ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា មានសហគ្រាស ក្រុមហ៊ុន រោងចក្រ នៅរាជធានីភ្នំពេញចំនួន៥១៣កន្លែង បានផ្ដល់ឱកាសការងារ ២៥,៤៥៥កន្លែង ជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីថៃ ដាក់ពាក្យធ្វើការ។

តាមការបញ្ជាក់របស់ក្រសួងការងារ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥, ឱកាសការងារដែលក្រុមហ៊ុន សហគ្រាស រោងចក្រ ប្រកាសជ្រើសរើសមានដូចជា៖ ផ្នែកដេរ, បុគ្គលិកដឹកជញ្ជូន, កម្មករក្នុងផលិតកម្ម, យន្ដការីតម្លើងអគ្គិសនី, មន្រ្ដីឥណទាន និងប្រាក់កម្ចី, ជាងថែទាំរថយន្ដ, អ្នកការពារសន្ដិសុខ, Cashier, អ្នកលើកអីវ៉ាន់, កម្មករបំបែកសាច់មាន់, ផ្នែកអនាម័យ, អ្នកបើកបរ, ភ្នាក់ងារលក់ដីឡូត៍, ផ្នែកស្វាគមន៍ភ្ញៀវចូលតុ និងអ្នកបម្រើតាមស្ថានីយ៍ជាដើម។
ទន្ទឹមនឹងនោះ ក្រសួងការងារ បានគូសបញ្ជាក់ថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃប្រមាណជាង២៨ម៉ឺននាក់ បានទទួលការងារធ្វើនៅក្នុងប្រទេស។
ព័ត៌មានបន្ថែមសម្រាប់ឱកាសការងារ បងប្អូនអាចទាក់ទងទៅលេខ ១២៩៧!















