មហាសេដ្ឋីកំពូលៗរបស់ពិភពលោក មើលឃើញទ្រព្យសម្បត្តិខ្លួន ហក់ឡើងខ្ពស់ព្រមៗគ្នា

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលៗរបស់ពិភពលោក គិតនៅត្រឹមសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំងខ្ពស់ ជាពិសេសមេធំក្រុមហ៊ុន Oracle លោក Larry Ellison តែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Ellison មានការកើនឡើងច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង ៦៨ពាន់លានដុល្លារ ធៀបទៅនឹងសប្តាហ៍មុន ស្របពេលស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បន្តកើនឡើងប្រមាណជាង ២៥ពាន់លានដុល្លារ។

យ៉ាងណាមិញ ក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៦៣,២ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៥១,៨ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៨,៧ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤០,១ពាន់លានដុល្លារ

5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២០០,៥ពាន់លានដុល្លារ

6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៨៦ពាន់លានដុល្លារ

7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៤,៥ពាន់លានដុល្លារ

8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៣,៩ពាន់លានដុល្លារ

9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១ពាន់លានដុល្លារ

10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៤ពាន់លានដុល្លារ៕