របាយការណ៍អង្កេតចន្លោះជំរឿន ប្រជាជនឆ្នាំ២០២៤ បានបង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជាមានចំនួន២,៥ នៅឆ្នាំ២០២៤។ ការព្យាករ របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជា នឹងថយចុះដល់២,០៤ នៅឆ្នាំ២០៥០។

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការរៀបចំពិធីអបអរសាទរទិវាប្រជាជនពិភពលោកនាថ្ងៃទី១១នេះ គឺមិនត្រឹមតែបង្ហាញអំពីការទទួលស្គាល់ វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដែលកម្ពុជាសម្រេចបានប៉ុណ្ណោះទេ ថែមទាំងស្វែងយល់ អំពីនិន្នាការ នៃបម្រែបម្រួលប្រជាសាស្ត្រ ជាពិសេសប្រជាជនវ័យក្មេងដែលមានចំនួនច្រើន ហើយពេលនេះ ប្រជាជនវ័យក្មេងកំពុងមានអនុភាពក្នុងការឆ្ពោះទៅរកការសម្រេចចិត្តនិងជម្រើសដោយខ្លួនឯង ក្នុងការបង្កើត គ្រួសារនិងអនាគតរបស់ខ្លួនប្រកបដោយភាពជឿជាក់និងដោយក្តីសង្ឃឹម។
ប្រជាជនវ័យក្មេង គឺជាកម្លាំងស្នូល សម្រាប់ជំរុញការអភិវឌ្ឍផង និងជាសសរស្តម្ភសម្រាប់ទ្រទ្រង់ការអភិវឌ្ឍផង។ នៅពេលដែលអត្រាលទ្ធភាពមានកូននៅទូទាំងពិភពលោក កំពុងថយចុះដល់កម្រិតទាបខ្លាំងនៅតាម តំបន់មួយចំនួននៃពិភពលោក អ្នកនយោបាយនិងអ្នកវិភាគក្នុងវិស័យព័ត៌មានមួយចំនួន បានបញ្ចេញទស្សនៈ ព្រួយបារម្ភខ្លាំងអំពី «ការថយចុះនៃចំនួនប្រជាជន» «ការថយចុះខ្លាំងនៃចំនួនប្រជាជន» និងរហូតដល់ «ការផុតពូជ របស់មនុស្ស»។ ប៉ុន្តែ របាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥ បង្ហាញថា បញ្ហាពិតប្រាកដ មិនមែនជាការថយចុះនៃអត្រាលទ្ធភាពមានកូន ហើយក៏មិនមែនជាចំនួនប្រជាជន៨ប៊ីលាននាក់នៅលើពិភពលោក នាពេលបច្ចុប្បន្នដែ។ នេះក៏ជាឧបសគ្គមួយទៀតដល់ ទោះជាអត្រាកំណើនប្រជាជនពិភពលោកកំពុងថយចុះ ប្រជាជនកម្ពុជានឹងនៅបន្តកើនឡើងក្នុងមួយ រយៈពេលវែងទៅមុខទៀត ថ្វីត្បិតតែល្បឿននៃកំណើនកំពុងថយចុះបន្តិចម្តងៗ។

ជាមួយគ្នានោះ សម្តេចធិបតីក៏បានបង្ហាញរបាយការណ៍អង្កេតចន្លោះជំរឿន ប្រជាជនឆ្នាំ២០២៤ ដោយរបាយការណ៍បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជាមានចំនួន២,៥ នៅឆ្នាំ២០២៤។ ការព្យាករ របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជា នឹងថយចុះដល់២,០៤ នៅឆ្នាំ២០៥០។ កម្ពុជាមានប្រជាជនចំនួន១៧,២លាននាក់ នៅឆ្នាំ២០២៤ ដែលនឹងកើនដល់២២លាននាក់ នៅឆ្នាំ២០៥០។ ប្រជាជនអាយុ១៥-៥៩ឆ្នាំ មាន៦៣,១% នៅឆ្នាំ២០២៤ ហើយភាគរយនេះនឹងថយចុះតិចតួច ដល់ឆ្នាំ២០៥០ គឺ៦១,៧%។ តួលេខនេះ បង្ហាញថា កម្ពុជាមានប្រជាជនស្ថិតក្នុងវ័យកម្លាំងពលកម្មច្រើនរហូតដល់ ឆ្នាំ២០៥០ និងក្រោយឆ្នាំ២០៥០ ដែលនេះជាកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
ទន្ទឹមនឹងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេងនាពេលនេះ តាមរយៈការផ្តល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជានឹងទទួលបាននូវ វ័យចាស់ដែលមានសុខភាពល្អនិងសកម្មនាពេលអនាគត ដែលជាធនធាននិងទ្រព្យធនជាតិដ៏សំខាន់ក្នុងការ ចូលរួមកសាងនិងអភិវឌ្ឍប្រទេស។

សូមបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានមានប្រសាសន៍លើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យកង្វះកម្លាំង នាពេលអនាគតផងដែរ។ ដោយសម្តេចធិបតីលើកឡើងថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនដែលមានវ័យចាស់ គឺច្រើនជាងអ្នកទាប។ បើទោះបីទិន្នន័យជំរឿនបង្ហាញថាកម្ពុជា មិនទាន់មានបញ្ហាចោទនៅឆ្នាំ២០៥០ ចំពោះការខ្វះកម្លាំងពលកម្មក្តី ប៉ុន្តែយើងមានឃើញសញ្ញានៃការថយចុះ រវាងគម្លាតអ្នកដែលមានអាយុចាស់ និងអ្នកដែលពេញកម្លាំង គឺចាប់ផ្តើមកើន ហើយប្រសិនបើអត្រាកំណើតកាន់តែថយ នឹងអាចមានបញ្ហាប្រឈម៕SN

