លោក Zelensky ថាអ៊ុយក្រែន នឹងបោះចោលមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ​

អន្តរជាតិ

ប្រធានាធិបតីលោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ​ បាននិយាយថា អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបោះបង់ចោលនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ ដើម្បីជាថ្នូរទៅនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជំនួសវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការផ្តល់បទសម្ភាសមួយនៅប្រព័ន្ធអ៊ីនធើណិត លោក Zelensky បាននិយាយថា ៖”​តាំងពីដើមដំបូងមក បំណងប្រាថ្នារបស់អ៊ុយក្រែនគឺចង់ចូលរួមជាមួយណាតូ ដែលផ្តល់នូវការធានាបានសន្តិសុខពិតប្រាកដ។ ប៉ុន្តែដៃគូមួយចំនួនមកពីសហសរដ្ឋអាមេរិក និងអឺរ៉ុប មិនបានគាំទ្រមាគ៌ានេះឡើយ”។

ជុំវិញបញ្ហានេះ លោក Zelensky បានសង្កត់ធ្ងន់ទៀតថា ការធានាសន្តិសុខពីសហរដ្ឋអាមេរិក អឺរ៉ុប និងដៃគូផ្សេងទៀត អាចជាជម្រើសដ៏សំខាន់មួយ ជំនួសឲ្យការក្លាយជាសមាជិកណាតូ។

ជម្រាបជូនផងដែរថា នេះ​គឺជា​ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​នៅក្នុង​ជំហរ​របស់​អ៊ុយក្រែន ក៏ដូចជា​ការបំពេញ​តាមគោលបំណង​មួយ​របស់​រុស្ស៊ី ​ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិការ​ពិសេស។ សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​មុនពេល​ដំណើរ​របស់លោក Zelensky ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជួបជាមួយ​ប្រេសិត​អាមេរិក និង​មេដឹកនាំ​អឺរ៉ុប ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ផែនការ​សន្តិភាព​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ៕​