លោក ត្រាំ ប្រកាសដាក់ពន្ធ ២៥% ទៅលើរថយន្តដឹកទំនិញដែលនាំចូលមកអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យមទាំងអស់ ដែលនាំចូលមកកាន់សហរដ្ឋអាមរិក នឹងត្រូវជាប់ពន្ធគយ ២៥% ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដាក់ពន្ធគយថ្មីនេះ ត្រូវបានលោក ត្រាំ ប្រកាសកាលពីខែមុនមកម្លេះ ប៉ុន្តែនៅពេលនោះ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា វានឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែតុលាតទៅ តែក្រោយមកត្រូវបានលើកពេលវិញ។

លោក ត្រាំ ក៏បានពន្យល់ទៀតផងដែរថា ជុំវិញការដាក់ពន្ធគយលើរថយន្តដឹកទំនិញដែលនាំចូលនេះ គឺដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក ពីការប្រកួតប្រជែងដោយមិនយុត្តិធម៌ពីក្រុមហ៊ុនខាងក្រៅ។ ហើយចំពោះពន្ធគយនេះ អាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនក្នុងស្រុកដូចជា Peterbilt , Kenworth និង Freightliner ជាដើម។

ជម្រាបជូនផងដែរថា ពន្ធថ្មីៗនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាសម្ព័ន្ធអាមេរិកជាច្រើន ដោយក្នុងនោះរួមមាន ម៉ិកស៊ិកដែលជាប្រទេសនាំចេញរថយន្តដឹកទំនិញធុនមធ្យម និងធុនធ្ងន់ធំជាងគេទៅកាន់សហរដ្ឋអាមេរិក ដោយការសិក្សាមួយដែលបានចេញផ្សាយក្នុងខែមករាបង្ហាញថា ការនាំចូលរថយន្តធំទាំងនេះ បានកើនឡើងបីដង គិតចាប់តាំងពីឆ្នាំ២០១៩ មក៕