រដ្ឋាភិបាល សម្រេច​ពន្យារពេលអនុវត្ត​យក​ពន្ធ​​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​សម្រេច​​ពន្យារកាលបរិច្ឆេទ​នៃ​ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ​រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​២ ខែ​មករា បាន​លើក​ឡើង​ថា អនុលោមតាមចំណារឯកភាពរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើ​ចំណេញមូលធនផ្នែកអចលនទ្រព្យ​រយៈពេល ១ ឆ្នាំទៀត។

សេចក្តី​ជូនដំណឹង​​ដដែល ក៏បានបញ្ជាក់ទៀត​ថា៖​«​ចំពោះពន្ធលើចំណេញមូលធន​ដែលសម្រេចបានពីការលក់ ឬផ្ទេរ​អចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។

សូមជម្រាបថា នៅក្នុងសេចក្តី​ជូន​ដំណឹង បាន​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន​ដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕ អត្ថបទ៖ ហ្សាលីន