ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ ៣០ពាន់លានដុល្លារ ពោលគឺបានវ៉ាដាច់ចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិន Jack Ma និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Vuong បានកើនឡើង ៣,៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Vingroup នៅក្នុងទីផ្សារហ៊ុនទីក្រុងហូជីមិញ។
មិនតែប៉ុណ្ណោះ លោក Vuong បច្ចុប្បន្ន ក៏បានហក់ឡើងដល់ចំណាត់ថ្នាក់លេខ ៧១ នៅក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោកផងដែរ ដោយឈរលើបុគ្គលល្បីៗឈ្មោះ ដូចជា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ប្រធានក្រុមហ៊ុន Samsung លោក Lee Jae Yong និងប្រធានាធិបតីចិន លោក Donald Trump ជាដើម។
ជម្រាបជូនផងដែរថា នៅឆ្នាំនេះ លោក Vuong និងក្រុមហ៊ុន Vingroup បានបោះទុនវិនយោគរាប់រយពាន់លានដុល្លារ ដើម្បីពង្រីកទៅក្នុងវិស័យអាជីវកម្មថ្មីៗ ជាច្រើន ដោយក្នុងនោះគម្រោងគួរឲ្យកត់សម្គាល់មួយចំនួន ដូចជា VinEnergo (វិស័យថាមពល), VinMetal (ផលិតដែកថែប), VinSpace (ផ្នែកអាកាសចរណ៍) និង V-Film (ផ្នែកកម្សាន្ត) ជាដើម៕

