ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ ខេត្ដតាកែវ មានឱកាសការងារផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ៨,៤៧០ កន្លែង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការងារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារទាំងអស់នោះមាននៅក្នុងវិស័យឧស្សាហកម្ម ដោយមានជ្រើសរើសជាច្រើនផ្នែកដូចជា កម្មករទូទៅ កម្មករក្នុងផលិតកម្ម លាបទឹកផ្ទះ គណនេយ្យ អ្នកដេរស្បែកជើង រួមទាំងមានផ្នែកផ្សេងៗជាច្រើនទៀតផងដែរ។
សូមជម្រាបជូនថា ចាប់តាំងពីខែកក្កដារហូតមកដល់ពេលបច្ចុប្បន្ននេះ បងប្អូនដែលជាអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញប្រមាណជាង ៣១ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងប្រទេស។ ប្រសិនបើបងប្អូន កំពុងស្វែងរកការងារធ្វើ សូមទំនាក់ទំនងមក ១២៩៧៕



