នាព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី ខេអេស រ៉េសុីដេន និងលោកជំទាវឧកញ៉ា គង់ សំណាង បានរៀបចំអាហារ និងសម្ភារៈសម្រាប់បងប្អូនខ្មែរជនភៀសសឹក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងស្មារតីខ្មែរជួយខ្មែរ! បុរី ខេអេស រ៉េសុីដេន នឹងធ្វើការផ្តួចផ្តើមយកជំនួយមួយចំនួន និងបើកទទួលការបរិច្ចាគ គ្រឿងឧបភោគ បរិភោគ និងរបស់របរមួយចំនួន ដើម្បីយកទៅផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក។
ការចូលរួមឧបត្ថម្ភអំណោយអាហារ និងសម្ភារៈរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើង ជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបងប្អូនខ្មែរភៀសសឹក ដែលកំពុងលំបាកខ្វះខាត នៅតាមជំរុំភៀសសឹកនានា៕






