នៅព្រឹកថ្ងៃទី 31 ខែមករា ឆ្នាំ 2026 នេះបុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីថែម 1 ទៀតក្នុងតំបន់ 60 គឺគម្រោង ភូមិមរកត២ បន្ទាប់ពីបានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីចំនួន 2 នៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាលពីម្សិលមិញដែលឈ្មោះថា គម្រោង ភូមិនិម្មិត និង ភូមិព្រែកអម្រឹត។

បុរី ប៉េង ហួត បានសម្រេចចិត្តអភិវឌ្ឍ គម្រោង ភូមិមរកត២ នេះ បន្ថែមបន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងក្នុងការលក់ផ្ទះក្នុងគម្រោង ភូមិមរកត១ ស្ទើរតែអស់ 100% ទៅហើយត្រឹមតែរយៈពេលជិត 1 ឆ្នាំប៉ុណ្ណោះ។ ដោយសារមើលឃើញពីតម្រូវការ និងភាពជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុន ដូចនេះទើបបុរី ប៉េង ហួត សម្រេចចិត្តចាប់ផ្ដើមគម្រោងថ្មីនេះបន្តទៀតក្នុងដើមឆ្នាំ 2026 នេះ។

គម្រោង ភូមិមរកត២ នេះនឹងធ្វើឱ្យតំបន់ 60 ម៉ែត្រ មានសក្ដានុពលសេដ្ឋកិច្ចកាន់តែខ្លាំងឡើងមួយកម្រិតទៀត បន្ទាប់ឃើញថាតំបន់នេះមានសន្ទុះការអភិវឌ្ឍយ៉ាងឆាប់រហ័សចាប់តាំងពីព្រលានយន្តហោះថ្មីបានចាប់ផ្ដើមបើកដំណើរការមក។
ដូចនេះសម្រាប់អតិថិជនរបស់បុរី ប៉េង ហួត ដែលកំពុងរង់ចាំឱកាសវិនិយោគ ឬកំពុងតែចង់រស់នៅជាមួយម៉ូតផ្ទះថ្មីៗ ចុងក្រោយ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ 016/017 59 6789 ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត។









