ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០ ខែតុលានេះ បានស្នើសុំកញ្ចប់ថវិកាចំនួន ៤១៩,២ពាន់លានរីងហ្គីត (៩៩,២ពាន់លានដុល្លារ) សម្រាប់ការចំណាយនៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយថែមទាំងបានប្តេជ្ញាបន្តធ្វើកំណែទម្រង់សារពើពន្ធបន្ថែមទៀត ចំពេលកំពុងមានភាពច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចសកល នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ម៉ាឡេស៊ី នៅតែបន្តរក្សាកំណើនសេដ្ឋកិច្ចថេរ បើទោះបីជាការនាំចេញរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ត្រូវការការជំរុញទៅលើប្រាក់ចំណូលបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពរបស់ខ្លួន និងបន្តតាមគោលដៅអភិវឌ្ឍសេដ្ឋកិច្ចដែឡបានបង្ហាញនៅក្នុងផែនការរយៈពេល ៥ឆ្នាំ ក្នុងខែកក្កដា។
គួរឲ្យដឹងថា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០២២ មក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានដាក់ចេញនូវវិធានការណ៍ដើម្បីជំរុញហិរញ្ញវត្ថុរបស់រដ្ឋាភិបាល រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា ពន្ធលើការលក់បន្ថែម និងការដកប្រាក់ឧបត្ថម្ភថ្លៃសាំង រួមទាំងប្រេងម៉ាស៊ូត សម្រាប់ផ្នែកមួយចំនួននៃចំនួនប្រជាជន ផងដែរ។
យ៉ាងណាមិញ ជុំវិញការប្រកាសបញ្ចេញកញ្ចប់ថវិកាថ្មីចុងក្រោយនេះ លោក Anwar គ្រោងនឹងថ្លែងទៅកាន់សភា ដោយនឹងបង្ហាញព័ត៌មានលម្អិតបន្ថែម។ ការចំណាយនៅឆ្នាំក្រោយនេះ ត្រូវបានគេដឹងថា នឹងកើនឡើង ១,៧% ពីថវិកានៅឆ្នាំនេះ ដល់ចំនួនជាង ៤១២ពាន់លានរីហ្គីត រួមបញ្ចូលទាំងការចំណាយលើការអភិវឌ្ឍ ១៨ពាន់លានរីហ្គីត និងការចំណាយប្រតិបត្តិការចំនួន ៣៣៨,២ពាន់លានរីងហ្គីត ផងដែរ៕

