ក្រុមហ៊ុន xAI របស់លោក Musk ជះលុយទិញអគារបន្ថែម ដើម្បីអភិវឌ្ឍ AI

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន xAI របស់ខ្លូន បានចំណាយលុយទិញអគារទីបី ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដោយមានគោលបំណងជំរុញសមត្ថភាពបណ្តុះបណ្តាលការគណនា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការពង្រីកនេះ ត្រូវបានគេរាយជាជំហានថ្មីចុងក្រោយមួយរបស់ xAI ក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនឈានមុខគេផ្សេងទៀត ដូចជា OpenAI និង Anthropic ជាដើម។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន​ AI ទើបចាប់ផ្តើម​ថ្មីរបស់លោក Musk ​នេះ​ កំពុង​មាន​គម្រោង​ចាប់ផ្តើម​ប្រែក្លាយ​អគារដែល​ទើប​ទិញ​ថ្មី​នេះ​ ទៅជា​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ឆ្នាំ២០២៦ បន្ថែមពីលើមជ្ឈមណ្ឌល​ទិន្នន័យ Colossus និង Colossus 2 ដែលមានស្រាប់ និងស្ថិត​នៅ​ជិត​រោងចក្រ​ថាមពល​ឧស្ម័ន​ធម្មជាតិ​ដែល xAI កំពុង​សាងសង់​នៅ​តំបន់​នោះ ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ AI របស់ក្រុមហ៊ុន xAI នេះ បាន​ទាក់ទាញ​ការរិះគន់​ពី​សកម្មជន​បរិស្ថាន ដោយសារ​មជ្ឈមណ្ឌល​ទិន្នន័យនីមួយ ត្រូវការ​ប្រើប្រាស់​ថាមពល​យ៉ាងច្រើន៕​