តើមានកត្តាឬហេតុផលសំខាន់ៗអ្វីខ្លះដែលថៃបាននិងកំពុងសម្លឹងមើលឃើញចំណុចខ្លាំងរបស់កម្ពុជា?

សង្គម​និង​សេដ្ឋកិច្ច

ចូលមកដល់ឆ្នំា២០២៣នេះ មិនទាន់នឹងបានមួយខែផងប្រធានសមាគមពាណិជ្ជកម្មថៃនិងជាតំណាងពាណិជ្ជកម្មថៃប្រចាំនៅខេត្តសៀមរាបបានអះអាងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលល្អសម្រាប់ខ្លួនក្នុងការចូលមកបណ្តាក់ទុនរកស៊ីក្នុងពេលកន្លងមកក៏ដូចនៅគ្រាខាងមុខ ។ តើមានកត្តាឬហេតុផលសំខាន់ៗអ្វីខ្លះដែលថៃបាននិងកំពុងសម្លឹងមើលឃើញចំណុចខ្លាំងរបស់កម្ពុជា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា និងជាតំណាងពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាបបញ្ជាក់ថា វិនិយោគិនថៃចាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជាដោយសារកត្តា៖១)-សេដ្ឋកិច្ចប្រទេសកម្ពុជាទោះបីជួបវិបត្តិជំងឺកូវីដ១៩នៅតែមានដំណើរការល្អ ហើយតម្រូវការទំនិញប្រើប្រាស់នៅតែមានកំណើន។២)-ស្ថានភាពនយោបាយរបស់កម្ពុជាមានភាពរឹងមាំល្អ ធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា។៣)-កម្ពុជាបានកែប្រែច្បាប់វិនិយោគថ្មីផ្តល់ឱកាសទៅដល់អ្នកវិនិយោគមិនថាខ្នាតតូច និងខ្នាតមធ្យមនោះទេ គឺអាចចូលមកវិនិយោគនៅកម្ពុជាបាននិង៤)-នៅជិតព្រំដែលប្រទេសថៃកម្ពុជាមានតំបន់ឧស្សាហកម្មប៉ោយប៉ែតមួយ ដើម្បីត្រៀមស្វាគមន៍រាល់អ្នកវិនិយោគថៃគ្រប់ប្រភេទមិនថាខ្នាតតូចឬធំនោះទេដែលមិនចង់ចូលមកវិនិយោគដល់ក្រុងភ្នំពេញ។

លោកស្រីបញ្ជាក់ថា«ជារួមវិនិយោគិនថៃមើលឃើញថាកម្ពុជាជាប្រទេសដែលមានសក្តានុពលល្អណាស់ដែលអាចឱ្យអ្នកវិនិយោគចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបានដោយមិនមានការព្រួយបារម្ភ»។

បើតាមប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា ខាងលើមើលឃើញថាការកើនឡើងនៅចំនួនប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្នបានធ្វើឱ្យអ្នកវិនិយោគថៃមានគម្រោងនិងបានចូលមកបណ្តាក់ទុករកស៊ីដូចជាការបើកហាងលក់ផលិតផលសម្រាប់ទុក,រកស៊ីក្នុងវិស័យសុខាភិបាលបើកជាមន្ទីរពេទ្យសម្រាប់ព្យាបាលកុមារពេលឈឺមិនចាំបាច់ធ្វើដំណើរទៅប្រទេសថៃ។ ទន្ទឹមនិងនេះគេសង្កេតឃើញផលិតផលថៃដូចជាគ្រឿងបរិភោគ គ្រឿងប្រើប្រាស់ក្នុងផ្ទះក៏កំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា។

លោកស្រី ជី រ៉ាណាន់ វង្សមង្គលលើកឡើងថានៅគ្រាបន្ទាប់អ្នកវិនិយោគថៃត្រៀមចូលមករកស៊ីនៅកម្ពុជាបន្ថែមទៀតលើវិស័យអប់រំក្នុងនោះចង់បង្កើតសាលាបង្រៀនភាសាអង់គ្លេសទៅដល់កុមារនិងបង្កើតជាក្រុមហ៊ុនផលិតជីសេរីរាង្គដើម្បីជំរុញឱ្យប្រជាកសិករខ្មែរផលិតឬដំាដុះនៅប្រភេទបន្លែសេរីរាង្គក្នុងពេលខាងមុខ។

លោកស្រីបន្តថា«ទាក់ទងនិងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងថៃនិងកម្ពុជានៅពេលខាងមុខឬនៅឆ្នំាបន្ទាប់ខ្ញុំជឿជាក់១០០%ថាទំហំពាណិជកម្មរវាងប្រទេសទំាងពីរនឹងបន្តមានការកើនឡើងថែមទៀត»។

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាថៃក្នុងឆ្នាំ២០២១កម្ពុជានាំចេញទៅប្រទេសថៃមានទឹកប្រាក់៦២០.២១៤លានដុល្លារអាមេរិក ហើយថៃនាំចូលមកវិញមានទឹកប្រាក់ជាង៣.៤៦៣លានដុល្លារអាមេរិក ហើយនៅឆ្នំា២០២២កន្លងមកនេះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់៨៣១.៧៧២លានដុល្លារអាមេរិក ខណៈប្រទេសថៃនាំចូលមានទឹកប្រាក់រហូតដល់៣.៨៣២លានដុល្លារអាមេរិក៕ អត្ថបទ៖ ឧកញ៉ា សារេត