរុបរបស់ខ្លួននៅទូទាំងពិភពលោក ក្នុងចំនួនសរុប ៧២ ១៦៧ គ្រឿង ជាមួយប្រាក់ចំណូលប្រមាណជាង ១,៣ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខ្នាតយក្សវៀតណាមនេះ នៅតែខាតបង់ប្រមាណ ៣៧ ៩៨៧ពាន់លានដុង៕​

The post ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast កើបលុយជាង ១,៣ពាន់លានដុល្លារ ក្នុងឆមាសទី១ appeared first on .

VinFast បញ្ចេញរថយន្តពាសដែក Lac Hong 900 LX សម្រាប់ដឹកថ្នាក់ដឹកនាំកំពូល
កាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast បានប្រកាសដាក់ចេញជាផ្លូវការនូវរថយន្តពិសេសម៉ូដែល Lac Hong 900 LX ដែលផលិតឡើងក្នុងចំនួនមានកំណត់ សម្រាប់ប្រើប្រាស់ក្នុងក្រសួងការបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

Lac Hong 900 LX នេះ ត្រូវបានរចនាឡើងជាពិសេស ដែលបង្កប់ទៅដោយអត្តសញ្ញាណជាតិរបស់វៀតណាម។ សម្រាប់កាប៊ីនរបស់រថយន្តប្រណីតនេះ ត្រូវបានផ្គុំឡើងពីសម្ភារៈលំដាប់ខ្ពស់ជាច្រើនដូចជា មាសពិត ឈើមានតម្លៃ Golden Nanmu និងស្បែក Nappa ខណៈនៅលើដៃចង្កូត និងរន្ធម៉ាស៊ីនត្រជាក់ ត្រូវបានស្រោបដោយមាសសុទ្ធ។

គួរកត់សម្គាល់ថា Lac Hong 900 LX ក៏មានភ្ជាប់មកជាមួយសមត្ថភាពការពារគ្រាប់កាំភ្លើងដែលបំពេញតាមស្តង់ដារ VPAM VR7 ដែលជាកម្រិតខ្ពស់បំផុតសម្រាប់រថយន្តប្រើប្រាស់ដោយរដ្ឋាភិបាល។ តួខ្លួនរថយន្តទាំងមូលត្រូវបានពាសដោយដែក ខណៈកញ្ចក់ និងផ្នែកខាងក្រោយ ក៏អាចការពារគ្រាប់កាំភ្លើងបានផងដែរ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន INKAS Armored Vehicle Manufacturing របស់ប្រទេសកាណាដា។

ដោយសារតួខ្លួនដ៏រំងមាំនេះ វាអាចទប់ទល់នឹងគ្រាប់កាំភ្លើង NATO Ball M80 គ្រាប់បែកដៃ DM51 ហើយនៅតែអាចធ្វើដំណើរបានចម្ងាយចន្លោះ ៨០ – ១០០km បើទោះបីជាមានសំបកកង់ធ្លាយសំប៉ែតក៏ដោយ។

ជម្រាបជូនថា ដោយបន្ថែមពីលើសមត្ថភាពការពារគ្រាប់កាំភ្លើង រថយន្តនេះ ក៏ត្រូវបានបំពាក់ដោយឧបករណ៍ឯកទេសជាច្រើនផ្សេងទៀត ដូចជា ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីហ្សែន ប្រព័ន្ធការពារភ្លើងឆេះ ទូរស័ព្ទផ្កាយរណប ភ្លើងសញ្ញាព្រមាន និងស៊ីរ៉ែន អាស្រ័យលើតម្រូវការប្រើប្រាស់ជាក់ស្តែង៕​

The post VinFast បញ្ចេញរថយន្តពាសដែក Lac Hong 900 LX សម្រាប់ដឹកថ្នាក់ដឹកនាំកំពូល appeared first on .

