ខេត្តកណ្តាល នឹងមានរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទុនវិនិយោគជាង ៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគបង្កើតរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក នឹងមានវត្តមាននៅលើទឹកដីស្រុកស្អាង ខេត្តកណ្តាលនាពេលឆាប់ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជូនដំណឹងដល់សាធារណជន ដោយបានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកស្អាង ខេត្តកណ្តាល ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៩០កន្លែង។

សូមជម្រាបដែរថា រោងចក្រខារអំបោះ និងជ្រលក់ពណ៌នេះ នឹងបោះទីតាំងស្ថិតនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ហើយវិនិយោគដោយក្រុមហ៊ុន MINGFUXING (CAMBODIA) TEXTILE TECHNOLOGY CO., LTD.៕  អត្ថបទ៖ហ្សាលីន