អ្នកឧកញ៉ា គួន ធីតា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួម «ជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងវិស័យសុខាភិបាល

សមាគមឧកញ៉ាកម្ពុជា

នាល្ងាចថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម និងជាតំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកចូលរួម «ជំនួបផ្គូផ្គងធុរកិច្ច​ឥណ្ឌា-កម្ពុជា» ក្នុងវិស័យសុខាភិបាល ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្ម សមាគម វិស័យឯកជន និងភាគីពាក់ព័ន្ធ​ជាច្រើនរូប មកពីប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងនៃជំនួបផ្គូផ្គងធុរកិច្ចនេះ គឺដើម្បីជាវេទិកាសម្រាប់ធុរជនកម្ពុជា និងឥណ្ឌាជួបជុំគ្នាកសាងទំនាក់ទំនង​ធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូវិនិយោគទៅវិញទៅមកក្នុងវិស័យសុខាភិបាល ដោយផ្ដោតជាពិសេសលើផ្នែក​វេជ្ជសាស្រ្ត និងឱសថ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីផ្លូវច្បាប់នានា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម​ក្នុងវិស័យទាំងនេះផងដែរ៕