ស្ដេចត្រាញ់អាស៊ី រំកិលខ្លួនមកកាន់តំណែង Top 10 នៃបញ្ជីអ្នកមានបំផុតលើលោកវិញ

អន្តរជាតិ

កាលពី​សប្ដាហ៍មុន​បញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុតលើលោក​ទាំង ១០ រូប បាត់អស់​មហាសេដ្ឋីអាស៊ី ជាពិសេស​អតីតអ្នកមានដាច់គេនៅអាស៊ី Gautam Adani បាន​ខ្ទាតតំណែងដល់​លេខ​ជាង ២០ ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សម្រាប់​សប្ដាហ៍នេះវិញ​ Forbes បាន​រាយការណ៍​ថា Mukesh Ambani មហាសេដ្ឋីមាន​បំផុតនៅឥណ្ឌា បាន​រំកិល​ខ្លួន​មក​កាន់តំណែង Top 10 នៃ​បញ្ជី​អ្នកមាន​បំផុត​លើលោក​ជាថ្មី​ម្ដងទៀត។

ខាងក្រោម​នេះ គឺជាបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុត​លើលោក​ទាំង ១០ រូប គិត​ត្រឹម​ថ្ងៃទី ១១ ​កុម្ភៈ ២០២៣ ផ្អែកតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Forbes៖
1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១២,២​ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៨,៦ពាន់​លាន​ដុល្លារ  

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២០,៨​ពាន់​លាន​ដុល្លារ  

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១១,៦​ពាន់​លាន​ដុល្លារ
5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,៤​ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៥,៨​ពាន់​លាន​ដុល្លារ

7.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៨,៣​ពាន់​លាន​ដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤,៦​ពាន់​លាន​ដុល្លារ

9.Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨២,៦​ពាន់​លាន​ដុល្លារ

10.Larry Page សហស្ថាបនិក Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨២,២​ពាន់​លាន​ដុល្លារ៕