សហគ្រាស ក្រុមហ៊ុនជាង៥០០ នៅរាជធានីភ្នំពេញ បើកទ្វារផ្ដល់ឱកាសការងារជិត៣ម៉ឺនកន្លែងដល់ពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា មានសហគ្រាស ក្រុមហ៊ុន រោងចក្រ នៅរាជធានីភ្នំពេញចំនួន៥១៣កន្លែង បានផ្ដល់ឱកាសការងារ ២៥,៤៥៥កន្លែង ជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីថៃ ដាក់ពាក្យធ្វើការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់ក្រសួងការងារ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥, ​ឱកាសការងារដែលក្រុមហ៊ុន សហគ្រាស រោងចក្រ ប្រកាសជ្រើសរើសមានដូចជា៖ ផ្នែកដេរ, បុគ្គលិកដឹកជញ្ជូន, កម្មករក្នុងផលិតកម្ម, យន្ដការីតម្លើងអគ្គិសនី, មន្រ្ដីឥណទាន និងប្រាក់កម្ចី, ជាងថែទាំរថយន្ដ, អ្នកការពារសន្ដិសុខ, Cashier, អ្នកលើកអីវ៉ាន់, កម្មករបំបែកសាច់មាន់, ផ្នែកអនាម័យ, អ្នកបើកបរ, ភ្នាក់ងារលក់ដីឡូត៍, ផ្នែកស្វាគមន៍ភ្ញៀវចូលតុ និងអ្នកបម្រើតាមស្ថានីយ៍ជាដើម។

ទន្ទឹមនឹងនោះ ក្រសួងការងារ បានគូសបញ្ជាក់ថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃប្រមាណជាង២៨ម៉ឺននាក់ បានទទួលការងារធ្វើនៅក្នុងប្រទេស។

ព័ត៌មានបន្ថែមសម្រាប់ឱកាសការងារ បងប្អូនអាចទាក់ទងទៅលេខ ១២៩៧!