១ខែមករា៖ កម្ពុជា នាំចេញស្រូវជាង៣២ម៉ឺនតោន ក្នុងទឹកប្រាក់ជាង ៧២ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១ខែមករានៃឆ្នាំ២០២៦ កម្ពុជា បាននាំចេញស្រូវជាង៣២ម៉ឺនតោន ដោយទទួលចំណូលតបានជាង៧២លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១១​ ខែគុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្តថា ក្នុងរយៈពេល១ខែមករាដើមឆ្នាំ២០២៦ កម្ពុជា បាននាំចេញស្រូវចំនួន ៣២២ ៤៨៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧២.៥៦ លានដុល្លារសហរដ្ឋអាមេរិក។

សូមរម្លឹកដែរថា នៅក្នុងរយៈ​ពេល ១២ ខែ នៃ​ឆ្នាំ​២០២៥ កន្លងទៅនេះ កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​ស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹក​ប្រាក់ប៉ាន់​ប្រមាណ​បានចំនួន ១៥៧៩.៨៦ លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ៕អត្ថបទ៖ហ្សាលីន