ក្រុមហ៊ុន KNN នាំចូលផលិតផល YOKODA ជប៉ុន មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានថ្មីៗ

កាលពីថ្ងៃទី ១១  ខែ មករា ឆ្នាំ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌាបានរៀបចំ សន្និសីទសារព័ត៌មានស្តីពីការនាំចូល និងដាក់បង្ហាញផលិតផល YOKODA ដែលជាផលិតផលជប៉ុន មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែរប្រព្រឹត្តនៅទីតាំង អគារមជ្ឈមណ្ឌលអភិវឌ្ឈធុរកិច្ច  ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អតិថិជនដៃគូអាជីវកម្ម អ្នកសារព័ត៌មានជាតិ និងគណគ្រប់គ្រងពីក្រុមហ៊ុន ខេ អិន អិន ខេមបូឌា  ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញជាផ្លូវការអំពីការនាំចូល និងចែកចាយផលិតផល YOKODA នៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីផលិតផល ស្តង់ដារផលិតកម្ម និងទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងវិស័យគ្រឿងចក្រ និងប្រេងរំអិល។

គ្រឿងចក្រ YOKODA គឺជាផលិតផលជប៉ុន ដោយអនុវត្តតាមស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹងរបស់ជប៉ុន។ ផលិតផលទាំងនេះត្រូវបានរចនាឡើងសម្រាប់ការងារធន់ធ្ងន់ ដោយផ្តោតលើកម្លាំងខ្លាំង ភាពធន់ សមត្ថភាពប្រតិបត្តិការ និងការសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់។

ផលិតផលដែលបានដាក់បង្ហាញ រួមមាន៖ អេស្កាវ៉ាទ័រ YE228LC សាស័រYOKODA: YK100 YK150 YK150HL YK200 YK200HLYK320 និង រ៉ឡូ YOKODA: YR230S

ក្នុងនោះផងដែរ ក្រុមហ៊ុនបាននាំចូលផលិតផល ប្រេងរំអិលម៉ាស៊ីន YOKODA ដែលជា ផលិតផលជប៉ុន សម្រាប់គ្រឿងចក្រធន់ធ្ងន់ ដើម្បីជួយបង្កើនប្រសិទ្ធភាពម៉ាស៊ីន កាត់បន្ថយការសឹករិចរិលនិងបង្កើនអាយុកាលប្រើប្រាស់របស់ម៉ាស៊ីន ក្នុងលក្ខខណ្ឌការងារដ៏លំបាក។ បន្ថែមពីនេះ ប្រេងរំអិល YOKODA មានផែនការអភិវឌ្ឍន៍ ប្រេងរំអិលម៉ាស៊ីនរថយន្ត សម្រាប់រថយន្តផ្ទាល់ខ្លួន និងរថយន្តពាណិជ្ជកម្ម និងប្រេងរំអិលម៉ាស៊ីនម៉ូតូផងដែរ។ ទិសដៅអភិវឌ្ឍន៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ក្នុងការផ្តល់ជូននូវដំណោះស្រាយប្រេងរំអិលដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យយានយន្ត និងដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ណៃ ឌីណា ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា អាជីវកម្មគ្រឿងចក្រ បានបន្ថែមផងដែរថា: YOKODA គឺជាផលិតផលគ្រឿងចក្រជប៉ុន ដែលមានប្រភេទដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកដាក់ទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។ ចំណុចពិសេសរបស់ ផលិតផលជប៉ុន គឺ គុណភាពខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង អាយុកាលប្រើប្រាស់បានយូរ និងស៊ីប្រេងតិចបំផុត។ ជាពិសេសជាងនេះទៅទៀត ខេ អិន អិន ខេមបូឌា  ក៏បាននាំចូលនូវប្រេងរំអិល ម៉ាក YOKODA  ដែលមានគុណភាពខ្ពស់ សក្កិសម សម្រាប់គ្រឿងចក្រគ្រប់ប្រភេទ ដែលបានទទួលស្គាល់ពីស្ថាប័នកំណត់ស្តង់ដាអន្តរជាតិរបស់ API និង ACEA  បញ្ជាក់អំពីគុណភាព និង ប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់។ ខេ អិន អិន ខេមបូឌា  ផ្តោតលើការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និង សេវាកម្មប្រកបដោយវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការ ដោះស្រាយបញ្ហាជូនអតិថិជន និងបង្កើនគុណតម្លៃទៅដល់គ្រប់អតិថិជន៕

ព័ត៌មានបន្ថែមទំនាក់ទំនងលេខទូរស័ព្ទ៖ 086 888 585