អ្នកមានដាច់គេរបស់វៀតណាម ចាយលុយ ១,៥ពាន់លានដុល្លារ ទិញយកអង្គភាពស្រាវជ្រាវ ពី VinFast
មហាសេដ្ឋីមានដាច់គេរបស់វៀតណាម និងជាស្ថាបនិករបស់ក្រុមហ៊ុន VinFast លោក Pham Nhat Vuong ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់រហូតដល់ទៅ ១,៥ពាន់លានដុល្លារ ដើម្បីទិញយកអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍរបស់ VinFast មកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តាមរយៈកិច្ចព្រមព្រៀងចុងក្រោយនេះ វានឹងឃើញថា Novatech Research and Development JSC ដែលធ្លាប់ជាអង្គភាពទទួលបន្ទុកលើការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាម នឹងត្រូវបំបែកខ្លួនចេញពី VinFast ។

គួរឲ្យដឹងផងដែរថា ជុំវិញការសម្រេចចិត្តទិញយកអង្គភាព Novatech របស់លោក Vuong គឺជាការបើកផ្លូវថ្មីមួយសម្រាប់ក្រុមហ៊ុន VinFast ដើម្បីកាត់បន្ថយការចំណាយ ចំពេលកំពុងប្រឈមមុខទៅនឹងបញ្ហាជាច្រើន ដោយសារតែមានតម្រូវការខ្សោយ និងការប្រកួតប្រជែងខ្លាំង។

ជម្រាបជូនផងដែរថា លោក Vuong កាន់កាប់ប្រហែល ៩៨% នៅក្នុងក្រុមហ៊ុន VinFast និង VinGroup ដែលជាក្រុមហ៊ុនមេ។ កន្លងមក VinFast បានរាយការណ៍ពីការខាតបង់នៅត្រីមាស១ ចំនួន ៧១២,៤លានដុល្លារអាមេរិក ប៉ុន្តែក្នុងនោះប្រាក់ចំណូលកើនឡើង ១៥០% ដល់ ៦៥៦,៥លានដុល្លារ៕​

The post អ្នកមានដាច់គេរបស់វៀតណាម ចាយលុយ ១,៥ពាន់លានដុល្លារ ទិញយកអង្គភាពស្រាវជ្រាវ ពី VinFast appeared first on .

ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast បើកដំណើរការរោងចក្រដំបូងនៅឥណ្ឌា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ប្រទេសវៀតណាម VinFast បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅរោងចក្រដំបូងបំផុតរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា ដែលជាជំហ៊ានថ្មីមួយ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TechInAsia។

តាមការបញ្ជាក់ដោយក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា រោងចក្រថ្មីនេះ ស្ថិតនៅទីក្រុង Thoothukudi ភាគខាងត្បូងប្រទេសឥណ្ឌា ដោយវានឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ រហូតដល់ ១៥០ ០០០​ គ្រឿង។

មិនតែប៉ុណ្ណោះ បើតាមលោក Pham Sanh Chau នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast ប្រចាំតំបន់អាស៊ី បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងដាក់លក់រថយន្តដំបូងបំផុត នៅតាមទីតាំងដាក់បង្ហាញ ក្នុងប្រទេសឥណ្ឌា នៅចុងខែនេះ បើទោះបីជាតម្លៃ និងកាលបរិច្ឆេទដាក់លក់ នៅមិនទាន់ត្រូវបានទម្លាយឲ្យដឹងក៏ដោយ។

ជម្រាបជូនផងដែរថា VinFast កាលពីខែមុន បានប្រកាសថាខ្លួនមានគម្រោងវិនិយោគរហូតដល់ទៅ ២ពាន់លានដុល្លារ ជាមួយរដ្ឋ Tamil Nadu ដោយក្នុងនោះក្រុមហ៊ុនបានបេ្តជ្ញាក្នុងការវិនិយោគ ៥០០លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដំបូង៕​

The post ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast បើកដំណើរការរោងចក្រដំបូងនៅឥណ្ឌា appeared first on .