Google គ្រោងបោះទុនវិនិយោគទឹកប្រាក់ជិត ៦ពាន់លានដុល្លារ ក្នុងប្រទេសបែលហ្ស៊ិក

អន្តរជាតិ

ក្រុមហ៊ុន Google របស់ Alphabet គ្រោងនឹងបោះទុនវិនិយោគចំនួន ៥ពាន់លានអឺរ៉ូ​ (៥,៨២ពាន់លានដុល្លារ) ទៅក្នុងប្រទេសបែលហ្ស៊ិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលផ្ទូកទិន្នន័យរបស់ខ្លួន នៅតំបន់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃទី៨ ខែតុលាថា ខ្លួននឹងពង្រីកមជ្ឈមណ្ឌលផ្ទូកទិន្នន័យ នៅទីក្រុង St. Ghislain ដោយបន្ថែមកម្លាំងការងារពេញម៉ោងចំនួន ៣០០ នាក់ ពីលើកម្លាំងការងារដែលមានស្រាប់ចំនួន ៦០០ នាក់ ទាំងពេញម៉ោង និងជាប់កិច្ចសន្យា។

មិនតែប៉ុណ្ណោះ មូលនិធិនេះ ក៏នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការបង្កើនសមត្ថភាពរបស់ Google ក្នុងការបំពេញតម្រូវការកើនឡើង សម្រាប់ Google Cloud ផងដែរ។

ជម្រាបជូនផងដែរថា កាលពីខែមុន Google ក៏បានប្រកាសពីការវិនិយោគដ៏ធំមួយនៅក្នុងចក្រភពអង់គ្លេស ដោយសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥ពាន់លានផោន ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីផ្តល់មូលនិធិដល់បច្ចេកវិទ្យា AI ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងវិស្វកម្មនៅក្នុងប្រទេសនេះ ផងដែរ៕​