ក្នុងរយៈពេល១ខែមករានៃឆ្នាំ២០២៦ កម្ពុជា បាននាំចេញស្រូវជាង៣២ម៉ឺនតោន ដោយទទួលចំណូលតបានជាង៧២លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្តថា ក្នុងរយៈពេល១ខែមករាដើមឆ្នាំ២០២៦ កម្ពុជា បាននាំចេញស្រូវចំនួន ៣២២ ៤៨៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧២.៥៦ លានដុល្លារសហរដ្ឋអាមេរិក។
សូមរម្លឹកដែរថា នៅក្នុងរយៈពេល ១២ ខែ នៃឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១៥៧៩.៨៦ លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ៕អត្ថបទ៖ហ្សាលីន


